ក្រុមហ៊ុនក្នុងស្រុកមួយមានផែនការទទួលទិញដំឡូងមីពីកសិករ​២០ម៉ឺនតោន ក្នុងមួយឆ្នាំ​សម្រាប់​នាំចេញ

photo_2025-10-17_10-15-11

ដោយ ឡុង សារេត

ភ្នំពេញ​៖ ក្រុមហ៊ុន​ក្នុងស្រុកមួយ ដែលមានទីតាំង​ស្ថិតក្នុងខេត្តឧត្តរមានជ័យ ចូលមកដល់​ឆ្នាំ​២០២៥​នេះ​បានបង្ហាញ​​ផែនការទទួល​ទិញ​ដំឡូងមីស្ងួត និងស្រស់ពីប្រជាកសិករនៅតាម​តំបន់ ក្នុងបរិមាណ​ពី១០ម៉ឺនទៅ​២០ម៉ឺនតោន​ ក្នុងមួយឆ្នាំ​ ដើម្បីធ្វើការនាំចេញ​ទៅកាន់ទីផ្សារបរទេស​។​

លោក ជុំ ចាន់ធឿន បុគ្គលិកផ្នែកទីផ្សារ​នៃក្រុមហ៊ុន ហង្ស ហាវេស ​បានឱ្យដឹង​ថា ​មកដល់បច្ចុប្បន្ននេះ​​ក្រុមហ៊ុន​មានឃ្លាំងស្តុក​​​ដំឡូងមីទិញពីកសិករ​ចំនួន​ពីរកន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ និងនៅ​ក្នុងខេត្តព្រះសីហនុ​ ហើយនៅពេល​​កន្លងទៅ​​ក្រុមហ៊ុន​​ទទួលទិញដំឡូងមី​​ពីកសិករ​ គឺ​ផ្អែកទៅលើបរិមាណ ​និងតម្លៃ​ជាក់ស្តែង​​នៅលើទីផ្សារ​។

លោកបានឱ្យដឹង​ថា ក្នុងឆ្នាំ​២០២៥នេះ ​​ក្រុមហ៊ុន​គ្រោង​ទទួលទិញដំឡូងមី​ពីកសិករ​ក្នុងបរិមាណចន្លោះពី១០ម៉ឺន​​តោនទៅ​២០ម៉ឺនតោន​​ នៅ​ក្នុងមួយឆ្នាំ​។ តួយ៉ាង​នៅក្នុងរយៈប៉ុន្មាន​ខែ​កន្លងមក​​នេះ ក្រុមហ៊ុនបានប្រមូលទិញដំឡូងមីកសិករបានជាង​ប្រាំម៉ឺនតោន​ នៃផែនការទិញដំឡូងមី​សរុប​ប្រចាំ​។

បើតាម​តំណាងក្រុមហ៊ុន​ខាងលើ, សម្រាប់តម្លៃ​ដំឡូងមី ក្រុមហ៊ុន​ទទួលទិញពីកសិករ​នៅតាម​តំបន់ គឺ​​ពឹងផ្អែកទៅតាម​ថ្លៃនៅលើទីផ្សារ​។​ ចំពោះ​ដំឡូងមីស្ងួត​ក្រុមហ៊ុនទិញក្នុងតម្លៃ​​​៦៥០រៀល ទៅ​៧០០រៀល​​ និង​ដំឡូងមីស្រស់ ក្នុងតម្លៃចន្លោះពី​១៥០រៀល ទៅ​២០០រៀល ​ក្នុងមួយគីឡូក្រាម​។​

លោកបន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្តោតសំខាន់ទទួលទិញដំឡូងមីស្ងួតច្រើនពីប្រជាកសិករ​ ហើយតម្លៃ​អាចប្រែប្រួល​ឡើងចុះ ​អាស្រ័យ​ទៅលើតម្រូវការជាក់ស្តែងរបស់រោងចក្រ​នៅ​ខាងក្រៅប្រទេស​ ​ខណៈបច្ចុប្បន្ន​​នៅក្នុងប្រទេសចិន​ គេយកដំឡូងមី​កែច្នៃ​ធ្វើជាចំណីសត្វ និង​ធ្វើជាអេតាណុល​។

បើតាមលោក ជុំ ចាន់ធឿន បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ​ក្នុងស្រុកបានដាំដំឡូងមីមានច្រើន​ហើយក្នុងពេលសព្វថ្ងៃនេះនៅជួបបញ្ហាខាងទីផ្សារ​ ហើយទន្ទឹមនិងនេះ​​ ក្រុមហ៊ុន ហង្ស ហាវេស​ ​​​ក្លាយជាអ្នកទីពឹង​​របស់​កសិករសម្រាប់ការ​លក់ដូរផលិតផលរបស់ខ្លួន​កុំឱ្យកកស្ទះ​។ លើសពីនេះ​នៅពេលខាងមុខ​ ក្រៅពីទទួល​ទិញដំឡូងមីពីកសិករ​ ក្រុមហ៊ុន​នៅមានគម្រោង​ប្រមូលទិញពោតពីកសិករថែមទៀត​ដើម្បីជួយលើកស្ទួយ​​ទីផ្សារ​ដល់កសិករ​​។

ប៉ុន្តែទោះជាបែបនេះក្តី, សម្រាប់គុណភាព​ដំឡូងមី​របស់ប្រជាកសិករក្នុងស្រុកនៅមិនទាន់អាចឆ្លើយតប​ទៅតាម​ស្តង់ដារ ដែលទីផ្សារចង់បាននោះទេ ដោយសារ​​ការដាំដុះ​របស់កសិករ​នៅមានចំណុចកង្វះខាត​ខាងបច្ចេកទេស​, ការថែទាំ​,ការសម្ងួត ​និងការស្តុកទុកដំឡូងមីហាក់នៅមានកម្រិត​​។ ​ដូច្នេះ​លោក​ចង់ឃើញ​កសិករបង្កើនការ​យកចិត្តទុកដាក់​សម្ងួតដំឡូង​មីឱ្យស្របទៅតាមស្តង់ដារ​ដើម្បីឱ្យដំឡូងមីលក់បានថ្លៃខ្ពស់​។​

យោងតាម​របាយការណ៍​របស់អគ្គនាយកដ្ឋាន​កសិកម្ម​ បានបង្ហាញថា គិតត្រឹមរយៈពេល​ប្រាំបួនខែឆ្នាំ​២០២៥​នេះ ប្រទេសកម្ពុជា​បាន​នាំចេញ​ដំឡូងមីស្រស់​ប្រមាណ​ជិត​៦០ម៉ឺនតោន​ ថយចុះ១៦ភាគរយ,​នាំចេញចំណិត​ដំឡូងមីក្រៀម​បានជាង​១,​៣លានតោន កើនឡើង​ប្រមាណ​៥៧ភាគរយ និងនាំចេញម្សៅដំឡូងមី​កើនឡើង​ជាង​៨៣ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នា​ឆ្នាំ​២០២៤៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ