សហគ្រាសជលផលចំនួន៥៦៨ ទទួលបានការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ   

photo_2025-10-08_21-56-57

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយយ៉ាងច្រើនដល់វិស័យជលផលនៅកម្ពុជា។

តាមរយៈគម្រោងមួយនេះដែរ គិតរហូតមកដល់បច្ចុប្បន្ន មានសហគ្រាសជលផលចំនួន៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប៦២ភាគរយ។ ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន៦៤ផ្សេងទៀត ក៏បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។

ក្រៅពីនេះក៏មានសហគ្រាសធុនតូច និងមធ្យមចំនួន៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាពផលិតផលជលផលកម្ពុជា ឬហៅថា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈពេលសហគ្រាសចំនួន១១កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។

លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានបញ្ជាក់ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ថា “វឌ្ឍនភាពនៃស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត និងសក្តានុពលក្នុងការយកទៅអនុវត្តបន្ត ឬពង្រីកវិសាលភាពលើឧស្សាហកម្មកសិអាហារផ្សេងទៀត”។

លោកបញ្ជាក់ថា ជីវភាពរស់នៅរបស់ម្ចាស់ និងដៃគូអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមកំពុងសម្រេចបាននូវការរីកចម្រើនកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួន។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា«គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ចំណែកលោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងឱ្យដឹងថា៖ សហភាពអឺរ៉ុបមានមោទនភាពក្នុងការគាំទ្រវិស័យជលផលរបស់កម្ពុជាតាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ដោយបានរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងម៉ាំសម្រាប់កំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរួចរាល់សម្រាប់ការនាំចេញ។»

លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព តំណាងរដ្ឋបាលផលផល បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការថា៖ ភាពជាដៃគូដែលយើងបានកសាងតាមរយៈគម្រោង “បានត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធានាបាននូវការគ្រប់គ្រងជលផលប្រកបដោយចីរភាព និងការបែងចែកអត្ថប្រយោជន៍ក្នុងចំណោមអ្នកកែច្នៃ និងអ្នកបរិភោគក្រោយពេល គម្រោងបញ្ចប់”។

លោកបានលើកឡងថា ផលិតផលច្នៃប្រឌិតថ្មីចំនួនប្រាំពីរមុខ ដែលជាលទ្ធផលរបសង់គម្រោង ស្រាវជ្រាវត្រូវបានពង្រីក និងធ្វើពាណិជ្ជកម្ម ដែលសបញ្ជាក់អំពីអត្ថប្រយោជន៍ ការជំរុញកំណើន និងជាផែនទីបង្ហាញផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត សំដៅធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព និងធានាសន្តិសុខស្បៀងអាហារសម្រាប់សហគមន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ថ្វីត្បិតគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ តែមន្រ្តីក្រសួងកសិកម្ម និងអង្គការដៃគូនានា បានរំពឹងទុកថា គម្រោងមួយនេះបានត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តនាពេលអនាគត ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរសម្រាប់វិស័យជលផលកម្ពុជា ដើម្បីរួមចំណែកធានាបាននូវកំណើន និងភាពធន់របស់វិស័យនេះប្រកបដោយនិរន្តរភាព។

ផ្លែផ្កាដ៏ល្អរបស់គម្រោងដែលសម្រេចបាន នឹងជាមគ្គុទេសន៍សម្រាប់កិច្ចអន្តរាគមន៍បន្តរបស់គម្រោងកម្មវិធីថ្មី ការសម្របសម្រួលគោលនយោបាយ និងការចូលរួមពីវិស័យឯកជននាពេលខាងមុខ៕


707370647_994626673369834_7835020145298139502_n
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលកៅស៊ូ ដែលដាំដុះមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ៦០៤លានដុល្លារ ថយចុះ៩,១ភាគរយ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ២២៣លានដុល្លារ គឺកើនឡើង១៣១ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែង​​ថា គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលដែលដាំដុះបាន ឬផលិតបានឱ្យមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក និងកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេចមុននិងនាំចេញទៅខាងក្រៅប្រទេស។ ក្រៅពីនាំចេញ ជ័រកៅស៊ូកម្ពុជាត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការ រួមមាននៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ ខណៈដែលកម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន១០១ ២០៨ហិកតា ស្មើនឹង២៣ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកើនឡើងនេះ ក៏បានបង្ហាញពីកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើង ហើយផ្ទៃដីដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏ចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ និងបានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូ បង្កើនផលប្រយោជន៍ដល់កសិករ ដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗ ដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ […]

photo_2026-05-27_19-05-12 (5)
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជួបសំណេះសំណាលកសិករចំនួន៣០០នាក់ ក្នុងស្រុកជុំគិរី

ស្រុកជុំគិរី ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលប្រជាកសិករ រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក ហេង ងួនស្រ៊ុន អភិបាលស្រុកស្តីទី សមាជិកក្រុមប្រឹក្សាស្រុក  លោកមេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ ព្រមទាំងប្រជាប្រជាកសិករចូលរួមសរុបចំនួន៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា ការជួបជុំថ្ងៃនេះចង់ឲ្យបងប្អូនទទួលបានព័ត៌មានថ្មីៗពីកសិកម្មដោយធ្វើយ៉ាងណា ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូររបៀបធ្វើកសិកម្ម ដោយត្រូវចេះគិតថ្លៃដើមផលិត បង្កើនការផលិត និងការចិញ្ចឹមសត្វ ដោយស្វែងយល់អំពីរបៀបនៃការប្រើប្រាស់ជី ឬថ្នាំ និងពូជឲ្យបានត្រឹមត្រូវទៅតាមពេលវេលា កាត់បន្ថយការចំណាយផ្សេងៗនឹងទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា «ការធ្វើកសិកម្មមិនស្រួលទេ នឿយហត់ណាស់ ដូច្នេះសូមធ្វើឲ្យបានម៉ត់ចត់ និងពិតប្រាកដ ទើបអាចទទួលបានប្រាក់ចំណេញ មិនធ្លាក់ក្នុងអន្ទាក់បំណុល ជាពិសេស […]

photo_2026-05-27_18-20-40 (6)
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការផលិត និងការដាំដុះ កសិករយើងត្រូវចេះគិតគូរដល់សុខភាពអ្នកបរិភោគ និងកូនចៅយើងជំនាន់ក្រោយផង

ស្រុកទឹកឈូ ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល កសិករនៅស្រុកទឹកឈូ ខេត្តកំពត ហើយបានស្នើឲ្យរួមគ្នាប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។ កម្មវិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ ថា  អភិបាលរងនៃគណៈអភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ សមាជិក សមាជិកា លោកមេឃុំ មេភូមិ និងប្រជាកសិករចូលរួមសរុបចំនួន២១០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនេះថា កម្មវិធីថ្ងៃនេះមានគោលបំណងធំចំនួនពីរ គឺទី១ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី២ ជាប្រធានសមាគមបណ្តាញកសិករតេជោ ហើយចំពោះធនាគារ ARDB មានផ្តល់ប្រាក់កម្ចី និងឥណទានផ្តោតលើវិស័យកសិកម្ម និងអ្នកកែច្នៃ ក្នុងអត្រាការប្រាក់ទាប ជាពិសេស សូមជូនព័ត៌មាននេះដល់បងប្អូនយើងអ្នកស្រុកទឹកឈូបានស្គាល់កាន់តែច្បាស់ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច […]

photo_2026-05-26_15-24-50
កសិដ្ឋានមួយកន្លែងនៅជាយក្រុងភ្នំពេញអាចប្រមូលផលត្រសក់ផ្អែមជាង១០តោនក្នុងមួយខែ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កសិដ្ឋានឌីភីខេភ្នំប្រសិត ស្ថិតនៅក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បាននិងកំពុងដាំដំណាំត្រសក់ផ្អែមនៅលើផ្ទៃដីប្រហែលពីរហិកតាកន្លះ ដែលអាចប្រមូលផលបានចន្លោះពី១០ ទៅ១២តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។ លោក ហ៊ឺ ផេងឡា ម្ចាស់កសិដ្ឋានឌីភីខេភ្នំប្រសិត បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា  លោកបានដាំដំណាំត្រសក់ផ្អែមអស់រយៈពេលប្រហែលប្រាំមួយខែកន្លងមកនេះ អាចប្រមូលផលបានជាងបួនតោន ក្នុងមួយសប្តាហ៍ ហើយក្នុងមួយខែអាចប្រមូលបានចាប់ពី១០  ទៅ១២តោន។ លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ពូជត្រសក់ផ្អែមរបស់លោក គឺទិញពីក្រុមហ៊ុនក្នុងស្រុកមួយ ដែលបាននាំចូលពីកោះតៃវ៉ាន់ ។ លោកបានបន្តថា  បច្ចុប្បន្នលោកកំពុងតែប្រមូលផលដំណាំត្រសក់ផ្អែមរបស់លោក និងលក់បោះដុំឱ្យទៅឈ្មួញ ដែលរងចាំទិញនៅបណ្តាទីផ្សារ ក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានផ្សារទំនើបជាច្រើនផងដែរ ដោយទទួលបានតម្លៃសមរម្យ គឺលេខ១ អាចលក់ក្នុងតម្លៃ១០ ០០០រៀល ក្នុងមួយគីឡូក្រាម និងលេខ២ អាចលក់បាន៨ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្ថែមទៀតថា ដំណាំត្រសក់ផ្អែមរបស់លោក គឺមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទទួលទាន ព្រោះលោកបានដាំនៅក្នុងផ្ទះសំណាញ់ ជាពិសេសបានរួមចំណែកលើកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន  និងផ្តល់ឱកាសការងារជូនកសិករ ដែលកំពុងរស់នៅក្នុងតំបន់នេះ ឱ្យមានជីវភាពធូរធារផងដែរ។ បើតាមលោក ហ៊ឺ […]

កាលវិភាគផ្សព្វផ្សាយ