មន្ត្រីក្នុងរដ្ឋកាលីហ្វ័រញ៉ា ព្រមានពីការពុលអាហារគ្រឿងសមុទ្រ អម្បូរសិប្បីសត្វ បង្កឡើងដោយស្លែ

image_2025-05-05_08-17-02

អន្តរជាតិ៖ មន្ត្រី​សុខាភិបាល​សាធារណៈ ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បានចេញសារព្រមានដល់ប្រជាពលរដ្ឋ ​កុំ​ឲ្យ​បរិភោគ​អាហារគ្រឿងសមុទ្រ អម្បូរសិប្បីសត្វ ដែលនេសាទបានពីឆ្នេរសមុទ្រ បន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃស្លៃពុល។

ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុង ឡូស​ អ៊ែនជើលេស សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ថា មន្ត្រីក្រសួងសុខភាពសាធារណៈ នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសវិធានការដាក់ឱ្យនៅដាច់ពីគេសម្រាប់អម្បូរសិប្បីសត្វ​ មានដូចជា​ ងាវ គ្រុំ​ ខ្យង អយស្ទើ ជាដើម​ ដែលត្រូវគេនេសាទបានពីឆ្នេរសមុទ្រ​ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមូលហេតុនៃការកើនឡើងនូវកម្រិតជាតិពុល​ និងអាស៊ីត ដូម៉ូអិក​ (Domoic Acid) មាននៅក្នុងសត្វ ងាវ គ្រុំ​​ ខ្យង​​​ អយស្ទើ​​។

គួរបញ្ជាក់ថា​ សារជាតិពុលនៅក្នុងសត្វទាំងនេះ មានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធសរសៃប្រសាទ  ជាពិសេស សារជាតិ សាក្ស៊ីថក់ស៊ីន (Saxitoxin) ដែលមាននៅក្នុងប្រភេទសិប្បីសត្វជាច្រើនប្រភេទ ដូចជា ងាវ​ គ្រុំ ខ្យ​ អយស្ទើ និងខ្យងតូចធំជាច្រើនប្រភេទទៀត។

ទោះជាយ៉ាងណាក៏ដោយ ការព្រមាននេះមិនគ្របដណ្តប់លើអាហារគ្រឿងសមុទ្រ អម្បូរសិប្បីសត្វ លក់ក្នុងវិស័យពាណិជ្ជកម្ម ដែលបាន​បញ្ជាក់​ពីមន្ត្រី​សុខាភិបាល​សាធារណៈ​ថា ​មាន​សុវត្ថិភាពនោះឡើយ។

ការរីករាលដាលយ៉ាងឆាប់រហ័សនៃសារាយពុល​បង្កឡើងដោយស្លែនេះ បានសម្លាប់តោសមុទ្រ ផ្សោត ត្រីបាឡែន និងបក្សីសមុទ្ររាប់ពាន់ក្បាល។ នៅ​តំបន់ភាគខាងត្បូងនៃរដ្ឋ​កាលីហ្វ័រញ៉ា​ ​សត្វជាច្រើនចាប់ផ្តើមឈឺ ​និង​ងាប់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ដោយ​គេរក​ឃើញ​គ្រោង​ឆ្អឹង​សត្វ​ផ្សោត និងគ្រោងឆ្អឹង​ត្រី​បាឡែន​ជា​ច្រើន​ក្បាល នៅ​ក្នុង​ឆ្នេរ​សមុទ្រ។

ក្រោមការត្រួតពិនិត្យ គេបានរកឃើញថា ស្លែសមុទ្រទាំងនេះ​ មានសារជាតិអាស៊ីត​ ដូម៉ូអិក នៅក្នុងខ្លួនត្រីតូចៗ ដូចជាត្រីសាឌីន និងត្រីចង្វា។​ ប្រសិនបោះសត្វណាមួយស៊ីកូនត្រីទាំងនេះ វានឹងបង្កឱ្យជាតិពុលប៉ះពាល់ដល់បេះដូង និងប្រព័ន្ធសរសៃប្រសាទ បន្ទាប់មកសត្វទាំងនោះចាប់ផ្តើមងាប់។

ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានរបាយការណ៍អំពីជំងឺរបស់មនុស្ស ​បង្កឡើងដោយអាស៊ីត ដូម៉ូអិក នៅឡើយទេ។ ប៉ុន្តែ​មន្ត្រីសុខាភិបាល បាន​ព្រមាន​ថា ការ​បរិភោគ​អាហារគ្រឿងសមុទ្រ ដែលមាននៅក្នុងអម្បូសិប្បីសត្វ អាច​បង្ក​ឱ្យកើតរោគ​ជំងឺ​ធ្ងន់ធ្ងរ។​ ចំពោះរោគសញ្ញាដំបូងនៃការពុលពីអាហារគ្រឿងសមុទ្រទាំងនេះ​ រួមមាន ស្ពឹកជុំវិញបបូរមាត់ និងអណ្តាត ដោយអាចកើតក្នុងរយៈពេលពីប៉ុន្មាននាទី ទៅច្រើនម៉ោង បន្ទាប់ពីបរិភោគខ្យងពុលរួចមក។

ក្រៅពីនេះ រោគសញ្ញាក៏អាចកើតមានចំពោះអាការៈមួយចំនួនទៀត ដូចជា អសមត្ថភាពក្នុងការរក្សាតុល្យភាពរាងកាយ ការមិនមានតុល្យភាពនៃសាច់ដុំ ការនិយាយមិនច្បាស់ និងពិបាកក្នុងការលេប។ ​សម្រាប់អាការៈលេចចេញជារោគសញ្ញាស្រាល ដូចជា ក្អួត រាគ ឬឈឺក្បាល និងករណីធ្ងន់ធ្ងរវិញ ដូចជា ខ្វិន និង ស្លាប់ដោយសារការថប់ដង្ហើមជាដើម៕


z7679159381803-729a477a5a2eac9509f481aad800a09b20260401100545
វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក

ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]

image_2026-08-06_12-33-53
ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   […]

111
ម្ចាស់ចម្ការក្រូចនៅស្រុកក្រវាញ ចង់ឃើញក្រូចពោធិ៍សាត់មានម៉ាកសម្គាល់សមូហភាព

ដោយ កឹម សុគន្ធី ពោធិ៍សាត់៖ ម្ចាស់ចម្ការក្រូចពោធិ៍សាត់វ័យ៣០ឆ្នាំ ឈ្មោះ ខែម ឡៃស៊ីម រស់នៅភូមិរវាង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា ទីផ្សារក្រូចពោធិ៍សាត់របស់កម្ពុជា នៅតែរក្សាបានស្ថិរភាព ដោយសារមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស។ លោក ខែម ឡៃស៊ីម ដែលជាម្ចាស់ចម្ការ និងជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករនៅក្នុងតំបន់ បានឱ្យដឹងថា លោកកំពុងគ្រប់គ្រងចម្ការក្រូចលើផ្ទៃដីជិត៦០ហិកតា។ បច្ចុប្បន្ន ទីផ្សារក្រូចពោធិ៍សាត់ធម្មជាតិមិនមានសញ្ញាធ្លាក់ចុះនោះទេ ដោយនៅតែមានការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជន។ ក្រៅពីការប្រមូលផលពីចម្ការរបស់ខ្លួន លោកក៏ដើរតួនាទីជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករដទៃទៀតក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងផ្សារទំនើបនានា។ ការធ្វើអាជីវកម្មបែបនេះ មិនត្រឹមតែធានាបាននូវការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលមានស្ថិរភាពដល់កសិករដាំក្រូចក្នុងតំបន់ផងដែរ។ លោក ខែម ឡៃស៊ីម បានលើកឡើងថា ក្រូចពោធិ៍សាត់ធម្មជាតិ មានរសជាតិជូរអែមឆ្ងាញ់ ក្លិនឈ្ងុយពិសេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ។ រដូវប្រមូលផលចាប់ផ្តើមពីខែមិថុនា និងបន្តរហូតដល់ខែធ្នូ។ ចំពោះការដាំដុះ លោកបញ្ជាក់ថា ដើមក្រូចភាគច្រើនមិនចាំបាច់ប្រើជីច្រើននោះទេ ដោយសារដីនៅតំបន់នេះមានជីជាតិល្អ ខណៈការបាញ់ថ្នាំការពារសត្វល្អិតធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយរដូវដាំដុះ។ ដោយសារគុណភាព រសជាតិ និងការគាំទ្រខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស លោក ខែម ឡៃស៊ីម បានបង្ហាញក្តីរំពឹងថា […]

04102627dd3198e
អ្នកវិទ្យាសាស្ត្រព្រមានពីផលប៉ះពាល់ធំៗលើប្រទេសនូវែលសេឡង់ ទោះបីមិនទាន់កើតឡើងក៏ដោយ

វែល្លីងតោន៖ បាតុភូតអែលនីញ៉ូ បានកើនឡើងកម្ដៅយ៉ាងខ្លាំងក្នុងអំឡុងខែចុងក្រោយនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ប្រទេសនូវែលសេឡង់ អាចនឹងចាប់ផ្តើមជួបប្រទះផលប៉ះពាល់កាន់តែច្រើនឡើងចាប់ពីរដូវរំហើយ ខណៈពេលលំនាំអាកាសធាតុនេះ កំពុងវិវឌ្ឍទៅជារលកកម្ដៅដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បាតុភូតអាកាសធាតុធម្មជាតិនេះ កើតចេញពីការឡើងកម្ដៅនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងភាគកណ្តាល ដែលបង្កផលប៉ះពាល់ដល់លំនាំអាកាសធាតុនៅទូទាំងពិភពលោក។ របាយការណ៍ព្យាករណ៍អាកាសធាតុតាមរដូវកាលចុងក្រោយបង្អស់របស់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានឱ្យដឹងថា មហាសមុទ្រប៉ាស៊ីហ្វិកតំបន់ត្រូពិច និងបរិយាកាស នៅតែស្ថិតក្នុងស្ថានភាពអែលនីញ៉ូយ៉ាងច្បាស់លាស់ ដោយសូចនាករបរិយាកាសក្នុងខែកក្កដា បានកត់ត្រាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ស្ថាប័នខាងលើបានបញ្ជាក់ថា «យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ផលប៉ះពាល់ពីលំនាំអាកាសធាតុរបស់ប្រទេសនូវែលសេឡង់ មិនទាន់កើតឡើងពេញលេញនោះទេ ប៉ុន្តែគេរំពឹងថា នឹងកើតមានក្នុងអំឡុងពេលនៃការព្យាករណ៍នេះ»។ ស្ថានភាពបែបនេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្តូរក្នុងរយៈពេលបីខែខាងមុខ ខណៈពេលលំនាំអាកាសធាតុប្រែប្រួលជាបណ្តើរៗទៅជាខ្យល់បក់មកពីទិសខាងលិចជាប្រចាំ ដែលជាសញ្ញាសម្គាល់ចម្បងនៃបាតុភូតអែលនីញ៉ូ។ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ឥឡូវនេះមានឱកាសប្រមាណ៩០ភាគរយ ដែលបាតុភូតនេះនឹងឈានដល់ ឬកើនឡើងហួសកម្រិតខ្លាំងក្លាបំផុតក្នុងអំឡុងពេលព្យាករណ៍ ដោយកម្រិតកំពូល និងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវគេរំពឹងថា នឹងកើតមានក្នុងអំឡុងរដូវក្តៅឆ្នាំ២០២៦-២០២៧។ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើង បាតុភូតអែលនីញ៉ូនីមួយៗ ទំនងជានឹងត្រូវចាត់ចូលជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងក្លាបំផុតទាំងប្រាំលើកក្នុងអតីតកាល គឺមាននៅឆ្នាំ១៩៧២, ១៩៨២, ១៩៩១, ១៩៩៧ និងឆ្នាំ២០១៥ សុទ្ធតែមានការប្រែប្រួលសីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងធម្មតាជិត ឬលើស២,៥អង្សាសេ។ ស្ថាប័នវិទ្យាស្ថានវិទ្យាសាស្ត្រផែនដី នូវែលសេឡង់ បានឱ្យដឹងថា ការប្រែប្រួលលំនាំអាកាសធាតុនេះ […]

កាលវិភាគផ្សព្វផ្សាយ