ទូរទស្សន៍អនឡាញ​ARDB TVចូលរួម​អបអរសាទរ​ទិវាសេរីភាពសារព័ត៌មាន​និងពិធីជួបជុំរវាងសម្តេចបតី ហ៊ុន​​ ម៉ាណែត​ជាមួយអ្នកសារព័ត៌មាន​លើកទី​៧​

photo_2025-05-05_09-15-23

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តបណ្ឌិត កៅ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ ​(ARDB), តំណាង​​​ទូរទស្សន៍អនឡាញ ARDB TV ​បានចូល ​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ និងពិសារភោជនាហារសាមគ្គី រវាង​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ជាមួយអ្នកសារព័ត៌មាន​លើកទី​៧ ឆ្នាំ២០២៥​ ​នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៌អន្តរជាតិ​ជ្រោយចង្វារ កាលថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២៥​ ដែលមានអ្នកចូលរួមជាង​៥ពាន់នាក់​។​

យោងតាមឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានថ្លែងថា ​ជំនួបមហាគ្រួសារសារព័ត៌មាននៅថ្ងៃ​នេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាង​ពីការយកចិត្តទុកដាក់ខ្ពស់​ និងការគិតគូរអំពីសុខទុក្ខ​អ្នកសារព័ត៌មានទាំងអស់​របស់សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន ​ម៉ា​ណែត​ នាយករដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា​ ហើយ​ជំនួបនេះ​ក៏បន្តរក្សាបាន​នូវកេរ្តិ៍តំណែល​នៃភាពជាអ្នកដឹកនាំ​ប្រកបដោយ​គិតបណ្ឌិត​ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ អ​តីតនាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន​ជាប្រធានព្រឹត្តសភាព​នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់​របស់ព្រះមហាក្សត្រ​។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានមានប្រសាសន៍ថា ពិធី​ជួបជុំ​ប្រចាំឆ្នាំលើកទី​៧នេះ ​ប្រព្រឹត្តិទៅ​ក្នុងបរិយាកាស ​ដែលប្រទេសកម្ពុជាស្ថិតក្រោមដំបូលត្រជាក់នៃសុខសន្តិភាព​ ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ​ ក្រោមការដឹកនាំ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​ និងភាពឆ្លៀសវៃ​របស់សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​ បន្តពី​បិតា​សន្តិភាព​កម្ពុជា​ សម្តេចតេជោ ហ៊ុន សែន ​ដែលក្នុងនោះវិស័យសារព័ត៌មាន​កម្ពុជាក៏មានការរីកចម្រើន​ មានសណ្តាប់ធ្នាប់​ និង​បន្ត​មាន​សេរីភាព​កាន់តែរីកធំ​ ប្រកបដោយការទទួលខុសត្រូវ​ និងគោរព​ក្រមសីលធម៌វិជ្ជាជីវៈ សេរីភាពសារព័ត៌មាន​កាន់តែមានភាពប្រសើរឡើង​។

បើយោង​តាម​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, វិស័យសារព័ត៌មាន ​និងប្រព័ន្ធផ្សាយផ្សាយនៅកម្ពុជា​មានការវិវត្តន៍គួរឱ្យកត់សម្គាល់​ ជាពិសេសនៅក្នុងដំណាក់កាលនៃការរីកចម្រើន​នៃផ្នែកបច្ចេកវិទ្យា ដែលបាននាំមកនូវ​ប្រព័ន្ធផ្សាយផ្សាយជំនាន់ថ្មី ដូចជា​បញ្ញាសិប្បនិម្មិត​ និងការចាប់ផ្តើម​ជំនាន់ទី​៥​​ ក្នុងដំណាក់កាល​បដិវត្តន៍​ឧស្សាហកម្ម០.៤ ។

ឯកឧត្តមបានបញ្ជាក់ថា​ គិតត្រឹម​ត្រីមាសទី​២ ដើមឆ្នាំ​២០២៥នេះ ​អង្គភាពសារព័ត៌មានទាំងអស់​ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន​ មានចំនួន​១៦២០អង្គភាព​ នៅក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណ​ ដែលមានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី រោងពុម្ព​ មានចំនួន​៧​៤៥អង្គភាព​ និងប្រព័ន្ធផ្សាយផ្សាយទំនើប រួមមាន​ គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ​ និងទូរទស្សន៍ផ្កាយរណប​ចំនួន​៨៧៥អង្គភាព​។ នេះមិនទាន់រាប់បញ្ចូល​គណនីហ្វេសប៊ុក​ចំនួន​៩លានគណនី​, គណនីតិកតុក​ចំនួន​១០លានគណនី​ ប្រព័ន្ធតេឡេក្រាម​ ជាង​១០លានគណនី​ គណនីទ្វីតធើ ឬបណ្តាញទំនាក់ទំនងសង្គម (X-អិច) មានជិតកន្លះលាន​គណនី​ និងបណ្តាញទំនាក់ទំនង ខូល អែប របស់កម្ពុជាមានប្រមាណ​កន្លះលានគណនី​”។

យោងតាមការសិក្សា​ប្រជាពលរដ្ឋកម្ពុជា​៧២,៤ភាគរយ ​ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​ ហើយការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងនេះ​ ប្រព័ន្ធតេឡេក្រាម បាននិងកំពុងដើរតួសំខាន់ក្នុងការទទួលព័ត៌មាន​ និងបញ្ចេញព័ត៌មានរបស់ប្រជាពលរដ្ឋ​។

ក្នុងឱកាសនេះផងដែរ, ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ​ដែលបានខិតខំបំពេញតួនាទីជាសេនាធិការ​របស់រាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន​​ឱ្យមានការរីកចម្រើនជាលំដាប់​ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន​ឱ្យបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការ​ផលិតព័ត៌កាន ការចែករំលែកព័ត៌មាន​ឱ្យបានទូលំទូលាយ​ និងទាន់ពេល​ ទាំងក្នុងក្របខណ្ឌ​ជាតិ និងអន្តរជាតិ​ ។​

បន្ថែមលើសពីនេះ ​​សម្តេចមហាធិបតី ក៏បាន​វាយតម្លៃខ្ពស់​ចំពោះអ្នកសារព័ត៌មាន​ទាំងក្របខណ្ឌរដ្ឋ និងឯកជន ​ដែលបានប្រកាន់ភ្ជាប់នូវក្រមសីលធម៌​វិជ្ជាជីវៈសារព័ត៌មាន​​​ ដោយបានផ្សព្វផ្សាយព័ត៌មាន​ទាក់ទងនិងកម្មវិធី​គោលនយោបាយ ក៏ដូចជា​លិខិតបទដ្ឋានគតិយុត្តិ និងលទ្ធផលនានារបស់រាជរដ្ឋាភិបាល​។

សម្តេចមហាធិបតី នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ អ្នកសារព័ត៌មានអាជីព គឺជាកញ្ចក់ឆ្លុះបញ្ចាំង​យ៉ាងមានប្រសិទ្ធភាព​នៅក្នុងសង្គម​ ដែលជាមូលដ្ឋាន​នៃការកសាងប្រសិទ្ធភាព​ប្រវត្តិសាស្ត្រ​ និងជួយប្រជាជនឱ្យចៀសផុត​ពីការបំភាន់ ​ពីជនមួយចំនួន​ និងឈ្មួញនយោបាយ​ព្រមទាំង​ជួយរាជរដ្ឋាភិបាលក្នុងការ​ដោះស្រាយបញ្ហា​បាន​ទាន់សភាពការនិងចំគោលដៅ​។

សម្តេច​មហាបរវធិបតី ​ហ៊ុន ម៉ាណែត​ មានប្រសាសន៍សង្កត់ធ្ងន់ថា “គ្មានអ្នកណាស្រលាញ់អាជីព​សារព័ត៌មានជាង​អ្នកសារព័ត៌មាន​នោះទេ​ ហើយគ្មាន​អ្នកណា​អាចថែរក្សា និងបង្កើនតម្លៃ​ក្នុងអាជីពនេះជាងអ្នកសារព័ត៌មាន​ខ្លួនឯងដែរ​។ ​នៅក្នុងនោះ​​ប្រកាន់ភ្ជាប់នូវក្រមសីលធម៌​វិជ្ជាជីវៈបានច្បាស់លាស់​ ដែលផ្អែកទៅលើកត្តាមួយចំនួន ​ខ្ញុំលើកយកកត្តា​៣ ៖ កត្តាទី​១) សុក្រឹត្យភាព, កត្តាទី​២)​ សុចរិតភាព​ និងកត្តាទី​៣) គឺទំនួលខុសត្រូវ​។ បើមានកត្តាទាំង៣នេះ  ​គឺទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋបាន​យូរ។ តែផ្ទុយទៅវិញ​បើគ្មាន​កត្តា​ទាំង៣នេះ អ្នកសារព័ត៌មាន​ណា​ក៏មិនអាចរក្សាអាជីព ​និងតម្លៃរបស់ខ្លួនបានយូរអង្វែងដែរ ”៕


file-20251217-56-h39kxd
ការនាំចូលផ្លែទុរេនរបស់ចិនកើនឡើង២៩៤ភាគរយ ធ្វើឱ្យតម្លៃលក់ចុះថោក

ប៉េកាំង៖ តម្លៃផ្លែទុរេនលក់រាយនៅក្នុងប្រទេសចិនបានធ្លាក់ចុះនៅឆ្នាំ២០២៦នេះ ដោយសារការនាំចូលកាន់តែច្រើនពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ង ហើយការដឹកជញ្ជូនមានភាពប្រសើរឡើង​ ដូច្នេះធ្វើតម្លៃធ្លាក់ចុះទាប បន្ទាប់ពីការផ្គត់ផ្គង់កាន់តែច្រើន ការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព និងពន្ធគយទាបជាងពេលកន្លងទៅ។ ផ្លែទុរេនពូជល្អៗ កំពុងលក់ក្នុងតម្លៃ៤០ ទៅ៦០យ័ន ឬស្មើនឹង៥,៥៨ ទៅ៨,៣៦ដុល្លារ ក្នុងមួយគីឡូក្រាម បើធៀបនឹងតម្លៃលក់ក្នុងឆ្នាំ២០២៥ គឺពី៧០ ទៅ៩០យ័ន ឬស្មើនឹង៩,៧៦ ទៅ១២,៥៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកនៅតាមផ្សារទំនើបមួយចំនួនបានប្រកាសលក់ក្នុងតម្លៃពី២៧,៦យ័ន ឬស្មើនឹង៣,៨៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកផ្លែទុរេនទាំងសំបក ដែលមានទម្ងន់លើសពីពីរគីឡូក្រាម អាចរកទិញបានក្នុងតម្លៃ១៦៨យ័ន ឬស្មើនឹង២៣,៤២ដុល្លារ រួមទាំងតម្លៃដឹកជញ្ជូនផងដែរ។ ប្រទេសចិនបាននាំចូលផ្លែទុរេនស្រស់ចំនួន១៥៦,០០០តោន ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ គឺកើនឡើង២៩៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍។ ការផ្គត់ផ្គង់កាន់តែច្រើនបានធ្វើឱ្យតម្លៃលក់ដុំធ្លាក់ចុះ នៅក្នុងទីផ្សារលក់ដុំក្នុងទីក្រុងប៉េកាំង ដោយផ្លែទុរេនចំណាត់ថ្នាក់លេខ១ បានធ្លាក់ចុះពីតម្លៃ៧៣យ័ន ឬស្មើ១០,១៨ដុល្លារ មកនៅត្រឹម១៦យ័ន ឬស្មើនឹង៣,៦២ដុល្លារ ក្នុងមួយគីឡូក្រាម នៅចន្លោះខែមេសា និងខែមិថុនា។ ការដឹកជញ្ជូនកាន់តែស្រួល ក៏ងាយរកទីផ្សារលក់ផ្លែទុរេនផងដែរ។ ក្នុងរដូវមមាញឹក ផ្លែទុរេនត្រូវដឹកជញ្ជូនតាមសេវាកម្មខ្សែសង្វាក់ត្រជាក់ មេគង្គ-ឡានឆាង (Lancang-Mekong Expres អាចទៅដល់ទីក្រុងគុនមីង ក្នុងរយៈពេលត្រឹមតែ២៦ម៉ោង ហើយបន្តចែកចាយដល់ទីក្រុងជាង៣០របស់ប្រទេសចិនក្នុងរយៈពេល៤៨ម៉ោង។ កាលពីថ្ងៃទី២២ ខែមិថុនា […]

photo_2026-07-15_08-53-45
កសិករម្នាក់ នៅខេត្តកំពង់ស្ពឺ រកចំណូលបានជិតបីសែនដុល្លារក្នុងមួយឆ្នាំ ពីចម្ការដាំដំណាំចម្រុះ

ដោយ នៅ ស៊ីវុត្ថា កំពង់ស្ពឺ៖ កសិករម្នាក់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទទួលជោគជ័យក្នុងការអភិវឌ្ឍចម្ការដាំដំណាំចម្រុះ ដោយអាចរកចំណូលសរុបបានជិតបីសែនដុល្លារ ក្នុងមួយឆ្នាំ ពីការដាំដូង ខ្នុរណាំងការ៉ុត និងទុរេន លើផ្ទៃដីសរុបប្រមាណ៣៦ហិកតា ខណៈប្រាក់ចំណេញសុទ្ធក្រោយកាត់ចំណាយមានជាងមួយសែនដុល្លារក្នុងមួយឆ្នាំ។ កសិកររូបនេះមានឈ្មោះ នួន ប៊ុនធឿន មានចម្ការស្ថិតនៅភូមិព្រីង ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នចម្ការរបស់លោកមានដើមទុរេនប្រមាណ១ ២០០ដើម ក្នុងនោះជាង១ ០០០ដើម បានចាប់ផ្តើមផ្តល់ផល។ ក្រៅពីនេះ លោកក៏ដាំខ្នុរណាំងការ៉ុត ជាង១០ ០០០ដើម និងដើមដូងជាង១ ២០០ដើម ដែលអាចប្រមូលផលលក់ជារៀងរាល់ថ្ងៃ។ លោក នួន ប៊ុនធឿន បានឱ្យដឹងថា លោកបានចាប់ផ្តើមអភិវឌ្ឍចម្ការនេះ តាំងពីឆ្នាំ២០១៤ ដោយផ្តោតលើការដាំខ្នុរជាមុន។ បន្ទាប់ពីខ្នុរចាប់ផ្តើមផ្តល់ផលក្នុងរយៈពេលប្រមាណពីរឆ្នាំ លោកបានយកប្រាក់ចំណូល ដែលរកបានទៅវិនិយោគបន្តលើការដាំទុរេន និងដូង ដើម្បីពង្រីកផលិតកម្ម បង្កើនប្រភេទដំណាំ និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើដំណាំតែមួយមុខ។ បច្ចុប្បន្ន ចម្ការដាំដំណាំចម្រុះរបស់លោកអាចរកចំណូលសរុបបានជិតបីសែនដុល្លារក្នុងមួយឆ្នាំ។ បន្ទាប់ពីកាត់ចំណាយលើថ្លៃកម្មករ ជី ថ្នាំ ការថែទាំ ប្រព័ន្ធស្រោចស្រព និងការដាំជំនួសដំណាំចាស់ […]

image_2026-07-15_07-54-08
ហ្វីលីពីន ជំរុញការនាំចេញមើមដំឡូងឈាមមាន់ នៅលើទីផ្សារអន្តរជាតិ

ម៉ានីល៖ ក្រសួងកសិកម្មប្រទេសហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកែប្រែមើមដំឡូងឈាមមាន់ ពីផលិតផលនាំចេញលក្ខណៈខ្នាតតូច ឱ្យទៅជាផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់ប្រទេសនៅលើទីផ្សារអន្តរជាតិ។ ក្រសួងកសិកម្មបានឱ្យដឹងថា ការសម្របសម្រួលឧស្សាហកម្មឱ្យកាន់តែរឹងមាំ ការពង្រីកផលិតកម្ម និងការបង្កើតម៉ាកសញ្ញារួមមួយ អាចជួយដណ្តើមបានចំណែកទីផ្សារសកលលោកកាន់តែធំ ដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយកសិករ អ្នកកែច្នៃ អ្នកនាំចេញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធដទៃទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធីវ ឡូរ៉ែល (Francisco Tiu Laurel) បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តយុទ្ធសាស្ត្រ ដែលដឹកនាំដោយវិស័យឧស្សាហកម្មផ្ទាល់ ជាជាងការកំណត់ដំណោះស្រាយពីថ្នាក់លើចុះក្រោម។ លោកបានសង្កត់ធ្ងន់ថា «ចង់កំណត់អត្តសញ្ញាណនូវតម្រូវការជាក់ស្តែងនៃវិស័យឧស្សាហកម្មនេះ។ ខ្ញុំមិនចង់ឱ្យក្រសួងកសិកម្មជាអ្នកសម្រេចជំនួសភាគីពាក់ព័ន្ធថា តើឧស្សាហកម្មនេះត្រូវការអ្វីខ្លះនោះទេ»។  ដោយលោកបានបន្ថែមថា តួនាទីរបស់ក្រសួងកសិកម្ម គឺផ្តល់ថវិកា គាំទ្រផ្នែកគោលនយោបាយ និងការស្រាវជ្រាវផ្អែកលើអាទិភាព ដែលកំណត់ដោយវិស័យឧស្សាហកម្មខ្លួនឯង។ ខណៈពេលផ្លែដូង ចេក ស្វាយ ម្នាស់ និងផ្លែទុរេន នៅតែជាផលិតផលនាំចេញសម្រាប់រកចំណូលបានច្រើន មើមដំឡូងឈាមមាន់ ក៏ជាផលិតផលកំពុងលេចធ្លោ និងមានសក្តានុពល សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ទោះបីជាមានតម្រូវការខ្លាំងក៏ដោយ ភាគីពាក់ព័ន្ធបាននិយាយថា ឧស្សាហកម្មនេះនៅតែបន្តជួបការលំបាកជាមួយខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនៅរាយប៉ាយ មិនទាន់បានចងក្រងគ្នាជាស្តង់ដារគុណភាពឱ្យស៊ីសង្វាក់គ្នា […]

2009 drought (AP)
មន្ទីរធនធានទឹកខេត្តបាត់ដំបងកំពុងបង្ហូរទឹកយ៉ាងសកម្ម ដើម្បីសង្គ្រោះស្រូវជផលប៉ះពាល់ពីការរាំងស្ងួត ចំនួន ១៣៤ ៧៥០ហិកតា

បាត់ដំបង៖ លោក ខែ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា មន្ទីរធនធានទឹកខេត្តបាត់ដំបងកំពុងបង្ហូរទឹកយ៉ាងសកម្ម ដើម្បីសង្គ្រោះស្រូវជួបផលប៉ះពាល់ពីការរាំងស្ងួត ចំនួន១៣៤ ៧៥០ហិកតា។ យោងតាមលិខិតចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ខែ សុដា បាន​បញ្ជាក់អំពីស្ថានភាពបច្ចុប្បន្នការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ ក្នុងខេត្តបាត់ដំបង ដោយគិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អនុវត្តបានចំនួន ២០៩ ១៨៤ហិកតា ស្មើនឹង៤៥,៨៧ភាគរយនៃផែនការទំហំ៤៥៦ ០០០ហិកតា។ តាមការចុះពិនិត្យរបស់មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងឃើញថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋដាំដុះតាំងពីខែមីនា មកម៉្លេះហើយបច្ចុប្បន្នមានជួបផលប៉ះពាល់ពីការរាំងស្ងួតចំនួន១៣៤ ៧៥០ហិកតា ហើយកំពុងសង្គ្រោះដោយប្រព័ន្ធធារាសាស្ត្របានចំនួន១១២ ៩៤៧ហិកតា ហើយកំពុងសង្គ្រោះបន្តចំនួន៣ ៤៤១ហិកតា និងនៅសល់ក្រៅប្រព័ន្ធ ភាគច្រើនតំបន់ពីរ ចំនួន១៨ ៣៦២ហិកតា ដែលមិនមានប្រភពទឹក ឬបង្ហូរចូលដល់ ដើម្បីជួយសង្គ្រោះបានទេ។ ក្នុងនោះមាននៅស្រុកសង្កែប៉ះពាល់ចំនួន១០ ៥៩៣ហិកតា និងស្រុកឯកភ្នំប៉ះពាល់ចំនួន៧ ៧៦៩ហិកតា។ សូមបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នសម្រាប់ប្រភពទឹកធំៗទាំងបួន ក្នុងខេត្តបាត់ដំបង […]

កាលវិភាគផ្សព្វផ្សាយ