ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោកន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សានៅកសិដ្ឋានចិញ្ជឹមគោ ចំនួនពីរកន្លែង ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមានកសិដ្ឋាន ស៉ីនេ ហ្វាម (SYNE FARM) និងកសិដ្ឋាន ឌី ភី។

csm_A.Gomez_80185ba461
វិស័យកសិកម្ម ជាពិសេសវិស័យជលផលហ្វីលីពីន ស្ថិតក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញ

ម៉ានីល៖ សាកលវិទ្យាល័យអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ស្បៀងអាហារ និងកសិកម្មប្រទេសហ្វីលីពីន បានប្រកាសថា វិស័យកសិកម្មរបស់ខ្លួនអាចរក្សាបាននិរន្តរភាពនៃនិន្នាការល្អឡើងវិញនៅឆ្នាំ២០២៥នេះ ដោយត្រូវបានរំពឹងថា នឹងកើនឡើងចន្លោះពី១,៥ភាគរយ ទៅ២,៥ភាគរយ ដែលបង្ហាញពីដំណើរការដ៏រឹងមាំនៃការដំាដំណាំ និងឧស្សាហកម្មបសុបក្សី។ នាយិកាប្រតិបត្តិនៃសាកលវិទ្យាល័យអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់អាហារ និងកសិកម្ម លោកស្រី ម៉ារី អាណែត ដាកុល (Marie Annette Dacul) បានមានប្រសាសន៍ថា តម្លៃបន្ថែមសរុបរបស់វិស័យកសិកម្ម និងនេសាទ អាចស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះចំនួន១,៥ភាគរយ កាលពីឆ្នាំ២០២៤។ លោកស្រីនាយិកាប្រតិបត្តិ បានបញ្ជាក់ដូច្នេះនៅក្នុងសន្និសិទបង្ហាញលទ្ធផលពាក់កណ្តាលឆ្នាំ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មស្បៀងអាហារ និងកសិកម្ម ដោយលើកឡើងថា ក្តីសង្ឃឹមដែលអាចប៉ាន់ស្មានបាននៅពេលនេះ គឺកើតចេញពីការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដំណាំ និងឧបករណ៍ឌីជីថលរបស់ប្រទេសហ្វីលីពីន។ លោកស្រីបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាប្រព័ន្ធ​មានដូចជាករណីកសិករឈានចូលដល់វ័យចំណាស់ កសិដ្ឋានចាប់ផ្តើមទ្រុឌទ្រោម និងខ្សែសង្វាក់តម្លៃមិនទាន់បានអភិវឌ្ឍនៅឡើយ គឺនៅតែជាកត្តាកំណត់ចំពោះសក្តានុពលរីកចម្រើន។ កំណើននាពេលអនាគតនឹងនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការដោះស្រាយភាពរាំងស្ទះដោយសាររចនាសម្ព័ន្ធជាមូលដ្ឋានទាំងនេះ។ លោក​ស្រី​បាន​មានប្រសាសន៍​ថា ការដាំដំណាំ ការចិញ្ចឹមបសុបក្សី និង​អាជីវកម្ម និង​សេវាកម្ម​ផ្នែកវិស័យកសិកម្ម​ នឹង​ដើរ​តួនាទី​ជា​កត្តា​ជំរុញ​សម្រាប់​កំណើនកសិ​សេដ្ឋកិច្ច ដែលត្រូវបាន​រំពឹង​ទុក​នៅក្នុង​ឆ្នាំ២០២៥​នេះ។ យោងតាមមជ្ឈមណ្ឌលសម្រាប់អាជីវកម្មស្បៀងអាហារ និងកសិកម្ម របស់សាកលវិទ្យាល័យ​អាស៊ី […]

photo_2025-07-18_08-33-40
ទូដំបូងផ្ទុកផែ្លទុរេនរបស់កម្ពុជាត្រូវបានវេចខ្ចប់ និងនាំចេញទៅចិនជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដា

(ភ្នំពេញ)៖  លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បាន​​ឲ្យដឹងថា ទូកុងតឺន័រដំបូងផ្លែទុរេនរបស់ប្រទេសកម្ពុជា ដែលមានទម្ងន់ជាង១៧​ តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារនាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ លោកបាន​​ឲ្យដឹងថា ការនាំចេញផ្លែទុរេនរបស់កម្ពុជាទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) សហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។ លោកប្រធានមន្ទីរបានបន្ថែមទៀតថា នេះគឺជាលើកទី១ហើយ ដែលយើងទទួលបានការវិនិយោគពីក្រុមហ៊ុន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) ដែលបានធ្វើការវិនិយោគលើដំណាំទុរេននេះ។ ជាក់ស្តែងកាលពីមុន កសិករ ដែលដាំដុះដំណាំទុរេននេះ ពុំទាន់មានទីផ្សារទូលំទូលាយនៅឡើយ ដោយគ្រាន់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសថៃ។ ប៉ុន្តែ […]

photo_2025-07-18_08-14-59
របរដាំដើមទុរេនលក្ខណៈគ្រួសារកំពុងផ្តល់ប្រាក់ចំណូលយ៉ាងខ្ពស់ដល់ប្រជាកសិករ

បាត់ដំបង៖ ទុរេន គឺជាដំណាំឈើហូបផ្លែ ដែលផ្លែមានតម្លៃខ្ពស់កំពុងផ្តល់ប្រាក់ចំណូលច្រើនគួរសមដល់ប្រជាកសិករ ដែលក្នុងគ្រួសារខ្លះ ក្នុងមួយរដូវប្រមូលផលផ្លែទុរេនអាចរកចំណូលបានប្រាក់ជិតមួយម៉ឺនដុល្លារ និងខ្លះទៀតអាចរកប្រាក់ចំណូលរហូតដល់ខ្ទង់ជាងមួយសែនដុល្លារ ដោយជួយគ្រួសារពួកគាត់មានជីវភាពធូរធាជាងមុន។ ក្នុងរដូវប្រមូលផលទុរេនឈានដល់ម្តងៗ ចាប់ពីខែឧសភា ដល់កក្កដា ម្ចាស់ចម្ការទុរេនចាប់ផ្តើមសប្បាយចិត្តជាមួយនឹងការបេះផ្លែទុរេន លក់ជូនអតិថិជនរបស់ខ្លួន ក្នុងតម្លៃជិត២០ ០០០រៀល និងខ្លះជាង២០ ០០០រៀលក្នុងមួយគីឡូក្រាម ធ្វើឱ្យពួកគាត់អាចរកប្រាក់ចំណូលចូលផ្ទះយ៉ាងកាក់កប។ នៅឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដាំទុរេនមិនថានៅខេត្តបាត់ដំបង កំពត កោះកុង កំពង់ចាម និងបណ្តាលខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា បាននាំយកផ្លែទុុរេនរបស់ខ្លួនមកលក់តាមទីផ្សារ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដែលគេជឿជាក់ថា ពុំមានសារជាតិគីមី ដូចទុរេននាំចូលពីប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ឬវៀតណាមនោះឡើយ។ នៅក្នុងពិធីតាំងពីព័រណ៍ផ្លែឈើ នាទីរួមខេត្តបាត់ដំបង ដែលមានរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបងនោះ លោក ប្រាក់ ឆែ ជាប្រជាពលរដ្ឋរស់នៅភូមិ​ស្រែរែក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កំពុងអង្គុយលក់ផ្លែទុរេន នៅក្នុងពិធីពិព័រណ៍ព្រឹត្តិការណផ្លែឈើនេះ បានប្រាប់ឱ្យដឹងថា ក្នុងការដាំទុរេនចំនួនបីហិកតាកន្លះ ដែលមានដើមទុរេនសរុបចំនួន៥៤០ដើម ដែលក្នុងនេះ ដើមទុរេនចាប់ផ្តើមហុចផលមានចំនួនត្រឹមតែ៣០០ដើមប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២៤កន្លងមកនេះ […]

nganh go
ការនាំចេញកសិរុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ក្នុងឆ្នាំ២០២៥ កើនឡើងជាង១៥ភាគរយ បើធៀបនឹងឆ្នាំមុន

ហាណូយ៖ យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម​ បានឱ្យដឹងថា វិស័យកសិកម្មវៀតណាម បានរក្សាគន្លងអភិវឌ្ឍន៍វិជ្ជមានក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ទោះបីជាបរិបទសកល និងក្នុងស្រុកមានភាពស្មុគស្មាញក៏ដោយ ព្រោះក្រសួងបានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយ ដែលអាចបត់បែនបាន និងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាប្រឈម ជំរុញផលិតកម្ម ស្ថិរភាពទីផ្សារ និងជំរុញការនាំចេញ។ គោលដៅវិស័យកសិកម្មរបស់វៀតណាម គឺដើម្បីសម្រេចបាននូវអត្រាកំណើនបួនភាគរយនៅឆ្នាំ២០២៥ ជាមួយនឹងចំណូលពីការនាំចេញប្រមាណ៦៤ ទៅ៦៥ពាន់លានដុល្លារ។ ចំណែកការនាំចេញសរុបសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥នេះ មានចំនួន៣៣,៨៤ពាន់លានដុល្លារ គឺកើនឡើងចំនួន១៥,៥ភាគរយ​ បើធៀបនឹងឆ្នាំ២០២៤។ គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មវៀតណាម បានកើនដល់ទំហំទឹកប្រាក់ចំនួន៩,៨៣ពាន់លានដុល្លារ គឺកើនឡើងចំនួន១៦,៥ភាគរយ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការប្រកួតប្រជែងរបស់វៀតណាមក្នុងទីផ្សារកសិកម្មអន្តរជាតិ។ លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម​បានដាក់គោលដៅនាំចេញរបស់ខ្លួន ឱ្យកើនដល់ទំហំទឹកប្រាក់៧០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ បង្ហាញឱ្យឃើញថា ផលិតកម្មស្រូវមានស្ថិរភាព និងមានផលិតសរុបចំនួន២២,៧លានតោន ដោយថយចុះពីចំនួន៤៣,៥លានតោន។ ចំណែកការនាំចេញអង្កររបស់វៀតណាមបានកើនដល់ ៩,១៨លានតោន។ អនុរដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃទីផ្សារនាំចេញ ដែលកាលពីឆ្នាំ២០២៤ សហរដ្ឋអាម៉េរិក និងប្រទេសចិន ចំណែកទីផ្សារនាំចេញស្ទើរតែស្មើគ្នា ដោយអាម៉េរិកមានចំនួន២១,៨ភាគរយ និងចិន​មានចំនួន២១,៦ភាករយ។ ទោះបីជាយ៉ាងណាក៏ដោយ ទីផ្សារអាម៉េរិកបានកើនដល់៧,១៤ពាន់លានដុល្លារ ឬស្មើនឹង២១,១ ក្នុងរយៈពេលប្រាំមួយដំបូងនៃឆ្នាំ២០២៥នេះ ខណៈពេលទីផ្សាររបស់ប្រទេសចិន បានធ្លាក់ចុះមកត្រឹម៥​​,៩៤ពាន់លានដុល្លារ ឬស្មើនឹង១៧,៦ភាគរយ។ ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើងចំនួន៧,២ភាគរយ […]

កាលវិភាគផ្សព្វផ្សាយ