ស្វីសបង្កើនការនាំចូលស៊ុតមាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក

image_2025-05-05_08-11-29

អន្តរជាតិ៖ ​ទីភ្នាក់ងារព័ត៌មានបរទេស បានធ្វើសេចក្តីរាយការណ៍ពីទីក្រុង ហ្សូរីក ប្រទេស​ស្វីស កាលពី​​ចុងសប្តាហ៍កន្លងមកពីថា រដ្ឋាភិបាល​ស្វីស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយដោយបញ្ជាក់ថា ទោះបីជាផលិតកម្មស៊ុតក្នុងស្រុក បានកើនឡើង២,៨ភាគរយនៅក្នុងចន្លោះឆ្នាំ ២០២៣ និងឆ្នាំ២០២៤ក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកឡើយ។

ចំពោះបរិមាណនៃតម្រូវការស៊ុតមាន់ នៅក្នុងប្រទេសស្វីស អំឡុងឆ្នាំកន្លងមក គឺ១៩៨គ្រាប់​សម្រាប់មនុស្សម្នាក់ គឺកើនឡើងប្រហែល៥ភាករយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដូច្នេះ ដើម្បី​មាន​ស៊ុតមាន់​គ្រប់គ្រាន់​សម្រាប់​ធ្វើម្ហូប ប្រទេស​ស្វីស​គ្រោង​នឹង​បង្កើន​ការ​នាំ​ចូល​ស៊ុត​ចំនួន​១ម៉ឺនតោន ឬ​ប្រមាណ ១៥៨​លានគ្រាប់​នៅ​ដំណាច់​ឆ្នាំ​នេះ ។

ទោះបីយ៉ាង​ណា​ក៏ដោយ ប្រទេស ស្វីសក៏​ត្រូវ​ប្រកួតប្រជែង​ជាមួយសហរដ្ឋអាមេរិក ដែល​កំពុង​នាំ​ចូល​ស៊ុត​មាន់​មួយ​ចំនួន​ធំ​ផង​ដែរ។

ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលកំពុងបន្តកើតមាននៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលអាមេរិកបានបង្កើនការនាំចូលស៊ុតមាន់ពីបណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុបជាច្រើន ហើយព្រមជាមួយគ្នានេះ ក៏បានបញ្ជាទិញស៊ុតមាន់ពីប្រទេសកូរ៉េខាងត្បូង និងទួរគីផងដែរ។

បញ្ហាកង្វះខាតស៊ុតមាន់ និងស៊ុតឡើងថ្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានកើតឡើងដោយសារតែការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី​ ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកត្រូវសម្លាប់សត្វមាន់ចោលអស់ជាង៣០លានក្បាល និងបិទកសិដ្ឋានចិញ្ចឹមមាន់យកពងទ្រង់ទ្រាយធំមួយចំនួនជាបណ្តោះអាសន្នផងដែរ។

អង្គការពិភពលោកសម្រាប់សុខភាពសត្វ បានចេញសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H7N9 នៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងរដ្ឋម៊ីសស៊ីស៊ីបពី (Mississippi) កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ។

ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យបសុសត្វ នៅតែបដិសេធមិនផ្តល់ការអត្ថាធិប្បាយជាផ្លូវការ អំពីស្ថានភាពជំងឺបក្សីនេះ​ ផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះ បានអនុម័តថវិកាជាងមួយពាន់លានដុល្លារដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺផ្តាសាយបក្សី   ​ស្របពេលអាជ្ញាធរអាម៉េរិកបានរកឃើញ ករណីឆ្លងជំងឺផ្តាសាយបក្សីទៅកាន់មនុស្សចំនួន ៧០ករណី និងនៅក្នុងនោះមានករណីស្លាប់មួយករណីទៀតផង៕


photo_2026-09-16_16-53-33-768x512
ហ្វីលីពីនអាចជាទីផ្សារអង្ករធំជាងចិនទៅទៀតសម្រាប់អង្ករកម្ពុជា

ដោយ ហៃ​ ស៊ីណា ភ្នំពេញ៖ ប្រទេសហ្វីលីពីន អាចក្លាយទៅជា​ទីផ្សារធំជាង​ប្រទេស​ចិនទៅទៀត សម្រាប់អង្ករ​កម្ពុជា​ នាពេលអនាគត ដោយសារ​តែប្រទេសអាស៊ានមួយនេះពឹង​លើការ​នាំចូលច្រើន ដោយក្នុងមួយឆ្នាំនាំចូលអង្ករ​ពី៤ ទៅ៦លានតោនឯណោះ។ ការណ៍ដែលប្រទេសហ្វីលីពីនត្រូវការអង្ករនាំចូលច្រើន បានធ្វើឱ្យ​ការ​នាំចេញអង្ករកម្ពុជាក៏មានសន្ទុះកើនឡើងខ្ពស់ទៅតាមនោះផងដែរ នៅឆ្នាំ២០២៦​​​​ ។ អ្នករកស៊ីក្នុងវិស័យស្រូវអង្ករថា ហ្វីលីពីន អាចក្លាយជាទីផ្សារធំជាងចិនសម្រាប់អង្ករ​កម្ពុជា។ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា ឧកញ៉ា ឡាយ ឈុនហួ មានប្រសាសន៍ថា បើសិនប្រទេសហ្វីលីពីន​នៅតែបន្ត​គាំទ្រអង្ករពីប្រទេសកម្ពុជា នោះទីផ្សារហ្វីលីពីននឹងក្លាយ​ជាទីផ្សារ​​ធំមួយ ហើយ​​ទៅថ្ងៃក្រោយ ​​អាច​​ធំជាងទីផ្សារចិនថែមទៀតផង​​​។​​​ ឧកញ៉ាបាន​​បន្ថែម​​ថា ​​នៅឆ្នាំ២០២៦នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់​ប្រទេសហ្វីលីពីនអាចឈានដល់ ២០ម៉ឺនតោន ដែលប្រហាក់ប្រហែកនឹងទីផ្សារចិន​ ឬអាចនឹងវ៉ាដាច់ចិន​ ខណៈចិន​​ភាគច្រើន​នាំចូលអង្ករ​ក្រអូបពីកម្ពុជា​​។​​ បច្ចុប្បន្ននេះមានក្រុមហ៊ុនខ្មែរចំនួនបីហើយ ដែលបាននាំចេញអង្ករដោយផ្ទាល់ទៅកាន់ប្រទេសហ្វីលីន រួមមាន ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ក្រុមហ៊ុន ខ្មែរ ហ្វូដ និងក្រុមហ៊ុន សីកណេឈើ រ៉ាយស៍។ យោងតាមទិន្នន័យបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ក្នុងឆ្នាំ២០២៦នេះ បានហក់ឡើងរហូតដល់ជាង១៩ម៉ឺនតោន ដែលស្មើនឹងជិត១៩ភាគករយនៃការនាំចេញអង្ករសរុបរបស់កម្ពុជា ឬត្រូវជា៤២ភាគរយនៃការនាំចេញអង្ករទៅកាន់តំបន់អាស៊ានទាំងមូល ដែលធ្វើឲ្យហ្វីលីពីន បានក្លាយជាទីផ្សារធំបំផុតនៅអាស៊ានសម្រាប់អង្ករកម្ពុជា​។ អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា​​បានពន្យល់​​ថា […]

photo_2026-11-04_13-17-17
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ដាំដំណាំ ឬចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់រាល់ថ្ងៃ ចៀសវាងបាត់ទីផ្សារ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍បំផុសគំនិតលើកទឹកចិត្តដល់ប្រជាកសិកររស់នៅនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំឱ្យគិតគូរដាំដុះដាំណាំផ្សេងៗ ក៏ដូចជាការចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់បានជា​ប្រចាំរៀងរាល់ថ្ងៃ ទៅឱ្យ​អ្នកទទួលទាន និងឈ្មួញ ដើម្បីរក្សាទីផ្សារកុំឱ្យបាត់បង់។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។ យោងតាមរបាយការណ៍របស់អភិបាលរងស្រុកប្រាសាទសំបូរ សហគមន៍កសិកម្មបង្កើតឡើងក្នុងស្រុកប្រាសាទសំបូរ មានចំនួន៨សហគមន៍។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងថា ការរួមគ្នាធ្វើការដាំដុះ និងចិញ្ចឹមសត្វ​ឱ្យមានលក់ជា​ប្រចាំបែបនេះ ជារឿងល្អសម្រាប់ការជំរុញជីវភាពសហគមន៍ ក៏ដូចជា​សកម្មភាពផលិតកម្មកសិកម្ម នៅក្នុងតំបន់។ ឯកឧត្តមអគ្គនាយកមានប្រសាសន៍ថា “តាមការសង្កេតរបស់ខ្ញុំឃើញថាការដាំដុះ និងការចិញ្ចឹម យើងលក់ឱ្យអ្នកទទួលទានអត់បានរាល់ថ្ងៃ។ មានមួយថ្ងៃបាត់មួយអាទិត្យ ឬមានមួយថ្ងៃបាត់រហូតដល់មួយខែ។ នេះជាបញ្ហាធំ ដែលបងប្អូនកសិករកំពុងមានកង្វល់ គឺទីផ្សារ”។ ឯកឧត្តមបានបន្តថា “យើងបន្ទោសថាអត់ទីផ្សារ លក់មិនបាន […]

industrial-vehicle-unloads-grain-in-warehouse-2026-09-24-22-37-57-utc
ចិននៅតែបន្ថយបរិមាណទិញកសិផលអាម៉េរិក ទោះមានកិច្ចសន្យាពាណិជ្ជកម្ម១៧ពាន់លានដុល្លារ

ប៉េកាំង៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ចិនបានទិញកសិផលអាម៉េរិក ក្នុងទំហំទឹកប្រាក់ត្រឹមតែ៧,២ពាន់លានដុល្លារប៉ុណ្ណោះ។​ បើទោះបីជាចិនបានសន្យាថា នឹងទិញកសិផលអាម៉េរិកក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំក៏ដោយ។ កាលពីខែឧសភា ឆ្នាំ២០២៦ សេតវិមានបានប្រកាសថា ទីក្រុងប៉េកាំងបានយល់ព្រមទិញកសិផលរបស់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៦តទៅ។ ការវិភាគបានបង្ហាញថា ចិនបានទិញកសិផលអាម៉េរិកផ្សេងទៀត ចាប់ពីសាច់រហូតដល់ពោត ក្នុងទំហំទឹកប្រាក់ត្រឹមតែ៧,២ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦។ គេនៅមិនទាន់អាចបញ្ជាក់បានថា ទីក្រុងប៉េកាំងបានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ឬអត់នោះទេ ព្រោះសេតវិមានមិនទាន់បានបញ្ជាក់ថា ការរាប់រយៈពេលសម្រាប់គោលដៅទិញនេះ បានចាប់ផ្តើមក្រោយការប្រកាសកាលពីខែឧសភា ឬត្រូវចាប់ផ្តើមនៅពេលកាត់បន្ថយពន្ធគយ ដែលចិនបានស្នើឡើងជាផ្លូវការ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការកាត់បន្ថយពន្ធគយនោះនៅមិនទាន់បានអនុវត្តនៅឡើយទេ។ ទោះជាយ៉ាងណា ការទិញកសិផលយឺតយ៉ាវនេះ ក៏ធ្វើឱ្យកសិករអាម៉េរិក មានការខកចិត្តផងដែរ ខណៈពួកគេកំពុងប្រឈមនឹងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់កប់ពពក។ ចំណែកតម្រូវការខ្សោយ និងបញ្ហាប្រកួតប្រជែងលើពិភពលោក ធ្វើឱ្យការនាំចេញរបស់អាម៉េរិកប្រឈមនឹងឧបសគ្គ។ អ្នកវិភាគបានលើកឡើងថា ទោះបីការបញ្ជាទិញកើនឡើងក៏ដោយ ក៏តម្រូវការរបស់ចិននៅខ្សោយ និងការប្រកួតប្រជែងខ្លាំង ធ្វើឱ្យការទិញកសិផលអាម៉េរិកមានការលំបាក ដូច្នេះលុះត្រាតែរដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជាឱ្យសហគ្រាសរដ្ឋរបស់ចិនចួលរួមអនុវត្ត។ នៅឆ្នាំ២០២១ ចិនបាននាំចូលពោតក្នុងទំហំទឹកប្រាក់៥,៦ពាន់លានដុល្លារ ស្មើនឹងបរិមាណជិត២០លានតោន។ ប៉ុន្តែឥឡូវនេះ ចិននឹងនាំចូលពោតពីសហរដ្ឋអាម៉េរិកប្រមាណ៩០ម៉ឺនតោនប៉ុណ្ណោះ ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧។ ការនាំចេញស្រូវសាលីរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២១ ដោយមានបរិមាណ៦,៥លានតោន ដែលមានតម្លៃ២,១ពាន់លានដុល្លារ។ […]

image_2026-11-04_14-51-30
ទិន្នផលស្រូវឆ្នាំ២០២៦ របស់អាម៉េរិកធ្លាក់ចុះ ធ្វើឱ្យអង្ករឡើងថ្លៃ

វ៉ាស៊ីនតោន៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះ២៤ភាគរយ មកនៅត្រឹមប្រមាណ៨លានតោន ដោយសារផ្ទៃដីប្រមូលផលធ្លាក់ចុះ និងធ្វើឱ្យតម្លៃអង្ករកើនឡើងនៅក្នុងឆ្នាំ២០២៦នេះ។ តម្លៃមធ្យមប្រចាំរដូវកាលសម្រាប់អង្ករគ្រប់ប្រភេទត្រូវបានព្យាករថា នឹងមានតម្លៃ៣០៤ដុល្លារក្នុងមួយតោន ខណៈតម្លៃអង្ករគ្រាប់វែងត្រូវបានរំពឹងថា នឹងបន្តកើនឡើង នៅពេលទិន្នផលស្រូវតិច នៅឆ្នាំនេះចាប់ផ្តើមចូលទីផ្សារ។ បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត (Super El Niño) និងជម្លោះនៅមជ្ឈិមបូព៌ា កំពុងជំរុញតម្លៃអង្ករពិភពលោកឱ្យកើនឡើង ដោយបង្កការគំរាមកំហែងដល់ទិន្នផលនៅប្រទេសនាំចេញសំខាន់ៗ ដូចជា ឥណ្ឌា វៀតណាម និងប្រេស៊ីល។ តម្លៃនាំចេញអង្ករគ្រាប់វែងរបស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងឡើងថ្លៃដល់៦៧៥ដុល្លារក្នុងមួយតោន ក្នុងឆ្នាំ២០២៦។ តម្លៃអង្ករតាមទីផ្សារអាម៉េរិកមានស្ថេរភាពល្អ ដោយសារការនាំចូលអង្ករកើនឡើង ដែលមានចំណែកជាង៣៦ នៃទីផ្សារអង្ករគ្រាប់វែងក្នុងស្រុក។ សហរដ្ឋអាម៉េរិកអាចក្លាយជាប្រទេសនាំចូលអង្ករគ្រាប់វែងច្រើនជាងនាំចេញនៅត្រឹមឆ្នាំ២០៣៥។ របាយការណ៍ស្តីពីការប៉ាន់ប្រមាណការផ្គត់ផ្គង់ និងតម្រូវការកសិកម្មពិភពលោកប្រចាំខែតុលា ឆ្នាំ២០២៦ របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបញ្ជាក់បន្ថែមថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំនេះ នឹងស្ថិតក្នុងចំណោមកម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ កត្តាជាច្រើនកំពុងជួយគាំទ្រដល់ការកើនឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក។ ក្នុងចំណោមកត្តាទាំងនោះ បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត ដែលកំពុងបន្តកើតមាន និងជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសស្ថានភាពនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ត្រូវបានចាត់ទុកថាជាកត្តាពាក់ព័ន្ធសំខាន់បំផុត។ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ក្រសួងកសិកម្មអាម៉េរិកព្យាករថា ផលិតកម្មស្រូវពិភពលោកក្នុងឆ្នាំ២០២៦ […]

កាលវិភាគផ្សព្វផ្សាយ