កសិករនៅចម្ការគិរីកាហ្វេនៃខេត្តមណ្ឌលគិរី បង្ហាញពីសក្តានុពលខ្ពស់នៃទិន្នផលកាហ្វេរ៉ូប៊ូស្តា

ដោយ អៀវ ឈៀងនី
មណ្ឌលគិរី៖ ដំណាំកាហ្វេប្រភេទរ៉ូប៊ូស្តា (Robusta) កំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ជាមួយនឹងការផ្តល់ទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់ នៅក្នុងចំការគីរីកាហ្វេមួយកន្លែង ដែលស្ថិតនៅក្នុងភូមិពូឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោក សៀម ធារ៉ា អ្នកគ្រប់គ្រងចំការគិរី និងជាអ្នកបច្ចេកទេស ថែទាំចំការកាហ្វេគិរី បានឱ្យដឹងថា ចំការគីរីកាហ្វេ ដែលឈានចូលដល់ឆ្នាំទី៤ នៃការដាំដុះ អាចផ្តល់ទិន្នផលចន្លោះពី ៥ ទៅ ៦ តោន ក្នុងមួយហិកតា។ សម្រាប់ដើមកាហ្វេ ដែលមានអាយុចន្លោះពី ៤ ទៅ ៧ ឆ្នាំ ក្នុងមួយដើមៗ អាចប្រមូលផលផ្លែកាហ្វេទុំបានមិនក្រោម ២០ គីឡូក្រាម នោះឡើយ ដែលផ្លែត្រូវការរយៈពេលប្រមាណ ៤ ខែ ក្នុងការទុំ និងប្រមូលផល។

ដើម្បីទទួលបានទិន្នផលខ្ពស់ និងផ្លែកាហ្វេណែនល្អ លោក សៀម ធារ៉ា បានចែករំលែកនូវបច្ចេកទេសសំខាន់ៗមួយចំនួន៖ ដូចជា ប្រព័ន្ធស្រោចស្រព និងការផ្តល់ទឹក គឺជាកត្តាសំខាន់បំផុត ដោយក្នុងនោះ ការប្រើប្រាស់ ប្រព័ន្ធទុយោបាញ់សាច ពីខាងលើគឺសមស្របបំផុតសម្រាប់ដើមកាហ្វេ ដើម្បីជួយដល់ការចេញផ្កា។ ក្នុងមួយឆ្នាំ ដើមកាហ្វេត្រូវស្រោចទឹកឱ្យជក់គល់ចំនួន ៣ ដង ក្នុងអំឡុងខែក្តៅ ដើម្បីជំរុញឱ្យដើមកាហ្វេចេញផ្កាបានល្អ (ប្រមាណ ២ ទៅ ៣ ដងក្នុងមួយឆ្នាំ)។

ចំពោះការជ្រើសរើសពូជវិញ ពូជកាហ្វេ រ៉ូប៊ូស្តា (Robusta) ត្រូវបានទទួលស្គាល់ថា ជាពូជ ដែលមានអំណោយផល និងសមស្របបំផុតសម្រាប់លក្ខខណ្ឌដី និងអាកាសធាតុនៅកម្ពុជា ជាពិសេសនៅខេត្តមណ្ឌលគិរី ដោយដើមកាហ្វេប្រភេទនេះ មានដើមធំៗ និងធន់បានល្អជាងពូជអារ៉ាប៊ីកា (Arabica)។ ហើយដោយឡែកសម្រាប់ការគ្រប់គ្រង និងផ្តល់ជីបានត្រឹមត្រូវតាមបច្ចេកទេស គឺជាចំណុចស្នូលទីពីរដែលមិនអាចខ្វះបាន ក្នុងការធានាឱ្យដើមកាហ្វេមានកម្លាំងរឹងមាំ និងបង្កើនទិន្នផលពីមួយឆ្នាំទៅមួយឆ្នាំ។

ការថែទាំជំងឺ និងសត្វល្អិតចង្រៃដែលតែងតែរំខានដល់ផ្លែកាហ្វេ ជាពិសេសសត្វចៃ លោក សៀម ធារ៉ា បានជ្រើសរើសវិធីសាស្ត្រធម្មជាតិ ដោយមិនប្រើប្រាស់ថ្នាំគីមីនោះទេ។ លោក បានផលិតថ្នាំបាញ់ដេញសត្វល្អិតដោយខ្លួនឯង ដោយប្រើប្រាស់ ទឹកខ្មេះធ្យូងអង្កាម លាយជាមួយទឹកក្នុងផលធៀប ១ លីត្រ លាយទឹកបានពី ៨០០ ទៅ ១,០០០ លីត្រ។ ថ្នាំបាញ់ធម្មជាតិនេះ មានតួនាទីបណ្ដេញសត្វល្អិតតាមរយៈក្លិន ដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងគុណភាពផ្លែកាហ្វេនោះឡើយ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) បានពិភាក្សា ជាមួយលោក Vithya Taing នាយកប្រតិបត្តិនៃក្រុមហ៊ុន GOLD STAR TRADING SWISS B.I.G GmbH មកពីប្រទេសស្វ៊ីស ដើម្បីជំរុញកាហ្វេខ្មែរឱ្យកាន់តែល្បីល្បាញ និងអាចឈានចូលទីផ្សារអន្តរជាតិ និងក្នុងគោលបំណងនាំចេញគ្រាប់កាហ្វេគុណភាពខ្ពស់របស់ គិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុបផងដែរ រួមមានប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី៕

 


Confectionery factory employee using icing bag
អង្គការសុខភាពពិភពលោកចង់មានច្បាប់គ្រប់គ្រងល័ក្ត និងមេស្ករ នៅលើចំណីអាហារ

ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។ យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។ សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។ គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។ យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។ គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។ ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ […]

ពីថ្ងៃនេះដល់ឆ្នាំ_២០៤០_1 (3)
អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០

ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។ លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។ របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប […]

photo_2026-11-11_14-28-27 (2)
មៀនប៉ៃលិន​​​ស្រស់​​​​៩០តោន​​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន៤ សម្រាប់កែច្នៃ និង​នាំចេញទៅចិន​​

ដោយ ឡុង សារេត ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប​មៀនប៉ៃលិន​ ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ​២០២៦ បានចាប់ផ្តើម​ប្រមូលផល​ផ្លែមៀនប៉ៃលិន​លើកដំបូង​ ចាប់ពីខែកញ្ញា រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​៩០តោន​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន​ចំនួន៤​សម្រាប់កែច្នៃ​ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេស​ចិន​។​​ អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាល​​សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹង​ថា សមាជិករបស់សហគមន៍បាន​ប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះមាន​ក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃ​ចន្លោះពី២ ៨០០ ទៅ​៣ ៥០០រៀល ​ក្នុងមួយគីឡូក្រាម​។ អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបាន​បង្កើតឡើងនៅខែមករា​ ឆ្នាំ២០២៦ ហើយ​រហូតមកដល់សព្វថ្ងៃនេះ​មានសមាជិក​ប្រមាណ​៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន​៣ ០០០ហិកតា​ ​ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំ​ដំបូង​នេះ​​ ហាក់មានភាពយឺតយាវ​ដោយសារបញ្ហាដើមទុន​ ។​ ទាក់ទងនិង​ដើមទុន​សម្រាប់​ផលិតមៀនប៉ៃលិន​, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍​ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិក​មាន៣ដំណាក់កាល​។ ទី១ ចាប់ពីការថែទាំមៀនដំបូង​​រហូតដល់ចេញផ្កា, ​ទី​២ចាប់ពីមៀន​ចេញផ្កា ក្តឹប​ […]

Closeup of prepared basa fish on the ground under the lights
ក្រុមអ្នកចិញ្ចឹមត្រីនៅវៀតណាមខាងត្បូង អបអរសាទរមុខរបរចិញ្ចឹមត្រីប្រា

ហូជីមិញ៖ អាជ្ញាធរខេត្តដុងថាប់ ភាគខាងត្បូងវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល ខេត្តព្រៃវែង គ្រោងរៀបចំពិធីជួបជុំអ្នកចិញ្ចឹមត្រីប្រា និងអបអរសាទរមុខរបរចិញ្ចឹមត្រីប្រារបស់វៀតណាម ដើម្បីលើកកម្ពស់ឧស្សហកម្មចិញ្ចឹមត្រីរបស់ប្រទេវៀតណាម។ ពិធីនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងទីប្រជុំជនខេត្តដុងថាប់ រៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន ព្រមទាំងអាជ្ញាធរមកពីតំបន់ផ្សេងទៀត ដែលមានការចិញ្ចឹមត្រីប្រាច្រើន រួមមាន ខេត្តអានយ៉ាង ទីក្រុងកាន់ថឺ និងខេត្តវិញឡុង ព្រមទាំងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសផលិត សហកគមន៍កសិកម្ម អ្នកចិញ្ចឹមវារីសត្វ អ្នកផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្ម រោងចក្រកែច្នៃ និងអ្នកចែកចាយផលិតផលទាំងក្នុងប្រទេសវៀតណាម និងមកពីក្រៅប្រទេសផងដែរ។ ពិធីបុណ្យនេះនឹងរៀបចំឡើងក្រោមប្រធានបទ ពីទន្លេមេគង្គទៅដល់តុបាយជុំវិញពិភពលោក ក្នុងគោលបំណងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃឧស្សាហកម្មចិញ្ចឹមត្រីប្រា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពផលិតកម្ម ប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។ ខេត្តដុងថាប ក៏មានបំណងធ្វើឱ្យព្រឹត្តិការណ៍នេះជួយជំរុញការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងសមធម៌សង្គម និងកាត់បន្ថយហានិភ័យបរិស្ថាន ព្រមទាំងសម្ពាធលើធនធានប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសវៀតណាម។ ពិធីបុណ្យនេះនឹងផ្តល់ឱកាសសម្រាប់បង្ហាញពីសក្តានុពល និងចំណុចខ្លាំងនៃឧស្សាហកម្មចិញ្ចឹមត្រីប្រាក្នុងតំបន់ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងតួអង្គនានានៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់ពីការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយ។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជួយឱ្យអ្នកចិញ្ចឹមត្រូវយល់ដឹងពីលក្ខខណ្ឌនាំចូល ដែលកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ខេត្តដុងថាប គឺជាខេត្តឈានមុខគេរបស់វៀតណាមទាំងផ្នែកផ្ទៃដីចិញ្ចឹមត្រីប្រា និងសមត្ថភាពកែច្នៃសម្រាប់ការនាំចេញ។ ខេត្តនេះមានរោងចក្រកែច្នៃផលិតផលជលផលចំនួន៨០ […]

កាលវិភាគផ្សព្វផ្សាយ