រាជរដ្ឋាភិបាលអន្តរាគមន៍ជួយសង្គ្រោះស្រូវជិត១៥ម៉ឺនហិកតា ខណៈភាពរាំងស្ងួតប៉ះពាល់ប្រាំបីខេត្ត

photo_2026-08-04_13-38-22 (4)

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រមាណជិត១៥ម៉ឺនហិកតា បន្ទាប់ពីភាពរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីដាំដុះនៅក្នុងខេត្តចំនួនប្រាំបីសរុបជិតបីម៉ឺនហិកតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខេត្តរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតមានចំនួនប្រាំបីខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ចំណែកផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់សរុបមានជាង២៨៩ ០០០ហិកតា។

លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយអាចជួយសង្គ្រោះផ្ទៃដីដំណាំស្រូវបានប្រមាណ១៤៧ ០០០ហិកតា ដែលធ្វើឱ្យស្ថានភាពដំណាំមានភាពប្រសើរឡើងវិញ។

លោកបានបន្តថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការរបស់ប្រជាពលរដ្ឋ និងការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក បានធ្វើឱ្យដំណាំស្រូវភាគច្រើនចាប់ផ្តើមលូតលាស់ឡើងវិញ។ ទោះជាយ៉ាងណា ដំណាំស្រូវមួយចំនួនអាចរងផលប៉ះពាល់ដល់គុណភាព និងទិន្នផល ដោយសារការខ្វះខាតទឹកក្នុងអំឡុងពេលកន្លងមក។

លោកបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅតាមតំបន់ទាំងនោះក៏អាចឆ្លងផុតពីស្ថានភាពរាំងស្ងួតបានដែរ។

បើតាមអ្នកនាំពាក្យរូបនេះ ភាពរាំងស្ងួតលើកនេះបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលធ្វើឱ្យបរិមាណទឹកក្នុងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រនៅតំបន់មួយចំនួនមានកម្រិតទាបតាំងពីចុងឆ្នាំ២០២៥ ដែលបង្កការលំបាកក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលនៅដើមរដូវវស្សាឆ្នាំ២០២៦។ 

ទាក់ទិននឹងបញ្ហានេះដែរ អង្គការឧតុនិយមពិភពលោក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា បាតុភូតអែលនីញ៉ូ កំពុងបន្តពង្រឹងឥទ្ធិពលជាបន្តបន្ទាប់ ហើយត្រូវបានព្យាករថា នឹងក្លាយជាកត្តាសំខាន់ ដែលគ្របដណ្តប់លើលំនាំអាកាសធាតុសកល ក្នុងអំឡុងខែសីហា ដល់ខែតុលា ឆ្នាំ២០២៦។

អង្គការឧតុនិយមពិភពលោក បានបញ្ជាក់ថា បាតុភូតអែលនីញ៉ូ ដែលកំពុងវិវឌ្ឍនេះ រួមផ្សំជាមួយសីតុណ្ហភាពផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅតែក្តៅខ្លាំងខុសប្រក្រតី និងលទ្ធភាពកើតមានបាតុភូតប៉ូលអាកាសធាតុមហាសមុទ្រឥណ្ឌាវិជ្ជមាន (Positive Indian Ocean Dipole – IOD) នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់លំនាំអាកាសធាតុនៅតំបន់ជាច្រើនជុំវិញពិភពលោក ក្នុងប៉ុន្មានខែខាងមុខ។

តាមការព្យាកររបស់អង្គការឧតុនិយមពិភពលោក បាតុភូតអែលនីញ៉ូ ត្រូវគេរំពឹងថា នឹងបន្តកាន់តែខ្លាំងក្នុងអំឡុងខែសីហា ដល់ខែតុលា ឆ្នាំ២០២៦ ដែលនឹងបង្កើនលទ្ធភាពឱ្យសីតុណ្ហភាពនៅតំបន់ភាគច្រើននៃពិភពលោកខ្ពស់ជាងកម្រិតមធ្យមធម្មតា។

ជាមួយគ្នានេះ លំនាំទឹកភ្លៀងក៏នឹងផ្លាស់ប្តូរ ដែលជាលក្ខណៈពិសេសនៃបាតុភូតអែលនីញ៉ូ ដោយតំបន់ខ្លះត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ច្រើនជាងធម្មតា ខណៈតំបន់ផ្សេងទៀតនឹងប្រឈមហានិភ័យខ្ពស់នៃភាពរាំងស្ងួត។

អង្គការឧតុនិយមពិភពលោក ក៏បានព្យាករផងដែរថា បាតុភូតប៉ូលអាកាសធាតុមហាសមុទ្រឥណ្ឌាវិជ្ជមាន ទំនងជានឹងកើតឡើង ដែលអាចពង្រឹងឥទ្ធិពលរបស់អែលនីញ៉ូ និងធ្វើឱ្យការប្រែប្រួលអាកាសធាតុនៅតំបន់មួយចំនួនកាន់តែធ្ងន់ធ្ងរ។

អង្គការឧតុនិយមពិភពលោកបានសង្កត់ធ្ងន់ថា ការព្យាករជាមុនទាំងនេះផ្តល់ឱកាសសម្រាប់ប្រទេសនានា អាជ្ញាធរ និងសហគមន៍ រៀបចំវិធានការត្រៀមទុកជាមុន ដើម្បីកាត់បន្ថយហានិភ័យ បង្កើនការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងការពារអាយុជីវិត ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អង្គការឧតុនិយមពិភពលោក បានអះអាងថា បណ្តាញអ្នកជំនាញ និងស្ថាប័នសមាជិករបស់ខ្លួននៅទូទាំងពិភពលោក កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីតាមដានការវិវត្តនៃបាតុភូតអែលនីញ៉ូ ដោយផ្តល់ព័ត៌មានព្យាករណ៍ទាន់ពេលវេលា និងគាំទ្រដល់វិធានការកាត់បន្ថយផលប៉ះពាល់លើជីវិត និងជីវភាពរស់នៅរបស់ប្រជាជន៕


Confectionery factory employee using icing bag
អង្គការសុខភាពពិភពលោកចង់មានច្បាប់គ្រប់គ្រងល័ក្ត និងមេស្ករ នៅលើចំណីអាហារ

ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។ យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។ សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។ គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។ យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។ គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។ ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ […]

ពីថ្ងៃនេះដល់ឆ្នាំ_២០៤០_1 (3)
អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០

ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។ លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។ របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប […]

photo_2026-11-11_14-28-27 (2)
មៀនប៉ៃលិន​​​ស្រស់​​​​៩០តោន​​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន៤ សម្រាប់កែច្នៃ និង​នាំចេញទៅចិន​​

ដោយ ឡុង សារេត ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប​មៀនប៉ៃលិន​ ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ​២០២៦ បានចាប់ផ្តើម​ប្រមូលផល​ផ្លែមៀនប៉ៃលិន​លើកដំបូង​ ចាប់ពីខែកញ្ញា រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​៩០តោន​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន​ចំនួន៤​សម្រាប់កែច្នៃ​ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេស​ចិន​។​​ អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាល​​សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹង​ថា សមាជិករបស់សហគមន៍បាន​ប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះមាន​ក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃ​ចន្លោះពី២ ៨០០ ទៅ​៣ ៥០០រៀល ​ក្នុងមួយគីឡូក្រាម​។ អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបាន​បង្កើតឡើងនៅខែមករា​ ឆ្នាំ២០២៦ ហើយ​រហូតមកដល់សព្វថ្ងៃនេះ​មានសមាជិក​ប្រមាណ​៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន​៣ ០០០ហិកតា​ ​ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំ​ដំបូង​នេះ​​ ហាក់មានភាពយឺតយាវ​ដោយសារបញ្ហាដើមទុន​ ។​ ទាក់ទងនិង​ដើមទុន​សម្រាប់​ផលិតមៀនប៉ៃលិន​, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍​ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិក​មាន៣ដំណាក់កាល​។ ទី១ ចាប់ពីការថែទាំមៀនដំបូង​​រហូតដល់ចេញផ្កា, ​ទី​២ចាប់ពីមៀន​ចេញផ្កា ក្តឹប​ […]

Closeup of prepared basa fish on the ground under the lights
ក្រុមអ្នកចិញ្ចឹមត្រីនៅវៀតណាមខាងត្បូង អបអរសាទរមុខរបរចិញ្ចឹមត្រីប្រា

ហូជីមិញ៖ អាជ្ញាធរខេត្តដុងថាប់ ភាគខាងត្បូងវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល ខេត្តព្រៃវែង គ្រោងរៀបចំពិធីជួបជុំអ្នកចិញ្ចឹមត្រីប្រា និងអបអរសាទរមុខរបរចិញ្ចឹមត្រីប្រារបស់វៀតណាម ដើម្បីលើកកម្ពស់ឧស្សហកម្មចិញ្ចឹមត្រីរបស់ប្រទេវៀតណាម។ ពិធីនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងទីប្រជុំជនខេត្តដុងថាប់ រៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន ព្រមទាំងអាជ្ញាធរមកពីតំបន់ផ្សេងទៀត ដែលមានការចិញ្ចឹមត្រីប្រាច្រើន រួមមាន ខេត្តអានយ៉ាង ទីក្រុងកាន់ថឺ និងខេត្តវិញឡុង ព្រមទាំងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសផលិត សហកគមន៍កសិកម្ម អ្នកចិញ្ចឹមវារីសត្វ អ្នកផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្ម រោងចក្រកែច្នៃ និងអ្នកចែកចាយផលិតផលទាំងក្នុងប្រទេសវៀតណាម និងមកពីក្រៅប្រទេសផងដែរ។ ពិធីបុណ្យនេះនឹងរៀបចំឡើងក្រោមប្រធានបទ ពីទន្លេមេគង្គទៅដល់តុបាយជុំវិញពិភពលោក ក្នុងគោលបំណងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃឧស្សាហកម្មចិញ្ចឹមត្រីប្រា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពផលិតកម្ម ប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។ ខេត្តដុងថាប ក៏មានបំណងធ្វើឱ្យព្រឹត្តិការណ៍នេះជួយជំរុញការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងសមធម៌សង្គម និងកាត់បន្ថយហានិភ័យបរិស្ថាន ព្រមទាំងសម្ពាធលើធនធានប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសវៀតណាម។ ពិធីបុណ្យនេះនឹងផ្តល់ឱកាសសម្រាប់បង្ហាញពីសក្តានុពល និងចំណុចខ្លាំងនៃឧស្សាហកម្មចិញ្ចឹមត្រីប្រាក្នុងតំបន់ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងតួអង្គនានានៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់ពីការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយ។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជួយឱ្យអ្នកចិញ្ចឹមត្រូវយល់ដឹងពីលក្ខខណ្ឌនាំចូល ដែលកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ខេត្តដុងថាប គឺជាខេត្តឈានមុខគេរបស់វៀតណាមទាំងផ្នែកផ្ទៃដីចិញ្ចឹមត្រីប្រា និងសមត្ថភាពកែច្នៃសម្រាប់ការនាំចេញ។ ខេត្តនេះមានរោងចក្រកែច្នៃផលិតផលជលផលចំនួន៨០ […]

កាលវិភាគផ្សព្វផ្សាយ