វៀតណាម កំពុងព្យាយាមពង្រីកការនាំចេញទំនិញកសិផលចូលទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក

dragon

ហាណូយ៖ ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអេមីរ៉ាត អារ៉ាប់រួម បានឱ្យដឹងថា ការនាំចេញទំនិញកសិផលរបស់វៀតណាម ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ការនាំចេញបន្លែ និងផ្លែឈើ របស់វៀតណាមទៅកាន់តំបន់នេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួនជិត៣៥លានដុល្លារ ធ្លាក់ចុះជិត៤២ភាគរយ គ្រាប់ស្វាយចន្ទីមានទំហំទឹកប្រាក់ចំនួនជាង២៥លានដុល្លារ ធ្លាក់ចុះជាង៧០ភាគរយ ម្រេចមានទំហំទឹកប្រាក់ចំនួនជាង៦លានដុល្លារ ធ្លាក់ចុះជាង៥០ភាគរយ និងអាហារសមុទ្រមានទំហំទឹកប្រាក់ចំនួនប្រមាណជាង១៦លានដុល្លារ ធ្លាក់ចុះជិត៣៤ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសអេមីរ៉ាត អារ៉ាប់រួម ផលិតបន្លែ និងផ្លែឈើបានត្រឹមតែប្រហែល១០ ឬ១៥ភាគរយនៃតម្រូវការអាហារក្នុងស្រុករបស់ខ្លួន ដោយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេស។ ដូច្នេះ ឱកាសនៅតែមានច្រើនសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារនៅទីនោះ។

ក្រៅពីនាំចូលទីផ្សារអេមីរ៉ាត អារ៉ាប់រួម ប្រទេសអ៊ីស្រាអែលក៏ត្រូវបានគេចាត់ទុកថា ជាទីផ្សារមួយដ៏មានសក្តានុពលច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាមផងដែរ។

ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា ការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម ក៏ជាផលិតផល ដែលប្រទេសអ៊ីស្រាអែលត្រូវការនាំចូលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ និងបំពេញតម្រូវសង្វាក់ផលិតកម្ម ជាពិសេសផ្នែកចំណីអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ។

ផលិតផលគ្រឿងសមុទ្រវៀតណាមបច្ចុប្បន្ន មានចំណែកទីផ្សារប្រហែល១១​ ឬ១៣ភាគរយ នៃការនាំចូលផលិតផលសមុទ្រសរុបរបស់អ៊ីស្រាអែល ដូច្នេះផលិតផលគ្រឿងសមុទ្រវៀតណាមនៅតែមានសក្តានុពលខ្ពស់គួរឱ្យកត់សម្គាល់។ ផលិតផលគ្រឿងសមុទ្រក៏ជាក្រុមផលិតផលមួយ ក្នុងចំណោមកផលិតផលមួយចំនួន ដែលបានរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលបើកដំណើរការនាំចេញក្នុងឆ្នាំ២០២៦។

ទន្ទឹមនឹងតម្រូវការអ្នកប្រើប្រាស់ដ៏រឹងមាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងបង្កើតឧត្តមភាពប្រកួតប្រជែងបន្ថែមទៀត សម្រាប់ទំនិញវៀតណាមនៅមជ្ឈិមបូព៌ា។ ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអេមីរ៉ាត អារ៉ាប់រួម ដែលបានចូលជាធរមាន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ពិតជាបានផ្តល់មូលដ្ឋានវិជ្ជមានសម្រាប់សហគ្រាសកសិកម្មវៀតណាម ក្នុងការពង្រឹងលទ្ធភាពនាំចូលទៅកាន់ទីផ្សារអេមីរ៉ាត អារ៉ាប់រួម។

ទំនិញនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាម រួមមាន អាហារគ្រឿងសមុទ្រ គ្រាប់ស្វាយចន្ទី ម្រេច និងឈើ និងអនុព្រៃផលឈើ ទទួលបានការអនុគ្រោះពន្ធយ៉ាងច្រើន។

ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជវៀតណាម-អ៊ីស្រាអែល ដែលបានចូលជាធរមាន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏បានពង្រីកឱកាសសម្រាប់នាំចូលទំនិញវៀតណាមទៅកានើទីផ្សារផងដែរ។ នៅឆ្នាំ២០២៥ ការនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់អ៊ីស្រាអែល រួមមានអាហារគ្រឿងសមុទ្រ គ្រាប់ស្វាយចន្ទី និងកាហ្វេ។

យោងតាមអ្នកជំនាញ បានឱ្យដឹងថា ដើម្បីធ្វើឱ្យការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃការអនុគ្រោះពន្ធ អាជីវកម្មវៀតណាមត្រូវតែបំពេញតាមតម្រូវការទាក់ទងនឹងស្តង់ដារ វិញ្ញាបនបត្របញ្ជាក់គុណភាព និងការរៀបចំទីផ្សារឱ្យបានល្អ។

អគ្គលេខាធិការសមាគមម្រេច និងគ្រឿងទេសវៀតណាម បានមានប្រសាសន៍ថា តំបន់មជ្ឈិមបូព៌ាមានតម្រូវការខ្ពស់បំផុតសម្រាប់គ្រឿងទេសនៅលើពិភពលោក។ ប្រទេសអេមីរ៉ាត អារ៉ាប់រួម គឺជាទីផ្សារដ៏មានសក្តានុពល និងជាមជ្ឈមណ្ឌលភស្តុភារកម្ម ក្នុងតំបន់ដ៏សំខាន់មួយ ដោយតភ្ជាប់តំបន់មជ្ឈិមបូព៌ាជាមួយទ្វីបអាហ្វ្រិក អាស៊ីកណ្តាល និងអាស៊ីខាងត្បូង ដែលអាចឱ្យទំនិញវៀតណាម ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់កាន់តែទូលំទូលាយ។

បច្ចុប្បន្ន ប្រទេសវៀតណាមមានប្រៀបជាងគេក្នុងនាមជាអ្នកផ្គត់ផ្គង់ម្រេច សំបកទេព្វិរូ (ឈើអែម) និងផ្លែផ្កាចន្ទន៍ (ប៉ូចកាក់) ឈានមុខគេរបស់ពិភពលោក។ គ្រាន់តែនៅក្នុងទីផ្សារមជ្ឈិមបូព៌ា ម្រេច និងសំបកទេព្វិរូ របស់វៀតណាមមានចំណែកទីផ្សារប្រហែល៦០ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ តម្រូវការកាន់តែតឹងរ៉ឹងទាក់ទងនឹងវិញ្ញាបនបត្រហាឡាល ការតាមដាន និងការអភិវឌ្ឍប្រកបដោយចីរភាព កំពុងបង្កបញ្ហាប្រឈមគួរឱ្យកត់សម្គាល់សម្រាប់សហគ្រាសវៀតណាម។

លើសពីនេះ ការកើនឡើងនៃថ្លៃដឹកជញ្ជូន និងការប្រកួតប្រជែងកាន់តែខ្លាំងពីផលិតផលប្រហាក់ប្រហែលគ្នា មានប្រភពមកពីប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងចិន តម្រូវឱ្យអាជីវកម្មវៀតណាម ត្រូវបង្កើនគុណភាព និងពង្រីកការកែច្នៃស៊ីជម្រៅ ដើម្បីកសាងម៉ាកយីហោប្រកបដោយនិរន្តរភាព។

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា សហគ្រាសវៀតណាមគួរតែពិនិត្យឡើងវិញនូវលេខកូដទំនិញ អនុលោមតាមវិធានប្រភពដើមផលិតផល និងវិនិយោគលើគុណភាព ដោយរួមបញ្ចូលគ្នានូវស្តង់ដារហាឡាល (Halal) សម្រាប់ជនមូស្លីម និងស្តង់ដារកូសឺរ (Kosher) សម្រាប់ជនជាតិជ្វីហ្វ។

សម្រាប់ភ្នាក់ងារគ្រប់គ្រងវិញ ចាំបាច់ត្រូវបន្តបំពេញក្របខ័ណ្ឌច្បាប់ហាឡាលជាតិ បង្កើនការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល ដើម្បីគាំទ្រការអភិវឌ្ឍភស្តុភារកម្ម និងលើកកម្ពស់កិច្ចសន្ទនាលើបញ្ហាទាក់ទងនឹងវិធានការអនាម័យ និងភូតគាមអនាម័យទ្វេភាគី។

ដោយសារជម្លោះភូមិសាស្ត្រនយោបាយនៅតែបង្កហានិភ័យឥតឈប់ឈរ ការរក្សាទីតាំងឈរជើងរបស់ទំនិញកសិផលវៀតណាម នៅក្នុងទីផ្សារមជ្ឈិមបូព៌ា ដូច្នេះវាតម្រូវឱ្យសហគ្រាសវៀតណាម ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញតាមស្តង់ដារផលិតផល ព្រមទាំងបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងបង្កើតប្រព័ន្ធចែកចាយសមស្រប។ កិច្ចខិតខំប្រឹងប្រែងបែបទាំងនេះនឹងជួយកសាង និងពង្រីកវត្តមានម៉ាកផលិតផលកសិកម្មវៀតណាម នៅក្នុងទីផ្សារដ៏មានសក្តានុពលខ្ពស់របស់ពួកអារ៉ាប់៕ (ផាន់ អាណា)


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ