ឥណ្ឌូណេស៊ីពង្រីកលទ្ធភាពនាំចេញផលនេសាទ ទៅកាន់ប្រទេសចិន

image_2026-06-10_09-57-55

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បន្តពង្រីកលទ្ធភាពនាំចេញជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីអង្គភាពកែច្នៃត្រីជាង៦០០ស្ថាប័ន បានទទួលការយល់ព្រមពីប្រទេសចិន។

ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផលសមុទ្រ បានមានប្រសាសន៍ថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញលិខិតអនុញ្ញាតសម្រាប់អង្គភាពកែច្នៃត្រីចំនួនប្រាំបីបន្ថែមទៀត កាលពីខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសរុបកើនដល់៦៣៨ស្ថាប័ន។

លោកស្រីប្រធានបានបន្ថែមថា សំណើរបស់អង្គភាពកែច្នៃទាំងប្រាំបី ត្រូវបានអនុម័តតាមរយៈបណ្តាញទ្វេភាគីសម្រាប់ទទួលស្គាល់ទៅវិញទៅមក។

យោងតាមលោកស្រី បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផលិតផលជលផលចំនួន១ ០៨០ប្រភេទទៅកាន់ប្រទេសចិន។ នៅឆ្នាំ២០២៥ បរិមាណនាំចេញទៅកាន់ប្រទេសចិនបានឈានដល់៤៩១ ៥២៨តោន ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន១,០៤ពាន់លានដុល្លារ។

ផលិតផលជលផលសមុទ្រសំខាន់ៗ ត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន មឹកក្លាស្សេ សារាយសមុទ្រក្រៀម និងប្រភេទត្រីក្លាស្សេ ដូចជាត្រីផ្ទោង ត្រីគោ និងត្រីប្រម៉ា។

លោកស្រីប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ បានជំរុញឱ្យតួអង្គផ្នែកធុរកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបានលទ្ធភាពនាំចេញជលផលទៅកាន់ប្រទេសផ្សេងៗទៀត ត្រូវរក្សាការប្តេជ្ញាចិត្ត និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តស្តង់ដារអនាម័យ ក៏ដូចជាគោលការណ៍សុវត្ថិភាពចំណីអាហារ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងបរិក្ខារប្រើប្រាស់។

លោកស្រីបានកត់សម្គាល់ថា “នេះគឺដើម្បីរក្សាការទទួលយកផលិតផល និងពង្រឹងការជឿទុកចិត្តជាសកល ដែលនឹងជួយជំរុញការប្រកួតប្រជែង។”

ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ របស់ឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាគុណភាពផលិតផលជាបន្តបន្ទាប់ ដើម្បីជំរុញឧស្សាហកម្មនេសាទបន្ថែមទៀត និងបង្កើតជាតួអង្គលេចធ្លោចំពេលយុគសម័យពាណិជ្ជកម្មសេរី។

ក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសដាក់ចេញយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីជំរុញ និងពង្រឹងការនាំចេញគ្រឿងសមុទ្រ តាមរយៈការជួយអាជីវករក្នុងស្រុកឱ្យអនុវត្តតាមតម្រូវការវិញ្ញាបនបត្រថ្មីៗរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប  និងការពង្រីកទីផ្សារទៅក្រៅប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។

ក្រសួងនឹងជួយសម្របសម្រួលអ្នកនាំចេញ ដើម្បីឱ្យអនុលោមតាមវិញ្ញាបនបត្របញ្ជាក់ប្រភពត្រី (Catch Certification) របស់សហភាពអឺរ៉ុប និងក្រមប្រតិបត្តិនេសាទ ព្រមទាំងលក្ខខណ្ឌវិញ្ញាបនបត្រនាំចូលរបស់សហរដ្ឋអាម៉េរិក។

ប្រធានផ្នែកទីផ្សារនៃអគ្គនាយកដ្ឋានពង្រឹងភាពប្រកួតប្រជែងផលិតផលសមុទ្រ និងជលផល បានឱ្យដឹងថា គម្រោងផ្សេងៗទៀត ដែលក្រសួងបាននឹងកំពុងគិតគូរួមមាន ការរៀបចំបេសកកម្មពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផលនៅលើឆាកអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម (​Business Matching)។ ជាមួយគ្នានេះ អ្នកនាំចេញត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់អត្ថប្រយោជន៍ពន្ធអត្រាសូន្យភាគរយ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី និងជប៉ុន សម្រាប់ផលិតផលត្រីធូណាទំហំតូច និងធំ ដែលនឹងមានប្រសិទ្ធភាពចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦ តទៅ។

ក្នុងឆ្នាំ២០២៥ ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ីមានតម្លៃសរុប៦,២៧ពាន់លានដុល្លារ កើនឡើង៥,២ភាគរយ បើធៀបនឹងឆ្នាំមុន។ សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ដោយមានតម្លៃនាំចេញ១,៩៩ពាន់លានដុល្លារ ក្នុងនោះផលិតផលបង្គាឈានមុខគេ មានតម្លៃ១,៨៧ពាន់លានដុល្លារ។

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិជាតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អតិរេកពាណិជ្ជកម្មវិស័យនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី សម្រេចបាន៥,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើងបីភាគរយធៀបនឹងឆ្នាំ២០២៤៕ (ផាន់ អាណា)


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ