ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បញ្ជាក់ថា តម្លៃពងទាបានហក់ឡើងបន្តិច បើធៀបខែមុនៗ

photo_2024-12-17_08-32-12

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បានប្រាប់ទូរទស្សន៍អនឡាញ ARDBថា បញ្ហាសង្រ្គាមនៅមជ្ឈឹមបូពាជាបញ្ហាធ្ងន់ធ្ងរ ដែលជារឿងរបស់ពិភពលោក ហើយលោកមានការព្រួយបារម្មណ៍ជាខ្លាំង។

លោកបានមានប្រសាសន៍ថា ចំពោះកម្ពុជា ដែលជាប្រទេសកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្នែកកសិកម្មនេះ ក៏ជាផ្នែកមួយធំធេង ហើយវត្ថុធាតុដើម ដែលខ្មែរបានទិញគ្រប់សហគ្រាសធំៗ និងការបញ្ជាទិញពីមជ្ឈឹមបូពា ក៏មានការបិទច្រក ដែលហេតុផលទាំងអស់នេះហើយ ធ្វើឱ្យតម្លៃប្រែប្រួល មានន័យថា តម្លៃកើនឡើងខ្ពស់ ដូចជាប្រេងសាំង ប្រេងមាស៊ូត ជាតម្រូវការចាំបាច់មិនអាចខ្វះបាន។

ដោយសារខ្ញុំសរសេរខុស ពងគេពី ៧ម៉ឺន៥ពាន់គ្រាប់ ទៅ៨ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ

លោកបាន​លើកឡើងទៀតថា ការកើនឡើងនេះ បានធ្វើកសិករ ប្រជាពលរដ្ឋទូទៅ មានការព្រួយបារម្មណ៍ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងកក្តារស់នៅប្រចាំថ្ងៃរបស់ពួកគាត់ខ្លាំងខ្លាមែនទែន។

ទោះបីយ៉ាងណាលោក លោក សៀវ វិសុទ្ធ បានបង្ហាញជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើគ្រប់មធ្យោបាយ និងវិធីសាស្រ្ត ដើម្បីជួយសម្រួលបញ្ហាទាំងនេះបាន។

ពាក់ព័ន្ធចំពោះតម្លៃបច្ចុប្បន្ន លោក សៀវ វិសុទ្ធ បានគូសបញ្ជាក់ថា ពងទាបានឡើងថ្លៃបន្តិច បើធៀបទៅនិងខែមុនៗ។ លោកថា កសិករប្រឈមបញ្ហាធ្ងន់ធ្ងរ បញ្ហាទី១ ទាក់ទងទៅនិងការប្រើប្រាស់ចំណីសត្វនៅក្នុងស្រុកមានការកើនឡើងជាបន្តបន្ទាប់ បញ្ហាទី២ គឺបញ្ហាទីផ្សារ និងជាកម្លាំងមួយដ៏ធំ ដែលមានន័យថា វាអាចទៅមុខ ឬមិនអាចទៅមុខ គឺបញ្ហាទីផ្សារនេះឯង។

លោកមានការព្រួយបារម្មណ៍ជាខ្លាំង ដោយសារតម្លៃថ្លៃដើមផលិត មានការកើនឡើង ការដឹកជញ្ជូន ក៏ត្រូវការចំណាយខ្ពស់ ផលិតផលរបស់កសិករផលិតបានហើយ ចែកចាយ និងចរាចរនៅលើទីផ្សារបានតម្លៃទាបពេក អ្នកផលិតមិនអាចរត់ទៅមុខរួចទេ ណាមួយប្រឈមនិងប្រទេសជិតខាង ក៏គេធ្វើកសិកម្មដាំដុះ ចិញ្ចឹមសត្វដូចកសិករខ្មែរដែរ។ ប្រទេសកម្ពុជាទទួលរងនូវបញ្ហាទាំងអស់ហ្នឹងបន្ថែមទៀត ហេតុផលទាំងអស់ហ្នឹងហើយ ដែលធ្វើឱ្យកសិករបាក់ទឹកចិត្ត ជួបនូវទុក្ខផ្ទួនៗ។

លោក សៀវ វិសុទ្ធ បានប្រាប់ថា បច្ចុប្បន្នកសិដ្ឋានរបស់លោកមានចិញ្ចឹមទាយកពងចំនួន១០ម៉ឺនក្បាល ហើយកម្លាំងផលិតប្រចាំថ្ងៃបានពី៧៥ ០០០គ្រាប់ ទៅ៨០ ០០០គ្រាប់ក្នុងមួយថ្ងៃ។ ក្នុងនោះចំពោះសហគមអ្នកចិញ្ចឹមទាយកពង ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រកបមុខរបរនេះមានរហូតទៅដល់ប្រាំឃុំ និងមានចិញ្ចឹមទាសរុបជាង មួយលានក្បាល ហើយកម្លាំងផលិតក្នុងមួយថ្ងៃៗ គឺបានរហូតដល់៨០ម៉ឺនគ្រាប់ ហើយបានចរាចរនៅតាមទីផ្សារក្នុងស្រុក ដូចជានៅទីក្រុងភ្នំពេញ ឬបណ្តាខេត្តនានា ដែលបច្ចុប្បន្នតម្លៃពងទានៅក្នុងទ្រុងទារបស់សហគមន៍ មិនទាន់ដឹកចេញទៅទីផ្សារ គឺតម្លៃពងលេខ១ ៣៥០រៀល លេខ២ បាន៣៣០រៀល លេខ៣ បាន៣២០រៀល លេខ៤ បាន៣០០រៀល។

ដោយឡែក ឈ្មួញកណ្តាលប្រមូលទិញពីកសិករយកទៅចែកចាយបន្តនៅទីប្រជុំជន បានតម្លៃពី៣៨០រៀល ទៅ ៤០០រៀលក្នុងមួយគ្រាប់ ជាតម្លៃក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ លោកបានសំណូមពរ និងជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលថា នឹងគិតគូររកដំណោះស្រាយនាពេលខាងមុខឆាប់ៗ ដើម្បីធ្វើឱ្យតម្លៃប្រេងសាំង ប្រេងម៉ាសូត ធ្លាក់ថ្លៃមកវិញ ទោះបីមិនដល់ថ្លៃដើមក៏ដោយ ក៏ក្នុងតម្លៃណាមួយ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅ មិនថាតែកសិករ អាជីវករ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អាចបន្តជីវភាពរស់នៅ ដំណើរការសហគ្រាសរបស់ខ្លួនទៅមុខទៀតបាន។

កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ ជាកសិដ្ឋានដ៏ធំមួយ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៣មក។ បច្ចុប្បន្ន កសិដ្ឋានមួយនេះ មានទីតាំងស្ថិតនៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ