ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៥៦៨ ៩១២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនេះ នាំចេញទៅកាន់តំបន់អឺរ៉ុប៣១ប្រទេស បានបរិមាណអង្ករចំនួន១៥៤ ២៥៤តោន គិតជាទឹកប្រាក់ចំនួន១០៥,១២លានដុល្លារ។
ការនាំចេញអង្ករទៅប្រទេសចិន និងហុងកុងចំនួន១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន៩៤,៩២លានដុល្លារ នាំចេញទៅកាន់សមាជិកអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន៨៧,៣២លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៤ផ្សេងទៀត ដូចជាក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសញ៉ូហ្សេឡេន បានចំនួន៤៣ ៩៤០តោន គិតជាទឹកប្រាក់ចំនួន៤០,០៧លានដុល្លារ។
ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៩,២០ភាគរយ ប្រភេទអង្ករស គ្រាប់វែង២២,២៨ភាគរយ អង្ករចំហុយ១,៧២ភាគរយ អង្ករសរីរាង្គចំនួន១,០៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ១៥,៥៨ភាគរយ និងអង្ករផ្សេងៗទៀត មានចំនួន០,១៨ភាគរយ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ៧៥៣ ៨១៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន៥៩១,៤១លានដុល្លារ៕












