ផ្លែស្រស់ៗពីអាហ្រ្វិកចាប់ផ្តើមវាយលុកទីផ្សារចិន ក្រោមគោលនយោបាយពន្ធសូន្យ

638684377_1346982067464324_2852664230763258008_n

ប៉េកាំង៖ ដោយសារគោលនយោបាយពន្ធគយសូន្យថ្មីរបស់ចិនសម្រាប់ប្រទេសអាហ្វ្រិក ដែលមានទំនាក់ទំនងការទូត  វបានធ្វើឱ្យផលិតផលរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិកសម្រុកចូលទីផ្សារចិន ក្នុងថ្ងៃឈប់សម្រាកទិវា ខែឧសភា ដែលជាការបើកឱកាសថ្មីៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគី។

នៅពាក់កណ្តាលអធ្រាត្រ នៃថ្ងៃទី១ ខែឧសភា ផ្លែប៉ោមចំនួន២៤តោន មកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានមន្ត្រីគយចិន ប្រចាំនៅទីក្រុង ហ្សេនចេន (Shenzhen) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន បានអនុញ្ញាតឱ្យចូលទីផ្សារយ៉ាងឆាប់រហ័ស បន្ទាប់ពីបានចាប់ផ្តើមអនុវត្តអត្រាពន្ធសូន្យ សម្រាប់ប្រទេសទាំង៥៣ នៅក្នុងទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។

ការពង្រីកគោលនយោបាយចុងក្រោយនេះ បានធ្វើឡើងខណៈពេលប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប​ណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា បានលុបចោលពន្ធគយ១០០ភាគរយ សម្រាប់ការនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៣៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេចិន ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

សម្រាប់ផ្លែប៉ោមរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលនាំចូលទីផ្សារទូទាំងប្រទេសចិន ទទួលបានអត្រាពន្ធធ្លាក់ចុះពី១០ភាគរយ ទៅសូន្យភាគរយ ដែលធ្វើឱ្យការប្រកួតប្រជែងរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។

ដូចគ្នានេះដែរ នៅទីក្រុងក្វាងចូវ ដែលជារដ្ឋធានីរបស់ខេត្តក្វាងទុង មន្ត្រីគយបានអនុញ្ញាតឱ្យដឹកជញ្ជូនផ្លែប័រស្រស់របស់ប្រទេសកេនយ៉ា ជាង៦ ៩០០គីឡូក្រាម នៅពាក់កណ្តាលអធ្រាត្រ នៅថ្ងៃទី១ ខែឧសភា។ នៅចុងបញ្ចប់ ផ្លែប័រទាំងនេះ បានទៅដល់លើតុរបស់អ្នកបរិភោគ នៅតំបន់ភាគខាងត្បូងប្រទេសចិន។

មុនពេលផ្លាស់ប្តូរគោលនយោបាយ ផ្លែប័រស្រស់ៗរបស់ប្រទេសកេនយ៉ា ប្រឈមមុខនឹងជាប់ពន្ធប្រាំពីរភាគរយ។ ពន្ធសូន្យមានន័យថា ផ្លែប័រកេនយ៉ា អាចប្រកួតប្រជែងកាន់តែខ្លាំង និងការចំណាយទាប ដែលជាការកើនឡើងពិតប្រាកដសម្រាប់ប្រជាជនចិន។ ការទទួលបានផ្លែប័រស្រស់ៗរបស់ប្រទេសកេនយ៉ា ជិតពេញមួយឆ្នាំ ធ្វើឱ្យវាក្លាយជាផ្លែឈើពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនចិន។

ក្រៅពីផ្លែប៉ោមអាហ្វ្រិកខាងត្បូង និងផ្លែប័រកេនយ៉ា ទ្វីបអាហ្វ្រិកបាននិងកំពុងនាំចេញផលិតផលជាច្រើនប្រភេទទៅកាន់ប្រទេសចិន រាប់ចាប់ពីម្នាស់ ម្ទេសក្រៀមរវ៉ាន់ដា សាច់ខពពែម៉ាដាកាស្កា សាប៊ូខ្មៅហ្គាណា និងផ្កាកុលាបទុយនេស៊ី រហូតដល់គ្រាប់ពូជអាកាស្យ៉ារបស់ប្រទេសនីហ្សេរីយ៉ា។

ទិន្នន័យផ្លូវការបានបង្ហាញពីកម្លាំងចលករដ៏ខ្លាំងក្លានេះ។ នៅឆ្នាំ២០២៥ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសអាហ្វ្រិកចំនួន៥៣នេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺក្នុងទឹកប្រាក់ជា៣៤៨ពាន់លានដុល្លារ។ នៅត្រីមាសទី១ ឆ្នាំ២០២៦ តួលេខនេះបានឡើងដល់៩២,១៦ពាន់លានដុល្លារ ដែលកើនឡើង២៦,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយសារគោលនយោបាយពន្ធគយសូន្យថ្មីនេះ មិនត្រឹមតែគ្របដណ្ដប់លើប្រទេសអាហ្វ្រិក ដែលមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះទេ ប៉ុន្តែក៏គ្របដណ្ដប់លើប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅតំបន់អាហ្វ្រិកផងដែរ ដូចជាអាហ្វ្រិកខាងត្បូង អេហ្ស៊ីប នីហ្សេរីយ៉ា និងអាល់ហ្សេរី ដោយទំនិញមានគុណភាពល្អកាន់តែច្រើន នឹងនាំចូលទីផ្សារប្រទេសចិន។

ការនាំយកផលិតផលកាន់តែច្រើនដោយមិនបង់ពន្ធ គឺគ្រាន់ត្រឹមតែរឿងតូចតាចប៉ុណ្ណោះ។ ប្រទេសចិនបានបង្ហាញពីវិធានការគាំទ្រជាច្រើន ដើម្បីទាញយកអត្ថប្រយោជន៍យ៉ាងច្រើនរបស់គោលនយោបាយ។

ប្រធានគ្រប់គ្រងគយ ប្រចាំក្រុមហ៊ុននាំចេញនាំចូលមួយ នៅភាគខាងកើតប្រទេសចិន បានរំឭកថា ផ្លែក្រូចស្រស់របស់អេហ្ស៊ីប ដែលនាំចូលមកដល់កំពង់ផែក្រុងសៀងហៃ កំពុងជួបបញ្ចាខ្វះវិញ្ញាបនបត្របញ្ជាក់ប្រភពដើម។ ដូច្នេះសម្រាប់អ្នកនាំចូលភាគច្រើន បើគ្មានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតឱ្យបានត្រឹមត្រូវ ទំនិញនឹត្រូវឃាត់ទុក តាមរយៈការប្រកាសរបស់គយ ប៉ុន្តែផ្លែឈើស្រស់ងាយខូចណាស់ ដូច្នេះ ក្នុងករណីឃាត់ទុក គឺរឿងគួរឱ្យព្រួយបារម្ភខ្លាំងណាស់។

ដើម្បីជួយក្រុមហ៊ុន​​ មន្ត្រីគយរូបនេះទទួលបានអត្ថប្រយោជន៍ពន្ធគយសូន្យភ្លាមៗ និងជៀសវាងផ្លែឈើខូចដោយសារដាច់ចរន្តអគ្គិសនី និងបង់ថ្លៃស្តុក គយនៅកំពង់ផែបានណែនាំក្រុមហ៊ុនឱ្យដាក់ពាក្យសុំសេចក្តីប្រកាសបន្ថែម បូកនឹងសុវត្ថិភាពពន្ធ ដោយបញ្ចេញក្រូចអេហ្ស៊ីបជាមុនសិន និងបំពេញបែបបទនៅពេលវិញ្ញាបនបត្ររួចរាល់៕ (ផាន់ អាណា)


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ