កូរ៉េខាងត្បូងបន្ថែមពេលវេលាសម្រាប់ទិញស្ពៃបូគោ និងខ្ទឹមបារាំង បម្រុងទុកមុនរដូវក្តៅចូលមកដល់

image_2026-05-21_09-19-29

ទីក្រុងសេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីវិធានការដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ស្ពៃអាម៉េរិកប្រកាសដាក់ពន្ធលើក្រុមហ៊ុននាំចូលបង្គាវៀតណាម ឆៃថាវ និងមើមខ្ទឹមបារាំង នៅពេលមានហានិភ័យប៉ះពាល់ទិន្នផលដំណាំនារដូវក្តៅខាងមុខ ដោយសារលក្ខខណ្ឌខ្យល់មូសុង រលកកំដៅ និងសត្វល្អិតបំផ្លាញ។

រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងបន្ថែមពេលវេលាសម្រាប់ទិញស្ពៃបូគោ និងឆៃថាវ ដើម្បីបង្កើនបរិមាណស្តុកបម្រុង សម្រាប់ទីផ្សារលក់ដុំ និងអ្នកកែច្នៃធ្វើគីមឈី ក្នុងអំឡុងពេលខ្វះខាតបន្លែ។

យោងតាមក្រសួង បានឱ្យដឹងថា​ ការនាំចេញស្ពៃបូគោក្នុងខែឧសភា បានកើនឡើង២៦ភាគរយ បើធៀបនឹងមធ្យមភាគប្រចាំមយន ខណៈការនាំចេញស្ពៃបូគោបានកើនឡើងបួនភាគរយ ដោយសារការដាំដុះនៅនិទាឃរដូវអំណោយផលល្អ និងមានសល់ក្នុងស្តុកទុកគ្រប់គ្រាន់ នៅរដូវរងា។

ក្រសួងរំពឹងទុកថា លក្ខខណ្ឌផ្គត់ផ្គង់នឹងនៅតែមានស្ថិរភាពល្អរហូតដល់ខែមិថុនា ឆ្នាំ២០២៦ នៅពេលបញ្ចប់ការប្រមូលផលដំណាំក្នុងរដូវរំហើយ។ សេចក្តីព្រួយបារម្ភនៅតែមានសម្រាប់ទិន្នផលស្ពៃបូគោនៅក្នុងរដូវក្តៅ ជាពិសេសនៅតាមតំបន់ភ្នំ និងឆៃថាវ ដែលដាំសម្រាប់ការផ្គត់ផ្គង់នៅក្នុងខែកក្កដា។

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយទៀតថា និន្នាការដាំដំណាំបានធ្លាក់ចុះ ដោយសារតែរលកកំដៅកើតឡើងម្តងហើយម្តងទៀត ចំណែកភ្លៀងធ្លាក់ខ្លាំង មានសត្វល្អិតច្រើន និងព្រមទាំងមានជំងឺថែមទៀត។

យោងតាមក្រុមហ៊ុនសាជីវកម្មពាណិជ្ជកម្មកសិចំណីអាហារ និងជលផល (Agro-Fisheries & Food Trade Corporation) របស់កូរ៉េខាងត្បូង បានឱ្យដឹងថា តម្លៃស្ពៃបូគោលក់រាយ ចាប់ពីថ្ងៃទី៣០ ខែមិថុនា បានកើនឡើងពី២,៧០ដុល្លារ ក្នុងស្ពៃបូគោមួយដុំ ដល់ជាង៥,០៩ដុល្លារ នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២៥។

ដូច្នេះ ដើម្បីត្រៀមខ្លួនទប់ស្កាត់ចំពោះការខ្វះខាតណាមួយ ក្រសួងបន្ថែមពេលវេលាសម្រាប់រដ្ឋាភិបាលប្រមូលទិញបម្រុងទុកនូវស្ពៃក្តោម និងឆៃថាវ ដោយចាប់ផ្តើមពីខែឧសភា ដល់ខែមេសា ដែលលឿនជាងឆ្នាំមុនៗជាងមួយខែ។

ព្រមជាមួយគ្នានេះដែរ ក្រសួងក៏នឹងអនុវត្តវិធានការត្រួតពិនិត្យជាមុនលើសត្វល្អិតចង្រៃបំផ្លាញដំណាំស្ពៃបូគោ និងសត្វល្អិតកើងឡើងនៅក្នុងរដូវក្តៅផ្សេងទៀត ដែលជះឥទ្ធិពលដល់តំបន់ដាំដុះ។

ស្ថិតក្រោមគម្រោងគាំទ្រផលិតកម្ម និងការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនៃផលិតផលកសិកម្ម ការគាំទ្រថ្នាំសម្លាប់សត្វល្អិត សម្ភារកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ នឹងត្រូវបានពង្រីក ដើម្បីជួយកសិករអាចគ្រប់គ្រងហានិភ័យដោយគ្រោះរាំងស្ងួត និងអាកាសធាតុក្តៅខ្លាំង។

ចំណែកនៅក្នុងវិស័យខ្ទឹមបារាំងវិញ ទិន្នផលច្រើន និងការសម្រុកការនាំចេញខ្ទឹមបារាំង កាលដើមឆ្នាំ២០២៦ បានធ្វើឱ្យតម្លៃធ្លាក់ចុះ។

យោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ បានឱ្យដឹងទៀតថា តម្លៃខ្ទឹមបារាំងលក់ដុំក្នុងខែឧសភា ឆ្នាំ២០២៦នេះ គឺទាបជាងតម្លៃមធ្យម៤៧,៤ភាគរយ ខណៈតម្លៃលក់រាយ គឺទាបជាង១៤,៦ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ រំពឹងថា តំបន់ដាំដុះខ្ទឹមបារាំងនៅពាក់កណ្តាល និងចុងរដូវបង្កបង្កើនផល ដែលផ្គត់ផ្គង់តាមទីផ្សារ ចាប់ពីខែមិថុនា តទៅនឹងធ្លាក់ចុះ។ ដូច្នេះ ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ខ្ទឹមបារាំងកុំឱ្យលើសតម្រូវការ ក្រសួងបានផ្អាកនាំចេញចំនួន១៥ ០០០តោន ចាប់ពីដើមខែឧសភា។

សហព័ន្ធសហគមន៍កសិកម្មជាតិ ក៏នឹងទិញ និងស្តុកទុកខ្ទឹមបារាំង ប្រមូលពាក់កណ្ដាលរដូវចំនួន៥ ០០០តោន ដើម្បីដាក់លក់លើទីផ្សារ នៅក្រោយខែមិថុនា។ លើសពីនេះ ក្រសួងគ្រោងនឹងប្រកាសផែនការទិញខ្ទឹមបារាំង ដែលប្រមូលប្រមូលផលយឺតជាងធម្មតា ដោយប្រកាសថា នឹងប្រមូលទិញខ្ទឹមបារាំងប្រហែល១០ ០០០តោន នៅចុងខែឧសភា ឆ្នាំ២០២៦នេះ៕


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ