ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកចន្ទីមួយកន្លែង ស្ថិតនៅខេត្តស្ទឹងត្រែង ដែលមានបរិមាណស្តុកជិត ១ម៉ឺនតោន

photo_2026-05-19_19-56-56 (2)

ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញចុះពិនិត្យមើល ឃ្លាំងស្តុកចន្ទីមួយកន្លែង ឈ្មោះ ហេង ពេជ្រ ដែលស្រូបទិញចន្ទីពីកសិករក្នុងបរិមាណ ជិត១ម៉ឺនតោននៅឆ្នាំ២០២៦នេះ។

ចំពោះការអញ្ជើញចុះពិនិត្យមើលបរិមាណស្តុកចន្ទី របស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅកម្ពុជា តែងតែគិតគូរដល់តម្លៃកសិផលរបស់កសិករជាប្រចាំ តាមរយ:ការផ្តល់ឥណទានជាទុនបង្វិលនិងជាទុនវិនិយោគជាដើមដែលមានអត្រាការប្រាក់ទាប។

សូមជម្រាបថា ឃ្លាំងស្តុកចន្ទីឈ្មោះ ហេង ពេជ្រ មានឃ្លាំងចំនួន៣ ដែលអាចស្តុកបានរហូតដល់២៣ ៥០០តោន ហើយស្រូបទិញគ្រាប់ស្វាយចន្ទីពីកសិករនៅខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប ព្រះវិហារ ក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង ដោយទិញក្នុងតម្លៃល្អពីកសិករផងដែរ៕


photo_2026-05-20_08-53-44 (3)
អូស្ត្រាលី និងក្រសួងកសិកម្មកំពុងជួយកសិករពីការប្រើថ្នាំកសិកម្មឱ្យមានសុវត្ថិភាព ដើម្បីទទួលបានទីផ្សារពិភពលោក

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបណ្តុះបណ្តាលកសិករដាំស្រូវអំពីការប្រើប្រាស់សារធាតុគីមីប្រកបដោយសុវត្ថិភាព និងជម្រើសប្រកបដោយចីរភាព សម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសនាំចេញទៅបណ្តាប្រទេសនៅសហភាពអឺរ៉ុប។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះបានឈានដល់ខេត្តសំខាន់ៗ ដែលដាំស្រូវនៅកម្ពុជា ដើម្បីជួយកសិករធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រកសិកម្ម និងអនុលោមតាមស្តង់ដារនាំចេញថ្មីៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កសិករដាំដុះស្រូវ រួមចំណែកដល់កំណើនប្រកបដោយភាពធន់ និងចីរភាព។ ដើម្បីអាចនាំចេញអង្ករទៅកាន់ទីផ្សារ ដែលមានតម្លៃខ្ពស់ ដូចជា អូស្ត្រាលី និងអឺរ៉ុប ស្ថានទូតពន្យល់ថា  កសិករកម្ពុជាត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង ដែលពាក់ព័ន្ធនឹងសំណល់ថ្នាំកសិកម្មលើអង្ករ។ នេះមានន័យថា កសិករត្រូវតែមានចំណេះដឹងអំពីការប្រើប្រាស់ថ្នាំកសិកម្មដោយសុវត្ថិភាព និងត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលស្រូវដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។ ទាក់ទិននឹងបញ្ហានេះ  លោកបណ្ឌិត នី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងបានសហការជាមួយអូស្ត្រាលីរៀបចំសិក្ខា ដែលផ្តោតសំខាន់ទៅលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងសំណល់កសិកម្ម ដែលមាននៅក្នុងស្រូវ ឬក្នុងអង្ករសម្រាប់នាំចេញទៅសហភាពអឺរ៉ុប។ លោកសង្កត់ធ្ងន់ទៀតថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងសម្រាប់ពួកគាត់បានស្វែងយល់ពីការប្រើប្រាស់ថ្នាំកសិកម្មដោយរបៀបណា និងតាមវិធីសាស្ត្របែបណាដើម្បីកុំឱ្យមានសំណល់កសិកម្មនៅក្នុងអង្ករសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប។ លោក ឈិត ម៉ាប់ ប្រធានសហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់  បានថ្លែងទទួលស្គាល់ថា  […]

tg_image_520324113
ការនាំចេញអាហារសមុទ្ររបស់ប៉ាគីស្ថានកើនឡើងដល់៥០០លានដុល្លារ

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រប៉ាគីស្ថាន កាលពីចុងសប្តាហ៍នេះ បានប្រកាសថា ការនាំចេញផលនេសាទ និងផលិតផលជលផលរបស់ប្រទេសប៉ាគីស្ថាន​ បានកើនឡើងលើសពី៥០០លានដុល្លារ ដែលនេះជាសមិទ្ធិផលដ៏សំខាន់សម្រាប់វិស័យសមុទ្រ និងសេដ្ឋកិច្ចបៃតង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលដៅសម្រេចបានទឹកប្រាក់ចំនួន៥០០លានដុល្លាររបស់រដ្ឋាភិបាលសម្រាប់ឆ្នាំមុន និងពន្ធបច្ចុប្បន្នត្រូវបានឈានដល់រយៈពេល៤៦ថ្ងៃ មុនដំណាច់ឆ្នាំ។ លោករដ្ឋមន្ត្រីបានចាត់ទុកថា ចំណុចសំខាន់នេះ គឺដោយសារការកែទម្រង់របស់រដ្ឋាភិបាល និងការកែលម្អការសម្របសម្រួល និងការពង្រីកទីផ្សារថ្មីៗ ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែនសមុទ្រ និងជំរុញសក្តានុពលនៃនាំចេញ។ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយក្រសួងកិច្ចការសមុទ្រ នាយកដ្ឋានជលផលសមុទ្រ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ស្តង់ដារគុណភាព ធ្វើទំនើបកម្មវិស័យជលផល និងកែលម្អលទ្ធភាពក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សាជលផលសមុទ្រ និងក្រុមការងាររបស់លោក ដែលបានខិតខំប្រឹងប្រែងសម្រេចគោលដៅបានមុនកាលកំណត់។ ដោយលើកឡើងពីការកើនឡើងនាពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបាននិយាយថា ត្រី និងអាហារសមុទ្រប៉ាគីស្ថានទទួលបាននូវការយល់ព្រមជាលើកដំបូងដើម្បីធ្វើការនាំចូលទៅក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី។ រហូតមកដល់ពេលនេះក្រុមហ៊ុនចំនួន១៦របស់ប៉ាគីស្ថានត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារគ្រឿងសមុទ្រទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ី។ លោកក៏បាននិយាយទៀតថា ការនាំចូលទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ីនេះ​ អាចជាការត្រួសត្រាយផ្លូវសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផ្សេងទៀតផងដែរ។ បានប៉ាន់ប្រមាណថា ការនាំចេញអាហារសមុទ្រប្រចាំឆ្នាំនេះ អាចកើនឡើងរហូតដល់៨០០លានដុល្លារ ដោយគ្រាន់តែការនាំចេញដំបូងទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវប្រាក់ចំណូលប្រហែលជាង៣០០លានដុល្លារ។ដោយសំដៅលើលទ្ធផលនៃវិស័យជលផល លោករដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យជលផលសមុទ្របានបង្ហាញពីកំណើនដ៏រឹងមាំ នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៥-២០២៦ ដោយការនាំចេញបានកើនឡើងដល់ជាង១២២​ ៦២៩តោន ដែលមានតម្លៃជាង២៥លានដុល្លារ នៅចន្លោះខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្នុងខែដដែលកាលពីឆ្នាំមុន ការនាំចេញមានចំនួន […]

photo_2026-05-19_18-06-42 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យកសិករមកពីបណ្តាសហគមន៍មួយចំនួន ក្នុងខេត្តស្ទឹងត្រែងត្រូវពង្រឹងផលិតភាព សុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក

ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានស្នើឲ្យប្រជាសិករមកពីបណ្តាសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងត្រូវប្តូរទម្លាប់លើវិស័យកសិកម្ម ដោយផ្តោតលើការពង្រឹងផលិតភាពឲ្យខ្ពស់ជាងមុនទាំងគុណភាព និងសុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក ក្នុងបរិបទជីគីមីកសិកម្មនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងកម្ពុជាផង។ ការលើកឡើងដូច្នេះជូនដល់កសិករខាងលើរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលប្រជាកសិករមកពីសហគមន៍អូរពងមាន់ និងកសិករមកពីស្រុកមួយក្នុងខេត្តស្ទឹងត្រែងប្រមាណ១០០នាក់។ ក្រោយស្តាប់កង្វល់ និងការលើកឡើងនានាជុំវិញវិស័យកសិកម្ម និងទីផ្សារនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជាថ្មីថា រឿងកសិកម្មជាកង្វល់ទូទៅរបស់កសិករយើងទៅហើយមិនតែបងប្អូនយើងក្នុងខេត្តស្ទឹងត្រែងនោះទេ ហើយរឿងធំៗចំនួន៣ ដែលកសិករកំពុងប្រឈមមុខខ្លាំង គឺទី១ បញ្ហាលុយ បញ្ហាបច្ចេកទេស និងទីផ្សារជាដើម។ ដើម្បីដោះបញ្ហាទាំងអស់នេះឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ថា ការធ្វើកសិកម្មគឺកសិករនឿយហត់ណាស់ មិនស្រួលទេ ប៉ុន្តែធ្វើបានចំណេញលុះត្រាតែយើងធ្វើពិតប្រាកដ និងម៉ត់ចត់បំផុតរួមទាំងដាំដុះបន្លែ ចន្ទី  ចិញ្ចឹមសត្វ កសិករត្រូវចេះរកឲ្យឃើញភាពចំណេញ ឬខាត សម្រាប់មួយឯកតាឬក៏ការចំណាយក្នុងមួយហិកតា  បើរកមិនឃើញថ្លៃដើមផលិតទេ កសិករយើងនឹងក្លាយជាអន្ទាក់បំណុលធ្វើឲ្យជីវភាពកាន់តែក្រថែម។ លើសពីនេះគន្លឹះដ៏សំខាន់នៅក្នុងបញ្ហាខាងលើខាង សមាគមបណ្តាញកសិករតេជោអាចដោះស្រាយបាន គឺ ទី១ ធ្វើជាស្ពានឲ្យបងប្អូនដើរឆ្លង សម្របសម្រួល និងណែនាំភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ធនាគារARDB )ទី២ […]

tg_image_2036766226
ហ្វីលីពីនលុបចោលបម្រាមនាំចូលសាច់ជ្រូក និងផលិតផលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ខ្លួនបានលុបចោលនូវការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូក និងផលិតផលជ្រូកផ្សេងទៀតពីប្រទេសអេស្ប៉ាញ បន្ទាប់ពីបានធ្វើការកត់សម្គាល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតំបន់អឺរ៉ុប។ ក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ជាផ្លូវការនូវវិធានការរបស់អេស្ប៉ាញសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលអនុញ្ញាតឱ្យបន្តការនាំចូលសាច់ជ្រូក ស្បែកជ្រូក និងផលិតផលសាច់ជ្រូកផ្សេងទៀត ក្រោមលក្ខខណ្ឌអនាម័យ ដែលបានព្រមព្រៀងគ្នារវាងទីក្រុងម៉ានីល និងទីក្រុងម៉ាឌ្រីដ.។ ការត្រួតពិនិត្យរបស់ការិយាល័យឧស្សាហកម្មសត្វ បានសន្និដ្ឋានថា បសុពេទ្យនៃប្រទេសអេស្ប៉ាញបានចេញវិធានការនៃការត្រួតពិនិត្យ និងវិធានការនៃការគ្រប់គ្រងនៃជំងឺបេស្តជ្រូកនេះ ដើម្បីធ្វើការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកកាន់តែខ្លាំងតាមរយៈការនាំចូលផលិតផលសាច់ជ្រូកនេះ។ ក្រោមសារាចរណែនាំថ្មីនេះរបស់ហ្វីលីពីន រាល់ប្រតិបត្តិការនៃនាំចូលទាំងអស់ពីប្រទេសអេស្ប៉ាញត្រូវតែគោរពតាមពិធីសាស្ត្រនៃនាំចូលទ្វេភាគី ​និងបទប្បញ្ញត្តិចត្តាឡីស័ករបស់ហ្វីលីពីន និងគោលការណ៍ណែនាំក្រោមសារាចរណែនាំរដ្ឋបាល ឆ្នាំ២០២៥ ដែលបានបង្កើតឲ្យមាននូវក្របខ័ណ្ឌសម្រាប់ការទទួលស្គាល់ទ្វេភាគីនៃតំបន់ភាវូបនីយកម្ម ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងចំណោមដៃគូភាគីពាណិជ្ជកម្ម។ ប្រទេសហ្វីលីពីនបានហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូកពីអេស្ប៉ាញ កាលពីឆ្នាំមុន បន្ទាប់ពីករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរាយការណ៍នៅទ្វីបអឺរ៉ុប ដែលជំរុញឱ្យមានការត្រួតពិនិត្យព្រំដែនកាន់តែតឹងរ៉ឹង ដើម្បីការពារឧស្សាហកម្មសាច់ជ្រូកក្នុងស្រុក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល ( Francisco Tiu Laurel) បាននិយាយថា វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់សាច់ និងបន្ធូរបន្ថយសម្ពាធលើតម្លៃសាច់ជ្រូកក្នុងស្រុក។ លោកបានមានប្រសាសន៍ថា ការសម្រេចចិត្តនេះ គឺឆ្លុះបញ្ចាំងពីវិធីសាស្រ្តនៃការការពារកសិកម្មក្នុងស្រុក និងការធានាសន្តិសុខស្បៀង។ លោកបានមានប្រសាសន៍បន្តទៀតថា យើងនៅតែមានការប្រុងប្រយ័ត្នក្នុងការប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក […]

កាលវិភាគផ្សព្វផ្សាយ