Tag: trending
News & ជាតិ

ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានប្រមាណ៤,៨ភាគរយ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានលោក កេនីជីរ៉ូ កាស៊ីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF)បានវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថានឹងសម្រេចបានក្នុងរង្វង់ ៤,៨ភាគរយ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការបង្ហាញការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជារបស់ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិខាងលើ ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកប្រធានក្រុមបេសកកម្ម IMF បានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបាននូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ ក្នុងរយៈពេលមធ្យម កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន៖ ទី១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ទី២)-ការថមថយនៃហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់, ទី៣)- ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និងទី៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។ លោក កេនីជីរ៉ូ កាស៊ីវ៉ាសេ បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព […]
News & អន្តរជាតិ

ឥណ្ឌាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី និងចិន
ធានជីន៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) បានជួបពិភាក្សារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈដោយកាន់ដៃគ្នា។ លោកប្រធានាធិបតីចិន បាននិយាយទៅកាន់កិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថា ដែលរិះគន់ «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» និង «ការសម្លុត» ដោយមិនបញ្ចេញឈ្មោះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។ ក្រោយមកលោកបានប្រកាសអំពី «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដោយអំពាវនាវឱ្យមានប្រព័ន្ធលើកកម្ពស់ការរួមបញ្ចូលជាជាងការបំបែក។ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ចប់ដោយចេញសេចក្តីប្រកាសរួមមួយ ដែលបណ្តាប្រទេសជាសមាជិក បានប្រឆាំងនឹង «វិធានការបង្ខិតបង្ខំជាឯកតោភាគី» រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច ដែលបំផ្លាញច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។ លោក ណារិនដ្រា មូឌី បានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌា ដោយបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មក្នុងចំណោមរដ្ឋជាសមាជិក។ លោកបាននិយាយថា […]
News & ជាតិ

ផលិតផលកសិកម្មបួនមុខ ត្រូវបានក្រុមហ៊ុនមួយ បញ្ជាទិញជាង៥៣ម៉ឺនតោន ពីខេត្តប៉ៃលិនដើម្បីនាំចេញ
ភ្នំពេញ៖ ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន៥សែនតោន, ដំឡូងមី (បកសម្បក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន២ពាន់តោនក្នុងមួយឆ្នាំ។ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕
News & អន្តរជាតិ

ប្រទេសចិននៅតែជាទីផ្សារដំឡូងមីដ៏ធំបំផុតរបស់វៀតណាម
ហាណូយ៖ យោងតាមនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥នេះ ប្រទេសចិន គឺជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង៩៥ភាគរយ ជាបរិមាណ និង៩៣ភាគរយ ជាតម្លៃនៃការនាំចេញសរុប។ ដោយសារសារពើភ័ណ្ឌទីផ្សាររបស់ចិនមានកម្រិតខ្ពស់នាពេលបច្ចុប្បន្ន ប្រហែល៤៥ម៉ឺនតោននៃម្សៅដំឡូងមី កំពុងស្តុកទុកនៅកំពង់ផែធំៗរបស់ចិន រួមជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឡាវ និងប្រទេសកម្ពុជា បានបង្កើតសម្ពាធប្រកួតប្រជែងដោយផ្ទាល់លើដំឡូងមីរបស់វៀតណាម។ ការធ្វើពិពិធកម្មទីផ្សាររបស់វៀតណាមអាចជួយកាត់បន្ថយសម្ពាធនៃតម្លៃទីផ្សារ។ ក្រុមហ៊ុនវៀតណាមមួយចំនួន កំពុងជំរុញការនាំចេញម្សៅដំឡូងមីទៅកាន់កោះតៃវ៉ាន់ ក្នុងតម្លៃ ១០-១៥ភាគរយ គឺខ្ពស់ជាងការនាំចេញទៅកាន់ប្រទេសចិន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីធំទីពីរសម្រាប់កោះតៃវ៉ាន់ ដែលមានបរិមាណជាងបីម៉ឺនតោន គឺកើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ចំណែកទីផ្សារម្សៅដំឡូងមីរបស់វៀតណាមមានចំនួន១៦ភាគរយ នៃការនាំចូលសរុបរបស់តៃវ៉ាន់ គឺកើនឡើង១៤ភាគរយ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៤។ បន្ថែមពីលើការផ្គត់ផ្គង់រោងចក្រកែច្នៃអាហារ និងក្រុមហ៊ុនផលិតចំណីសត្វ ក្រុមហ៊ុនប្រមូលទិញដំឡូងមីកំពុងរំពឹងថា នឹងចាប់ផ្តើមដំណើរការឡើងវិញនូវរោងចក្រជីវឥន្ធនៈអេតាណុល។ យោងតាមការព្យាករណ៍ បានឱ្យដឹងថា ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីជីវឥន្ធនៈអេតាណុល នឹងឈានចូលដល់ដំណាក់កាលនៃប្រតិបត្តិការពេញលេញ ដើម្បីស្រូបយកដំឡូងមីរបស់វៀតណាម និងកាត់បន្ថយសម្ពាធនៃការនាំចេញ។ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥ ការនាំចូលដំឡូងមី និងម្សៅដំឡូងមីរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយមានការនាំចូលសរុបនៃមុខទំនិញទាំងពីរនេះឈានដល់ ៦,១៩លានតោន មានតម្លៃជាទឹកប្រាក់ចំនួន១,៦៩ពាន់ គឺកើនឡើង៩១ភាគរយជាបរិមាណ និង២៨ភាគរយជាតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៥ វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីដ៏ធំបំផុតទៅកាន់ប្រទេសចិន ដែលមានចំនួន១,៣៤លានតោន […]
News & អន្តរជាតិ

ការស្ទះផ្លូវឆ្លងកាត់តំបន់កាស្មៀរ ធ្វើឱ្យកសិករឥណ្ឌាបាត់ប្រាក់ចំណូលយ៉ាងច្រើន
ញូវដេលី៖ ការស្ទះផ្លូវឆ្លងកាត់តំបន់កាស្មៀរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យអ្នកដាំផ្លែឈើនៅក្នុងតំបន់នេះ ខាតបង់ប្រាក់ចំណូលយ៉ាងច្រើន ដោយសាររថយន្តដឹកផ្លែប៉ោម និងផ្លែសារី ជាង១ ០០០គ្រឿង មិនអាចធ្វើចរាចរឆ្លងកាត់បាន។ ការស្ទះផ្លូវនេះបានកើតឡើងបន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការរអិលបាក់ដី ធ្វើឱ្យខូចផ្លូវជាតិមួយខ្សែ ដែលតភ្ជាប់តំបន់កាស្មៀរទៅទីផ្សារនានាក្នុងប្រទេសឥណ្ឌា។ ទោះបីជាផ្លូវខ្លះនៅតែបើកចំហក៏ដោយ ក៏អាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់ឡើយ ដែលរថយន្តនីមួយៗត្រូវបានគេប៉ាន់ស្មានថា អាចដឹកផ្លែឈើមានតម្លៃពី ១ ៨០០ ទៅ៣ ៦០០ដុល្លារ។ អ្នកដាំប៉ោម និងសារី បានប៉ាន់ប្រមាណថា មានឡានដឹកទំនិញប្រហែល៥០០ ទៅ៨០០គ្រឿង ត្រូវជាប់គាំងនៅតាមដងផ្លូវ។ មន្ត្រីចរាចរណ៍នៅតំបន់កាស្មៀរ បានបញ្ជាក់ថា ខណៈផ្លូវជាតិមួយចំនួនត្រូវបានជួសជុលឡើងវិញក៏ដោយ ការងារជួសជុលនៅតែបន្តធ្វើតាមទីតាំងជាច្រើនកន្លែអ។ ពួកមន្ត្រីចរាចរណ៍ បានរាយការណ៍ថា ចរាចរណ៍នៅលើផ្លូវមួយចំនួនត្រូវបានបើកឱ្យចរាចរឆ្លងកាតើ ប៉ុន្តែបានណែនាំដល់អ្នកធ្វើដំណើរឱ្យពិនិត្យមើលស្ថានភាពផ្លូវឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមការធ្វើដំណើរទៅមុខទៀត។ អាជ្ញាធរមូលដ្ឋានបាននឹងកំពុងបោសសម្អាតកម្ទេចកម្ទី និងបង្កើតផ្លូវឆ្លងកាត់ជំនួស ដើម្បីស្តារផ្លូវនេះឡើងវិញ។ អ្នកនាំពាក្យនៅក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីឥទ្ធិពលលើវិស័យសាកវប្បកម្មផងដែរ។ លោកបានបន្តថា រថយន្តដឹកផ្លែប៉ោម និងផ្លែសារីជាង១ ០០០គ្រឿងនៅតែជាប់គាំង យូរពេក ធ្វើផ្លែឈើចាប់ផ្តើមខូចគុណភាពជាបន្តបន្ទាប់។ លោកបាននិយាយថា ការកកស្ទះចរាចរណ៍នេះគឺជាគ្រោះមហន្តរាយក្នុងពេលប្រមូលផលធំ។ វាមិនមែនគ្រាន់តែជាការរលួយផ្លែឈើនោះទេ វាជាការដួលរលំនៃសេដ្ឋកិច្ច ដែលទ្រទ្រង់ជីវភាពគ្រួសារកសិកររាប់សែននាក់។ លោកបានជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានដោះស្រាយបញ្ហាយានយន្តកកស្ទះជាបន្ទាន់ ហើយពិចារណាអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ប្រើប្រាស់ផ្លូវជាតិឡើងវិញ។ អ្នកដាំដំណាំហូបផ្លែ និងអ្នកជំនួញ បានព្រមានថា ការពន្យារពេលបន្តទៀតធ្វើឱ្យខូចគុណភាពផ្លែឈើ […]
News & ជាតិ

ស្វាយចន្ទីកំពង់ធំក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នឹងជួយឱ្យទីផ្សារកាន់តែល្អនិងលក់បានតម្លៃខ្ពស់
កំពង់ធំ៖ អ្នកជំនាញការខាង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងស្រុកបានឱ្យដឹងថា ស្វាយចន្ទីកំពង់ធំនឹងក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដោយរំពឹងថា អាចរៀបចំចុះបញ្ជីបាននៅដើមឆ្នាំ២០២៦ និងជួយឱ្យផលិតផល (GI)នេះមានទីផ្សារកាន់តែល្អប្រសើរ និងតម្លៃលក់កើនឡើងនៅពេលខាងមុខ។ លោក សុខ សារ៉ង អ្នកជំនាញការខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឱ្យដឹងថា ទាក់ទងនិងការកំណត់ផលិតផលអ្វីមួយ ធ្វើម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាដំបូងត្រូវសិក្សាអំពីលទ្ធភាពនៃការចុះបញ្ជីជាមុនសិន ហើយការចុះបញ្ជីវាចំណាយពេលតិច ឬច្រើនអាស្រ័យលើប្រភេទផលិតផល រួមនិងផលប្រយោជន៍កសិករ និងអាជីវករ។ តួយ៉ាងពាក់ព័ន្ធនិងផលិតផល ដែលបាននិងកំពុងធ្វើ ដូចករណីរឿងស្វាយចន្ទីកំពង់ធំនេះ វាស្ថិតក្នុងដំណាក់កាលនៃការចុះបញ្ជី ។ បើតាមបទពិសោធន៍នៃការចុះបញ្ជីនេះនៅប្រទេសបារាំង គេចំណាយពេលបីឆ្នាំ។ តែនៅកម្ពុជាតាមបទពិសោធន៍កន្លងមកត្រូវការចំណាយពេលជាងមួយឆ្នាំ អាចរៀបចំចុះបញ្ជីបាន។ លោក សុខ សារ៉ង មានសុទិដ្ឋិនិយមថា “ស្វាយចន្ទីកំពង់ធំ យើងគ្រោងចុះបញ្ជីឱ្យបានយ៉ាងយូរអាចនៅដើមឆ្នាំ២០២៦។ ការចុះបញ្ជីស្វាយចន្ទីកំពង់ធំនេះ យើងរំពឹងថា វានឹងជួយពង្រីកទីផ្សារបានបន្ថែមទៅលើផ្សារ ដែលយើងមានស្រាប់ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ហើយតម្លៃនឹងកើនឡើងជាងមុន”។ បើតាម លោក សុខ សារ៉ង អ្នកជំនាញការខាងម៉ាកសម្គាល់ភូមិសាស្ត្របច្ចេកទេសនីតិវិធីនៃកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI), នៅកម្ពុជាច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ ប្រកាសលេខ […]
News & អន្តរជាតិ

ម៉ាឡេស៊ី បោសសម្អាតចម្ការទុរេនខុសច្បាប់ នៅរដ្ឋបាហាំង
កូឡាឡាំពួរ៖ នៅក្នុងយុទ្ធនាការបង្ក្រាបការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ អាជ្ញាធរក្នុងរដ្ឋបាហាំង (Pahang) របស់ប្រទេសម៉ាឡេស៊ី បានបំផ្លាញចោលចម្ការទុរេនខុសច្បាប់លើផ្ទៃដីជាង១០ ០០០ហិកតា នៅក្នុងតំបន់ព្រៃបម្រុងទុក របស់រដ្ឋ ហើយបានចាប់ខ្លួនជនល្មើសចំនួន១២៩នាក់។ ចាប់តាំងពីប្រតិបត្តិការចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៥ អាជ្ញាធរម៉ាឡេស៊ី បានកសាងសំណុំរឿងបានចុះនួន១២ករណីប្តឹងទៅតុលាការ ដែលក្រោយមកបានផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់រហូតដល់២០០ ០០០រិងគីត ឬសើ្មនឹង៤៧ ៤០០ដុល្លារ។ អភិបាលរដ្ឋបាហាំង បានមានប្រសាសន៍ថា «ការចាប់ខ្លួនទាំងនេះ ឆ្លុះបញ្ចាំងពីជំហរយ៉ាងរឹងមាំរបស់អាជ្ញាធររដ្ឋបាហាំង ដើម្បីបង្ក្រាបអ្នករំលោភយកដីរបស់រដ្ឋជាកម្មសិទ្ធិឯកជន»។ ប្រតិបត្តិការបង្ក្រាបចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចាប់ខ្លួនជនល្មើស៤៥នាក់ និងការបិទផ្លូវចូលទៅកាន់ចម្ការខុសច្បាប់នៅក្នុងតំបន់ព្រៃបម្រុង។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរមូលដ្ឋានក៏បានឈូសឆាយចោលដើមទុរេនខុសច្បាប់ប្រមាណ១០៥ហិកតា ដែលគេលួចដាំនៅក្នុងតំបន់ការពារនេះផងដែរ។ នៅជុំវិញតំបន់ព្រៃបម្រុងទុកនេះ ប្រជាជនម៉ាឡេស៊ី ឱ្យឈ្មោះថា ជារាជធានីធុរេនរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសពូជស្តេចទុរេន មូសាងឃីង ដែលមានដើមទុរេនសរុបប្រហែល១៥០ ០០០ដើម ដាំដុះនៅលើផ្ទៃដីរបស់រដ្ឋចំនួន២ ០០០ហិកតា។ ការដាំដុះដើមទុរេនខុសច្បាប់នៅលើដីរបស់រដ្ឋបានកើតមានជាយូរមកហើយនៅក្នុងតំបន់។ កាលពីខែមេសា ឆ្នាំ២០២៥ ដើមទយរេនជាង១ ០០០ដើម ត្រូវបានបំផ្លាញចោលក្នុងដំណាក់កាលប្រតិបត្តិការដំបូង ដែលបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាមងពីអ្នកដាំដោយខុសច្បាប់ និងមានប្រតិកម្មពីសមាជិកសភាម៉ាឡេស៊ីថែមទៀតផង។ កាលពីខែឧសភា អាជ្ញាធរមូលដ្ឋានបានលាតត្រដាងថា ផ្ទៃដីរដ្ឋ១០ […]
News & អន្តរជាតិ

ហ្វីលីពីនចង់ឱ្យលើកលែងពន្ធនាំចេញផ្លែដូងទៅកាន់ទីផ្សារអាម៉េរិក
ម៉ានីល៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែខ្នះខ្នែងឱ្យមានការលើកលែងពន្ធពីសហរដ្ឋអាម៉េរិកសម្រាប់ការនាំចេញផ្លែដូង ទៅកាន់ទីផ្សារអាម៉េរិក។ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រូហ្គេ (Cristina Roque) បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងស្វែងរកការលើកលែងពីពន្ធទៅវិញទៅមកសម្រាប់ផលិតផលសំខាន់ៗរបស់ហ្វីលីពីន រួមទាំងដូង និងផលិតផលធ្វើពីផ្លែដូវ»។ ការនាំចេញដូងទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក គឺស្ថិតក្នុងចំណោមផលិតផលរងគ្រោះដោយពន្ធគយចំនួន១៩ភាគរយរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កាលពីឆ្នាំ២០២៤ ប្រេងដូង គឺជាទំនិញកសិផលដនាំចេញធំជាងគេរបស់ហ្វីលីពីនទៅកាន់ទីផ្សារអាម៉េរិក ដោយរកចំណូលបានជាង៥៥៨,៧ លានដុល្លារ។ ក្រៅពីការចរចាជាមួយសហរដ្ឋអាម៉េរិកសម្រាប់ការលើកលែងពីពន្ធនាំចេញផ្លែដូង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានមានប្រសាសន៍ថា ក្រសួងក៏កំពុងផ្តល់ជំនួយដល់អ្នកនាំចេញផ្លែដូង ដែលរងផលប៉ះពាល់ដោយពន្ធរបស់សហរដ្ឋអាម៉េរិក ដើម្បីជួយពួកគេស្វែងរកទីផ្សារថ្មី ឬអ្នកទិញថ្មី។ ខណៈពេលសហរដ្ឋអាម៉េរិក គឺជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញផ្លែដូង ប្រធានគ្រប់គ្រងអាជ្ញាធរដូងហ្វីលីពីន បានប្រាប់អ្នកសារព័ត៌មានថា មានទីផ្សារផ្សេងទៀត ដែលអ្នកនាំចេញផ្លែដូងហ្វីលីពីនអាចផ្គត់ផ្គង់បានដូចជាអឺរ៉ុប ជប៉ុន និងប្រទេសចិន។ លោកបានបន្តថា ប្រទេសជប៉ុន និងប្រទេសចិន យើងអាចលក់ផលិតផលមួយចំនួនបានដែរ។ សម្រាប់ប្រទេសជប៉ុន និងប្រទេសចិន តម្រូវការភាគច្រើន គឺសម្រាប់ផ្លែដូងខ្ចី […]
News & ជាតិ

ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា
ទីក្រុងធានជីន៖ នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ជីន លីគុន (Jin Liqun) ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើបនៅកម្ពុជា ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី […]
News & អន្តរជាតិ

អ្នកវិភាគថា កំណើនសេដ្ឋកិច្ចហ្វីលីពីនទំនងជាមិនឈានដល់គោលដៅកំណត់នៅឆ្នាំនេះ
អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា កំណើនសេដ្ឋកិច្ចហ្វីលីពីន ទំនងជាមិនឈានដល់ចំណុចកំពូលនៃគោលដៅកើនពី៥,៥ ដល់៦,៥ភាគរយ របស់រដ្ឋាភិបាល នៅឆ្នាំ២០២៥នេះ ចំពេលពន្ធរបស់សហរដ្ឋអាម៉េរិកកើនឡើងខ្ពស់។ ប្រធានមូលនិធិសម្រាប់សេរីភាពសេដ្ឋកិច្ច លោក កាលីកតូ ជីគីយ៉ាំខូ (Calixto V. Chikiamco) បាននិយាយថា ការឈានដល់សញ្ញា៦,៥ ភាគរយ គឺអាចធ្វើទៅបាន ប៉ុន្តែមិនទំនងទេ ដោយសារពន្ធលើការនាំចេញសំខាន់ៗរបស់យើង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចបានកើនឡើង៥,៥ភាគរយ ប្រចាំឆ្នាំក្នុងអំឡុងខែមេសា ដល់ខែមិថុនា ដែលគាំទ្រដោយការស្ទុះងើបឡើងវិញនៃផលិតកម្មកសិកម្ម និងការប្រើប្រាស់ជាលក្ខណៈគ្រួសារកើនលឿនជាងមុន។ សម្រាប់ឆមាសទីមួយ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមមានកម្រិត៥,៤ភាគរយ យឺតជាង៦,២ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ចំណែកលេខាធិការសេដ្ឋកិច្ច លោក អាសេនីយ៉ូ បាលីសាកាន ( Arsenio M. Balisacan) បាននិយាយថា សេដ្ឋកិច្ចហ្វីលីពីនត្រូវតែកើនឡើងដល់៥,៦ភាគរយ នៅឆមាសទីពីរ ដើម្បីសម្រេចបាននូវកម្រិតទាបនៃគោលដៅពេញមួយឆ្នាំ និងកម្រិត៧,៥ភាគរយ ដើម្បីឈានដល់នៃគោលដៅកំណត់។ លោក ជីគីយ៉ាំខូ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋបាលរក្សាស្ថិរភាពមែននោះ លទ្ធភាពគឺថា មិនត្រឹមតែរដ្ឋាភិបាលនឹងមិនអាចសម្រេចបាននូវគោលដៅកំណើនអប្បបរមា៦ភាគរយប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅសម្រេចបាននូវកំណើនតិចជាង៥,៥ភាគរយ។ លោក ចន ប៉ាឡូ […]
News & អន្តរជាតិ

ទំហំពាណិជ្ជកម្មចិន-អាហ្រ្វិកកើនឡើង ស្របពេលចិនលើកលែងពន្ធនាំចូលលើផលិតផលអាហ្រ្វិក
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងពីនិន្នាការល្អនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលធ្វើឱ្យមានការរីកចម្រើនផ្នែកពាណិជ្ជកម្ម ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤រហូតមក ដោយបានកត់សម្គាល់ថា ផលិតផលអាហ្រ្វិកប្លែកៗ និងគុណភាពខ្ពស់មួយចំនួនធំ បាននាំចូលទៅក្នុងទីផ្សារចិន ដោយមិនបង់ពន្ធបង្កើនជម្រើសដល់អ្នកប្រើប្រាស់ និងជំរុញឧស្សាហកម្មពាក់ព័ន្ធនៅក្នុងទ្វីបអាហ្រ្វិក។ ទិន្នន័យចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥ ការនាំចូលរបស់ចិនពីប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្រ្វិក បានកើនដល់ទឹកប្រាក់ចំនួន៣៩,៦៦ពាន់លានដុល្លារ កើនឡើង១០,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា «ផលិតផលនាំចូលជាច្រើន មានដូចជាផ្លែបឺរពីប្រទេសកេនយ៉ា គ្រាប់កាហ្វេអារ៉ាប៊ីកា ពីប្រទេសអេត្យូពី និងគ្រាប់កាកាវពីប្រទេសកាមេរូន ត្រូវបាននាំចូលទៅក្នុងទីផ្សារប្រទេសចិន ដោយមិនមានជាប់ពន្ធ ដើម្បីផ្តល់ឱ្យអតិថិជនចិននូវជម្រើសកាន់តែច្រើន និងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក»។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍កាលពីឆ្នាំ២០២៤ថា ប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក មានទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការបន្តធ្វើទំនើបកម្ម ស្របពេលភាគីទាំងពីរបានប្រកាសនៅក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក អំពីការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងចិន-អាហ្វ្រិក និងបានបង្ហាញពីសកម្មភាពភាពជាដៃគូចំនួន១០ប្រទេស។ ក្នុងចំណោមសកម្មភាពជួយសម្រួលពាណិជ្ជកម្ម ប្រទេសចិនបានសម្រេចចិត្តផ្តល់ឱ្យប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់នៅក្ន្ងុងទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន រួមទាំងប្រទេសចំនួន៣៣ទៀត នៅទ្វីបអាហ្រ្វិកអាចទទួលបានអនុគ្រោះពន្ធសូន្ស១០០ភាគរយ។ លោកបានកត់សម្គាល់ថា «ប្រទេសចិនបានគាំទ្រយ៉ាងសកម្មដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្រ្វិក ក្នុងការប្រើប្រាស់ពេញលេញនូវការអនុគ្រោះពន្ធសូន្យ១០០ភាគរយ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍រួមគ្នា»។ ចំណែកមន្ត្រីពាណិជ្ជកម្មចិន បាននិយាយថា តាមរយៈការដកពន្ធលើផលិតផលទាំងអស់មានប្រភពពីប្រទេសមានការអភិវឌ្ឍន៍តិចបំផុតរបស់ទ្វីបអាហ្រ្វិក […]
News & ជាតិ

កម្ពុជាឈរនៅលំដាប់ប្រទេសទី១០ដែលផលិតស្រូវច្រើនជាគេ និងលំដាប់ទី៦បាននាំចេញធំជាងគេលើពិភពលោក
រាជធានីភ្នំពេញ៖ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា FAO បានសម្តែងការគាំទ្រនៅការរៀបចំ និងការដាក់ចេញនូវយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០របស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តពីតួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងការពង្រឹងវិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្រូវច្រើនជាងគេ និងបាននាំចេញធំជាងគេមួយដែរ ក្នុងចំណោមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ នៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥, លោកបណ្ឌិត លី ប្រយុទ្ធ តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ បានថ្លែងថា ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យស្រូវអង្ករ ប្រទេសកម្ពុជាបានក្លាយខ្លួនជាតួអង្គផ្គត់ផ្គង់ស្រូវ អង្គរមួយដ៏សំខាន់ក្នុងពិភពលោក ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង នៅក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ប្រទេសកម្ពុជាឈរក្នុងលំដាប់ទី១០ ជាប្រទេសផលិតស្រូវច្រើនជាងគេនៅលើពិភពលោក និងឈរនៅលំដាប់ទី៦ ជាប្រទេសនាំចេញធំជាងគេនៅលើពិភពលោក។ លោកបណ្ឌិត លី ប្រយុទ្ធ មានប្រសាសន៍ថា ឈលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ប្រទេសកម្ពុជាមានឱកាសពង្រីកទីផ្សាររបស់ខ្លួន និងធ្វើពិពិធកម្ម ផលិតផលនានា ខណ:ពេលពាណិជ្ជកម្មអង្ករលើពីភពលោកត្រូវបានប៉ានប្រមាណថា នឹងកើនឡើង៣០ភាគរយនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ពោលនឹងកើនពីប្រមាណ៥៤លានតោនអង្គរ ក្នុងឆ្នាំ២០២៣-២០២៤ កើនដល់៧០លានតោនក្នុងឆ្នាំ២០៣៤-២០៣៥។ ស្របពេលប្រជាជនលើពិភពលោកកំពុងមាននិន្នាការប្រើប្រាស់ស្បៀងអាហារមានគុណភាព សុវត្ថិភាព ផ្តល់អត្ថប្រយោជន៍ល្អសម្រាប់សុខភាព។ ការផលិតមានការគិតគូរដល់បរិស្ថាននៅក្នុងបរិបទនេះ ពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរបរិវត្តកម្ម ដោយជួយឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរយ៉ាងលឿននៃទីផ្សារ និងការរកឱកាសថ្មីៗដើម្បីបង្កើតតម្លៃបន្ថែម។ […]