Tag: trending
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។ ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ ARDB ដោយគូរបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់ស្រ្តី និងឱកាសរបស់ស្រ្តី ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការទទួលស្គាល់តម្លៃស្រ្តីជាលក្ខណៈអន្តរជាតិផងដែរ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា បច្បន្ននេះ តួនាទីស្រ្តីមិនត្រឹមតែត្រូវបានលើកតម្កើងប៉ុណ្ណោះទេ […]
News & ជាតិ

កិច្ចសម្ភាស៖ ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ជុំវិញការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំក្រុមការងារអញ្ជើញចូលរួម ក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ខាងក្រោមនេះជាកិច្ចសម្ភាសរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបណ្តាញព័ត៌មាន Fresh News: 1: តើអ្វីទៅជាសន្និបាតហិរញ្ញវត្ថុជាសកល (Finance in Common Summit – FiCS)? សន្និបាតហិរញ្ញវត្ថុជាសកល (FiCS) គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សន្និបាតហិរញ្ញវត្ថុជាសកលនេះ ជាការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈ ប្រមាណជាង ៥៣៣ ស្ថាប័ន […]