News
photo_2025-02-04_12-29-42
រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទី ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាចុងខែមករាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ បាន​​ជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទី ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ ការអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ ផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។ នៅក្នុងឱកាសនោះដែរ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​ ៧០%​ និងគ្រាប់ស្វាយចន្ទីស្ងួត​ ៣០%​ ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។ បន្ថែមពីនេះ សម្តេចធិបតីក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ […]
News
THN២ copy
អ្នកជំនាញមើលឃើញថាវិស័យចិញ្ចឹមសត្វនៅឆ្នាំ២០២៥នេះនឹងមានភាពល្អប្រសើរ
ចូលមកដល់ឆ្នាំ២០២៥នេះ វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកត្រូវបានអ្នកជំនាញមើលឃើញថានឹងមានភាពល្អប្រសើរជាងពេលកន្លងមក ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធមានវិធានការក៏ដូចជាគោលនយោបាយច្បាស់លាស់ ទាក់ទងនិងការផ្គត់ផ្គង់និងការនាំចូលមកពីខាងក្រៅ។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ចូលមកដល់ឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វកម្ពុជានិងមានភាពល្អប្រសើរ ព្រោះក្រសួង ស្ថាប័នមានវិធានការ និងគោលនយោបាយច្បាស់លាស់ ថ្វីត្បិតមានជនខិលខូចមួយចំនួនរកស៊ីរត់ពន្ធនាំចូលខុសច្បាប់ខ្លះៗក្តី  រដ្ឋបើកឱ្យមានការនាំចូលស្របច្បាប់ហើយសម្រួលឱ្យការនាំចូលឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ដូចនេះក្រុមហ៊ុនពុំចាំបាច់លូចរត់ពន្ធទៀតនោះទេ បើម្ចាស់ក្រុមហ៊ុនមកសុំច្បាប់នាំចូល ធ្វើលិខិតស្នាមម្តងអាចនាំចូលបានរហូត។ លោកបានសង្កត់ធ្ងន់ថា “រដ្ឋបានរៀបចំឱ្យមានការនាំចូលស្របច្បាប់នេះ វាជួយសម្រួលដល់ការលូចនាំចូលគេចពន្ធបានច្រើន។ដូចនេះយើងសង្ឃឹមថានៅដើមឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសនឹងមានភាពប្រសើរឡើង នៅពេលដែលការរត់ពន្ធសាច់សត្វខុសច្បាប់ត្រូវបានកាត់បន្ថយ ”។ លោកលើកឡើងថា ជាទូទៅប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វ នៅពេលសត្វលក់បានតម្លៃថោក កសិករនាំគ្នាផ្អាកការចិញ្ចឹមសត្វរបស់ខ្លួន តែបើសត្វលក់បានតម្លៃល្អ ពួកគាត់នឹងងាកមកចិញ្ចឹមសត្វឡើងវិញជាក់ជាមិនខាន។ ដូចនេះក្នុងឆ្នាំ២០២៥នេះប្រជាកសិករនិងងាកមកចិញ្ចឹមសត្វឡើងវិញ តួយ៉ាងតម្លៃជ្រូករស់នៅលើទីផ្សារបានឡើងថ្លៃពីជាង៨ពាន់រៀល ដល់ជាង៩ពាន់រៀលតិចតួចហើយក្នុងមួយគីឡូក្រាម។ដូចនេះយើងជឿជាក់ថានៅដើមឆ្នាំ២០២៥នេះ កសិករនឹងងាកមកចិញ្ចឹមឡើងវិញ។ គួរបញ្ជាក់ផងដែរថា វិធានការផ្អាកជាបណ្តោះអាសន្នហាមមិនមានការនាំចូលបំណែកសាច់បង្កកនិងគ្រឿងក្នុងមកពីខាងក្រៅផុតកំណត់នៅខែមីនាខាងមុខនេះ។ ទាក់ទងនិងវិធានការនេះ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញជំហររបស់ខ្លួនថា “ក្រោយពីយើងធ្វើការវិភាគគ្រប់ជ្រុងជ្រោយសមាគមអ្នកចិញ្ចឹមសត្វនឹងមិនស្នើរឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកដៃជើងសត្វ គ្រឿងក្នុងសត្វទៀតនោះទេ យើងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិ អាចធ្វើការនាំចូលបាន១០០ភាគរយ មូលហេតុទោះបីយើងស្នើរសុំឱ្យមានការហាមឃាត់ នៅតែមានការលូចរត់ពន្ធពីខាងក្រៅដោយខុសច្បាប់។ដូចនេះយើងសុខចិត្តឱ្យក្រុមហ៊ុនទៅស្នើរសុំច្បាប់នាំចូលបំណែកសាច់បង្កកឱ្យបានត្រឹមត្រូវ ”។ លោកលើកឡើងថា ជាយុទ្ធសាស្ត្ររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមិនទាមទារឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកសាច់បង្កងទៀតទេ ក៏ប៉ុន្តែជំរុញឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិនាំចូលស្របច្បាប់ទាំងនោះ មានការកំណត់ចំនួននាំចូលឱ្យបានត្រឹមត្រូវ ដើម្បីយកមកប្រកួតប្រជែងតម្លៃមួយ […]
News
THN១ copy
ឯកឧត្តមបណ្ឌិត កៅ ថាច​ អគ្គនាយកធនាគារ ARDBបានអញ្ចើញចុះពិនិត្យ​មើលខ្សែច្រវាក់ផលិតកម្ម​អំបិល​ បណ្តុំកសិករដាំបន្លែក្នុងខេត្តកំពត និងត្រួតពិនិត្យការប្រើប្រាស់ឥណទាន​​ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងក្នុងខេត្តតាកែវ​
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី  នៅព្រឹកថ្ងៃទី០២ ខែកុម្ភ:​ ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល​ និង​ពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់ សហគ្រាស​ ថូង​ អ៊ិនធ័រប្រាយស៍​ ដែលផលិត​ និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព​ និងជាម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប​ សម្រាប់បម្រើទីផ្សារក្នុងស្រុក​ និងនំាចេញទៅកាន់ទីផ្សារក្រៅប្រទេស​ ពិសេសទៅសហគមន៍អឺរ៉ុប។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បានកោតសរសើរលើការផលិត​ និងកែច្នៃអំបិលរបស់សហគ្រាស​ ថូង​ អ៊ិនធ័រប្រាយស៍​ ក្នុងផ្គត់ផ្គង់អំបិលប្រកបដោយស្តង់តាសុវត្ថិភាពដល់អ្នកប្រើប្រាស់​ ហើយក៏បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ជួយគំាទ្រផលិតផលអំបិលកំពត​ផងដែរ។ សូមបញ្ជាក់ផងដែរថា, សគ្រាសនេះ បាននិងកំពុងផលិតអំបិលចំនួន​៣ប្រភេទ​គឺអំបិលម៉ត់​ អំបិលគ្រូស និងផ្កាអំបិល​ ដែលត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ HACCP និងប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001: 2015​ ហើយមានប្រជាសិករជាអ្នកផលិតអំបិល​ដែលជាសមាជិកប្រហែល​២០គ្រួសារ​។ ដោយឡែកសម្រាប់ទិន្នផលអំបិលដែលផលិតបានជាមធ្យមប្រចាំខេត្តកំពតប្រហែលចំនួន​ ៧-១០ម៉ឺនតោន​ក្នុងមួយឆ្នាំ។ លុះដល់ពេល​រសៀល​ថ្ងៃដដែល​,​ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ​ និងពិនិត្យការដាំដាំដុះបន្លែសាលាដ​ […]
News
THN៣ copy
តម្រូវការស៊ុតទានៅលើទីផ្សារកើនឡើងខ្ពស់ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម
ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៥នេះ តម្រូវការស៊ុតទានិងតម្លៃនៅលើទីផ្សារចាប់ផ្តើមមានតម្រូវការកើនឡើងខ្ពស់ជាងថ្ងៃធម្មតា។ ជាក់ស្តែង លោក សៀវ វិសុទ្ធ អ្នកប្រកបរបរចិញ្ចឹមទាយកស៊ុត និងជាអ្នកផ្គត់ផ្គង់ស៊ុតធំមួយកន្លែងនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលបានការបញ្ជាទិញពីដៃគូចាប់តាំងពីថ្ងៃទី១ខែមករាមកកើនឡើងទ្វេដង ពោលកើនពី៨ម៉ឹនទៅ១០ម៉ឺនគ្រាប់នៅថ្ងៃធម្មតាទៅ២០ម៉ឺនគ្រាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។ លោក សៀវ វិសុទ្ធ បានឱ្យដឹងថា រដូវកាលបុណចូលឆ្នាំចិនឆ្នាំ២០២៥នេះ កសិករដែលជាអ្នកចិញ្ចឹមទាយកស៊ុតនៅតាមតំបន់មានការចិត្តសប្បាយរីករាយ និងមានសេចក្តីក្តីសង្ឃឹមគ្រប់ៗគ្នា ដោយសារតម្រូវការនិងតម្លៃស៊ុតទាលក់នៅលើទីផ្សារមានលក្ខណៈល្អប្រសើរជាងថ្ងៃធម្មតា។ លោកបញ្ជាក់ថា ចំពោះលោកជាកសិករចិញ្ចឹមទា និងជាប្រមូលទិញស៊ុតទាពីប្រជាកសិករនៅតាមតំបន់ផង។ ខ្ញុំឃើញថានៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ មានអតិថិជនដែលជាម៉ូយទទួលទិញប្រចាំខែ ប្រចាំឆ្នាំរបស់យើងមានបញ្ជាទិញច្រើន បន្ទាប់ពីពួកគាត់លក់ស៊ុតបានច្រើន ឬចែកចាយបន្តបានច្រើន។ ដូចនេះការបញ្ជាទិញមកកាន់កសិដ្ឋានយើងផ្ទាល់ មានការកើនឡើងទ្វេដង ហើយថ្ងៃខ្លះ មិនមានស៊ុតគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅម៉ូយថែមទៀត ។ បើតាមលោក សៀវ វិសុទ្ធ, នៅថ្ងៃធម្មតាកសិករចិញ្ចឹមនៅតាមទីវាលលក់បានថ្លៃពី៣៦០ទៅ៣៧០រៀលក្នុងមួយគ្រាប់ ប៉ុន្តែនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមចូលមកដល់ បានធ្វើឱ្យស៊ុតទាលក់បានថ្លៃចាប់ពី ៣៨០ទៅ៤០០រៀលក្នុងមួយគ្រាប់។ តែសម្រាប់អ្នកចែកចាយលក់បន្តនៅតាមទីផ្សារអាចលក់បានថ្លៃពី៤៥០ទៅ៥០០រៀលក្នុងមួយគ្រាប់ផងដែរ។ លោកបាន​បន្ថែមទៀត​​ថា នៅថ្ងៃធម្មតាលោក​នឹងធ្វើការផ្គត់ផ្គង់ស៊ុតទាទៅលើទីផ្សារចាប់ពី៨ម៉ឺនទៅ១០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីថ្ងៃទី១ខែមករារហូត តម្រូវការស៊ុតទាបានកើនពី១០ម៉ឺនទៅ២០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះមិនមានស៊ុតទាសម្រាប់ឆ្លើយតបទីផ្សារបានផងដែរ៕
News
THN២ copy
សកម្មភាពក្រុមហ៊ុនអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) ពីសហភាពសហគមន៍កសិកម្មបាត់ដំបង តាមកិច្ចសន្យាកសិកម្ម 
បាត់ដំបង៖ ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះ រដូវកាលប្រមូលផលស្រូវបាននិងកំពុងបន្តនៅទូទាំងប្រទេស ហើយស្របពេលគ្នានេះ ក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង ក៏បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SPR) ប្រភេទក្រអូបពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ពីសហភាពសហគមន៍កសិកម្មបាត់ដំបង (BUAC) ជាមួយនឹងការផ្តល់ជូនតម្លៃបុព្វលាភ។ សូមបញ្ជាក់ផងដែរថា សហភាពសហគមន៍កសិកម្មបាត់ដំបង គឺជាដៃគូសហការយ៉ាងសកម្មមួយរបស់អេមរុរ៉ាយស៍ តាមរយៈកិច្ចសន្យាកសិកម្មតាំងពីឆ្នាំ២០១៧មកម្ល៉េះ និងបានទទួលនូវការគាំទ្រផ្នែកបច្ចេកទេសលើការកសាង និងពង្រីកសមត្ថភាពលើការដាំដុះស្រូវឱ្យស្របតាមស្តង់ដារ និងទីផ្សារ តាមរយៈវគ្គបណ្តុះបណ្តាលនានា ក្នុងគោលដៅកសាងនូវការអភិវឌ្ឍន៍ប្រកបដោយភាពធន់រយៈពេលវែងដល់សហភាព និងសមាជិកដែលជាកសិករខ្នាតតូច។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ ជាមួយនិងកម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕
News
THN១ copy
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរជួបសំដែងការគួរសមនិងប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក”ចំនួន ១៥០០ក្បាល
  ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល ជូនឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបានជួយឧបត្ថម្ភក្នុងការបោះពុម្ពដល់ ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួនក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។
News
photo_2025-01-23_10-57-01
ក្រុមការងាររបស់អង្គការ WWFរកឃើញកូនក្រពើភ្នំ៣ក្បាលនៅទន្លេស្រែពក
ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក ខេត្ត មណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅតាមដងទន្លេនេះ ក្រុមការងាររបស់អង្គការ WWF-កម្ពុជាបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាលជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនជិតផុតពូជមួយប្រភេទនេះ។ ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាមហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី  រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ក្រពើទាំង៣ក្បាលដែលគេបានប្រទះឃើញនេះមានអាយុពី ៥ ទៅ ៦ ខែ។ តំបន់នេះក៏ធ្លាប់ជាកន្លែងដែលគេធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។ យោងតាម​អង្គការអង្គការ WWF បានឱ្យដឹងថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។ បើតាមអ្នកជំនាញបានលើកឡើងនាកន្លងមកថាក្រពើភ្នំ​បានដើរតួនាទីសំខាន់​​ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា​ ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញក៏ជាទីជម្រក​ធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់​ការរស់នៅរបស់​ប្រភេទ​សត្វដ៏កម្រនេះផងដែរ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះ​នៅលើពិភពលោក ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពី​ធម្មជាតិ។ កម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមាន​សត្វក្រពើ​ភ្នំច្រើនជាង​គេដែល​ប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោម​ការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕
News
photo_2025-01-23_10-56-31
កសិករចិញ្ចឹមជ្រូកខ្នាតតូចនៅភូមិព្រះដាក់ខេត្តសៀមរាបទទួលបានការគាំទ្រមានទីផ្សារពីម្ចាស់អាជីវកម្មអាំងសាច់ក្នុងតំបន់
សៀមរាប៖ ប្រជាកសិករ រស់នៅភូមិព្រះដាក់ក៏ដូចជាកសិករនៅភូមិមួយចំនួនផ្សេងទៀតក្នុងស្រុក បន្ទាយស្រីខេត្តសៀមរាប ដែលប្រកបមុខរបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារប្រើប្រាស់កាកសំណល់ផ្ទះបាយ នាពេលបច្ចុប្បន្នបាននិងកំពុងទទួលបានការគាំទ្រទីផ្សារ ពីម្ចាស់អាជីវកម្មលក់ជ្រូកអាំងប្រចាំតំបន់។ អ្នកស្រី ឈ្នាង ចំរើន ម្ចាស់អាជីវកម្ម យីហោរ៉ាយុទ្ធជ្រូកអាំងរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ការប្រកបមុខរបរលក់ជ្រូកអាំងប្រចាំតំបន់នេះ អ្នកស្រីបាននៅចុងឆ្នាំ២០២១ដើមឆ្នាំ២០២២ នៅពេលដែលអាជ្ញាធរស្រុករៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារប្រចាំភូមិព្រះដាក់ចំនួន៣ថ្ងៃ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកចំនួន៨ក្បាលដោយក្នុងមួយក្បាលមានទម្ងន់ពី៥០ទៅ៦០គីឡូក្រាម។ អ្នកស្រីរៀបរាប់ថា បន្ទាប់ពីកម្មវិធីពិព័រណ៍ម្ហូបអាហារនៅប្រចាំភូមិត្រូវបានបិទបញ្ចប់ អ្នកស្រីបន្តសាកល្បងលក់សាច់ជ្រូកអាំងនៅថ្ងៃធម្មតាត្រឹមតែមួយចំហៀងជ្រូកប៉ុណ្ណោះ។ប៉ុន្តែនៅចុងសប្តាហ៍អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូក ពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ អ្នកស្រីបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រពីអ្នកបរិភោគសាច់ជ្រូកអាំងនៅក្នុងតំបន់ នៅក្នុងឆ្នាំទី១ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ នៅឆ្នាំទី២ លក់សាច់ជ្រូកអាំងអស់ជ្រូកពី៣ទៅ៥ក្បាល ហើយនៅឆ្នាំទី៣ ឬក្នុងពេលបច្ចុប្បន្នលក់សាច់ជ្រូកអាំងអស់ជ្រូកពី៥ទៅ១០ក្បាលនៅក្នុងមួយថ្ងៃ។ បើយោងតាមម្ចាស់អាជីវកម្មខាងលើ នៅក្នុងភូមិព្រះដាក់សព្វថ្ងៃមានអ្នកប្រកបមុខរបរលក់សាច់ជ្រូកអាំង មានប្រមាណ៣០កន្លែង។ កន្លែងខ្លះលក់នៅតែថ្ងៃសៅរ៍-អាទិត្យ, កន្លែងខ្លះទៀតលក់តែថ្ងៃបុណ្យ ហើយកន្លែងផ្សេងទៀតលក់សាច់ជ្រូកអាំងជាប្រចាំរាល់ថ្ងៃ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានទៅទស្សនាក្នុងខេត្តសៀមរាប ពិសេសចូលទៅសាកល្បងម្ហូបអាហារនៅភូមិព្រះដាក់។ អ្នកស្រី ឈ្នាង ចំរើន អះអាងថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ បានប្រកបមុខបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារឱ្យស៊ីចំណីកាកសំណល់ផ្ទះបាយ លាយជាមួយដើមចេកនិងកន្ទុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។អ្នកខ្លះមិនធ្លាប់ចិញ្ចឹមជ្រូកពីមុន ក៏មកចិញ្ចឹមជ្រូកដែរ ហើយអ្នកដែលធ្លាប់ចិញ្ចឹមជ្រូកឱ្យស៊ីចំណីសម្រេច ក៏បានងាកមកចិញ្ចឹមជ្រូកឱ្យស៊ីចំណីកាកសំណល់ផ្អះបាយដែរ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកទីផ្សារពីម្ចាស់អាជីវកម្មលក់សាច់ជ្រូកអាំងនៅក្នុងតំបន់ជាប្រចាំ និងហ៊ានទិញក្នុងតម្លៃខ្ពស់លើសទីផ្សារពី១០០ទៅ២០០រៀលក្នុងមួយគីឡូជ្រូករស់៕
News
THN២ copy
បងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងកំពុងចងក្រង​ជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ចុះពិនិត្យមើលសក្តានុពលកសិកម្មនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ​ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងបាន​​​ពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ដើម្បីចងក្រងទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។ ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ ព្រមទាំងសិក្សាពីការតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ទើបការរៀបចំជាសហគមន៍មានប្រសិទ្ធភាពសេដ្ឋកិច្ច។ សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាតំបន់អភិវឌ្ឍថ្មី​ ផ្តួចផ្តើម​គំនិតដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ក្នុងការយកចិត្តទុកដាក់អតីតយុទ្ធជន​ និងក្រុមគ្រួសារ​។ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទីនេះអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ទាមទារឱ្យមានសកម្មភាពកសិកម្មដែលអាចផ្តល់ជាប្រភពចំណូលជាប្រចាំ ទាំងកម្រិតគ្រួសារ កម្រិតសហគមន៍ និងកម្រិតដៃគូវិនិយោគ។ ជារៀងរាល់សប្តាហ៍ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃក្រសួងកសិកម្មតែងតែងចុះជួបជាមួយបងប្អូនកសិករនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងពន្យល់ពីសហគមន៍កសិកម្មទំនើប ក៏ដូចជាបកស្រាយនូវចម្ងល់ផ្សេងៗពីសហគមន៍ប្រភេទនេះ។ សូមជម្រាបជូនថា អ្វីដែលគួរឱ្យកត់សម្គាល់ មួយរយៈចុងក្រោយមានការចាប់អារម្មណ៍ និងសំណូមពរច្រើនពីកសិករនៅតាមបណ្តាខេត្តបាន​​ឱ្យជួយរៀបចំពួកគាត់ទៅជាសហគមន៍ទំនើប ដែលតម្រូវឱ្យក្រុមការងារត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីបម្រើបងប្អូនឱ្យបានទាន់ពេលវេលា។ កម្មវិធីគោលនយោបាយវិស័យកសិកម្មគឺ រដ្ឋាភិបាល​​មិនទុកបងប្អូនកសិករណាម្នាក់ឱ្យនៅឯកោតែឯងឡើយ មិនថាដាំស្រូវពូជអ្វី ឬមិនទាន់ចូលរួមជាមួយសហគមន៍កសិកម្មទំនើបក៏ដោយ បងប្អូនកសិករគ្រប់ៗរូបនៅតែទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែទទួលបានការបម្រើពីមន្ត្រីកសិកម្មឃុំ ហើយក៏នៅតែទទួលផលជាវិជ្ជមានពីការអន្តរាគមន៍លើថ្លៃកសិកផល ឬការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាដូចគ្នា។ បើតាមមន្រ្តីនៃ​​សហគមន៍កសិកម្មទំនើបបង្ហាញថា​ បងប្អូនកសិករដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនឹងទទួលបានទុនកម្ចីដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួន ព្រោះបើមិនមែនជាសហគមន៍បែបនេះទេ ការផ្តល់កម្ចីឥណទានដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំពិតជាមិនអាចទៅរួចទេ។ សម្រាប់កសិករដែលជ្រើសរើសយកពូជយុទ្ធសាស្ត្ររបស់កម្ពុជាងាយនឹងទទួលបានការធានាស្ថេរភាពថ្លៃ ជាងការដាំដុះពូជបរទេស តែនោះក៏ដោយសារពូជយើងគឺទីផ្សារស្ថិតក្នុងកណ្តាប់ដៃយើង ពេលមានបញ្ហាចាំបាច់ខ្លាំង […]
News
THN១ copy
អគ្គនាយកដ្ឋានកសិកម្ម អំពាវនាវដល់សហគមន៍កសិកម្មនិងកសិករផលិតស្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម​​
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្មីៗបានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹង រហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុបបានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxamនៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាមក្នុងមួយគីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខ ក្នុងចំណោម៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម ក្នុងអង្ករត្រឹមតែ០,០១មីលីក្រាម ក្នុងមួយគីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាមក្នុងមួយគីឡូក្រាម។ បញ្ហានេះបាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។ យោងតាមសេចក្តីជូនដំណឹងខាងលើលើកឡើងថា “ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនដូចជា៖ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើបផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប”។ អគ្គនាយកដ្ឋានកសិកម្ម សូមអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសដែលមាននៅលើសម្បកវេចខ្ចប់ប្រកបដោយ ស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ ជាមួយគ្នានេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ […]
News
THN២ copy
រដ្ឋមន្ត្រីក្រសួងកសិកម្មចុះផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើបដល់កសិករផលិតស្រូវនៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ក្នុងជំនួបសំណេះសំណាលនេះរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍​ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ […]
News
THN1 copy
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះរាជរដ្ឋាភិបាលតែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ធានាអំពីសន្តិសុខស្បៀង
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២០ ខែមករានេះថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបានកំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ បង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរ។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះ រាជរដ្ឋាភិបាល តែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់របស់យើង ធានាអំពីសន្តិសុខស្បៀង ក្នុងនាមរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ២ អ្នកផលិត និងអ្នកប្រើប្រាស់ (អ្នកផលិត៖ ត្រូវធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើមផលិត) និង (អ្នកប្រើប្រាស់៖ ត្រូវធានាតម្លៃកុំឡើងថ្លៃពេក)។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសគូសបញ្ជាក់អំពីបញ្ហាកសិផល ជាពិសេសអំពីតម្លៃស្រូវប្រភេទអូអឹម (OM)។ វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់ ចំពោះអ្នកផលិត, រាជរដ្ឋាភិបាលធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលធានាតម្លៃសមរម្យ និងមិនឱ្យឡើងថ្លៃពេក។ ក្នុងន័យនេះ ចំពោះអ្នកផលិតកសិផលជាស្រូវ, […]
កាលវិភាគផ្សព្វផ្សាយ