សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះរាជរដ្ឋាភិបាលតែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ធានាអំពីសន្តិសុខស្បៀង

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២០ ខែមករានេះថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបានកំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ បង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរ។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បញ្ហាតម្លៃស្រូវដែលមានតម្លៃឡើងចុះ រាជរដ្ឋាភិបាល តែងតែគិតកំណត់យកវិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់របស់យើង ធានាអំពីសន្តិសុខស្បៀង ក្នុងនាមរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ២ អ្នកផលិត និងអ្នកប្រើប្រាស់ (អ្នកផលិត៖ ត្រូវធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើមផលិត) និង (អ្នកប្រើប្រាស់៖ ត្រូវធានាតម្លៃកុំឡើងថ្លៃពេក)។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសគូសបញ្ជាក់អំពីបញ្ហាកសិផល ជាពិសេសអំពីតម្លៃស្រូវប្រភេទអូអឹម (OM)។ វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់ ចំពោះអ្នកផលិត, រាជរដ្ឋាភិបាលធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលធានាតម្លៃសមរម្យ និងមិនឱ្យឡើងថ្លៃពេក។

ក្នុងន័យនេះ ចំពោះអ្នកផលិតកសិផលជាស្រូវ, បន្ថែមពីលើការគិតគូលើថ្លៃលក់ និង ទីផ្សារសម្រាប់លក់ យើងត្រូវគិតគូជាច្រើនដំណាក់កាល៖ ដំណាក់កាលទី១ គឺត្រូវមានដី សម្រាប់ដាំដុះ, ដំណាក់កាលទី២ គឺត្រូវមានទឹក សម្រាប់ស្រោចស្រព។

ដំណាក់កាលទី៣ គឺត្រូវមានផ្លូវ ភ្លើង សម្រាប់ដឹកជញ្ជូនកសិផល ឬបូមទឹក/ប្រើប្រាស់ និងស្រោចស្រព, និង ដំណាក់កាលទី៤ គឺទីផ្សារ សម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុក និងក្រៅស្រុក។

សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ និងដាក់វិធានការ ចំនួន ២ ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវ៖

ទី១/ វិធានការផ្ទាល់ គឺបញ្ចេញថវិកា ៤០លានដុល្លារបញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ, សម្រាប់បង្វិលប្រមូលទិញកសិផល។ គ្រោងថវិកាបន្ថែម ៣០លានដុល្លារ សម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំង យន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកា ១៥០លានដុល្លារបន្ថែមទៀត

ទី២/ វិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ, ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី, កាត់បន្ថយថ្លៃអគ្គិសនី និងការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប។


492347428_1114208464082774_3168170645839927662_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងប្រទេសអូម៉ង់ ក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន”

ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT […]

2025-04-24 15.17.54
ទុរេន​វៀតណាម​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ធ្លាក់​ចុះ​៣​ដង​បន្ទាប់​ពី​ចិន​រឹតបន្តឹង​លើការ​គ្រប់គ្រង​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត

ទីក្រុង​ហាណូយ ៖ ទុរេនមកពីខេត្តដីសណ្តទន្លេមេគង្គរបស់វៀតណាម តម្លៃកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយតំបន់មួយចំនួនបានធ្លាក់ចុះចំនួនបីដងធៀបនឹងតួលេខកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យគុណភាព និងការពន្យារពេលក្នុងនីតិវិធីគយរួចមក។ ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​ពី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ថា នៅ​ក្នុង​តំបន់​ដាំ​ទុរេន​សំខាន់ៗ​របស់​ប្រទេស​វៀតណាម ​ដូច​ជាខេត្តដៀងសាង កឺនថឺ ប៊េនជេ ដែល​សុទ្ធ​តែ​ស្ថិត​នៅ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ ពូជទុរេន “Ri6” ឬរីសាវ ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ៣៥,០០០-៤០,០០០ ដុង (ប្រមាណ១,១៦-១,៥៤ដុល្លារ) ក្នុងមួយគីឡូក្រាម បើធៀបនឹងកាលពីឆ្នាំមុន តម្លៃ១០ ម៉ឺន-១២ ម៉ឺនដុង (ប្រមាណជិត៤-៦ដុល្លារ) ក្នុងមួយគីឡូក្រាម ។ ដូចគ្នា​នឹង​ទុរេន​ម៉ាន់ថង​ពី​ប្រទេស​ថៃដែរ តម្លៃ​បានធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ៦0,000-៧0,000ដុង (ប្រមាណ២-៣ដុល្លារ) ក្នុង​មួយ​គីឡូក្រាម។ ឥឡូវនេះប្រទេសចិនទាមទារការត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទុរេន រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងអ៊ុយរ៉ាមីនអូ (Auramine O) ឬថ្នាំម្សៅពណ៌លឿង ដែលជាថ្នាំជ្រលក់ ជាសារធាតុហាមឃាត់នាំឱ្យកើតមហារីកដល់អ្នកបរិភោគ. ដោយសារតែការរឹតបន្តឹងកាន់តែខ្លាំងនៃការនាំចូលទុរេន ទៅកាន់ប្រទេសចិនបែបនេះហើយ ទើបនាំឱ្យទុរេនជាច្រើនកកស្ទះនៅលើទផ្សារក្នុងស្រុក។ យោង​តាម​នីតិវិធី​គយ​ចិន បានឱ្យដឹង​ថា ទុរេនវៀតណាម​មួយ​ចំនួន​ធំ​ត្រូវ​ទុក​ចោលក្នុង​ឃ្លាំង​នៅ​តាម​ព្រំដែនរហូត​ដល់ស្អុយរលួយ​ចោលតែម្តង។ នៅក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេន […]

shutterstock-347564906
របាយការណ៍ព្រមានថា ព្រិលធ្លាក់នៅភ្នំហិមាល័យ បានថយចុះជាង ២០ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមក

អន្តរជាតិ៖ អ្នកវិទ្យាសាស្ត្រព្រមានថា ព្រិលធ្លាក់នៅតំបន់ភ្នំ ហ៊ីនដូ កូស(Hindu Kush) បានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ បង្កឱ្យប៉ះពាល់ដល់មនុស្សជិត២ពាន់លាននាក់ដែលពឹងផ្អែកលើទឹក មានប្រភពមកពីជួរភ្នំនេះ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងអ៊ីស្លាម៉ាបាត់( Islamabad) ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២២ ខែមេសា ដោយយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នា បានបញ្ជាក់ថា “ភ្នំហិណ្ឌូ គូស ហិមាល័យ” ដែលលាតសន្ធឹងពីប្រទេសអាហ្វហ្គានីស្ថានដល់ប្រទេសមីយ៉ាន់ម៉ា បរិមាណព្រិលដែលបានធ្លាក់មកលើដីគឺទាបជាងធម្មតា២៣,៦ភាគរយ ជាកម្រិតទាបបំផុតមិនធ្លាប់មានអស់កាលជាង២០ឆ្នាំកន្លងមក។ របាយការណ៍ដដែល បាននិយាយថា និន្នាការនេះបានបន្តសម្រាប់ឆ្នាំទី៣ និងគំរាមកំហែងដល់សន្តិសុខទឹករបស់ប្រជាជនជិត២ពាន់លាននាក់ ហើយក៏នាំឱ្យមានការថយចុះនៃបរិមាណទឹកទន្លេផងដែរ។ ដែលការណ៍នេះនាំឱ្យមានការពឹងផ្អែកលើទឹកក្រោមដី និងការកើនឡើងនៃហានិភ័យគ្រោះរាំងស្ងួត។ ប្រទេសជាច្រើននៅក្នុងតំបន់ បានចេញការព្រមានអំពីគ្រោះរាំងស្ងួត ជាពិសេសនឹងប៉ះពាល់ដល់ការប្រមូលផលលើវិស័យកសិកម្ម និងការទទួលបានទឹកនាពេលអនាគត នេះរួមបញ្ចូលទាំងហានិភ័យនៃរលកកំដៅយូរ កាន់តែក្តៅ និងញឹកញាប់ជាងមុន។ ប្រទេស​វៀតណាម​បង្កើន​គោលដៅផលិតថាមពលដើរដោយ​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ ដើម្បីឆ្លើយតប​នឹង​តម្រូវការ​អគ្គិសនី ដែលរួមមានសមាជិកមកពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន ចិន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ និងប៉ាគីស្ថាន កំពុងអំពាវនាវដល់សមាជិករបស់ខ្លួនដែលពឹងផ្អែកលើអាងទន្លេសំខាន់ៗចំនួន១២ ក្នុងតំបន់ឱ្យសហការគ្នាដើម្បីអភិវឌ្ឍការគ្រប់គ្រងទឹក រៀបចំសម្រាប់ការពារគ្រោះរាំងស្ងួត បង្កើតប្រព័ន្ធព្រមានជាមុន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ របាយការណ៍​ក៏​បាន​ព្រមាន​ដែរ​ថា […]

EVN-SPC-invests-in-solar-power-plant-on-Vietnams-Côn-Đảo-Island
ប្រទេស​វៀតណាម​បង្កើន​គោលដៅផលិតថាមពលដើរដោយ​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ ដើម្បីឆ្លើយតប​នឹង​តម្រូវការ​អគ្គិសនី

អន្តរជាតិ៖ រដ្ឋាភិបាលវៀតណាមបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងនូវគោលដៅសម្រាប់ប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យ ព្រមទាំងមានគោលបំណងបង្កើនការផលិតថាមពលនៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការកើនឡើងនៃការប្រើប្រាស់ពិសេសទៅលើវិស័យកសិកម្ម។ គម្រោងប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យនេះដែរ គឺឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី និងស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់ទាំងការវិនិយោគ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា ប្រទេសវៀតណាមបានប្តេជ្ញាសម្រេចឱ្យបាននូវការបំភាយកាបូនឌីអុកស៊ីតត្រឹមឆ្នាំ​២០៥០ ហើយផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ ដែលជាផែនការអភិវឌ្ឍន៍ថាមពលជាតិចុងក្រោយបង្អស់បានបញ្ជាក់ពីវិធីសាស្រ្តដើម្បីសម្រេចបាននូវគោលដៅនេះ។ ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ បានចែងបានថា “វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្ម ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចង់អភិវឌ្ឍយ៉ាងយកចិត្តទុកដាក់នូវប្រភពថាមពលកកើតឡើងវិញ”។ លោក អាន់ឌ្រីប្រាសេត ​ឡូយូ អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅ Zenic Center Asia បាននិយាយថា ផែនការរបស់វៀតណាម “មើលទៅមានមហិច្ឆតាខ្លាំងណាស់” ជាមួយនឹងគោលដៅនៃការបង្កើតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយខ្យល់នៅលើគោកជាមួយថាមពល៧៣ ជីហ្គាវ៉ាត់(GW)និង៣៨ ជីហ្គាវ៉ាត់ នៅឆ្នាំ២០៣០ និងកើនឡើងយ៉ាងខ្លាំងដល់២៩៦ជីហ្គាវ៉ាត់ និង ២៣០ជីហ្គាវ៉ាត់ នៅឆ្នាំ២០៥០។ លើសពីនេះ ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨  សម្រាប់ឆ្នាំ២០២៣ កំណត់ទិសដៅផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយកម្លាំងខ្យល់១២.៨ ជីហ្គាវ៉ាត់ និង២១ជីហ្គាវ៉ាត់ នៅចុងទសវត្សរ៍នេះ។ លោក អាន់ឌ្រីប្រាសេត ឡូយូ […]

កាលវិភាគផ្សព្វផ្សាយ