តម្រូវការស៊ុតទានៅលើទីផ្សារកើនឡើងខ្ពស់ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម

THN៣ copy

ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៥នេះ តម្រូវការស៊ុតទានិងតម្លៃនៅលើទីផ្សារចាប់ផ្តើមមានតម្រូវការកើនឡើងខ្ពស់ជាងថ្ងៃធម្មតា។ ជាក់ស្តែង លោក សៀវ វិសុទ្ធ អ្នកប្រកបរបរចិញ្ចឹមទាយកស៊ុត និងជាអ្នកផ្គត់ផ្គង់ស៊ុតធំមួយកន្លែងនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលបានការបញ្ជាទិញពីដៃគូចាប់តាំងពីថ្ងៃទី១ខែមករាមកកើនឡើងទ្វេដង ពោលកើនពី៨ម៉ឹនទៅ១០ម៉ឺនគ្រាប់នៅថ្ងៃធម្មតាទៅ២០ម៉ឺនគ្រាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។

លោក សៀវ វិសុទ្ធ បានឱ្យដឹងថា រដូវកាលបុណចូលឆ្នាំចិនឆ្នាំ២០២៥នេះ កសិករដែលជាអ្នកចិញ្ចឹមទាយកស៊ុតនៅតាមតំបន់មានការចិត្តសប្បាយរីករាយ និងមានសេចក្តីក្តីសង្ឃឹមគ្រប់ៗគ្នា ដោយសារតម្រូវការនិងតម្លៃស៊ុតទាលក់នៅលើទីផ្សារមានលក្ខណៈល្អប្រសើរជាងថ្ងៃធម្មតា។

លោកបញ្ជាក់ថា ចំពោះលោកជាកសិករចិញ្ចឹមទា និងជាប្រមូលទិញស៊ុតទាពីប្រជាកសិករនៅតាមតំបន់ផង។ ខ្ញុំឃើញថានៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ មានអតិថិជនដែលជាម៉ូយទទួលទិញប្រចាំខែ ប្រចាំឆ្នាំរបស់យើងមានបញ្ជាទិញច្រើន បន្ទាប់ពីពួកគាត់លក់ស៊ុតបានច្រើន ឬចែកចាយបន្តបានច្រើន។ ដូចនេះការបញ្ជាទិញមកកាន់កសិដ្ឋានយើងផ្ទាល់ មានការកើនឡើងទ្វេដង ហើយថ្ងៃខ្លះ មិនមានស៊ុតគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅម៉ូយថែមទៀត ។

បើតាមលោក សៀវ វិសុទ្ធ, នៅថ្ងៃធម្មតាកសិករចិញ្ចឹមនៅតាមទីវាលលក់បានថ្លៃពី៣៦០ទៅ៣៧០រៀលក្នុងមួយគ្រាប់ ប៉ុន្តែនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមចូលមកដល់ បានធ្វើឱ្យស៊ុតទាលក់បានថ្លៃចាប់ពី ៣៨០ទៅ៤០០រៀលក្នុងមួយគ្រាប់។ តែសម្រាប់អ្នកចែកចាយលក់បន្តនៅតាមទីផ្សារអាចលក់បានថ្លៃពី៤៥០ទៅ៥០០រៀលក្នុងមួយគ្រាប់ផងដែរ។

លោកបាន​បន្ថែមទៀត​​ថា នៅថ្ងៃធម្មតាលោក​នឹងធ្វើការផ្គត់ផ្គង់ស៊ុតទាទៅលើទីផ្សារចាប់ពី៨ម៉ឺនទៅ១០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីថ្ងៃទី១ខែមករារហូត តម្រូវការស៊ុតទាបានកើនពី១០ម៉ឺនទៅ២០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះមិនមានស៊ុតទាសម្រាប់ឆ្លើយតបទីផ្សារបានផងដែរ៕


Meat and Food Quality Control Laboratory Testing with a Magnifying Glass
ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងផ្តល់កម្ចី២១៨លានដុល្លារ ដើម្បីត្រួតពិនិត្យចំណីអាហារ និងឱសថនៅឥណ្ឌូណេស៊ី

ហ្សាការតា៖ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ប្រាក់កម្ចីចំនួន២១៨លានដុល្លារ ដើម្បីពង្រឹងការត្រួតពិនិត្យចំណីអាហារ និងឱសថ ព្រមទាំងវិស័យពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី តាមរយៈការសាងសង់មន្ទីរពិសោធន៍សម្រាប់ត្រួតពិនិត្យគុណភាពផលិតផលថ្មីៗ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ ឥណ្ឌូណេស៊ី គឺជាស្ថាប័នប្រើប្រាស់ហិរញ្ញប្បទាននេ ហើយធនាគារអភិវឌ្ឍន៍អាស៊ី​ កំពុងរៀបចំព័ត៌មានលម្អិតនៃគម្រោងនេះ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថាថវិកាជិត២,៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍។ លោកបានមានប្រសាសន៍ថា ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ មានបំណងសាងសង់មន្ទីរពិសោធន៍នេះ តាំងពីឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារវិធានការរឹតត្បិតលើការចំណាយថវិការបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ថា មន្ទីរពិសោធន៍នេះក៏នឹងជួយបង្កើនសមត្ថភាពធ្វើតេស្តពី៨៦,៤ ដល់៩៥,៥ភាគរយ កាត់បន្ថយរយៈពេលធ្វើតេស្តមកនៅត្រឹម៥ថ្ងៃ បើធៀបនឹងរយៈពេលរង់ចាំ៨ថ្ងៃ នាពេលបច្ចុប្បន្ន។ តាមគម្រោង ប្រាក់កម្ចីសរុបចំនួន២១៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍ចំនួន៣៧កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ទំហំហិរញ្ញប្បទាន ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ដល់ប្រទេសឥណ្ឌូណេស៊ី រួមមានប្រាក់កម្ចីសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស មានចំនួនសរុប៥០,៦ពាន់លានដុល្លារ៕ (ផាន់ អាណា)

1-2-1-800x400
អាម៉េរិក ផ្តល់ហិរញ្ញប្បទាន៣៤លានដុល្លារ​ ជួយកសិករហ្វីលីពីនដំណាំដំឡូងឈាមមាន់

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងផ្តល់ហិរញ្ញប្បទានប្រមាណ៣៤លានដុល្លារ ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមាន់ ស្របពេលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង នៅតាមទីផ្សារ។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានពីប្រាក់ចំណូលនៃការលក់កាកសំណល់សណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ក្នុងបរិមាណជិត៤០ ០០០តោន សម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសហ្វីលីពីន។ គម្រោងនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់កសិករដាំដំឡូងឈាមមាន់ នៅហ្វីលីពីនចំនួន១២ ៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រទេសហ្វីលីពីនកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់ដំឡូងឈាមមាន់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារសមត្ថភាពផលិតកម្មនៅមានកម្រិត។ ដើម្បីការពារប្រភពពូជដំឡូងឈាមមាន់ ដែលនៅមានចំនួនតិចជាងពីប្រទេសជាដៃគូប្រកួតប្រជែង ដូចជា វៀតណាម និងចិន រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ទៅក្រៅប្រទេស ព្រោះខ្លាចគេយកទៅធ្វើពូជដាំបន្ត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មដំឡូងឈាមមាន់ក្នុងស្រុក និងប្រែក្លាយដំណាំនេះឱ្យទៅជាប្រភពចំណូលពីការនាំចេញកាន់តែធំមួយសម្រាប់សេដកិច្ចហ្វីលីពីន។ ស្ថានទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមានើនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន៕ (ផាន់ អាណា)

IMG_4906
សហគ្រាសខ្នាតតូចនៅកម្ពុជាមានឱកាសខ្ចីទុនការប្រាក់៥ភាគរយ អនុគ្រោះសងប្រាក់ដើមរហូតដល់ពីរឆ្នាំ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទុនសម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម នឹងមានឱកាសទទួលបានកម្ចីក្នុងអត្រាការប្រាក់៥ភាគរយ ជាមួយការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ។ ឱកាសនេះកើតចេញពីកិច្ចសហការថ្មីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ក្រោមកិច្ចសហការនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសមាជិក​ FASMEC នឹងទទួលបានអាទិភាពក្នុងការសិក្សា និងពិនិត្យសំណើកម្ចីឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលការទទួលបានប្រភពទុនសម្រាប់ដំណើរការអាជីវកម្ម។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ ដែលអាចជួយឱ្យម្ចាស់សហគ្រាសមានពេលវេលាប្រើប្រាស់ទុនសម្រាប់ផលិតកម្ម ការទិញសម្ភារៈ ឬការពង្រីកអាជីវកម្ម មុនចាប់ផ្តើមសងប្រាក់ដើម។ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានលើកឡើងថា សហគ្រាសខ្មែរមួយចំនួនមិនត្រឹមតែខ្វះប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះចំណេះដឹងផ្នែកច្បាប់ បច្ចេកទេស ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដែលធ្វើឱ្យពួកគេពិបាកទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា កិច្ចសហការជាមួយ ARDB […]

photo_2026-10-23_14-12-51
ការធ្វើស្រែតាមបច្ចេកទេសវៃឆ្លាតបានផល និងតម្លៃខ្ពស់ – មន្ត្រីជំនាញថា ចំណេញទាំងពូជ ទឹក និងថ្លៃដើម

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្រែបង្ហាញស្រូវសែនក្រអូប និងផ្ការំដួល នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលទិន្នផលខ្ពស់ ដោយប្រើប្រាស់​ពូជ និងទឹកតិច ហើយថ្លៃដើមផលិតទាប។ មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី លោក ខេន សុជាតិ បានឱ្យដឹងថា ការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុលើដំណាំស្រូវ កំពុងទទួលបានទិន្នផលខ្ពស់  និងតម្លៃសមរម្យ បើធៀបនឹងការធ្វើស្រែតាមបែបធម្មតា។ លោកបាននិយាយថា ការ​សាកល្បងបានចាប់ផ្ដើមអនុវត្តលើកសិករចំនួន ៤ គ្រួសារ ដោយមួយគ្រួសារមានផ្ទៃដីធ្វើស្រែចំនួន១ហិកតា។ លោកបានឱ្យដឹងថា មកដល់ពេលនេះ ស្រែបង្ហាញចំនួន ២ ហិកតា ដែលដាំពូជស្រូវសែនក្រអូប ០១ និងស្រូវសើម បានប្រមូលផលរួចរាល់ ដោយស្រែមួយទទួលបានទិន្នផល ៥ តោនក្នុងមួយហិកតា និងស្រែមួយទៀតទទួលបានជាង ៤ តោនក្នុងមួយហិកតា។ ចំណែកស្រែបង្ហាញចំនួន ២ ហិកតាទៀត ដែលដាំពូជស្រូវផ្ការំដួល គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែវិច្ឆិកានេះ។ លោក ខេន សុជាតិ បានបញ្ជាក់ថា ការធ្វើស្រែតាមបច្ចេកទេសកសិកម្មវៃឆ្លាតមានភាពខុសគ្នាពីការធ្វើស្រែធម្មតា ទាំងការថែទាំ និងការប្រើប្រាស់ជី។ ចំពោះតម្លៃលក់វិញ ស្រូវដែលផលិតតាមបច្ចេកទេសនេះអាចមានតម្លៃខ្ពស់ជាងស្រូវធម្មតាចន្លោះពី […]

កាលវិភាគផ្សព្វផ្សាយ