រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទី ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ

photo_2025-02-04_12-29-42

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាចុងខែមករាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ បាន​​ជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទី ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

ការអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ ផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។

នៅក្នុងឱកាសនោះដែរ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​ ៧០%​ និងគ្រាប់ស្វាយចន្ទីស្ងួត​ ៣០%​ ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។

បន្ថែមពីនេះ សម្តេចធិបតីក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។

បន្ថែមពីនេះទៀត ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម ។

ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបបានចំនួន ៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ។

បន្លែកោះខ្សាច់ទន្លេ និងសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ។


INDONESIA-LIFESTYLE
ឥណ្ឌូណេស៊ីលែលកថវិកាជាង៦៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មមជ្ឈមណ្ឌលជលផល

បាលី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោក សាកទី វ៉ះយូ ត្រឹងហ្គូណូ (Sakti Wahyu Trenggono) បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់វិស័យនេសាទបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់វិស័យឧស្សាហកម្ម និងទេសចរណ៍របស់កោះបាលីផងដែរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាំ បើកការដ្ឋានសាងសង់គម្រោងនៅកោះបាលី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ថវិកាបញ្ចេញនៅពេលនេះ មិនតិចជាង១,២ទ្រីលានរូពីឥណ្ឌូណេស៊ីស ឬស្មើនឹងជាង៦៦លានដុល្លារទេ ដើម្បីធ្វើឱ្យកំពង់ផែកាន់តែទំនើប និងមានការរៀបចំយ៉ាងល្អប្រសើរជាងមុន​។ លោកបានសង្កត់ធ្ងន់ថា គម្រោងដ៏ទំហំធំបែបនេះ ត្រូវការថវិកាឱ្យច្រើនគ្រប់គ្រាន់ និងមានលក្ខណៈទូលំទូលាយ មិនមែនអភិវឌ្ឍជាដំណាក់កាលតូចៗដាច់ដោយឡែកពីគ្នានោះទេ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងអស់អាចដំណើរការរួមគ្នាបានយ៉ាងរលូន។ លោកបាននិយាយថា «ខ្ញុំមិនចង់ឱ្យថវិកាអភិវឌ្ឍកំពង់ផែមានត្រឹម៥០០ពាន់លានរូពី ឬជិត២៨លានដុល្លារ ហើយបន្ថែម៦០០ពាន់លានរូពី ឬជាង៣៣លានដុល្លារនោះទេ។ ខ្ញុំចង់សាងសង់វាឱ្យបានរួចរាល់តែម្តង ហើយយើងចង់ឱ្យមានប្រព័ន្ធច្របាច់បញ្ចូលគ្នាច្បាស់លាស់»។ លោកបានពន្យល់ថា តំបន់នេះត្រូវបានជ្រើសរើសសម្រាប់ការពង្រីកកំពង់ផែជាទ្រង់ទ្រាយធំ ដោយសារកំពង់ផែ ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់របស់កោះបាលីភាគខាងត្បូង។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជ្រើសរើទីតាំងកំពង់ផែនេសាទបែបពាណិជ្ជកម្ម ដោយយកគំរូប្លង់កំពង់ផែទំនើបៗ ដូចជាកំពង់ផែនេសាទអន្តរជាតិ នៅអូស្ត្រាលី ជប៉ុន តួកគី អេស្ប៉ាញ និងតំបន់ផ្សេងៗក្នុងទ្វីបអឺរ៉ុប។ ក្រៅពីការជំរុញវិស័យជលផលរបស់ឥណ្ឌូណេស៊ី […]

MALAYSIA-FOOD-INFLATION
ម៉ាឡេស៊ី ត្រៀមប្រមូលទិញ និងស្តុកទុកកសិផល ព្រោះខ្លាចខ្វះដោយសារបាតុភូតអែលនីញ៉ូ​​

គូឡាឡាំពួរ៖ អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានចាត់វិធានការទុកជាមុន ដើម្បីការពារសន្តិសុខស្បៀងរបស់ប្រទេស ដោយរៀបចំផែនការប្រមូលទិញ និងស្តុកទុកផលិតផលកសិកម្ម នៅក្នុងឃ្លាំងរបស់អាជ្ញាធរនៅទូទាំងប្រទេស។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានបង្កើតគណៈកម្មាធិការមួយកាលពីពីរខែមុន។ ទោះបីជាបាតុភូតធម្មជាតិ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំក៏ដោយ ក៏ឆ្នាំនេះ ម៉ាឡេស៊ីបានចាត់វិធានការទុកជាមុន ជាជាងរង់ចាំរហូតដល់គ្រោះមហន្តរាយកើតឡើង។ តាមរយៈការចាត់វិធានការត្រៀមទុកជាមុន និងសម្របសម្រួលជាមួយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី អំពីពេលវេលាបាតុភូត អែលនីញ៉ូ​​ ចាប់ផ្តើម ម៉ាឡេស៊ីអាចរៀបចំការត្រៀមខ្លួនបានមុននៅឆ្នាំ២០២៦នេះ។ កន្លងមក អគ្គនាយកនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានរាយការណ៍ថា លទ្ធភាពបានកើនលើសពី៩០ភាគរយ ដែលអែលនីញ៉ូនឹងឈានចូលដល់កម្រិត «ខ្លាំងបំផុត» ឬ «មហាអែលនីញ៉ូ» ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បាននិយាយថា ម៉ាឡេស៊ីក៏មានផែនការទិញផលិតផលកសិអាហារមួយចំនួន និងរក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួន ដើម្បីធ្វើជាស្តុកបម្រុង ទប់ទល់នឹងការរំខានចំពោះការផ្គត់ផ្គង់ រួមទាំងបញ្ហាបណ្តាលមកពីការនាំចូល និងនាំចេញ។ លោកបាននិយាយថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី មានឃ្លាំងនៅគ្រប់រដ្ឋទាំងអស់ក្នុងប្រទេសម៉ាឡេស៊ី រួមទាំងឃ្លាំងស្តុកទុកត្រជាក់ ដែលនឹងត្រូវប្រើប្រាស់ឱ្យបានពេញលេញ ដើម្បីធានាថា មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការចាំបាច់។ លោកបានបន្ថែមថា «ស្តុកទាំងនេះ រួមមានផលិតផលកសិអាហារប្រហែល៣៤ប្រភេទ ដូចជា ម្ទេសទុំ […]

INDIA-ENVIRONMENT-WATER-CLIMATE
គ្រោះរាំងស្ងួតដោយបាតុភូត អែលនីញ៉ូ​​ នៅតែបន្ត ទោះបីឥណ្ឌាបានអភិរក្សទឹកអស់ពេលរាប់សិបឆ្នាំក៏ដោយ

ញូវដែលី៖ ការខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា ធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅតាមរដ្ឋមួយចំនួន ហើយចោទជាសំណួរថា តើការវិនិយោគលើការអភិរក្សទឹកអស់ជាច្រើនទសវត្សរ៍កន្លងមក បានបង្កើតសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតប្រកបដោយប្រសិទ្ធភាពពិតប្រាកដហើយឬនៅ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលបរិមាណទឹកភ្លៀងរដូវមូសុងទូទាំងប្រទេសឥណ្ឌាចុះខ្សោយប្រមាណ១២ភាគរយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធឥណ្ឌា បានថ្លែងថា មិនមានវិបត្តិធំដុំនៅកម្រិតថ្នាក់ជាតិទេ ទោះជាលោកទទួលស្គាល់ថា តំបន់មួយចំនួនកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួតក៏ដោយ។ ប៉ុន្តែ នៅតាមរដ្ឋមួយចំនួនផ្សេងទៀត ស្ថានភាពជាក់ស្តែងមានសភាពធ្ងន់ធ្ងរជាងនេះឆ្ងាយ ណាស់ ដោយសារគ្មានភ្លៀងយូរពេក ធ្វើឱ្យសំណើមក្នុងដីថយចុះ និងធ្វើឱ្យដំណាំខូច។ បញ្ហាទាំងនេះបានជំរុញឱ្យមានការប្រកាសជាផ្លូវការថា ពិតជាមានគ្រោះរាំងស្ងួត ចាប់តាំងពីចុងខែសីហាមក។ បញ្ហាខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា នាឆ្នាំ២០២៦នេះ មានកម្រិតទាបជាងបណ្ដា​ឆ្នាំ ដែលឥណ្ឌាធ្លាប់ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បែបនេះ។ នៅឆ្នាំ១៩៨៧ និងឆ្នាំ២០០២ បរិមាណទឹកភ្លៀងរដូវមូសុងវស្សា បានធ្លាក់ចុះទាបជាងកម្រិតធម្មតា១៩ភាគករយ ក្នុងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណា នៅឆ្នាំ២០២៦នេះ ស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានកើតឡើងនៅតំបន់មួយចំនួននៃរដ្ឋជាច្រើន ទោះបីកម្រិតទឹកភ្លៀងជាមធ្យម នៅទូទាំងប្រទេស បានធ្លាក់ចុះត្រឹមប្រមាណ១៣ភាគរយក៏ដោយ។ គិតត្រឹមសប្ដាហ៍នេះ ស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តកើតមាននៅតំបន់មួយចំនួននៃរដ្ឋមហារាស្ត្រ​ រដ្ឋកាណាតាកា រដ្ឋរាជស្ថាន រដ្ឋអន្តរប្រទេស និងរដ្ឋតេឡាន់ហ្គាណា។ យោងតាមប្រព័ន្ធតាមដានគ្រោះរាំងស្ងួតរបស់ឥណ្ឌា បានឱ្យដឹងថា ផ្ទៃដីជាង៧០ភាគរយ កំពុងស្ថិតក្នុងស្ថានភាពស្ងួតហួតហែង។ រហូតមកដល់ពេលនេះ មានសេចក្តីការរាយការណ៍ថា រដ្ឋចំនួនបីបានប្រកាសអំពីគ្រោះរាំងស្ងួតជាផ្លូវការ រួមមាន […]

Taksin Bridge with Chao Phraya River, Bangkok Downtown. Thailand. Financial district and business centers in smart urban city. Skyscraper and high-rise buildings with storm rain.
ថៃខាតបង់រាប់ពាន់លានដុល្លារ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ

បាងកក៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងសប្តាហ៍មុន បានធ្វើឱ្យថៃខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ព្រោះសហគ្រាស រោងចក្រ​ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំ ត្រូវទឹកជន់លិចយ៉ាងជ្រៅ។ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ​សារព័ត៌មានរបស់ថៃ បានចេញផ្សាយទិន្នន័យបឋមនៃទំហំផ្ទៃដីដាំដំណាំ​ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ​ យ៉ាងហោចណាស់មានទំហំជិត២៨ម៉ឺនហិកតា នៅក្នុង៤៩ខេត្ត ធ្វើឱ្យខាតបង់ក្នុងខ្សែសង្វាក់កសិកម្មថៃ ​ប្រមាណ២ពាន់លានដុល្លារ។ នៅខេត្តចន្ទបុរី ដែលជាតំបន់ផលិតទុរេនសំខាន់មួយរបស់ថៃ មានផ្ទៃដីសរុបជាង៣ ២០០ហិកតា ត្រូវទឹកជំនន់ជន់លិចងាប់ដើមទុរេនអស់រាប់ពាន់ដើម។ តាមសេចក្តីរាយការណ៍នានា បានឱ្យដឹងថា ដើមទុរេនភាគច្រើនមានអាយុយ៉ាងហោចណាស់៥ឆ្នាំ និងកំពុងតែឱ្យផល។ កសិករដាំទុរេនម្នាក់ នៅខេត្តសាមុតសុងក្រាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ដើមទុរេនរបស់គាត់ជិត៥០០ដើម ត្រូវលង់ទឹកងាប់ស្តើរអស់ ដោយនៅសល់ត្រឹមតែជាង២០ដើមប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់បានលិចចម្ការរបស់គាត់អស់រយៈពេលជិត១០ថ្ងៃកន្លងមកហើយ។ កសិកររូបនេះបានឱ្យដឹងថា ទឹកជំនន់បានចាប់ផ្ដើមហូរចូលចម្ការរបស់លោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយបន្តកើនឡើងជាលំដាប់រហូតដល់ចុងដើមទុរេនតែម្តង។ ចំណែកដំណាំល្ហុងឆាប់ងាប់ជាងគេ បន្ទាប់មកដើមទុរេន និងដើមក្រូចថ្លុង ក៏ចាប់ផ្ដើមមានស្លឹកពណ៌លឿង និងជ្រុះស្លឹក មុននឹងស្វិតងាប់បន្តិចម្ដងៗ។ លោកបាននិយាយថា បញ្ហាធំបំផុត គឺកម្ពស់ទឹកនៅក្នុងចម្ការនៅតែខ្ពស់ដដែល ទោះបីទឹកជំនន់នៅតំបន់ក្បែរនោះ បានចាប់ផ្ដើមស្រកចុះក៏ដោយ។ ក្នុងចំណោមខេត្តរងគ្រោះដោយទឹកជំនន់ទាំង៤៩ខេត្ត មានខេត្តសមុទ្រសុងក្រាម​ សមុទ្រសាខន​ សមុទ្រប្រកាន ចន្ទបុរី […]

កាលវិភាគផ្សព្វផ្សាយ