បងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងកំពុងចងក្រង​ជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំ

THN២ copy

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ចុះពិនិត្យមើលសក្តានុពលកសិកម្មនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ​ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងបាន​​​ពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជន​ជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ដើម្បីចងក្រងទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។

ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ ព្រមទាំងសិក្សាពីការតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ទើបការរៀបចំជាសហគមន៍មានប្រសិទ្ធភាពសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាតំបន់អភិវឌ្ឍថ្មី​ ផ្តួចផ្តើម​គំនិតដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ក្នុងការយកចិត្តទុកដាក់អតីតយុទ្ធជន​ និងក្រុមគ្រួសារ​។ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទីនេះអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ទាមទារឱ្យមានសកម្មភាពកសិកម្មដែលអាចផ្តល់ជាប្រភពចំណូលជាប្រចាំ ទាំងកម្រិតគ្រួសារ កម្រិតសហគមន៍ និងកម្រិតដៃគូវិនិយោគ។

ជារៀងរាល់សប្តាហ៍ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃក្រសួងកសិកម្មតែងតែងចុះជួបជាមួយបងប្អូនកសិករនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងពន្យល់ពីសហគមន៍កសិកម្មទំនើប ក៏ដូចជាបកស្រាយនូវចម្ងល់ផ្សេងៗពីសហគមន៍ប្រភេទនេះ។

សូមជម្រាបជូនថា អ្វីដែលគួរឱ្យកត់សម្គាល់ មួយរយៈចុងក្រោយមានការចាប់អារម្មណ៍ និងសំណូមពរច្រើនពីកសិករនៅតាមបណ្តាខេត្តបាន​​ឱ្យជួយរៀបចំពួកគាត់ទៅជាសហគមន៍ទំនើប ដែលតម្រូវឱ្យក្រុមការងារត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីបម្រើបងប្អូនឱ្យបានទាន់ពេលវេលា។

កម្មវិធីគោលនយោបាយវិស័យកសិកម្មគឺ រដ្ឋាភិបាល​​មិនទុកបងប្អូនកសិករណាម្នាក់ឱ្យនៅឯកោតែឯងឡើយ មិនថាដាំស្រូវពូជអ្វី ឬមិនទាន់ចូលរួមជាមួយសហគមន៍កសិកម្មទំនើបក៏ដោយ បងប្អូនកសិករគ្រប់ៗរូបនៅតែទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែទទួលបានការបម្រើពីមន្ត្រីកសិកម្មឃុំ ហើយក៏នៅតែទទួលផលជាវិជ្ជមានពីការអន្តរាគមន៍លើថ្លៃកសិកផល ឬការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាដូចគ្នា។

បើតាមមន្រ្តីនៃ​​សហគមន៍កសិកម្មទំនើបបង្ហាញថា​ បងប្អូនកសិករដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនឹងទទួលបានទុនកម្ចីដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួន ព្រោះបើមិនមែនជាសហគមន៍បែបនេះទេ ការផ្តល់កម្ចីឥណទានដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំពិតជាមិនអាចទៅរួចទេ។

សម្រាប់កសិករដែលជ្រើសរើសយកពូជយុទ្ធសាស្ត្ររបស់កម្ពុជាងាយនឹងទទួលបានការធានាស្ថេរភាពថ្លៃ ជាងការដាំដុះពូជបរទេស តែនោះក៏ដោយសារពូជយើងគឺទីផ្សារស្ថិតក្នុងកណ្តាប់ដៃយើង ពេលមានបញ្ហាចាំបាច់ខ្លាំង យើងអាចបញ្ចេញថវិកាឱ្យរោងម៉ាស៊ីនជួយប្រមូលទិញបានយ៉ាងងាយ។


unnamed (1)
អាម៉េរិកប្រកាសដាក់ពន្ធលើក្រុមហ៊ុននាំចូលបង្គាវៀតណាម ព្រោះលក់បង្ខូចតម្លៃទីផ្សារ

ហាណូយ៖ សហរដ្ឋអាម៉េរិកបានដាក់ពន្ធចំនួន៦,៧៦ភាគរយ ដល់១០,៧៦ភាគរយ ប្រឆាំងនឹងការលក់បង្ខូចតម្លៃទីផ្សារលើក្រុមហ៊ុននាំចេញបង្គាវៀតណាមចំនួនពីរ ខណៈក្រុមហ៊ុនចំនួន២៧ផ្សេងទៀតប្រឈមនឹងអត្រាជាប់ពន្ធ៧,៥៦ភាគរយ។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា​ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានចេញសារាចរណ៍របស់ខ្លួននៅក្នុងការត្រួតពិនិត្យផ្នែករដ្ឋបាលលើកទី២០ នៃពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃលើបង្គាបង្កកដែលនាំចូលពីប្រទេសវៀតណាម។ ការពិនិត្យឡើងវិញនេះ មានវិសាលភាពលើការនាំចេញ ដែលបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិក នៅចន្លោះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃការពិនិត្យឡើងវិញនេះ ក្រុមហ៊ុនវៀតណាមចំនួន២៩ បានដាក់ពាក្យសុំអត្រាពន្ធដាច់ដោយឡែក ហើយពាក្យស្នើសុំទាំងអស់ត្រូវបានទទួលយកដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនវៀតណាមចំនួនពីរជាអ្នកជាប់កាតព្វកិច្ចសម្រាប់ការពិនិត្យលម្អិត។ តាមរយៈការរកឃើញបឋមនេះ ក្រុមហ៊ុនទាំងពីរទទួលបានពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃចំនួន៦,៧៦ភាគរយ និង១០,៧ភាគរយ។ ក្រុមហ៊ុនមួយត្រូវជាប់អត្រាពន្ធខ្ពស់ជាងនេះ បន្ទាប់ពីមិនបានផ្តល់ព័ត៌មានពេញលេញទាក់ទងនឹងសារធាតុគីមីមួយចំនួន ដែលជំរុញឱ្យនាយកដ្ឋានប្រើប្រាស់ទិន្នន័យមិនល្អក្នុងការគណនាថ្លៃដើមរបស់ខ្លួន។ ក្រុមហ៊ុនវៀតណាមចំនួន២៧ទៀត ដែលនៅសេសសល់ ត្រូវបានកំណត់អត្រាជាប់ពន្ធដាច់ដោយឡែក គឺ៧,៥៦ភាគរយ ឬស្មើនឹងកាតព្វកិច្ចជាមធ្យម ដែលបានកំណត់លើអ្នកជាប់កាតព្វកិច្ចឆ្លើយតបទាំងពីរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិកក៏គ្រោងនឹងលុបចោលការពិនិត្យឡើងវិញសម្រាប់ក្រុមហ៊ុនវៀតណាមចំនួនប្រាំបីផងដែរ បន្ទាប់ពីបានកំណត់ថា ពួកគេមិនមានការនាំចេញក្នុងអំឡុងពេលពិនិត្យឡើងវិញឡើយ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន១៣២ ដែលខកខានមិនបានជាប់ចំណាត់ថ្នាក់អត្រាពន្ធដាច់ដោយឡែកនោះ នឹងបន្តប្រឈមនឹងអត្រាពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃនៅទូទាំងប្រទេសអាម៉េរិក​ ក្នុងអត្រាចំនួន២៥,៧៦ភាគរយ។ ភាគីពាក់ព័ន្ធអាចដាក់បញ្ចេញមតិយោបល់ប្រាប់ទៅក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងរយៈពេល២១ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងចេញផ្សាយនៅសហពន្ធចុះបញ្ជី បន្ទាប់មកត្រូវដាក់តវ៉ាឡើងវិញក្នុងរយៈពេល៥ថ្ងៃបន្ទាប់។ ភាគីពាក់ព័ន្ធនេះ ក៏អាចស្នើសុំបើកសវនាការក្នុងរយៈពេល៣០ថ្ងៃផងដែរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិករំពឹងថា នឹងចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ក្រសួងឧស្សាហកម្ម […]

Sree-6
ឆ្នាំនេះ កម្ពុជាត្រៀមនាំផ្លែទុរេន១០០០ទូកុងតឺន័រនាំចេញទៅប្រទេសចិន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សមាគមទុរេនកម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំនេះ កម្ពុជាត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ​ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា លោក រឿន រតនា  បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសចិន បានបញ្ជាទិញផ្លែទុរេនជាច្រើនទូកុងតឺន័រពីប្រទេសកម្ពុជា ប៉ុន្តែ កម្ពុជាមិនមានផ្លែទុរេនសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ឱ្យនោះទេ មានត្រឹមតែ១ ០០០ទូកុងតឺន័រ។ លោកថាផ្លែទុរេននៅកម្ពុជា គឺចែកចាយមិនបានគ្រប់មួយខេត្តរបស់ប្រទេសចិនោះទេ។ លោកសង្កត់ធ្ងន់ទៀតថា ចំពោះការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិននេះ បានលុះត្រាតែប្រជាកសិករអនុវត្តអនុវត្តកសិកម្មល្អ (Good Agricultural Practices – GAP)បានត្រឹមត្រូវតែប៉ុណ្ណោះ។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជារូបនេះ យល់ថា ការនាំផ្លែទុរេនកម្ពុជាចេញទៅកាន់ទីផ្សារនៃប្រទេសចិននេះ ក្នុងតម្លៃមួយសមរម្យ ដែលធ្វើឱ្យប្រជាកសិករសាទរយ៉ាងខ្លាំង។ ជាមួយគ្នានេះ ក្នុងនាមសមាគមលោកបានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសាទរចំពោះប្រជាកសិករដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានផលិតផលជាតិអាចនាំចេញទៅកាន់ប្រទេសចិនបាន។ ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ […]

photo_2026-05-21_20-18-21
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលកសិករដាំកាហ្វេប្រមាណ ២០០នាក់ មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ស្រុកពេជ្រាដា, ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ អ្នកដាំដុះបន្លែ កៅស៊ូ ដំណាំម្រេចនិងកាហ្វេនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ថា ក្នុងទឹកដីខេត្តមណ្ឌលគិរីយើងនេះ បើបងប្អូនយល់ថា ការប្រកបរបរកសិកម្ម រួមមាន ដាំដុះបន្លែ ម្រេច និងដំណាំផ្សេងទៀត បានទិន្នផលតិចលក់បានថោក កសិករយើងក្នុងបរិបទនេះ គួរតែផ្តោតលើដំណាំកាហ្វេវិញម្តង ដោយសារបងប្អូនមានដីស្រាប់ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោកមានតម្រូវការទីផ្សារខ្ពស់ផងដែរ។ ជុំវិញការវិនិយោគកាហ្វេនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច លើកចិត្តកសិករក្នុងខេត្តមណ្ឌលគិរី ត្រូវចាប់ឱកាសផ្តោតលើដំណាំសក្តានុពលគឺ ដំណាំកាហ្វេវិញម្តង ព្រោះកម្ពុជាយើងមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេសក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ។ ដូច្នេះការវិនិយោគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ ជាពិសេស ខេត្តមណ្ឌលគិរី ដែលកសិករយើងគួរតែនាំគា្នដាំដុះឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតការងារក្នុងស្រុក។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការធ្វើកសិកម្មមិនថា កាហ្វេឬដាំដុះអ្វីក៏ដោយ គឺទាមទារមានជំនាញខ្លាំងនិងធ្វើដោយពិតប្រាកដ ទោះបីជាបងប្អូននឿយហត់លើកសិកម្មមែន […]

20.-Pic_01
ប្រជាពលរដ្ឋជាង៦០ភាគរយ នៅស្រុកស្អាង ខេត្តកណ្តាល ប្រកបមុខរបរកសិកម្ម

ដោយ អៀវ ឈៀងនី ស្រុកស្អាង៖ ក្នុងចំណោមប្រជាពលរដ្ឋជាងបួនម៉ឺនគ្រួសារ នៅក្នុងស្រុកស្អាង មានពលរដ្ឋជាង៦០ភាគរយ បានប្រកបមុខរបរកសិកម្ម ដែលក្នុងនោះមានដូចជាការដាំដុះដំណាំស្រូវ ពោតក្រហម អំពៅ បន្លែគ្រប់មុខ ស្វាយ ពុទ្រា ឈូក មៀន និងត្របែកជាដើម។ លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង បានបញ្ជាក់ថា ស្រុកស្អាងមានប្រជាពលរដ្ឋប្រកបមុខរបរកសិកម្ម៦០,២ភាគរយ,សេវាកម្ម១៨,៦ភាគរយ, ជាកម្មករ កម្មការនី ១៨,៨ភាគរយ,សិប្បកម្មផ្សេងៗ០,៥ភាគរយ, និងជាមន្ត្រីរាជការ១,៩ភាគរយ។ លោកអភិបាលស្រុកបានបញ្ជាក់បែបនេះនៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខប្រជាកសិករក្នុងស្រុកស្អាង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ លោក ឃុត ផល្លា បានឱ្យដឹងទៀតថា ស្រុកស្អាង ជាស្រុកមួយស្ថិតក្នុងចំណោមក្រុង-ស្រុកទាំង១៣ របស់ខេត្តកណ្តាល មានទន្លេបាសាក់ហូរកាត់ចំកណ្តាល ចែកចេញជា១២ឃុំ មាន១២០ភូមិ មានផ្ទៃដីសរុបចំនួន៤៣៥,៨៩គីឡូម៉ែត្រក្រឡា។ លោកបានបន្តទៀតថា ក្នុងស្រុកស្អាង សរុបផ្ទៃដីគ្រោងដំណាំស្រូវមានចំនួន៨ ២៧០ហិកតា អនុវត្តស្រូវពង្រួស បានចំនួន៨ ២៧០ហិកតា […]

កាលវិភាគផ្សព្វផ្សាយ