ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក
អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។ យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។ តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។ យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។ លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។ […]