របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា មនុស្សម្នាក់ ក្នុងចំណោមបួននាក់ នៅទូទាំងពិភពលោក នៅតែខ្វះខាតទឹកស្អាតប្រើប្រាស់
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បានបញ្ជាក់ក្នុងរបាយការណ៍នៃការសិក្សាស្រាវជ្រាវថា មនុស្សជាង២ ០០០លាននាក់នៅទូទាំងពិភពលោក នៅតែមិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាព ហើយបានព្រមានថា ពិភពលោកនៅតែឃ្លាតឆ្ងាយនៅឡើយពីការសម្រេចបាននូវគោលដៅនៃលទ្ធភាពទទួលបានទឹកស្អាតជាសកល នៅឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត័មានបារាំង AFP បានរាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាចុង ខែសីហាថា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍រួមមួយថា ភាពយឺតយ៉ាវក្នុងការទទួលបានទឹកស្អាត អនាម័យ និងសុខាភិបាល ធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃជំងឺ។ តាមរយៈការរកឃើញ របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវក៏បានពិចារណាលើកម្រិតសេវាទឹកស្អាតចំនួនប្រាំ ដែលកម្រិតខ្ពស់បំផុតតំណាងឱ្យការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ កម្រិតបន្ទាប់មកគឺកម្រិតមូលដ្ឋាន, កម្រិតមានកំណត់, កម្រិតមិនមានសុវត្ថិភាព ដូចជាទឹកអណ្តូង និងកម្រិតទឹកក្រោមដីជាដើម។ ចាប់តាំងពីឆ្នាំ២០១៥ មនុស្សចំនួន៩៦១លាននាក់បានប្រើប្រាស់ទឹកស្អាត ដែលគ្រប់គ្រងដោយសុវត្ថិភាព ក្នុងនេះមានការកើនឡើងពី៦៨ភាគរយ ទៅ៧៤ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនចំនួន២,១ ពាន់លាននាក់នឹងនៅតែខ្វះខាតទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ដោយមានប្រជាជនចំនួន១០៦លាននាក់ ពឹងផ្អែកទឹកលើផ្ទៃដីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ចំនួនប្រទេសដែលបានលុបបំបាត់ប្រើប្រាស់ទឹកលើផ្ទៃដីសម្រាប់ផឹក បានកើនឡើងពី ១៤២ ទៅ១៥៤ កាលពីឆ្នាំ២០២៤ ហើយប្រទេសចំនួន៨៩ ឥឡូវនេះមានសិទ្ធិប្រើប្រាស់ជាសកលសម្រាប់ទឹកផឹកជាចាំបាច់ ដោយ៣១ប្រទេសមានលទ្ធភាពទទួលបានការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ នេះផ្ទុយពីចំនួនប្រជាជនជាងមួយភាគបួននៃចំនួនប្រជាជននៅក្នុងប្រទេសចំនួន២៨ នៅតែខ្វះខាតសេវាកម្មចាំបាច់ ដែលភាគច្រើនជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ទាក់ទងនឹងអនាម័យ ប្រជាជនចំនួន១ […]