ឯកឧត្តមបណ្ឌិត កៅ ថាច ៖ សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ តែថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ បានចាត់ទុកសហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិនថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹមនិងជាស្ថាបត្យករសម្រាប់អនាគត អញ្ជើញបើកសិក្ខាសិលានឹងធ្វើជាវាគ្មិនលើកិច្ចពិភាក្សាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគតពោល គឺសហគ្រិនមើលឃើញនូវកាលានុវត្តភាព ខណៈដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។ ការថ្លែងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសិក្ខាសិលាមួយ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជន ខេត្តកំពង់ស្ពឺ ដែលក្នុងនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម សម សាមួន អនុប្រធានគណបក្សខេត្ត ដែលជាតំណាងឱ្យឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណបក្សខេត្ត, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល និងឧកញ៉ា ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជានៃផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបជាង២០០នាក់។ នៅក្នុងឱកាសសិក្ខាសិលានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា កម្មវិធីនាថ្ងៃនេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាអំពីសហគ្រិនភាព, កសិកម្ម […]