កសិករនៅស្រុកកំណើតព្រះពុទ្ធ ក្នុងប្រទេសនេប៉ាល់ លក់ផ្លែចេកបានប្រាក់ជាង២,៨លានដុល្លារ
កណ្ឌមណ្ឌូ៖ ផលិតកម្មចេកនៅក្នុងខេត្តលុម្ពិនី (Lumbini) របស់ប្រទេសនេប៉ាល់ នាពេលបច្ចុប្បន្ននេះ បានរកចំណូលពីការលក់ផ្លែចេករហូតដល់ទឹកប្រាក់ប្រមាណ៣៧០លានរូពី ឬស្មើនឹង២,៨លានដុល្លារ ហើយបានផ្តល់ផលកម្រៃដល់ កសិករនេប៉ាល់ប្រហែល៦០០នាក់ ដែលផលិតផ្លែចេកបានជិត៣៨ ០០០តោន លើផ្ទៃដីប្រហែល៧៥០ហិកតា។ ប្រធានសមាគមសហគ្រិនដាំចេក នៅក្នុងស្រុកបាទិយ៉ា (Bardiya) នៃខេត្តលុម្ពិនី ដែលជាទឹកដីកំណើតរបស់ព្រះពុទ្ធទ្រង់ប្រសូត្រ បានមានប្រសាសន៍ថា ទិន្នផលផ្លែចេកជាមធ្យមទទួលបានប្រហែល៥០តោន ក្នុងមួយហិកតា។ សក្ដានុពលទីផ្សារផ្លែចេករបស់នេប៉ាល់ បានផ្លាស់ប្តូរក្នុងអំឡុងរដូវប្រមូលផល បន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការនាំចូលផ្លែចេកពីប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញជំងឺឆ្លងនៅក្នុងផ្លែចេករបស់ឥណ្ឌា។ ដំបូងឡើយ ការលក់ផ្លែចេកនៅក្នុងស្រុកមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែបរិមាណបានផ្លាស់ប្តូរលឿនជាងមុន ក្រោយពេលបញ្ឈប់ការនាំចូល។ កសិករនេប៉ាល់ នៅពេលនេះអាចលក់ផ្លែចេកមិនទាន់ទុំក្នុងមួយកេស ស្មើប្រមាណ៣០ផ្លែ ទទួលបានតម្លៃល្អរហូតដល់៥០០រូពី ឬស្មើនឹង៣,៤៧ដុល្លារ។ ទោះបីជាមានតម្លៃខ្ពស់នៅចុងរដូវប្រមូលក៏ដោយ ប្រាក់ចំណូលរបស់កសិករនេប៉ាល់ ត្រូវបានគេរាយការណ៍ថាទទួលបានទាបជាងឆ្នាំបណ្តាមុនបន្តិច ដោយសារជួបការលំបាកក្នុងទីផ្សារបន្តិចបន្តួចនៅដើមរដូវ បន្ទាប់ពីមានភ្លៀងធ្លាក់ធ្វើឱ្យមានផ្សិតលើផ្លែចេក ដែលជិតប្រមូលផល ហើយបានកាត់បន្ថយបរិមាណផ្គត់ផ្កង់ទីផ្សារ ក៏ដូចជាផលចំណេញ។ ការដាំដំណាំចេកនៅក្នុងស្រុកបាទិយ៉ា ខេត្តលុម្ពិនី ត្រូវបានពង្រីកក្រោមកម្មវិធីគាំទ្រតំបន់ដាំចេក ដែលឥឡូវនេះបានគ្របដណ្តប់លើផ្ទៃដីប្រហែល៧៥០ហិកតា។ កាលពីឆ្នាំមុន ប្រាក់ចំណូលបានមកពីលក់ផ្លែចេកនៅក្នុងស្រុកមានចំនួនសរុបប្រហែល៤០០លានរូពី ឬស្មើនឹងបីលានដុល្លារ។ អស់រយៈពេលជាង១៤ឆ្នាំកន្លងមកហើយ កសិករដាំចេកនៅស្រុកបាទិយ៉ា ធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលនេប៉ាល់រឹតត្បិតការនាំចូលផ្លែចេករបស់ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលទើបតែចាត់វិធានការនៅក្នុងឆ្នាំ២០២៥។ នៅរដូវប្រមូលផលឆ្នាំ២០២៦នេះ ក្រុមអ្នកផលិតបាននាំគ្នាទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសនេប៉ាល់ […]