ផ្លែប៉ោមរបស់កូរ៉េខាងជើង ចាប់ផ្តើមមានលក់ក្នុងផ្សារទំនើបរបស់រុស្ស៊ី
អន្តរជាតិ៖ ផ្លែប៉ោមមានប្រភពមកពីប្រទេសកូរ៉េខាងជើង ឥឡូវនេះចាប់ផ្តើមមានលក់នៅក្នុងផ្សារទំនើបរបស់រុស្ស៊ី ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការចាប់អារម្មណ៍ចំពោះផលិតផលរបស់កូរ៉េខាងជើង នៅក្នុងសេដ្ឋកិច្ចរុស្ស៊ី។ យោងតាមគេហទំព័រលក់បន្លែ ផ្លែឈើ បានឱ្យដឹងថា ការកើនឡើងនៃវត្តមានទំនិញកសិផលរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ស្របពេលមានកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ ដែលត្រូវបានបង្កើតឡើងកាលពី២០២៣ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ការចរាចរណ៍ទំនិញនាំចេញពីប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ឃើញមាននាវានេសាទកូរ៉េខាងជើងនៅជិតដែនទឹកចុងបូព៌ារបស់រុស្ស៊ី និងការចុះបញ្ជីស្លាកសញ្ញាពាណិជ្ជសម្រាប់ផលិតផលផ្សេងៗទៀតរបស់ប្រទេសកូរ៉េខាង។ កាលពីខែកក្កដា ឆ្នាំ២០២៤ ប្រទេសរុស្ស៊ីបានចុះកិច្ចព្រមព្រៀងទិញផ្លែប៉ោមរបស់កូរ៉េខាងជើង ដើម្បីបំពេញតម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ តាមរយៈការពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។ កិច្ចព្រមព្រៀងនេះបានកើតឡើងក្រោយពេលមានការការព្យាករណ៍ថា ផលិតកម្មផ្លែប៉ោមរបស់រុស្ស៊ី សម្រាប់ឆ្នាំ២០២៥ អាចធ្លាក់មកនៅត្រឹម១,៥លានតោន ដោយថយចុះពីមុនបរិមាណ១,៨លានតោន ដែលបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនល្អ។ តាមរយៈការនាំចូលផ្លែប៉ោមរបស់កូរ៉េខាងជើងនេះ រដ្ឋាភិបាលរុស្ស៊ី ក៏ចង់ឱ្យមានការផ្គត់ផ្គង់ផ្លែប៉ោមបន្ថែមទៀត តាមរយៈសម្ព័ន្ធភាពជាមួយប្រទេសជាមិត្ត។ ប្រទេសរុស្ស៊ី និងប្រទេសកូរ៉េខាងជើង កំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងនោះ ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ជាងគេ គឺការសាងសង់ស្ពានល្បឿនលឿនក្នុងគម្រោងទឹកប្រាក់ជាង១០០លានដុល្លារ តភ្ជាប់ប្រទេសទាំងពីរ ដោយឆ្លងកាត់ទន្លេដ៏ធំមួយ ជាពិសេសការស្តារឡើងវិញនូវការតភ្ជាប់ផ្លូវដែករវាងទីក្រុងម៉ូស្កូ និងទីក្រុងព្យុងយ៉ាង ដែលមានចម្ងាយសរុបជា១០ ០០០គីឡូម៉ែត្រ។ លើសពីនេះ ក៏មានកម្មវិធីផ្លាស់ប្តូរផ្នែកមនុស្សធម៌ […]