ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចូលរួមគាំទ្រ កម្មវិធី “រត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា”
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារតំណាងធនាគារ ARDB បានចូលរួមគាំទ្រកម្មវិធីរត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ កម្មវិធីនេះ រៀបចំនៅទីក្រុងរណបជ្រោយចង្វារ ដែលគាំទ្រដោយសមាគមធនគារនៅកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា។ នៅក្នុងឱកាសនេះ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា កម្មវិធីនេះកម្មវិធីរត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា មិនមែនគ្រាន់តែជាការរត់ដើម្បីតែសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ក្រោមមូលនិធិ និងការឧបត្ថម្ភ ដែលប្រមូលបាននឹងយកទៅផលិតជាវីដេអូអប់រំស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់គាំទ្រ និងបង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ និងការការពារ សម្រាប់ប្រជាជនកម្ពុជា។ លោកបន្តថា ចំណេះដឹងអំពីហិរញ្ញវត្ថុ គឺជាបំណិនជីវិតរបស់បុគ្គលគ្រប់រូប និងជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចដ៏រឹងមាំ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យបុគ្គលម្នាក់ៗអាចចាត់ចែងសាច់ប្រាក់បានយ៉ាងច្បាស់លាស់ សុវត្ថិភាព ព្រមទាំងមានការសម្រេចចិត្តបានត្រឹមត្រូវរាល់ការប្រើប្រាស់លុយ ចាត់ចែងលុយ ការប្រើប្រាស់ឥណទានពីធនាគារ ការសន្សំ ការប្រើប្រាស់សេវាធនារ៉ាប់រង និងចំណាយប្រកបដោយភាពឆ្លាតវៃ និងការសម្រេចចិត្តផ្នែកវិនិយោគប្រកបដោយការទទួលខុសត្រូវ ព្រមទាំងដើម្បីរៀបចំអនាគតឱ្យបានល្អប្រសើរ។ លោកបានលើកឡើងថា “ទោះជាប្រទេសយើងមានការរីកចម្រើនលើសេវាហិរញ្ញវត្ថុក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋជាច្រើននៅតែខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ដូច្នេះកម្មវិធីនាព្រឹកនេះពិតជាមានន័យសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នាក្នុងការចូលរួមជំរុញ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជារបស់យើង”។ សមាគមធនាគារនៅកម្ពុជា និងសមាជិកធនាគារទាំងអស់ ចាត់ទុកការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពស្នូលរបស់ខ្លួន […]