News

491404017_1291917175623400_3480749548198979379_n
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ

រាជធានីភ្នំពេញ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ថ្មីៗបានឱ្យដឹងថា កម្ពុជា ចិនបានចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ ពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ក្នុងនោះមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក , (២) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្មលទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។ បើយោងតាម CDC, អនុវត្តក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌ «ច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ហើយត្រូវបានរំពឹងទុកថា នឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ដែលទាក់ទងនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា […]

2025-04-21 08.58.38
គ្រោះរាំងស្ងួតនៅរដូវរំហើយ កំពុងគំរាមកំហែងដល់វិស័យកសិកម្ម នៅអឺរ៉ុប និងធ្វើឱ្យជួបវិបត្តិខ្វះស្បៀងអាហារ

ក្រុងប្រ៊ុចសែល៖ ចាប់ពីសមរភូមិមុខ នៅក្នុងប្រទេសអ៊ុយក្រែន រហូតដល់តំបន់ដីសើមរបស់ប្រទេសបែលហ្ស៊ិក គឺគ្មានភ្លៀងធ្លាក់ទេនៅក្នុងខែមីនា កន្លងមកនេះ ដូច្នេះ វាបានធ្វើឱ្យបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបភាគច្រើន ជួបប្រទះគ្រោះរាំងស្ងួតហួតហែង នៅពាក់កណ្តាលរដូវរំហើយ ក្នុងខែមេសា ដែលអាចធ្វើឱ្យមានបញ្ហាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កការលំបាកដល់កសិករ។ គ្រោះរាំងស្ងួតដំបូងបង្កបញ្ហាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ និងបង្កការលំបាក់ដល់កសិករ​។​ លើសពីនេះ វាកំពុងបង្កផលប៉ះពាល់ដល់សក្តានុពលសម្រាប់ឧស្សាហកម្ម ពាណិជ្ជកម្ម និងសន្តិសុខស្បៀងសកល ហើយកំពុងបង្កភាពវឹកវរទៅលើភាពចលាចលសេដ្ឋកិច្ច ដែលបង្កឡើងដោយការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ។ តាមរយៈការធ្វើបច្ចុប្បន្នភាពថ្មីៗបំផុតរបស់ក្រុមឃ្លាំមើលភាពរាំងស្ងួតនៅអឺរ៉ុប បានឱ្យដឹងថា ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ ផ្នែកខ្លះនៃប្រទេសប៉ូឡូញ អ៊ុយក្រែន ក្រិក បាល់កង់ ស៊ុយអែត អៀរឡង់ និងអាល្លឺម៉ង់ ព្រមទាំងតាមតំបន់ជាច្រើនទៀត​ ត្រូវបានក្រុមអ្នកឃ្លាំមើលចាត់ចូលក្នុងសញ្ញាព្រមាន ដោយដាក់ពណ៌ទឹកក្រូច ឬពណ៌ក្រហម ស្របពេលតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ត្រូវបានប្រកាសអាសន្ន ដោយដាក់ពណ៌ក្រហមរួចហើយ ដើម្បីបញ្ជាក់ពីភាពរាំងស្ងួត។ ព្រមជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្របាននិយាយថា ការគ្រប់គ្រងទឹកមិនបានល្អ ក៏ជាចំណែកបង្កឱ្យមានភាពរាំងស្ងួត គួបផ្សំនឹងការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយកត្តាមនុស្ស បង្កឱ្យមានការធ្លាក់ភ្លៀងមិនទៀងទាត់ និងធ្វើឱ្យសីតុណ្ហភាពក្តៅកាន់តែខ្លាំង ដែលនាំទៅបង្កភាពរាំងស្ងួតកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងពេលកន្លងមក។ លោក អេន្ទ្រា […]

c1_3005682_250418054905_790
កសិករថៃនាំគ្នាប្រឆាំងផែនការនាំចូលសាច់គោពីអាម៉េរិក 

បាងកក៖ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ រួមជាមួយនឹងអង្គការពាក់ព័ន្ធជាង៦០ បានប្រមូលផ្តុំគ្នា នៅក្រសួងកសិកម្ម និងសហករណ៍ ដើម្បីបង្ហាញពីក្តីបារម្ភចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាម៉េរិក ដើម្បីជាថ្នូរនឹងឱនភាពពាណិជ្ជកម្មមួយចំនួនបង្កឡើងដោយអាម៉េរិក។ កសិករ​បារម្ភ​ថា ​វិធានការ​អនុញ្ញាតឱ្យនាំចូលបែប​នេះ​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​រួច​ហើយ​ពី​ការ​នាំ​ចូលគោក្នុង​តម្លៃ​ទាប​ពីប្រទេស​អូស្ត្រាលី និង​ប្រទេសនូវែលសេឡង់។ លោក សិទ្ធិផន បូរ៉ាណាណាត់ (Sitthiporn Boorananath) អនុប្រធាន​សមាគម​​ បាន​និយាយ​ថា​ សមាជិក​សមាគម​ បាន​ដាក់ញត្តិ​តវ៉ា​ទៅ​នាយក​រដ្ឋមន្ត្រីថៃរួចហើយ។ លោកបាននិយាយថា «យើងជឿថា ការអនុញ្ញាតឱ្យមានការនាំចូលសាច់គោ និងសាច់សត្វពីសហរដ្ឋអាម៉េរិក នឹងធ្វើឱ្យការខិតខំរបស់កសិករថៃជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។ យើងមានការលំបាករួចទៅហើយដោយឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអូស្ត្រាលី និងនូវែលសេឡង់»។ សមាគម​បាន​លើក​ឡើង​ថា គោលនយោបាយ​នេះ​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ ដែល​ហាមប្រាម​ការ​ប្រើ​អ័រម៉ូន​លូតលាស់ដល់​បសុសត្វ ដែល​នៅ​សហរដ្ឋអាម៉េរិក​ គេចាត់ទុកជា​រឿង​ធម្មតា។ លោក សិទ្ធិផន បានរិះគន់ការដោះស្រាយនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលថៃ លើបញ្ហាស្រដៀងគ្នានេះ ដោយលោកនិយាយថា កសិករចិញ្ចឹមគោខ្នាតតូច គេមិនលើកមកនិយាយទេ។  លោក​បាន​កត់​សម្គាល់​ថា​ «​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​អ្នក​ផលិត​សាច់​ជ្រូក​ធំៗ ដល់ពេល​ឥឡូវ​មាន​ការ​ជំរុញ​ឱ្យ​នាំ​ចូល​សាច់គោ ឬ​គ្រឿងក្នុងសាច់គោ​ថែមទៀត​»​។ លោកបានរិះគន់បន្តទៀត​ថា សមាគម​ក៏​នឹង​ដាក់​ញត្តិ​របស់​ខ្លួន​ទៅ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​ឲ្យ​គិត​ពិចារណា​លើ​គោលការណ៍​នេះ​ឡើង​វិញ។ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ បានអះអាងថា ការនាំចូលសាច់គោពីអាម៉េរិកនឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កសិករថៃជាង១,៤លានគ្រួសារ ដែលកំពុងជួបបញ្ហាចំពោះការធ្លាក់ចុះតម្លៃគោ។ កសិករទាំងនេះបានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអូស្ត្រាលី។ លោក […]

Kch-271022-hi-MELFEATURE-p2
កសិករម៉ាឡេស៊ី គួរយកចិត្តទុកដាក់លើការផលិតស្បៀង ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្ថិរភាពសម្រាប់ការនាំចេញ

អន្តរជាតិ​៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី​ កាលពីថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៥ បានអំពាវនាវដល់កសិករ ឬសហគ្រឹន​ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak) គួរតែផ្តល់អាទិភាពដល់ការផលិតស្បៀង ដើម្បីរក្សាការផ្គត់ផ្គង់ផលិតផលប្រកបដោយស្ថិរភាពសម្រាប់ទីផ្សារនាំចេញ។ លោកបណ្ឌិត ស្តេហ្វិន រុនឌី អ៊ូទុម (Stephen Rundi Utom) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្បៀងអាហារ ទំនិញ និងអភិវឌ្ឍន៍តំបន់ បានចង្អុលបង្ហាញថា ខណៈពេលផលិតផលរបស់រដ្ឋសារ៉ាវ៉ាក់ មានតម្រូវការខ្ពស់នៅបរទេស វិស័យកសិកម្មរបស់រដ្ឋនៅតែបន្តប្រឈមមុខនឹងបញ្ហាដោយសារផលិតកម្មក្នុងស្រុកមិនស៊ីសង្វាក់គ្នា ដែលជាកត្តារារាំងដល់ការរីកចម្រើនផ្នែកឧស្សាហកម្មនេះ មិនឱ្យឈានដល់ទីផ្សារអន្តរជាតិទាំងមូល។ លោកបានជំរុញឱ្យមន្ទីរកសិកម្មបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការណែនាំកសិករឱ្យដាំដំណាំណា ដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ និងបានអំពាវនាវឱ្យមានការរៀបចំសិក្ខាសាលាអប់រំដល់អ្នកអ្នកផលិត ឱ្យយល់ពីរបៀបថែរក្សាទិន្នផលឱ្យជាប់លាប់។ លោកបានមានប្រសាសន៍ថា «ដើម្បីរក្សាបាននូវការប្រកួតប្រជែងជាសកល យើងត្រូវការការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងអាចទុកចិត្តបាន។ ប្រសិនបើយើងមានទីផ្សារ ប៉ុន្តែមិនមានការផ្គត់ផ្គង់ទេ យើងមិនអាចទ្រទ្រង់ឧស្សាហកម្មនេះបានទេ»។ លោករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ក្នុង​ពិព័រណ៍ម្ហូបអាហារ ក្នុង​ប្រទេស​សិង្ហបុរី ​កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ទៀតថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ ឆ្នាំ២០៣០ ក្រោយវិបត្តកូវីដ-១៩ គួរតែ ផ្តល់សិទ្ធិអំណាចដល់កសិករឱ្យទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង ជាពិសេសតាមរយៈការទទួលយកនូវបច្ចេកទេសកសិកម្មទំនើប ដើម្បីជម្នះបញ្ហាផលិតកម្មដែលមានរយៈពេលយូរ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យកសិករផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ […]

107A1661
កសិករមួយគ្រួសារ នៅខេត្តកណ្តាល ចាប់ផ្តើមប្រើម៉ាស៊ីនស្ទូងស្រូវដោយស្វ័យប្រវត្តិ ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយកម្លាំងមនុស្ស

កណ្តាល៖ កសិករមួយគ្រួសារនៅក្នុងខេត្តកណ្តាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រស្ទូងស្រូវដោយស្វ័យប្រវត្តិជាលើកដំបូង ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស។ កសិករអាយុ៦៥ឆ្នាំ ឈ្មោះ យ៉ន ម៉ុក រស់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ឈរញញឹមមើលគ្រឿងចក្រកំពុងតែស្ទូងស្រូវលើផ្ទៃដីទំហំ២ហិកតា និង៣០អា ដោយដាំពូជស្រូវស្រងែ្រស្រាល ដែលជាស្រូវកំពុងតែពេញនិយមនៅលើទីផ្សារក្នុងស្រុក និងនៅក្រៅស្រុក។ លោក យ៉ន ម៉ុក បានបញ្ជាក់ថា ម៉ាស៊ីនស្ទូងស្វ័យប្រវត្តិនេះ គឺលោកទិញពីអ្នកកែច្នៃក្នុងស្រុក ក្នុងតម្លៃ១៨៨៥ដុល្លារ ហើយមានសមត្ថភាពអាចស្ទូងស្រូវបានពីរហិកតាក្នុងមួយថ្ងៃ។ លោកបានរៀបរាប់ថា ការដំាស្រូវសន្ទូងដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិអាចផ្តល់ទិន្នផលខ្ពស់ ចំណាយគ្រាប់ពូជតិចជាងស្រូវពង្រោះ ដែលតែងតែចំណាយពី៣០០ ដល់៤០០គីឡូក្រាមក្នុងមួយហិកតា ឱ្យធ្លាក់មកនៅត្រឹមតែ៥០គីឡូក្រាម ក្នុងមួយហិកតា។ ចំណែកលោក សាន បូនីកា អ្នកកែច្នៃម៉ាស៊ីនស្ទូងស្រូវ និងក្រុមការងាររបស់លោក ដែលកំពុងតែបង្រៀនកសិករពីរបៀបប្រើប្រាស់គ្រឿងចក្រប្រភេទនេះ បានមានប្រសាសន័ថា​​ ម៉ាស៊ីនស្ទូងស្រូវស្វ័យប្រវត្តិនេះ​នឹងដើរតួសំខាន់ណាស់ក្នុងការកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ​ ចូលរួមកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។ លោកមានប្រសាសន៍ថា​ ស្រូវសន្ទូងដាំដោយម៉ាស៊ីនស្វ័យប្រវត្តិរបស់លោក​ មានចម្លោះគ្រប់គ្រាន់​ អាចបង្កលក្ខណៈឱ្យស្រូវលូតលាស់បានល្អ​ មិនសូវមានស្មៅ និងមិនសូវមានត្វល្អិតបំផ្លាញ។ លោក សាន បូនីកា​ […]

IMG_8060
ក្រុមហ៊ុនកែច្នៃកសិផលក្នុងខេត្តបាត់ដំបងមួយ​បាននិងកំពុង​ចូលរួមយ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់ជីវភាព​និងកាត់បន្ថយ​ការចំណាកស្រុកពលរដ្ឋក្នុងតំបន់

ខេត្តបាត់ដំបង៖ ក្រុមហ៊ុន​មិសុតា ហ៊្វូដ អ៊ីមផត អិចផត បង្កើតឡើងនៅឆ្នាំ២០១៧ នៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ​ ធ្វើការកែច្នៃ​កសិផល​ក្នុងវិស័យកសិកម្មបាននិងកំពុងចូលរួម​យ៉ាងកសិកម្ម​ក្នុងការលើកកម្ពស់​ជីវភាព​របស់ប្រជាពលរដ្ឋ​ និងកាត់បន្ថយការចំណាកស្រុក​ធ្វើការនៅប្រទេសជិតខាង​។​ លោក ជិន វុឌ្ឍី អនុប្រធាន​រដ្ឋបាល​ និងធនធានមនុស្ស​នៃក្រុមហ៊ុន​មិសុតា ហ៊្វូដ អ៊ីមផត អិចផត បានឱ្យដឹង​ថា​ ក្រុមហ៊ុន​ដែលមានម្ចាស់ជាកូនខ្មែរ​មានស្រុកកំណើត​ក្នុងខេត្តបាត់ដំបងមួយនេះបង្កើតឡើង​​មាន​គោដៅសំខាន់​ៗគឺចង់ឱ្យស្រុកកំណើតរបស់ខ្លួន​ មានក្រុមហ៊ុន ឬ​រោងចក្រ​សម្ងួត​ផ្លែឈើ​​ដើម្បី​ចូលរួម​​លើកស្ទួយកសិផល​របស់ប្រជាកសិករ​នៅក្នុងតំបន់​ដែលកសិករផលិតបាន ទិញ​​យកចូលទៅ​រោងចក្រធ្វើការកៃច្នៃ​ទៅជាអាហារសម្ងួត និងចង់​ឱ្យកូនខ្មែរនៅក្នុងខេត្តបាត់ដំបង​នេះ​មានការងារធ្វើ ដើម្បី​កាត់បន្ថយ​ការចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ។ ​ លោកបន្តថា បច្ចុប្បន្ន​​នៅក្រុមហ៊ុនមិសុតាបានផ្តល់ការងារដល់បុគ្គលិក​ធ្វើជាប្រចាំថ្ងៃ​មានប្រមាណ​​៧១នាក់​ និងបុគ្គលិកធ្វើការ​តាមរដូវ​មានប្រមាណ​២០០នាក់​ ហើយនៅក្នុងចំណោមពួកគាត់ទាំងនោះ​ក៏មានអ្នកធ្លាប់ចំណាកស្រុកទៅធ្វើការ​នៅប្រទេសថៃ​ តែពេលដឹងថា​មានរោងចក្រនៅទីនេះ ពួកគាត់​​ឈប់ទៅធ្វើការនៅប្រទេស​ថៃ​​។​ ក្រុមហ៊ុនមិសុតា​ក្រៅពីចូលរួម​លើកម្ពស់​ជីវភាព​ពលរដ្ឋក្នុងតំបន់ ក្រុមហ៊ុន​​បាន​ផ្តល់បច្ចេកទេសលើការដាំដុះ​ដល់ប្រជាកសិករ​​ ដើម្បីឱ្យកសិផល​ដល់ពេលប្រមូលផល​ វា​ត្រូវទៅតាម​តម្រូវការរបស់ក្រុមហ៊ុន​ចង់បាន​។​បន្ថែមលើសពីនេះក្រុមហ៊ុនបានចូលរួមជំរុញនៅផ្នែកសេដ្ឋកិច្ចជាតិ​តាមរយៈវិស័យកសិកម្ម​។​ លោក ជិន វុឌ្ឍី​ សង្កត់ធ្ងន់ថា​ «នៅទីនេះយើងបាន​ផ្តល់ការងារ​ដល់ពលរដ្ឋក្នុងតំបន់ធ្វើ​ គាត់ទទួលបានប្រាក់កម្រៃសមរម្យ​សម្រាប់ទ្រទ្រង់គ្រួសារ ហើយទៅថ្ងៃខាងមុខ​ជាការគិតរបស់ថ្នាក់ដឹកនាំ​យើងចង់ឃើញ​ប្រែន​របស់​មិសុតា និងប្រែន​អូចា មានការប្រកួតប្រជែងមានលក្ខណៈទូលំទូលាយនៅលើទីផ្សារពិភពលោក​បន្ថែមទៀត​ នៅពេល​​គេបានឃើញ​ប្រែនផលិតផលទាំងពីរប្រភេទនេះ​ គេនឹងនឹកឃើញ​មកដល់ក្រុមហ៊ុន​មិសុតា​ដែលមាន​ទីតាំងនៅក្នុងខេត្តបាត់ដំបង​ ដែលជាខេត្តមួយសំបូរទៅដោយផ្លែឈើហូបផ្លែ​ឬជាខេត្តមួយ​សំបូរទៅដោយផលិតផលកែច្នៃក្នុងវិស័យ​កសិកម្ម​ដែល​មាន​​​ស្តង់ដារថែមទៀត»។​ អ្នកស្រី ពេជ្រ វ៉ាន់នី ​ បានអះអាងថា […]

LA7WKNP3J5M57FZEMLXZEKY5CI
ប្រជាជន​អាស៊ី​លែងចង់ទិញ​ទំនិញ​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម

សិង្ហបុរី៖ អតិថិជននៅទ្វីបអាស៊ីកំពុងតែនាំគ្នាកាត់បន្ថយការបញ្ជាទិញទំនិញផ្នែកកសិកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិក ដំឡើងថ្លៃចូលចតនាវា ចេញពីប្រទេសចិន និងដំឡើងពន្ធនាំចូលលើដៃគូពាណិជ្ជកម្មសំខាន់ៗ បង្កឱ្យមានភាពមិនប្រាកដប្រជា និងធ្វើឲ្យប្រទេសដទៃទៀងលែងចង់ទិញផលិតផលអាមេរិក។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ រ៉យទ័រ បានឱ្យដឹងថា ប្រទេសចិន ដែលបានសងសឹកនឹងការយកពន្ធ៣៤ភាគរយ លើទំនិញរបស់សហរដ្ឋអាមេរិក គឺជាអ្នកនាំចូលធំបំផុតនៃផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ខណៈបណ្តាប្រទេសនៅអាស៊ីផ្សេងទៀត រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ​ ក៏អ្នកទិញបរិមាណដ៏ច្រើននូវស្រូវសាលី ពោត និងសណ្តែកសៀងរបស់សហរដ្ឋអាមេរិក។ ផែនការរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ (Donald Trump) ក្នុងការស្តារឡើងវិញនូវការសាងសង់កប៉ាល់របស់សហរដ្ឋអាមេរិក ដោយប្រើថ្លៃសេវាកំពង់ផែរហូតដល់១,៥លានដុល្លារលើកប៉ាល់ដែលមានជាប់ពាក់ព័ន្ធជាមួយប្រទេសចិន​ បានបង្ខំអ្នកនាំចេញឱ្យស្វែងរកកប៉ាល់ ដែលមិនមែនជារបស់ចិន។ ផ្ទុយទៅវិញ ផែនការរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានជំរុញឱ្យតម្លៃដឹកជញ្ជូនកើនឡើង  និងធ្វើឱ្យតម្រូវការទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ។ លោក ជេ​ អូណែល (Jay O’Neil) ទីប្រឹក្សាផ្នែកដឹកជញ្ជូននៅរដ្ឋ កាន់សាស់ (Kansas) បាននិយាយថា ផែនការរបស់លោកប្រធានាធិបតី ដូណាល់​ ត្រាំ ធ្វើឱ្យសហរដ្ឋអាមេរិកឥឡូវនេះក្លាយជាគោលដៅ ដែលមិនគួរឱ្យទាក់ទាញសម្រាប់ជាងពាក់កណ្តាលនៃនាវាពិភពលោក។ លោកបាននិយាយថា ម្ចាស់នាវា និងប្រតិបត្តិករ មានការស្ទាក់ស្ទើរក្នុងការផ្តល់ទិន្នន័យដល់កំពង់ផែសហរដ្ឋអាមេរិកសម្រាប់ខែមេសា […]

492015758_10232381050161721_2380632977011559480_n
បណ្ណាល័យ​ ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ បណ្ណាល័យ​របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ ដែលមានឈ្មោះថា មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨​ ខែ​មេសា​ ឆ្នាំ២០២៥​ ស្អែកនេះ។ ការបង្កើត​បណ្ណាល័យ​ និងស្ថាប័នស្រាវជ្រាវទាំងពីរនេះ​ ក្នុងគោលបំណង​ លើកកម្ពស់ការស្រាវជ្រាវ​ និងអភិវឌ្ឍន៍ (R&D) ក៏ដូចជា​ប្រមូលផ្តុំ​ និងចងក្រងឯកសារទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗ​ ដើម្បីសិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា «ជាទស្សន:ផ្ទាល់ខ្លួន​ ខ្ញុំសង្កេតឃើញថា​ ខ្មែរយើងហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក​ ចាប់ពីក្រោយការដួលរលំសម័យអង្គរដ៏រុងរឿងមក​ រហូតដល់សម័យបារាំងចូលស្រុក ​ឆ្នាំ១៨៦៣​ បារាំងបានជួយកត់ត្រាឯកសារទុកឱ្យ​ ក្រៅអំពីការកត់ត្រាក្នុងស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។ «ជាមួយគ្នានេះ​ ខ្មែរយើងជួបគ្រោះមហន្តរាយបត់បង់ឯកសារពីរលើកកធំៗ​ គឺ(១)​ សម័យលង្វែក-ប្រាក់ដួង​ និង(២)​ សម័យប៉ុលពតដ៏ខ្មៅងងឹត​ ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត (គ្រូបង្រៀន​ គ្រូពេទ្យ​ វិស្វករ..)​ និងឯកសារផ្សេងៗ​ ជាពិសេស​ ច្បាប់​ បញ្ញត្តិ​ […]

3256512
ឡាវ​នាំចេញ​​ផលិតផលត្រីប្រា ជាលើកដំបូងចូលទីផ្សារ​ប្រទេស​ចិន​ និងរកបានប្រាក់ចំណូលជាង៤៤លានដុល្លារ

ក្រុង​វៀងចន្ទន៍៖ ផលិតផលត្រី​​ទឹកសាប​​ ​ដែល​ប្រជាកសិករ​ឡាវចិញ្ចឹម​ត្រូវ​បាន​នាំ​ចេញ​ទៅកាន់ទីផ្សារក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង​ ​ដែល​ជា​ការច្រកនាំចេញ​ដ៏​សំខាន់​ក្នុងការធ្វើ​ពាណិជ្ជកម្ម​ជាមួយចិន​​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ។ យោងតាមការផ្សាយរបស់វិទ្យុជាតិឡាវ​ បានឱ្យដឹងថា ប្រភេទត្រីប្រាកទឹកសាប​​ ដែលចិញ្ចឹម និងកែច្នៃវេចខ្ចបក្នុងប្រទេសឡាវ ត្រូវបានចូលប្រទេសចិនជាលើកដំបូង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ​ និងអនុញ្ញាតឲ្យនាំចូលពីរដ្ឋបាលគយ​ចិន នៅទីក្រុង​ សេនចេន ខេត្តក្វាងទុង កាលពីថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៥។ ការ​នាំ​ចេញ​នេះ​ គឺជាផលិតផលត្រីប្រា​ ​មាន​គុណភាព​ខ្ពស់​ ​ដែល​ត្រូវបានចិញ្ចឹម ​និង​កែច្នៃ​វេចខ្ចប់ នៅ​ក្នុងកសិដ្ឋានចិញ្ចឹមត្រីប្រា អមដងទន្លេ​មេគង្គ ស្ថិតនៅក្នុងខេត្ត​ចំប៉ាសាក់​ របស់ប្រទេសឡាវ។ ទិន្នផលត្រីប្រានាំចេញនេះ បានមក​ពីគម្រោងកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅតាមដងទន្លេមេគង្គ ដែលផ្តល់ទិន្នផលត្រីស្រស់រហូតដល់២០ពាន់តោន​ កែច្នៃបានទិន្នផលត្រីប្រមាណ១២ពាន់តោន និងអាចរកប្រាក់ចំណូលបាន​ប្រហែល៤៤លានដុល្លារ។ ត្រីដែលមាននៅក្នុងការដឹកជញ្ជូនលើកដំបូងបានមកពីរោងចក្រកែច្នៃទឹក​ ដែលទើបសាងសង់ថ្មីនៅខាងក្នុងសួនឧស្សាហកម្ម ដែលត្រូវបានអនុញ្ញាតឱ្យលក់ត្រីទៅប្រទេសចិន និងដំណើរការដោយប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងគុណភាពអាហារទំនើប។ ផលិតផលត្រី​ប្រានេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាអធរ​គយចិន​ ប្រចាំ​នៅ​កំពង់ផែ ហ្សេកូ ក្នុង​ទីក្រុង សេនចេន ខេត្ត ក្វាងទុង ហើយ​ឥឡូវនេះ​​ ផលិតផលត្រីនោះ បានទៅដល់ដៃប្រជាជន​ចិនទិញបរិភោគហើយ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃពាណិជ្ជកម្ម​ជលផលរវាង​ឡាវ និង​ចិន។ នេះជាលើកទីមួយហើយ​ ដែលផលិតផលត្រី​ នាំចេញពីប្រទេសឡាវ […]

IMG_4221
ទីស្តីការគណៈរដ្ឋ មន្ត្រីរៀបចំពិពរណ៌ភូមិមួយផលិតផលមួយ​​ ដើម្បីលើកម្ពស់ផលិតផលខ្មែរ​ និងអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

(ភ្នំពេញ)៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយសហគ្រាសឯកជនក្នុងស្រុក មកពីបណ្តារាជធានី-ខេត្ត បានរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលរស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិពរណ៌​ភូមិមួយផលិផលមួយផលិតផលមួយនេះ​ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ​ ត្រូវបានប្រារព្ធឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី អគារមិត្តភាពកម្ពុជា-ចិន​ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ និងចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»។ សហគ្រាសកែច្នៃ វេចខ្ចប់ផលិតផលខ្មែរចំនួន៧១​ បានចូលរួមដាក់តាំងលក់ផលិផលរបស់ខ្លួន ក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្ងើចសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះផលិតផលកែច្នៃទាំងនេះផងដែរ។ នាពេលរសៀលថ្ងៃទី៩ ខែមេសា ដែលជាថ្ងៃទី២ នៃពិពរណ៌ភូមិមួយផលិតផលមួយ ឯកឧត្តម វង្សី វិសុទ្ទ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទស្សនាការដាក់តាំងលក់នេះ ហើយបានសម្តែងការពេញចិត្តចំពោះផលិផលក្នុងស្រុក ព្រមទាំងលើកទឹកចិត្តដល់កសិករ និងសហគ្រឹនឱ្យប្រឹងផលិត និងកែច្នៃថែមទៀត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ។ នៅក្នុងឱកាសអញ្ជើញទស្សនាផលិតផល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លៃងកោតសរសើរដល់ធនាគារអភិវឌ្ឍន៍ជនបទ […]


កាលវិភាគផ្សព្វផ្សាយ