ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកស្តីពី “ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការគ្រប់គ្រងឥណទានមិនដំណើរការ ”
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅទីស្នាក់ការកណ្តាលធនាគារ ARDB នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៣ថ្ងៃដល់បុគ្គលិកស្តីពីការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងឥណទានមិនដំណើរការ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ចើញចូលរួមជាកិត្តិយស ដោយឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB, លោក កៅ ភិរុណ ទីប្រឹក្សាបច្ចេកទេស នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាននាយកដ្ឋានផ្នែកលក់និងទីផ្សារនៃធនាគារ ARDB រួមនិងសិក្ខាកាមចូលរួមសិក្សាផ្ទាល់ និងប្រយោលសរុបជាង១០០នាក់។ នៅក្នុងឱកាសនោះដែរ, ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDBបានសម្តែងនៅសេចក្តីសោមនស្សរីករាយជាអនេក ដោយទទួលបានការចាត់តាំងពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការទំនាក់ ទំនងប្រកបដោយប្រសិទ្ធភាព, ការលក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រង ឥណទានមិនដំណើរការ។ វត្តមានរបស់បុគ្គលិកមកពីគ្រប់ការិយាល័យចល័ត សាខាខេត្ត […]