ផ្លែម្ទេសខ្មាំងនៅក្នុងប្រទេសហ្វីលីនឡើងថ្លៃដល់ជិត១៥ដុល្លារ ក្នុងមួយគីឡូក្រាម
ម៉ានីល៖ នៅតាមបណ្តាផ្សារបន្លៃធំៗ និងក្នុងផ្សារទំនើបតាមទីក្រុងក្នុងប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ តម្លៃម្ទេសខ្មាំងស្រស់ៗ ដែលមានផ្លែតូចៗតែហើរខ្លាំង និងពេញនិយមបំផុតក្នុងមុខម្ហូបប្រចាំថ្ងៃរបស់ប្រជាជនហ្វីលីពីន បានកើនឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់៨០០ប៉េសូ ឬស្មើនឹង១៣,៦០ដុល្លារ ក្នុងមួយគីឡូក្រាម។ ក្រសួងកសិកម្ម ហ្វីលីពីន បានប្រកាសនាពេលថ្មីៗនេះថា បរិមាណភ្លៀងធ្លាក់ខ្លាំងពេក និងគ្រោះទឹកជំនន់បានធ្វើឱ្យការផ្គត់ផ្គង់ផ្លែម្ទេសខ្មាំងខ្វះខាតយ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ម្ទេសខ្មាំងត្រូវលក់ក្នុងតម្លៃ៥៥០ប៉េសូ ឬស្មើនឹង៩,៣៥ ក្នុងមួយគីឡូក្រាម នៅពាក់កណ្តាលខែសីហា និងលក់ត្រឹមតម្លៃតែ៣៥០ប៉េសូ ឬស្មើនឹង៥,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីកក្ដដា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល (Francisco Tiu Laurel Jr.) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងតែស្វែងរកប្រភពផ្គត់ផ្គង់ថ្មី ដើម្បីជួយរក្សាស្ថិរភាពតម្លៃម្ទេសខ្មាំង និងអាចផ្គត់ផ្គង់ម្ទេសខ្មាំងក្នុងតម្លៃទាបសមរម្យនៅតាមបណ្តាហាង និងផ្សារលក់បន្លែសំខាន់ៗនៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ការផ្គត់ផ្គង់ម្ទេសខ្មាំងសព្វថ្ងៃនេះនៅមានបរិមាណតិចខ្លាំងណាស់ មិនអាចឆ្លើយតាមតម្រូវការរបស់អ្នកចូលចិត្តម្ទេសឡើយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់បានកាត់បន្ថយទិន្នផលផ្លែម្ទេសខ្មាំងនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសហ្វីលីពីន។ នៅតាមតំបន់ខ្លះ កសិករដាំម្ទេសខ្មាំងតិចតួច ចំណែកនៅតាមតំបន់ខ្លះទៀត ដំណាំម្ទេសរងគ្រោះដោយសារទឹកជំនន់ជាបន្តបន្ទាប់។ ដើម្បីដោះស្រាយចំពោះបញ្ហានេះសម្រាប់រយៈពេលវែង មន្ត្រីក្រសួងកសិកម្មកំពុងតែជំរុញឱ្យមានការវិនិយោគលើការសាងសង់ផ្ទះសំណាញ់ ធ្វើដំបូលការពារទឹកភ្លៀង និងរៀបប្រព័ន្ធរំដោះទឹក ឱ្យបានល្អជាងមុន […]