News

k-2-600x360
ក្រូអាស៊ីចាប់ខ្លួនអ្នកនាំ​ចូល​ប៉េងប៉ោះ​ពី​អាល់បានី ដោយសារមានសារធាតុថ្នាំសម្លាប់សត្វល្អិតហួសកម្រិត

ហ្សាក្រេប៖ នគរបាលរដ្ឋក្នុងប្រទេសអាល់បានី បានប្រកាសថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការរារាំង និងបំផ្លាញផ្លែប៉េងប៉ោះអស់ប្រហែលប្រាំបីតោនដោយអាជ្ញាធរក្រូអាស៊ី។  ផ្លែប៉េងប៉ោះនាំចូលពីប្រទេសអាល់បានី ត្រូវបានរកឃើញមានផ្ទុកសារធាតុកាកសំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះក្ល័រហ្វេណាពៀ (Chlorfenapyr) កម្រិតខ្ពស់ខុសពីច្បាប់កំណត់។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលប្រទេសក្រូអាស៊ី បានឱ្យដឹងថា អ្នកគ្រប់គ្រងអង្គភាពផលិត និងនាំចូលបន្លែ ដែលដឹកជញ្ជូនប៉េងប៉ោះត្រូវបានចាប់ខ្លួន រួមជាមួយនឹងអធិការពីរនាក់មកពីទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាតិ។  ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់ការិយាល័យព្រះរាជអាជ្ញាប្រចាំតុលាការ។ សេចក្តីប្រកាសបានពន្យល់ថា អ្នកឯកទេសមកពីផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយកម្លាំងប្រតិបត្តិការពិសេស បានអនុវត្តប្រតិបត្តិការបង្ក្រាបម្តងទៀត បន្ទាប់ពីទទួលបានព័ត៌មានអំពីភាពមិនប្រក្រតីនៃការនាំចូលបន្លែ។ ការចាប់ខ្លួននេះ រួមមាន បុរសម្នាក់អាយុ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលទិញ និងនាំចូលបន្លែស្រស់ៗ។  បុរសរូបនេះបាននាំចូលផ្លែប៉េងប៉ោះចំនួនប្រាំបីតោនទៅកាន់ប្រទេសក្រូអាត ដែលបន្លែទាំងនេះត្រូវបានវិភាគរកឃើញកម្រិតខ្ពស់សារធាតុគីមី ក្ល័រហ្វេណាពៀ។ ផលិតផលបន្លែទាំងនេះត្រូវបានអាជ្ញាធរក្រូអាស៊ីបំផ្លាញចោល ចំណែកអ្នកគ្រប់គ្រងក្រុមហ៊ុននាំចូលបន្លែក៏ត្រូវតុលាការចោទប្រកាន់ថា បានប្រើប្រាស់វិក្កយបត្រទិញក្លែងក្លាយពីកសិករផ្សេងទៀត ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់។ មនុស្សពីរនាក់ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មានបុរសអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៥ឆ្នាំ ជា​អ្នកត្រួតពិនិត្យមើលទំនិញ។  សេចក្តីថ្លែងការណ៍រាយការណ៍ថា ក្នុងអំឡុងពេលត្រួតពិនិត្យសំណាក ម្ចាស់ក្រុមហ៊ុននាំចូលមិនអាចយកសំណាកប៉េងប៉ោះណាមួយនៅក្នុងកន្លែងលើកដាក់ទំនិញឡើយ ព្រមទាំងប្រើវិក្កយបត្រទិញក្លែងក្លាយដូចគ្នា។ កំណត់ត្រារបស់ក្រុមត្រួតពិនិត្យត្រូវបានគេរាយការណ៍ថា បានបញ្ចប់ដោយមិនបានអនវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវ ដោយបកស្រាយខុសអំពីស្ថានភាពជាក់ស្តែងទាក់ទងនឹងផ្លែប៉េងប៉ោះ ដែលរកឃើញមានសារធាតុថ្នាំសម្លាប់សត្វល្អិតខ្ពស់ហួសកម្រិតអនុញ្ញាត។ ក្នុងអំឡុងពេលឆែកឆេរឃ្លាំងស្តុកបន្លែផ្សេងទៀត អាជ្ញាធរក្រូអាស៊ី ក៏ត្រូវបានរឹបអូស ហើយយកសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍ ដោយសង្ស័យថា […]

image_2025-09-16_08-39-18
កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ដ៏ធំ នៅអូស្ត្រាលី មានទោសពីបទបំពានច្បាប់បរិស្ថាន

ឃ្វីនឡែន៖​ ក្រុមហ៊ុនវារីវប្បកម្មដ៏ធំមួយ នៅក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី  ត្រូវ​តុលាការ​រក​ឃើញ​ថា​ មានទោស​ក្នុង​ការ​ធ្វើ​កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយ​មិន​សមស្របតាម​ប្រព័ន្ធ​បរិស្ថាន​ជា​ចាំ​បាច់ និង​ការរំលោភ​បំពាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធនឹង​ច្បាប់​ការពារ​បរិស្ថាន​របស់​ប្រទេសអូស្ត្រាលី។ តុលាការរដ្ឋឃ្វីនឡែនរបស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមហ៊ុនចិញ្ចឹមត្រីឆ្ពង់ និងរកឃើញថា ក្រុមហ៊ុនពិតជាបានបង្ហូរទឹកកខ្វក់មានសារធាតុពុលស្ពាន់ស៊ុលហ្វាត ដោយខុសច្បាប់ចូលទៅក្នុងព្រែកធម្មជាតិនៅជិតកសិដ្ឋានចិញ្ចឹមត្រី។ តុលាការបានបើកសវនាការ និងបានរកឃើញថា ក្រុមហ៊ុនវារីវប្បកម្ម មួយនេះបានបញ្ចេញប្រតិកម្មតបវិញនៅពេលសម្រេចចិត្តស្តុកទុកទឹកនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយគ្មានការយល់ព្រមពីផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវជាមុនសិន។ នាយកដ្ឋានបរិស្ថានរបស់រដ្ឋឃ្វីនឡែន បានប្តឹងចោទប្រកាន់ចំនួនប្រាំបីបទល្មើសលើក្រុមហ៊ុនវារីវប្បកម្ម ជុំវិញសកម្មភាពរបស់ខ្លួន ដែលពីមុនជាកសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែក្រុមហ៊ុនបានទិញ កាលពីឆ្នាំ២០២១​​ ហើយធ្វើជាកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់។ ចៅក្រមតុលាការរដ្ឋឃ្វីនឡែន បានជំនុំជម្រះអំពីទីតាំងកសិដ្ឋានចិញ្ចឹមត្រីនេះ ដែលមានសិទ្ធិផ្នែកបរិស្ថានក្នុងការចិញ្ចឹមសត្វបង្គាបង្កងក្តាម នៅពេលក្រុមហ៊ុនបានចាប់ផ្តើមស្តុកទឹកក្នុងទុកស្រះសម្រាប់ចិញ្ចឹមត្រីឆ្ពង់ កាលពីឆ្នាំ២០២២។ ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋាន​បាន​បដិសេធថា ខ្លួនមិន​មាន​ទោស​ចំពោះ​បទ​ល្មើស​ចំនួនប្រាំបីករណី  រួម​មាន​ការ​អនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​បរិស្ថាន​ដោយ​គ្មាន​សមត្ថកិច្ច និងពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការ​មិន​គោរព​តាម​ការ​ណែនាំ​ពី​មន្ទីរ​បរិស្ថាន។ កាលពីចុងសប្តាហ៍មុន​ ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមានពិរុទ្ធភាពក្នុងបទល្មើសនីមួយៗ ដែលបានកើតឡើងក្នុងរង្វង់ឆ្នាំ២០២២ និង២០២៣។ សវនាការបានពិនិត្យលើភស្តុតាងរបស់ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកវារីវប្បកម្មប្រចាំរដ្ឋឃ្វីនឡែន រួមទាំងឃ្លីបវីដេអូនិយាយជាមួយអ្នកស៊ើបអង្កេត ដែលក្នុងនោះ ប្រធានកសិដ្ឋានបាននិយាយថា ក្រុមហ៊ុនគឺជាពលរដ្ឋធ្វើអាជីវកម្មដ៏ល្អ មិនធ្វើសកម្មភាពបំពានច្បាប់ឡើយ។ នៅក្នុងពេលជំនុំជម្រះ ក្រុមហ៊ុនបាននិយាយថា ការរំដោះទឹកចេញពីស្រះចិញ្ចឹមត្រីឆ្ពង់ គឺធ្វើឡើងដោយស្របច្បាប់ ពីព្រោះទឹកនឹងចូលទៅក្នុងស្រះសម្រាប់ចិញ្ចឹមបង្គា សិន មុននឹងបង្ហូរដោយផ្ទាល់ចូលទៅក្នុងប្រឡាយ ដែលហូរចាក់ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរនោះ។ លោកចៅក្រម […]

IMG_0028 (2)
ក្រុមហ៊ុននៅខេត្តកំពង់ស្ពឺមួយ គ្រោងផលិតជីធម្មជាតិឱ្យកើនដល់៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម

ដោយ៖ឡុង សារេត កំពង់ស្ពឺ៖ ក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម មានទីតាំងនៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បង្កើតឡើងមានមួយខ្សែច្រវាក់ផលិតកម្ម នៅឆ្នាំ២០២៤។ តែចូលមកដល់ឆ្នាំ២០២៥នេះ មានគម្រោងបំពាក់ខ្សែច្រវាក់ផលិតកម្មបន្ថែមចំនួនពីរទៀតនៅខែតុលាខាងមុខនេះ ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយថ្ងៃ សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់ជនបទ។ ឧកញ៉ា កៅ មុយលីម ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម បានឱ្យដឹងនៅក្នុងពិព័រណ៍ផលិតផលខ្មែរកាលថ្មីៗនេះថា មូលហេតុដែលនាំឱ្យមានការផលិតជីធម្មជាតិនេះឡើង យើងឃើញថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ពួកគាត់ពិបាករកជី ដែលដឹងពីប្រភពផលិតច្បាស់យកទៅប្រើប្រាស់នាពេលកន្លងមក ហើយប្រជាកសិករភាគច្រើនប្រើប្រាស់សុទ្ធតែជីគីមី។ ខណៈប្រទេសកម្ពុជាបច្ចុប្បន្នសម្បូរទៅដោយវត្ថុធាតុដើមច្រើន ដែលអាចយកមកកែច្នៃធ្វើជាជីធម្មជាតិសម្រាប់បម្រើដល់មុខដំណាំគ្រប់ប្រភេទ។ សព្វថ្ងៃនេះកម្ពុជាមានខ្សែច្រវាក់ផលិតកម្មស្វ័យប្រវត្តិមួយខ្សែ មានលទ្ធភាពផ្គត់ផ្គង់ជីធម្មជាតិបានចំនួន១០០តោនក្នុងមួយថ្ងៃ ហើយនៅពេលខាងមុខនេះនឹងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមពីរខ្សែបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយថ្ងៃ។ ឧកញ៉ាលើកឡើងថា បច្ចុប្បន្នដោយមានការបិទច្រកព្រំដែន ហើយប្រជាពលរដ្ឋពុំមានជីសម្រាប់ប្រើប្រាស់ ហើយការផលិតជីធម្មជាតិរបស់ក្រុមហ៊ុន មិនទាន់បំពេញតម្រូវការរបស់ប្រជាកសិករ ទើបក្រុមហ៊ុនខិតខំព្យាយាមពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមឱ្យបានទាន់ពេលវេលាឱ្យស្របទៅតាមផែនការរបស់ក្រុមហ៊ុន ដែលបានគិតគូរទុកកាលពីដើមឆ្នាំ២០២៤។។ ឧកញ៉ា មានប្រសាសន៍ថា “នៅពេលដែលក្រុមហ៊ុនផលិតជីបានពេញលេញ ខ្ញុំសង្ឃឹមថា ប្រជាកសិករក្នុងស្រុកនឹងគាំទ្រជីធម្មជាតិរបស់ក្រុមហ៊ុនច្រើន។ ដោយសារតែយើងមានរោងចក្រ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង មន្ទីរពាក់ព័ន្ធ ខុសពីជីគីមី ដែលនាំចូលមកពីបរទេសផលិតផ្សំឡើង មិនសូវមានសុច្ចរិតភាពសម្រាប់កសិករ។ តែចំណែកជីធម្មជាតិ ដែលក្រុមហ៊ុនផលិតឡើងនេះ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក […]

image_2025-09-15_11-41-20
ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក

អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។ យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។ តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។ យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។ លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។ […]

IMG_0063 (3)
ផលិតផលក្នុងស្រុកទទួលបានគាំទ្រខ្ពស់ពីប្រជាពលរដ្ឋខ្មែរ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥

ដោយ៖ ឡុង សារេត រាជធានីភ្នំពេញ៖ ផលិតផលកែច្នៃដោយក្រុមហ៊ុន និងសហគ្រាស់ក្នុងស្រុក ដែលបានចូលរួមដាក់តាំងនៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញានេះ ទទួលបានសន្ទុះការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យអាជីវករសប្បាយចិត្តដោយនឹងស្មានមិនដល់គ្រប់គ្នា។ លោក អ៊ួន ឈាន ប្រធានសិប្បកម្ម សិរិហ្វាម បានឱ្យដឹងថា ព្រឹត្តិការណ៍ផលិតផលខ្មែរឆ្នាំ២០២៥នៅថ្ងៃដំបូង លោកសង្កេតឃើញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានមកចូលរួមដាក់លក់ផលិតផល ទទួលបានសន្ទុះនៃការគាំទ្រមានការកើនឡើងខ្លាំង ហើយនៅថ្ងៃទី២និងថ្ងៃទី៣ នឹងមានប្រជាពលរដ្ឋចូលរួមច្រើនថែមទៀត ដើម្បីលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសផលិតនៅផលិតផលប្រកបដោយគុណភាពឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ជំនួសការនាំចូលផលិតផលមកពីខាងក្រៅ។ លោក អ៊ួន ឈាន លើកឡើងថាបន្ទាប់ពីកម្ពុជាមានបញ្ហាជាមួយនិងប្រទេសជិតមួយរយៈកន្លងមកនេះ បានធ្វើឱ្យប្រជាជនខ្មែរមានគំនិតជាតិនិយមចង់ប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ហើយឈប់ប្រើប្រាស់ផលិតផលនាំចូលពីប្រទេសជិតខាង ដែលកំពុងឈ្លានពានកម្ពុជា  ដោយងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ។ ក្នុងនាមជាអ្នកកែច្នៃកសិផលម្នាក់ លោកចង់ឱ្យប្រជាជនខ្មែរបន្តលើកទឹកចិត្តដល់សិប្បិកម្ម និងសហគ្រាសកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ចំណែកអ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម ហេងហ៊ត់ បានឱ្យដឹងថា “ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥នេះ មានសារៈសំខាន់សម្រាប់ពួកខ្ញុំ ដែលជាអ្នកផលិត មានឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងថា ខ្មែរយើងអាចផលិតបាននៅផលិតផលស៊ឹងតែគ្រប់ប្រភេទហើយ។ ដូច្នេះសូមឱ្យបងប្អូនខ្មែរយើងចូលមកជួយគាំទ្រផលិតផលជាតិយើងវិញ”។ បើតាមអ្នកស្រីបានឱ្យដឹងទៀតថា ការលក់ផលិតផលនៅថ្ងៃទី១ អាជីវករអាចលក់ដាច់គ្រប់គ្នា ព្រោះមានពលរដ្ឋចូលមកទស្សនាពិព័រណ៍ច្រើន […]

photo_2025-09-15_08-34-35 (2)
ផលិតផលខ្មែរ ​ដាំដុះដោយកូនខ្មែរ កែច្នៃដោយកូនខែ្មរ ផលិតដោយកូនខ្មែរ បាននិងកំពុងដាក់លក់ ក្នុងស្តង់ផ្សារកសិផលខេត្តកំពង់ធំ

កំពង់ធំ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរខ្លួនឯង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ព្រឹក  ដល់ម៉ោង៦ល្ងាច។​ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ដែលជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដើម្បីអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគាត់។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជននៅតាមជនបទ និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ នាពេលថ្មីៗកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ ក្រោមគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្រ្តដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ […]

photo_2025-09-12_06-37-42
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ។ អនុសាសន៍សំខាន់ៗ របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេស ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្រុមហ៊ុន និងសហគ្រាស ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ ដូចខាងក្រោម៖ ទី១៖ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវបន្តកិច្ចសហការស្អិតល្មួត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវផលិតផលក្នុងស្រុក តាមរយៈការរៀបចំវេទិកា ឬពិព័រណ៍ ដូចកម្មវិធីនាពេលនេះ ព្រមទាំងត្រូវផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន ទាំងជាតិ និងអន្តរជាតិ។ ទី២៖ ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចជាអ្នកផលិតទាំងឡាយ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងផលិតកម្មរបស់ខ្លួន ដោយត្រូវផលិតទំនិញ ដែលមានគុណភាពខ្ពស់ បរិមាណសមស្រប និងថ្លៃដើមទាប […]

xG2Vm7I7MVtkpL2DHTzS
វៀតណាមរងការខូចខាតគិតជាទឹកប្រាក់១០៩លានដុល្លារ ដោយសារព្យុះកាជីគី

ហាណូយ៖ ព្យុះទីហ្វុង កាជីគី (Kajiki) ដែលជាព្យុះទី៥ បោកបក់មកលើប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥នេះ បានបង្កការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ១០៩,៨លានដុល្លារ នៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាល។ សារព័ត៌មានវៀតណាម​ អេចប្រេស បានដកស្រង់សម្តីអនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ខ្យល់ព្យុះ កាជីគី បានឆក់យកជីវិតមនុស្សអស់ប្រាំបីនាក់ បាត់ខ្លួនម្នាក់ និងមនុស្ស៧៧នាក់ផ្សេងទៀតរងរបួស។ ឥទ្ធិពលព្យុះទីហ្វុង កាជីគី នាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កឱ្យរអិលបំផ្លាញផ្ទះអស់ជាង ៣៨៦ ០០០ខ្នង ក្នុងនោះមានផ្ទះចំនួន៥១០ខ្នងបានដួលរលំ។  ចំណែកផ្ទៃដីស្រែចម្ការជាង១០៤ ០០០ហិកតា និងដំណាំជាង១៧ ២០០ហិកតាត្រូវបានជន់លិច ខណៈព្រៃឈើទំហំ១១ ៧០០ហិកតា បានដួលរលំរាបដល់ដី។ សត្វពាហនៈ និងបសុបក្សីជាង១៥៤​ ០០០ក្បាល បានបាត់ ឬងាប់នៅក្នុងទឹកជំនន់ ខណៈផ្ទៃស្រះវារីវប្បកម្មមានទំហំជាង៨ ០០០ហិកតា ត្រូវបានលិចទឹក។  ព្យុះទីហ្វុង កាជីគី​ នៅក្នុងប្រទេសវៀតណាម ក៏បានពន្លិច ឬបំផ្លាញទូក និងកប៉ាល់អស់ចំនួន១០២គ្រឿងផងដែរ។ ទឹកជំនន់បង្កឱ្យបាក់ទំនប់អស់ចំនួន១១កន្លែង បំផ្លាញច្រាំងទន្លេអស់ប្រវែង២,៧គីឡូម៉ែត្រ និងបំផ្លាញច្រាំងប្រឡាយអស់ប្រវែង៥,៣គីឡូម៉ែត្រ និងរអិលបាក់ដីចំនួន៦៦៧កន្លែង។ ភ្លៀងធ្លាក់ខ្លាំង […]

photo_2025-09-12_06-36-26 (2)
ការតាំងបង្ហាញផលិតផល​រយៈពេល​៣ថ្ងៃ​ចំពេលប្រជាជនកម្ពុជាភាគច្រើនកំពុងមានសន្ទុះគាំទ្រ​ និងផ្តល់តម្លៃចំពោះ​ផលិតផលក្នុងស្រុក​

រាជធានីភ្នំពេញ៖ការតាំង​ពិព័រណ៍ផលិតផលខ្មែរឆ្នាំ​២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”​មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញានេះ​ ត្រូវបាន​វាយតម្លៃថា ចំពេល​ប្រជាជនកម្ពុជាភាគច្រើនលើសលប់​កំពុងមាន​សន្ទុះប្រើប្រាស់ ​គាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ពិព័រណ៍បង្ហាញផលិតផលខ្មែរឆ្នាំ២០២៥នេះ មានការអញ្ចើញចូលរួមជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។ ឯកឧត្តមឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានមានប្រសាសន៍ថា​ ក្នុងបរិការណ៍នេះ យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បានរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ និងមានជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស និងក្នុងការដោះស្រាយបញ្ហាប្រឈមផងទាំងពួង រាប់បញ្ចូលទាំងបញ្ហាព្រំដែនផង សំដៅបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានសម្ទុះខ្លាំងក្លាទៅមុខប្រកបដោយចីរភាព និងបរិយាបន្ន ដែលក្នុងនេះការពង្រឹង និងការពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុកឱ្យកាន់តែល្អ រឹងមាំ មានគុណភាព ភាពធន់ និងភាពប្រកួតប្រជែង គឺជាកត្តាដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវបន្តរួមគ្នាយកចិត្តទុកដាក់។ ឯកឧត្តមឧត្តមអគ្គបណ្ឌិតសភាចារ្យ​ បានលើកឡើងទៀតថា​ កម្ពុជាមានទីផ្សារបើកចំហរ ដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ក្នុងន័យនេះ ប្រជាជនកម្ពុជាមានសិទ្ធិ […]

772a7328-a186-4e4a-91be-19f6562dca2e-1
ប្រទេសវៀតណាមរំពឹងថា នឹងនាំអង្ករចេញលើសពី៣០០០លានដុល្លារ ក្នុងឆ្នាំ២០២៥

ហាណូយ៖       ទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម​ បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករជិត៥,៩លានតោន ដែលមានតម្លៃជាង៣០០០លានដុល្លារ គិតចាប់ពីដើមឆ្នាំនេះ​​ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី៤ ខែកញ្ញាថា ទំហំនាំចេញអង្ករបានកើនឡើង២,៨៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបានធ្លាក់ចុះគិតជាមធ្យម១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីខែ ចំពេលការផ្គត់ផ្គង់ដ៏តឹងតែង ដោយសមាគមស្បៀងអាហារវៀតណាម បានព្យាករណ៍ថា ប្រទេសវៀតណាមអាចនាំចេញអង្ករបានជាង៨លានតោន នៅឆ្នាំ២០២៥ ដែលជំរុញដោយការកើនឡើងនៃការបញ្ជាទិញពីទីផ្សារបង់ក្លាដែស ចិន និងអាហ្វ្រិកខាងត្បូង ទោះបីជាប្រទេសហ្វីលីពីន​ បានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្នក៏ដោយ។ ពាណិជ្ជករនៅទីក្រុង ហូជីមិញបានកត់សម្គាល់ថា ការផ្គត់ផ្គង់កំពុងរឹតបន្តឹង ខណៈតម្រូវការនៅតែមានស្ថិរភាពដដែល។ ក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក កាលពីឆ្នាំមុន ហ្វីលីពីន បានទិញអង្ករចំនួនជិតប្រាំលានតោនពីបរទេស ដែលក្នុងនោះវៀតណាម បានរួមចំណែកផ្គត់ផ្គង់ចំនួនជាង៣ ៦០០ ០០០តោន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ ប្រទេសវៀតណាម បានលក់អង្ករចំនួនជាង៥,៥លានតោនទៅក្រៅប្រទេសក្នុងតម្លៃ២ ៨០០លានដុល្លារ ដោយប្រទេសហ្វីលីពីន នៅតែបន្តជាអ្នកទិញដ៏ធំបំផុតរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ប្រាក់ចំណូលបានធ្លាក់ចុះចំនួន១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទន្ទឹមនឹងការផ្អាកការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន […]


កាលវិភាគផ្សព្វផ្សាយ