ព័ត៌មានពេលព្រឹក
photo_2023-10-17_08-27-20 (2)
អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េកំណត់យកផលិតផលម្រេចកំពតនិងទឹកឃ្មុំព្រៃមណ្ឌលដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប
អង្គភាព កម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និង KIPA បានកំណត់យកទំនិញសម្គាល់ភូមិសាស្រ្តចំនួន ២ រួមមាន “ម្រេចកំពត” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដើម្បីសិក្សា និងប្រមូលព័ត៌មានលម្អិត ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំរុញការកសាងកេរ្ត៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តនេះឱ្យមានភាពល្បីល្បាញបន្ថែមទៀត។នេះបើយោងតាមក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៩ខែតុលាឆ្នំា២០២៣នេះ។ បើយោងតាមក្រសួងពាណិជកម្ម ទន្ទឹមនិងម្រេចកំពតនិងទឹកឃ្មុំព្រៃមណ្ឌលគីរី កំណត់ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក៏បានស្នើសុំ Ms. Yoon Ha Young អ្នកគ្រប់គ្រង នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ របស់សមាគមលើកកម្ពស់ការច្នៃប្រឌិតកូរ៉េ (KIPA)ពិនិត្យ និងសិក្សាលម្អិតលើទំនិញសម្គាល់ភូមិសាស្រ្ត “ស្ករត្នោតកំពង់ស្ពឺ” មួយបន្ថែមទៀត ចំពោះការកែច្នៃទឹកត្នោតទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់ ដើម្បីលើកកម្ពស់ជីវភាព គុណភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលដើមត្នោតគឺជានិមិត្តរូបនៃប្រទេសកម្ពុជា។ ជាលទ្ធផល តំណាង KIPO នឹងចុះទៅសិក្សា និងវាយតម្លៃលម្អិតលើទំនិញសម្គាល់ភូមិសាស្រ្តចំនួន ៣ រួមមាន “ម្រេចកំពត” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និង “ស្ករត្នោតកំពង់ស្ពឺ” […]
ព័ត៌មានពេលព្រឹក
photo_2023-10-05_09-40-47
រដូវកាលបើកការនេសាទឆ្នំានេះបានប្រកាសចាប់ផ្តើមពីខែតុលានេះហើយ
រដូវនេសាទនៅឆ្នំា២០២៣នេះ បានចាប់ផ្តើមបើកជាផ្លូវការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងជើងខ្សែស្របទន្ល ចតុមុខ និង នៅខាងត្បូងខ្សែស្របទន្លេចតុមុខ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា ដកស្រង់ដោយសារព័ត៌មានcc-Time ។ យោងតាមប្រភពខាងលើគូសបញ្ជាក់ថា រដូវបើកនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប នៅខាងជើងខ្សែស្របទន្ល ចតុមុខ បើកចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាបនៅ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តា។ ដោយឡែក ខេត្តស្ទឹងត្រែង បើកចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា។ ចំណែក ដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ នឹងបើកចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា […]
ព័ត៌មានពេលព្រឹក
photo_2023-10-11_15-01-31
កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅទីផ្សារបរទេសជិត៤០០លានដុល្លារអាមេរិក
នៅក្នុងរយៈពេល៩ខែឆ្នំា២០២៣កន្លងមកនេះប្រទេសកម្ពុជា បាននាំចេញអង្ករទៅទីផ្សារខាងក្រៅប្រទេសបានជាង៤៥ម៉ឺនតោន បើគិតជាទឹកប្រាក់មានជិត៤០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថ្មីៗនេះ។ ស្របពេលកម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករជិត៤០០លានដុល្លារអាមេរិក, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករកម្ពុជា បានសង្កេតឃើញថា និន្នាការនៅពេលបច្ចុប្បន្ននេះវិស័យកសិម្ម ដើរស្របតាមវិបត្តិសេដ្ឋកិច្ចសកល ហើយវិស័យមួយនេះមានជន្ទុលរឹងមំាសម្រាប់សម្រាប់កម្ពុជា ខណៈវិស័យមួយផ្សេងទៀតបានជាប់គំាំងមិនថាកម្ពុជាន នៅលើពិភពលោកដូចគ្នា។ អ្នកឧកញ៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា ដោយឡែកសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺគាត់បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ នៅក្នុងនោះបានផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់វិស័យឯកជន ដើម្បីជំរុញឱ្យមានការស្វែងរកទីផ្សារ ក៏ដូចជាលទ្ធភាពឱ្យត្រូវទៅនិងតម្រូវការទីផ្សារនិងការនាំចេញ។សម្តេចធិបតីនាយករដ្ឋមន្ត្រីគាត់បានចេញដំណើរបេសកកម្មទៅបរទេសមួយរយៈមកនេះមានទៅទីផ្សារដែលស្រូបយកផលិតផលកសិកម្មកម្ពុជា ក្នុងនោះក៏បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលបណ្តាប្រទេសដែលសម្តេចបានទៅទស្សនៈកិច្ច។ អ្នកឧកញ៉ា លើកឡើងថា យើងឃើញហើយថានៅពេលសម្តេចធិបតី ហ៊ុនម៉ាណែតបានទៅដល់ប្រទេសឥណ្ឌូណេស៊ីបានជជែកចរចារសុំបរិមាណអង្ករចំនួន២៥ម៉ឺនតោនសម្រាប់នាំចេញទៅទីផ្សារឥណ្ឌូណេស៊ី ។ តែកិច្ចការនេះត្រូវការពេលវេលាដើម្បីរៀបចំក្របខណ្ឌបច្ចេកទេស ដោយធ្វើយ៉ាងណាអាចយើងឆ្លើយតបបានទំាងបរិមាណ តម្លៃនិងការប្រកួតប្រជែង និងថាតើពេលវេលាណាប្រគល់និងទទួលនូវអង្ករបាន។ដោយឡែកមួយទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រីបានដឹកនាំប្រតិភូអមដំណើរដោយវិស័យឯកជនទៅប្រទេសចិន ក៏បានជជែកគ្នាផងដែរនៅបរិមាណនៃការនាំចេញអង្ករ រួមនិងកសិផលដទៃទៀតរបស់កម្ពុជាផលិតបាន ជាការឆ្លើយតបរដ្ឋាភិបាលប្រទេសចិនបានគំាំទ្រ ហើយបើតាមព័ត៌មានក្រៅផ្លូវការចិនមានបំណងថានិងបន្ថែមបរិមាណនាំចូលអង្ករពីកម្ពុជារហូតដល់៥០ម៉ឺនតោននៅពេលខាងមុខ”។‍ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ អង្ករកម្ពុជា មានប្រសាសន៍សង្កត់ធ្ងន់ថា ‍បើយើងមើលទៅលើបរិបទនាពេលបច្ចុប្បន តម្រូវការអង្ករកម្ពុជានៅលើទីផ្សារនៅពេលខាងមុខគឺត្រូវតែកើនឡើង ដោយសារវិស័យកសិកម្មខ្លំាង ស្របទៅតាមតម្រូវការសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហា គឺមានតែវិស័យកម្ម កសិផលិតកម្មនិងការនាំចេញរបស់កម្ពុជានេះទេ អាចជួយទៅដល់សេដ្ឋកិច្ចកម្ពុជាយើង ពិសេសជួយទៅដល់អ្នកពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម៕
ព័ត៌មានពេលព្រឹក
photo_2023-10-11_14-58-07
កម្ពុជាទទួលបានប្រាក់ចំណូលជាង ៣.២១៣លានដុល្លាអាមេរិកពីការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេស
គិតត្រឹមរយៈពេល៩ខែឆ្នំា២០២៣ កសិផលរបស់កម្ពុជាបាននាំចេញទៅក្រៅប្រទេស មានបរិមាណសរុប៥,៥លានតោន ក្នុងនោះអង្ករចំនួន៤៥ម៉ឺនតោន ស្រូវមានចំនួន១,៨លានតោន និងកសិផលក្រៅពីស្រូវអង្ករចំនួនជាង៣,៣លានតោនទៅកាន់ទិសដៅ៧១ប្រទេស ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា គិតត្រឹម រយៈពេល៩ខែឆ្នាំ២០២៣នេះតាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ជាង៣ ២១៣ លានដុល្លាអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង ៣៩៤លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៦៥៨លានដុល្លារអាមេរិក និងតម្លៃពីការនំាចេញកសិផលក្រៅពីស្រូវ អង្ករមានជាង ២ ១៥៩លានដុលា្លរអាមេរិក ។ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គូសបញ្ជាក់ថា ការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នំា២០២៣នេះ នៅតែបន្តថយចុះចំនួន១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២ ដោយសារ៖ ១)- វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិនៃការឡើងថ្លៃទំនិញជាទូទៅ ឬវិបត្តិអតិផរណា បានបន្តអូសបន្លាយធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់នៅក្នុងទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់ប្រជាជននៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់ជាហេតុបណ្តាលឱ្យប្រទេសទំាងនោះមានបញ្ហាខ្វះថវិកា ដោយបញ្ជាការទិញស្បៀងអាហារចំាបាច់តែប៉ុណ្ណោះ។ ២)-ការនាំចេញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យមានបរិមាណច្រើន ដែលជាបញ្ហាក្នុងការកត់ត្រាទិន្នន័យនាំចេញឱ្យបានច្បាស់លាស់ផងដែរ។ ៣)-ការរឹតត្បិតលើការនាំចេញស្បៀងអាហាររបស់ប្រទេសមួយចំនួន បណ្តាលឱ្យតម្លៃស្រូវនៅកម្ពុជា ហក់ឡើងខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុក សម្រាប់កិនអង្ករនាំចេញ ទន្ទឹមនឹងតម្លៃទីផ្សារអង្ករនៅលើពិភពលោកមានកំណើនតីចតួចតែប៉ុណ្ណោះ។ ប៉ុន្តែយើងសង្កេតឃើញមានការនាំចេញស្រូវចេញដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមមានច្រើន និង ៤)-ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដ បានសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងចរចារដើម្បីលក់អង្ករចំនួន […]
ព័ត៌មានពេលព្រឹក
photo_2023-10-11_14-43-37
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍បើកកិច្ចពិភាក្សាលើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ ការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣» ។ យោងតាមសារព័ត៌មានFRESH NEWS ផ្អែកតាមរបាយការណ៍វឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានសម្រេចនូវសមិទ្ធកម្មគន្លឹះជាបណ្តើរៗ, ក្នុងនោះរួមមាន ៖ ភាពជឿទុកចិត្តបាននៃថវិកា ដែលជាកាតាលីករដ៏សំខាន់ក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជា កំណើនម៉ាក្រូសេដ្ឋកិច្ច ទោះបីកម្ពុជាបានជួបប្រទះនូវវិបត្តិជាសកលនានាក្នុងពេលកន្លងមកក៏ដោយ ។ ជាក់ស្តែង, ទោះបីជាការប្រមូលចំណូលថវិកាជាតិក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ នេះ មានភាពថមថយបន្តិច បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ […]
ព័ត៌មានពេលព្រឹក
photo_2023-10-11_14-37-56
សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរីទទួលបានហិរញ្ញប្បទាន៤០%ពីគម្រោង CASDP
គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទហៅកាត់ថា CASDP បានផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដល់សហគមន៍កសិកម្មម្រេចសរីរាង្គនៅខេត្តមណ្ឌលគិរី ចំនួន៤០% ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គ កាលពីថ្ងៃទី២ខែ តុលា ឆ្នំា២០២៣កន្លងមកនេះ។ លោក គ្រី សុង ប្រធានសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី បានឱ្យដឹងថាទឹកប្រាក់ដែលសហគមន៍ទទួលបានពីគម្រោងខាងលើនេះសមាជិកនឹងយកទៅទិញសម្ភារដែលបម្រើទៅដល់ការដំាដុះម្រេចដូចជា ជន្លង សូឡា ម៉ាស៊ីនមូបទឹក និងទិញត្រាក់ទរ័ជាដើម។ លោក គ្រី សុង មានប្រសាសន៍ថា ហិរញ្ញប្បទានដែលផ្តល់ដោយគម្រោង CASDP បានផ្តល់ជូនសហគមន៍ក្នុងពេលនេះបានជួយសម្រួលការងាររបស់កសិករបានច្រើន ព្រោះសព្វថ្ងៃនេះសមាជិកសហគមន៍ត្រូវការថវិកាសម្រាប់បង្វិលក្នុងការដំាដុះម្រេចសរីរាង្គ។ បច្ចុប្បន្ននេះសមាគមមានសមាជិកចំនួន២១គ្រួសារដែលបាន ផលិតម្រេចសរីរាង្គ នៅលើផ្ទៃដី៥៥ហិកតា ហើយនៅក្នុងមួយឆ្នំាៗសហគមន៍ប្រមូលផលម្រេចសរីរាង្គសរុបជាង១០០តោន និងនៅក្នុងមួយឆ្នំាកសិករអាចលក់បានតម្លៃជាង៤០០០ដុល្លារអាមេរិក។ លោក គ្រី សុង លើកឡើងថា នៅពេលកន្លងមកក៏ដូចបច្ចុប្បន្ននេះកសិករដំាម្រេចសរីរាង្គ នៅពេលប្រមូលផលបានហើយត្រូវរងចំាអស់រយ:ពេលច្រើនខែទម្រាំបានលក់ចេញទៅឱ្យក្រុមហ៊ុន ហើយចំណុចនេះបានធ្វើឱ្យកសិករមួយចំនួនក៏បានបោះបង់ឈប់ដំាម្រេចសរីរាង្គខ្លះផងដែរ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម គិតត្រឹមរយៈពេលពេល៨ខែចុងក្រោយនេះដែរ ម្រេចរបស់កម្ពុជាបាននាំចេញបានប្រមាណ ៥០៩៤តោន ធ្លាក់ចុះប្រមាណ៣០% បើប្រៀបធៀបពេលដូចគ្នាឆ្នំា២០២២៕
ព័ត៌មានពេលព្រឹក
1 (4)
ប្រមុខរដ្ឋាភិបាលត្រៀមបញ្ចេញថវិកា១០០លានដុល្លារដើម្បីរក្សាស្ថិរភាពតម្លៃផលិតផលកសិកម្ម
ដើម្បីរក្សាស្ថិរភាពតម្លៃគ្រប់ប្រភេទផលិតផលកសិកម្មនៅក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។ នេះបើយោងតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ខែកញ្ញា ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក កន្លងទៅថ្មីៗនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍៍ថា ការណែនាំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន មានគោលបំណងជំរុញផលិតកម្ម ទីផ្សារ និងរក្សាតុល្យភាពនៃតម្លៃកសិផលសំខាន់ៗក្នុងកម្រិតសមហេតុផល តាមរយៈការដាក់ឱ្យប្រើប្រាស់កញ្ចប់ថវិកាជាក់លាក់មួយ ដោយចាប់ផ្តើមពី ១០០ លានដុល្លារអាមេរិក ជាមួយនឹងលទ្ធភាពក្នុងការបែងចែកថវិកាបន្ថែមទៀត ប្រសិនបើចាំបាច់ដើម្បីធ្វើអន្តរាគមន៍ទាន់ពេលវេលាដើម្បីទិញកសិផលពីកសិកម្ម ជាមួយគោលដៅរក្សាស្ថិរភាពតម្លៃក្នុងរដូវប្រមូលផលនីមួយៗ។ ទន្ទឹមនឹងរាជរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពតម្លៃផលិតផលកសិកម្ម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ រដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រីបច្ចេកទេសចំនួន ២៥០នាក់ ដើម្បីផ្តល់សេវាកសិកម្មដល់គ្រប់ឃុំនៅតាមតំបន់ជនបទទូទាំងប្រទេស ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ តាមរយៈការលើកកម្ពស់ផលិតផលកសិកម្ម។

កាលវិភាគផ្សព្វផ្សាយ