All Program
News & ជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាជាមួយបណ្តាធនាគាររដ្ឋចិន លើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម
ទីក្រុងណានីង-ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ីរបស់ចិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការពិសេស លើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ តំំណាងថ្នាក់ដឹកនាំធនាគារសាខាខេត្តខ្វាងស៊ី ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China-ICBC), ធនាគារចិន (Bank of China -BoC), ធនាគារកសិកម្មចិន (Agricultural Bank of China- ABC) និងធនាគារសាងសង់ចិន (China Construction Bank-CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ
កំពង់ធំ-ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចម្ការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិនិត្យផ្ទាល់នូវកន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចម្ការជាច្រើនគ្រួសារផងដែរ ។ ការអញ្ជើញជួបកសិករ និងប្រធានសមាគមខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងលោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា […]
News

របរចិញ្ចឹមមាន់របស់កសិករនៅអូរសោមជួយទាំងចំណូល និងជួយឱ្យមិនចំណាកស្រុក
ពលរដ្ឋមួយចំនួនដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ មិនត្រឹមតែជាការងារមួយនៅក្បែរផ្ទះសម្បែងមិនចំាបាច់ចេញទៅធ្វើការក្រៅផ្ទះ និងខ្លះទៀតត្រូវចំណាកស្រុកឆ្ងាយទេ តែមុខរបរកសិកម្មបែបបុរាណមួយនេះថែមទាំងអាចជួយរកចំណូលគ្រួសារមួយផ្នែកធំផងដែរ។ ក្នុងរយៈពេលជាង២ឆ្នាំមកនេះកសិករដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ស្រុកបានលើកឡើងថាជីវភាពផ្លាស់ប្តូរមួយកម្រិត ក្នុងនេះអាចជួយជួសជុលផ្ទះ ទិញម៉ូតូ និងអាចឱ្យកូនចៅទៅរៀនមិនជួបការលំបាកដូចដែលពួកគាត់ធ្លាប់ជួបប្រទះកាលពីមុននេះទៀតផង។ អ្នកស្រី ញ៉ែម ខាត់ណារស់នៅភូមិឆាយលុក ឃុំ អូរសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់បានលើកឡើងថា មុនចាប់មុខរបរចិញ្ចឹមមានជាអាជីពនេះគាត់ និង ស្វាមីជាអ្នកដើរស៊ីឈ្នួលគេ តាមចំការ ហើយឃើញថាជីវភាពខ្វះខាតច្រើន។កាលនោះមុខរបរស្ទើររកស៊ីព្រឹកខ្វះល្ងាចតែបន្ទាប់ពីគម្រោងរេដបូកចូលមកក្នុងអំឡុងចុងឆ្នាំ២០២២អ្នកស្រីក៏ស្ម័គ្រចិត្តចូលគម្រោងនេះ ហើយសម្រេចចិត្តជ្រើសរើសមុខរបរចិញ្ចឹមមាន់។ ស្រ្តីដែលធ្លាប់តែស៊ីឈ្នួលគេហើយបានផ្លាស់ប្តូរមុខរបរចិញ្ចឹមមាន់រូបនេះបានរំលឹកថា កាលពីកកើតដំបូងឡើយ អ្នកស្រីមិនមានអ្វីទាំងអស់គឺបានអង្គការសម្ព័ន្ធមិត្ត សត្វព្រៃជួយបណ្តុះបណ្តាលលើបច្ចេកទេសចិញ្ចឹមមាន់ ជួយរៀបចំ និងសាងសង់ទ្រុង ផ្តល់មាន់ជិត៨០ក្បាល និងផ្តល់ចំណី៦បាវ។ក្នុងរយៈពេលត្រឹមតែ៣ខែមាន់ដែលអង្គការផ្តល់ជាមេពងស្រាប់ៗនោះធ្វើឱ្យអ្នកស្រីអាចយកពងលក់ និងភ្ញាស់កូនមាន់អាចលក់បានប្រាក់ចំណូលជាបន្តបន្ទាប់ ធ្វើឱ្យអ្វីៗដែលធ្លាប់តែជួបការលំបាកអាចផ្លាស់ប្តូរមកល្អប្រសើរយ៉ាងខ្លីប៉ុណ្ណោះ។ ស្រ្តីដែលបានប្រកាន់យកមុខរបរចិញ្ចឹមមាន់តាមរយៈគម្រោងរេដបូកនេះបានប្រាប់បន្ថែមថា”គម្រោងគេអត់លែងដៃយើងទេ។គេបានជួយយើងរហូតមកដល់សព្វថ្ងៃ។ដោយសារតែការជួយនេះហើយទើបធ្វើឱ្យមុខរបរចេះតែលូតលាស់ ហើយពុំមានឧបសគ្កច្រើនរឿងមាន់ឈឺងាប់ដូចអ្នកដទៃទេ។មកដល់ពេលនេះខ្ញុំមានថវិការធ្វើផ្ទះ ទិញម៉ូតូ មានថវិការឱ្យកូនរៀន និងការចាយវាយប្រចាំថ្ងៃនេះគឺតាមរយៈការចិញ្ចឹមមាន់នេះឯង”។ ដោយឡែកលោក ភ្ញាំង ភាព អ្នកជ្រើសរើសចិញ្ចឹមមាន់មួយរូបទៀតដែលចាប់ផ្តើមចិញ្ចឹមមាន់ក្នុងអំឡូងចុងឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះបានប្រាប់ថាការចិញ្ចឹមមាន់ក៏ជាមុខរបរមួយជួយឱ្យក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរមកល្អប្រសើរជាងមុន។គាត់ធ្លាប់តែដើរស៊ីឈ្នួល និងពេលខ្លះនៅតែផ្ទះដែលគ្មានមុខរបរអ្វីសោះនោះបានជួយឱ្យលោកមានអាជីពមួយរឹងមាំគួរសម។ បុរសវ័យ២៣ឆ្នាំរូបនេះបានរៀបរាប់ថា មុខរបរនេះបានជួយឱ្យគាត់មានលំនឹងក្នុងគ្រួសារ មើលទៅវាហាក់ពុំមានអ្វីធំដុំតែនៅពេលយើងចិញ្ចឹមមានបច្ចេកទេសត្រឹមត្រូវពោលគឺមាន់មិនឈឺងាប់វាពិតជាមុខរបរមួយអាចជួយឱ្យយើងអាចរកចំណូលបានសម្រាប់ចិញ្ចឹមគ្រួសារ។ ដោយឡែកកញ្ញា ផេង សោភា អ្នកទទួលខុសត្រូវមួយរូបរបស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ដល់សមាជិកក្រុមគ្រួសារពលរដ្ឋនៅឃុំអូរសោម បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ […]
News

អ្នកវិនិយោគវ័យក្មេងខេត្តអ៊ីនណានស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីនៅកម្ពុជាដើម្បីធ្វើការនាំចេញ
រាជធានីភ្នំពេញ៖ លោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញការចាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីនៅកម្ពុជាដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ ការលើកឡើងរបស់ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី១១ខែមីនាឆ្នាំ២០២៥។ លោក លាវ យ៉ុង មានប្រសាសន៍លើកឡើងថានាពេលកន្លងមក បានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ។ដូចនេះឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ បន្ថែមលើសពីនេះ,ឯកឧត្តមក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។ ទាក់ទងនិងវិស័យស្វាយចន្ទីនេះ, បើយោងតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់បានលើកឡើងថា គម្រោងបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលរាជរដ្ឋាភិបាលគ្រោងបង្កើតក្នុងខេត្តកំពង់ធំនេះវាជារឿងល្អ សម្រាប់វិនិយោគិនទទួលបានការលើកលែង […]
News & អន្តរជាតិ

អត្រានាំចេញអង្កររបស់ឥណ្ឌា ធ្លាក់ចុះទាបជាងការនាំចេញរបស់វៀតណាម
អន្តរជាតិ៖ តម្លៃអង្ករនាំចេញពីប្រទេសឥណ្ឌា បានបន្តធ្លាក់ចុះក្នុងសប្តាហ៍នេះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតម្រូវការខ្សោយ និងការផ្គត់ផ្គង់ច្រើន ខណៈអង្ករវៀតណាម មានតម្រូវការកើនឡើងទៅវិញ។ យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ ទៅ៤១៥ដុល្លារក្នុង មួយតោន គឺធ្លាក់ចុះពី៤១៣ដុល្លារ និង៤២០ដុល្លារ កាលពីសប្តាហ៍មុន។ អ្នកនាំចេញអង្ករ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បាននិយាយថា ប្រទេសវៀតណាមបានលក់អង្ករយ៉ាងគំហ៊ុកនៅលើទីផ្សារពិភពលោក បានបន្តផលប៉ះពាល់លើតម្លៃរបស់ប្រទេសដទៃទៀត។ ក្រសួងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងកាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៥នេះថា ខ្លួននឹងអនុវត្តកិច្ចសន្យានាំចេញអង្ករក្នុងបរិមាណចំនួន១សែនតោនទៅកាន់ប្រទេសបង់ក្លាដែស ខណៈតម្លៃអង្ករក្នុងប្រទេសបង់ក្លាដែសបន្តកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការជំរុញទុនបម្រុងតាមរយៈការនាំចូល ក៏ដោយ។ អ្នកនាំចេញអង្ករវៀតណាមត បាននិយាយថា «តម្រូវការផ្គត់ផ្គង់មានច្រើននៅពេលនេះ រាប់ទាំងតម្រូវការនៅក្នុងប្រទេសវៀតណាម និងតម្រូវការពីពីប្រទេសផ្សេងទៀត ។ ទោះបីជាមានតម្រូវការក្នុងស្រុកច្រើនក៏ដោយ ប៉ុន្តែតម្លៃនៅតែធ្លាក់ចុះ»។ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អង្ករបាក់៥ភាគរយរបស់វៀតណាម លក់ក្នុងតម្លៃ៣៨៩ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះពី៣៩៣ដុល្លារ ក្នុងមួយតោន។ ទន្ទឹមនឹងនេះដែរ អ្នកនាំចេញអង្ករថៃ បាននិយាយថា តម្រូវការនាំចេញរបស់ថៃហាក់ដូចជានៅដដែល។ អង្ករបាក់៥ភាគរបស់ថៃ លក់ក្នុងតម្លៃ៤១៥ដុល្លារក្នុងមួយតោន […]




