News
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ដែលមានស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការស្វែងរកឱកាសវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ការផលិតថាមពលបៃតងចេញពី Biomass និងកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមក្រុមហ៊ុន KASEN (KASEN Group) ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានចង្កោមសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្មធំៗមួយចំនួន។ ជាមួយគ្នានេះ ក្រុមនេះ មានតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនចំនួនពីរគឺនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងបទពិសោធច្រើនពាក់ព័ន្ធនឹងការងារនេះ ជាពិសេស Zhejiang Special Economic Zone ដែលមានជំនាញគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។ H.E. Dr. […]
News & អន្តរជាតិ

ការនាំចេញផ្លែម្ទេសម៉ិកស៊ិក រកចំណូលបាន១,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
ក្រុងម៉ិកស៊ិក៖ ការនាំចេញផ្លែម្ទេសរបស់ម៉ិកស៊ិក ទទួលបានចំណូលជាទឹកប្រាក់ចំនួនសរុប១,២២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលកើនឡើង៤,៦ភាគរយ ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែបែរជាបរិមាណនាំចេញបានធ្លាក់ចុះ១,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមតែ១,១៣លានតោន។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ផលិតផលផ្លែម្ទេសរបស់ប្រទេសម៉ិកស៊ិក ល្បីល្បាញដោយសារមានពូជច្រើនចម្រុះ អាចដាំដុះបានទាំងក្នុងអាកាសធាតុត្រូពិច និងអាកាសធាតុក្តៅខ្លាមង ព្រមទាំងមានការចូលរួមយ៉ាងច្រើនពីកសិករតូចតាចថែមទៀតផង។ ផ្លែម្ទេសនៅតែជាអាហារចម្បងក្នុងការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវវត្តមានជាបន្តនៅក្នុងទីផ្សារនាំចេញ។ បន្ទាប់ពីដំណាំប៉េងប៉ោះផ្លែក្រហម ផ្លែម្ទេសត្រូវបានជាប់ចំណាត់ថ្នាក់ជាបន្លែនាំចេញច្រើនជាងគេទីពីររបស់ម៉ិកស៊ិក ក្នុងឆ្នាំ២០២៥។ សរុបមក ការនាំចេញបន្លែពីប្រទេសម៉ិកស៊ិក បានធ្លាក់ចុះ៦,៦ភាគរយ បើគិតជាទឹកប្រាក់ស្មើនឹង ១៤,៩០ពាន់លានដុល្លារ ខណៈបរិមាណនាំចេញបានកើនឡើង១,១ភាគរយ ដល់បរិមាណ១០,៧៩លានតោន។ ក្រុមហ៊ុនធំៗ ដែលសកម្មក្នុងការផលិត និងនាំចេញផ្លែម្ទេសម៉ិកស៊ិក កំពុងដាំដុះក្នុងទ្រង់ទ្រាយធំ មានទាំងដាំនៅតាមទីវាល និងនៅក្នុងផ្ទះសំណាញ់ រួមទាំងមានការវេចខ្ចប់ និងនាំចេញ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនៅក្នុងសហរដ្ឋអាម៉េរិកថែមទៀត។ ពាណិជ្ជកម្មកសិកម្មរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក នៅតែបន្តវិវត្តដោយមានផលិតផលចម្រុះ មានផ្លូវដឹកជញ្ជូនល្អ និងរយៈពេលប្រមូលផលវែងជាងមុន សម្រាប់ដំណាំនៅតាមបណ្តោយព្រំដែនរវាងប្រទេសទំាងំពីរ ដែលមានប្រវែងសរុបជាង៣ ២០០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសម៉ិកស៊ិក នៅតែរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៤ជាមួយបណ្តាប្រទេសចំនួន៥០។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង (NAFTA) ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ ហើយក្រោយមកត្រូវបានជំនួសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីចុះបញ្ជីទុរេនសាច់ក្រហម ជាដំណាំសម្គាល់ភូមិសាស្ត្រ នៅកោះជ្វាខាងកើត
ហ្សាការតា៖ ផ្លែទុរេនសាច់ក្រហមដាំដុំនៅតំបន់ បានយូវ៉ាងគី (Banyuwangi) នៃកោះជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាផ្លែទុរេនដំបូងគេ ដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្ត្រ តាមរយៈការចេញវិញ្ញាបនបត្រពីក្រសួងនីតិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី។ ការកំណត់ម៉ាកសម្កាល់នេះបញ្ជាក់ពីទំនាក់ទំនងរបស់ផ្លែទុរេនទៅនឹងប្រភពដើមរបស់វា ដែលត្រូវបានដាំដុះក្នុងភូមិសាស្ត្រ នៃ នៅកោះជ្វាខាងកើត និងផ្តល់ការការពារស្របច្បាប់សម្រាប់ឈ្មោះផលិតផលផ្លែឈើឥណ្ឌូណេស៊ី។ វិញ្ញាបនបត្រទទួលស្គាល់ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ជាផលិតផលមានគុណភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានភ្ជាប់ទៅនឹងកន្លែងដាំដុះរបស់ដំណាំទុរេនប្រភេទនេះ។ ម៉ាកសម្គាល់ភូមិសាស្ត្រដំណាំនៅនឹងកន្លែងខាងលើនេះ សម្រាប់ការប្រើឈ្មោះផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ត្រូវបានដាក់កម្រិតចំពោះអ្នកផលិតនៅក្នុងតំបន់កំណត់ និងត្រូវអនុលោមតាមស្តង់ដារផលិតកម្ម ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី។ ដំណើរការដាក់ពាក្យស្នើសុំបញ្ជាក់ដំណាំសម្គាល់ភូមិសាស្ត្រនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២៣ និងត្រូវបានដាក់បញ្ចូលក្នុងដំណើរការផ្ទៀងផ្ទាត់ជាផ្លូវការ ដោយអាជ្ញាធរឥណ្ឌូណេស៊ីបានវាយតម្លៃចំពោះការអនុវត្តផលិតកម្ម ឯកសារបញ្ជាក់ប្រភពដើម និងទំនាក់ទំនងរវាងគុណភាពផលិតផល និងស្ថានភាពបញ្ជាក់ភូមិសាស្ត្រក្នុងតំបន់។ កត្តាដូចជាសមាសធាតុដី របបទឹកភ្លៀង និងរយៈកម្ពស់ ត្រូវបានវាយតម្លៃរួមជាមួយនឹងវិធីសាស្ត្រដាំដុះនៅក្នុងតំបន់។ វិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រ បង្កើតក្របខ័ណ្ឌគ្រប់គ្រងពីរបៀប ដែលផ្លែទុរេនអាចត្រូវបានផលិត និងដាក់លក់ក្នុងនាមផ្លែឈើចុះបញ្ជី។ អ្នកផលិតណា ដែលប្រើឈ្មោះ ទុរេនសាច់ក្រហម បានយូវ៉ាងគី តម្រូវឱ្យអនុវត្តតាមស្តង់ដារកំណត់ ដែលភ្ជាប់ទៅនឹងប្រភពដើម និងលក្ខណៈពិសេសរបស់ផលិតផល។ យោងតាមប្រធានស្តីទីនៃសេវាកម្មកសិកម្ម និងស្បៀងអាហារប្រចាំតំបន់បានយូវ៉ាងគី បានឱ្យដឹងថា លក្ខណៈពិសេសទាំងនេះបានមកពីលក្ខខណ្ឌបរិស្ថាន និងការអនុវត្តដាំដុះ។ ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ត្រូវបានកំណត់អត្តសញ្ញាណដោយពណ៌សាច់ ដែលមានចាប់ពីពណ៌ក្រហមស្រាល […]
News & ជាតិ

គិតត្រឹមខែមករា ដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករជាង១១ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន៧០,៩៣លានដុល្លារ
ភ្នំពេញ៖ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងរយៈពេលមួយខែ ដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១១៥ ៧៨៤តោន មានកំណើន៤៨ភាគរយ បើធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា តាមពិតនៅដើមឆ្នាំ២០២៦នេះ ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជាមានសន្ទុះកើនឡើង បូករួមនិងចុងអង្ករផង បើធៀបនិងឆ្នាំមុន គឺកម្ពុជានាំចេញបានចំនួន៥៩ ០០០តោន ។ ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួរ បានអំពាវនាវដល់កសិករទាំងអស់ ត្រូវនាំគ្នាដាំពូជស្រូវផ្ការំដួលចាប់ពីខែ៥ និងខែ៦ ខាងមុខនេះ និងពូជសែនក្រអូប សម្រាប់តម្រូវការទីផ្សារថ្មីមានដូចជា សហរដ្ឋអាម៉េរិក និងចិនជាដើម។ ពូជស្រូវទាំងនេះ បើធៀបនិងពូជស្រូវ OM មានទីផ្សារល្អជាង ប៉ុន្តែចំពោះពូជស្រូវស្រងែវិញ គឺជាជម្រើសដ៏ល្អសម្រាប់កសិករផងដែរ។ យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ការនាំចេញអង្ករ កឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥០ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៤៥។ ក្នុងនេះការនាំចេញមានទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ បានបរិមាណអង្ករចំនួន៣៨ ១៥៦តោន គិតជាទឹកប្រាក់ចំនួន២៦,៥៣លានដុល្លារ ចំណែកនាំចេញទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន២៥ ៤១៦តោន […]
News & អន្តរជាតិ

អេហ្ស៊ីប ត្រូវបានអនុញ្ញាតឱ្យនាំចូលខ្ទឹមបារាំង និងខ្ទឹមស ចូលទីផ្សារវៀតណាម
គែរ៖ ក្រសួងកសិកម្ម និងដីធ្លីរបស់អេហ្ស៊ីប បានចេញសេចក្តីប្រកាសថា ប្រទេសអេហ្ស៊ីប ទទួលបានអនុញ្ញាតឱ្យនាំចូលខ្ទឹមបារាំង និងខ្ទឹមសចូលទីផ្សារវៀតណាម បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងកសិកម្ម និងដីធ្លីរបស់ប្រទេសអេហ្ស៊ីប បានបញ្ជាក់ថា លោករដ្ឋមន្ត្រី អាឡា ហ្វារ៉ូក (Alaa Farouq) បានអនុម័តការបើកទីផ្សារនៅរដូវកាលនាំចេញថ្មី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការពង្រីកការនាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីអគ្នេយ៍។ ការសម្រេចបាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍រួមពីលោក អាមេត អូសសាម (Ahmed Ossam) ប្រធានផ្នែកសេវាកម្មកសិកម្ម និងការតាមដានវិស័យកសិកម្ម និងលោក ម៉ូហាម៉េត អែល ម៉ានស៊ី (Mohamed El-Mansi) ប្រធានរដ្ឋបាលកណ្តាលនៃការធ្វើចត្តាឡីស័កកសិកម្មរបស់អេហ្ស៊ីប។ របាយការណ៍នេះ បានរៀបរាប់ពីការងារបច្ចេកទេស និងបទប្បញ្ញត្តិ ដែលបានអនុវត្តអស់រយៈពេលជាងពីរឆ្នាំ ដោយសហការជាមួយស្ថានទូតអេហ្ស៊ីប នៅទីក្រុងហាណូយ ដែលបានបញ្ចុះបញ្ចូលឱ្យប្រទេសវៀតណាមព្រមទទួលស្គាល់ប្រព័ន្ធភូតគាមអនាម័យរបស់អេហ្ស៊ីបសម្រាប់ខ្ទឹមបារាំង និងខ្ទឹមស។ យោងតាមក្រសួងកសិកម្ម និងដីធ្លី បានឱ្យដឹងទៀតថា ការធ្វើចត្តាឡីស័កកសិកម្មអេហ្ស៊ីប បានសម្របសម្រួលការផ្លាស់ប្តូរបច្ចេកទេសជាមួយអាជ្ញាធរវៀតណាម ដើម្បីដោះស្រាយតម្រូវការសុខភាពរបស់ដំណាំ និងពិធីសារត្រួតពិនិត្យ។ ភាគីវៀតណាម […]
News & ជាតិ

កម្ពុជា-ចិន ចាប់ផ្តើមកិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងឯកជន ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាថ្មីៗនេះបានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ថ្លែងក្នុងកម្មវិធីនាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។ ឯកឧត្តមបានបន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះការសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។ ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ […]
News & អន្តរជាតិ

ប៉ាគីស្ថានសុំឱ្យហ្វីលីពីនជួយទិញអង្ករថែមទៀត
ការ៉ាជី៖ រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទាក់ទងទៅប្រទេសហ្វីលីពីន ដើម្បីជំរុញឱ្យជួយទិញអង្ករបន្ថែម ពីព្រោះបច្ចុប្បន្នប៉ាគីស្ថានមានបរិមាណអង្ករលើសតម្រូវការ និងរក្សាបាននូវគុណភាពខ្ពស់។ ការប្រកាសនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ចាម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន និងលោកបណ្ឌិត អេមម៉ានូអែល ហ្វេណេនដេស (Emmanuel R. Fernandez) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសប៉ាគីស្ថាន។ តាមការណែនាំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេសបាស ហ្សារីហ្វ (Shehbaz Sharif) ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ប្រមុខរដ្ឋាភិបាលខ្លួន ក្នុងការកំណត់ទីផ្សារអាទិភាពសម្រាប់ការនាំចេញអង្ករ និងបានស្នើសុំជាផ្លូវការឱ្យភាគីហ្វីលីពីនពិចារណាលើការជួយទិញអង្ករបន្ថែមទៀតពីប្រទេសប៉ាគីស្ថាន។ លោកបានគូសបញ្ជាក់ថា ប៉ាគីស្ថានកំពុងស្ថិតក្នុងគន្លងផលិតកម្មកសិកម្មដ៏រឹងមាំ ដោយមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ការនាំចេញ ជាមួយនឹងការរក្សាបាននូវស្តង់ដារគុណភាពជាប់ជាប្រចាំ។ លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ទៀតថា ទីផ្សារអង្ករពិភពលោកកំពុងមានការផ្លាស់ប្តូរ ដោយសារការត្រឡប់មកវិញរបស់អ្នកផ្គត់ផ្គង់ធំៗ ដែលធ្វើឱ្យការប្រកួតប្រជែងតម្លៃកាន់តែមានភាពតានតឹង។ ដើម្បីឆ្លើយតបនឹងស្ថានភាពបែបនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ចេញយន្តការ ដើម្បីធានាបាននូវការប្រកួតប្រជែងតម្លៃគោល រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុនៅនឹងកន្លែង ដើម្បីឱ្យអង្ករប៉ាគីស្ថាននៅតែមានភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើប៉ាគីស្ថានអាចផ្គូរផ្គងតម្លៃទីផ្សារបាន នោះនឹងមានឱកាសខ្លាំងក្នុងការពង្រីកពាណិជ្ជកម្មអង្ករទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតហ្វីលីពីនថា ប្រទេសប៉ាគីស្ថានបានកំណត់យកប្រទេសហ្វីលីពីន ជាដៃគូសំខាន់មួយសម្រាប់ការលើកកម្ពស់ការនាំចេញអង្ករ ហើយការសម្របសម្រួលទាន់ពេលវេលារវាងភាគីទាំងពីរ នឹងជួយបង្កើតផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងបរិបទនៃការដេញថ្លៃលទ្ធកម្មនាពេលខាងមុខនៅហ្វីលីពីន។ […]
News & ជាតិ

កសិដ្ឋានខ្មែររីករាយ ត្រៀមបញ្ចេញស៊ុតទា៦០ម៉ឺនគ្រាប់ ដើម្បីត្រៀមផ្គត់ផ្គង់ទីផ្សារ ក្នុងរដូវបុណ្យចូលឆ្នាំចិន
ដោយ អ៊ីវ ឈៀងនី ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមនៅពេលខាងមុខនេះ កសិដ្ឋានខ្មែររីករាយមួយស្ថិតនៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រៀមបញ្ចេញស៊ុតទារពីប្រាំសែនទៅប្រាំមួយសែនគ្រាប់ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ។ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ ដែលចិញ្ចឹមទាយកស៊ុត បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ននេះ ចំនួនទាក្នុងកសិដ្ឋានរបស់លោកមានជិតមួយសែនក្បាល ដែលអាចផលិតស៊ុតប្រចាំថ្ងៃ បានចន្លោះពីជាង៧០ ០០គ្រាប់ ទៅ ៨០ ០០០គ្រាប់ក្នុងមួយថ្ងៃ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ លោកបានត្រៀមរៀបចំប្រមែប្រមូលពីសហគមន៍ចិញ្ចឹមទាយកពងទូទាំងស្រុកខ្សាច់កណ្តាល ដើម្បីយកមកផ្គត់ផ្គង់ និងបំពេញតម្រូវអតិថិជនមិនឱ្យខកចិត្តនោះទេ។ ចំពោះការចែកចាយទៅកាន់ទីផ្សារនាពេលបច្ចុប្បន្ន លោកបានឱ្យដឹងទៀតថា ទីផ្សារអទិភាពមុនគេ គឺនៅរាជធានីភ្នំពេញ បន្ទាប់មកគឺតាមបណ្តាខេត្តមួយចំនួន ដូចជាទីផ្សារខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ កោះកុង វាលវែង អូសោម ប៉ោយប៉ែត សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ លោកបានបន្តថា ចំពោះតម្លៃពងទានាពេលបច្ចុប្បន្ននៅក្នុងទ្រុង គឺពងទាលេខ១ មានតម្លៃ៣៥០រៀលក្នុងមួយគ្រាប់ ចំណែកឯពងទាប្រភេទលេខ២ តម្លៃ៣៣០រៀលក្នុងមួយគ្រាប់។ ហើយតម្លៃនៅលើទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា […]
News & អន្តរជាតិ

វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ក្នុងការនាំចេញដំឡូងមីលើពិភពលោក
ហាណូយ៖ ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការនាំចេញដំឡូងមីនៅលើពិភពលោក ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់ខ្លួននៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្លាភាពក្នុងវិស័យដាំដុះ និងការបំផ្លាញព្រៃឈើ។ តាមរយៈកិច្ចប្រជុំរៀបចំដោយសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយសមាគមដំឡូងមីវៀតណាម និងអង្គការឃ្លាំមើលនិន្នាការព្រៃឈើ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦នេះ បាននិយាយលើប្រធានបទខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់វៀតណាម។ លោក ងៀម មិញទៀន ប្រធានសមាគមដំឡូងមីវៀតណាម បាននិយាយថា ការផលិត ការកែច្នៃ និងពាណិជ្ជកម្មដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មកសិកម្មរបស់វៀតណាម និងជួយលើកកម្ពស់ជីវភាពរស់របស់គ្រួសារកសិករវៀតណាមប្រហែល១,២លានគ្រួសារ ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងតំបន់ជួបការលំបាក។ រួមជាមួយនឹងការប្រើប្រាស់ក្នុងស្រុក ដំឡូងមីបានបង្ហាញពីកំណើននាំចេញដ៏រឹងមាំ ដោយប្រាក់ចំណូលនៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល១,៣ពាន់លានដុល្លារ ធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៣របស់ពិភពលោក។ វៀតណាម ជាប្រទេសផលិតដំឡូងមីដ៏សំខាន់ និងជាមជ្ឈមណ្ឌលកែច្នៃ និងនាំចេញដ៏ធំមួយនៅក្នុងតំបន់ ហើយការផ្គត់ផ្គង់ដំឡូងមីប្រចាំឆ្នាំ មានបិរមាណជាង១៨លានតោន ក្នុងនោះប្រហែល៥៨ភាគរយ បានមកពីផលិតកម្មក្នុងស្រុក និង៤២ភាគរយបានមកពីការនាំចូល ដែលភាគច្រើននាំចូលពីប្រទេសឡាវ និងប្រទេសកម្ពុជា។ ផ្ទៃដីដាំដុះដំឡូងមីនៅប្រទេសវៀតណាមគ្របដណ្តប់លើផ្ទៃដីជាង៥០ម៉ឺនហិកតា ដែលផ្តល់ទិន្នផលប្រហែល១០លានតោន ជារៀងរាល់ឆ្នាំ ខណៈពេលការនាំចូលមានបិរមាណប្រហែល៨លានតោន។ អ្នកចូលរួមក្នុងប្រជុំនេះ បានលើកឡើងថា ទោះបីជាបរិមាណនាំចេញបានកើនឡើងយ៉ាងខ្លាំងក៏ដោយ តែតម្លៃនាំចេញបានកើនឡើងយឺតៗ។ ចំពោះដំណោះស្រាយរយៈពេលវែង គឺការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ ដោយកាត់បន្ថយបន្តិចម្តងៗនូវការនាំចេញដំឡូងមីស្ងួត ហើយលើកទឹកចិត្តដល់ការវិនិយោគលើផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាកែច្នៃជាម្សៅ និងផលិតផលសម្រាប់វិស័យម្ហូបអាហារ […]
News & ជាតិ

តំណាងធនាគារ ARDB ជួបពិភាក្សាជាមួយប្រតិភូវិនិយោគិនកូរ៉េ, អង្គការអុកស្វាមនៅកម្ពុជា និងសហគមន៍កសិកម្មតាសីសាមគ្គី
ភ្នំពេញ៖ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយប្រតិភូវិនិយោគិនកូរ៉េ, អង្គការអុកស្វាមនៅកម្ពុជា និងតំណាងសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរមតិយោបល់លើទិដ្ឋភាពនៃការផ្ដល់ហិរញ្ញប្បទានកសិកម្មគំាទ្រដល់តួអង្គក្នុងខ្សែសង្វាក់តម្លៃកសិកម្ម។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្ដាលនៃធនាគារ ARDB ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបប្រជុំជាមួយប្រតិភូវិនិយោគិនកូរ៉េ អង្គការអុកស្វាមនៅកម្ពុជា និងក្រុមការងារនៃសហគមន៍កសិកម្មតាសីសាមគ្គី។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍លើកឡើងពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកិសកម្ម (ARDB) ក្នុងការគាំទ្រ និងផ្តល់ឥណទានដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិឧស្សាហកម្ម និងការស្វែងរកឱកាសនៃកិច្ចសហការ និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ធនាគារ ARDB បានវិវឌ្ឍន៍ពីធនាគារឯកទេស ដែលធ្វើតែប្រតិបត្តិការផ្តល់ឥណទានដុំដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ដែលធ្វើប្រតិបត្តិការធនាគារពេញលេញរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្តល់មធ្យោបាយទូទាត់។ លើសពីនេះ ធនាគារ […]
News & អន្តរជាតិ

ម៉ាឡេស៊ីទម្លាក់កញ្ចប់មូលនិធិជាង២៥ដុល្លារដល់សហគមន៍ចិន-ម៉ាឡេ ដើម្បីពង្រឹងសហគ្រាស
គូឡាឡាំពួរ ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសអំពីគំនិតផ្តួចផ្តើមផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានរីងគីត ឬស្មើនឹងជាង២៥លានដុល្លារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សហគមន៍ម៉ាឡេស៊ីដើមកំណើតចិន ដើម្បីពង្រីកលទ្ធភាពទទួលបានដើមទុនបន្ថែម។ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត ចិន ជី សឹង (Dr. Chin Chee Seong ) បានពិពណ៌នាគម្រោងមូនិធិនេះថា ហិរញ្ញប្បទាននេះល្អណាស់ មានអត្រាការប្រាក់ទាប មិនមានលក្ខខណ្ឌស្មុគស្មាញ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំជាដើម។ លោកបានថ្លែងថា «នេះជាប្រភេទហិរញ្ញប្បទាន ដែលអាចជួយសហគ្រិនបានយ៉ាងជាក់ស្តែង ដែលពីមុនអាជីវកម្មភាគច្រើនត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញតាមធនាគារ។ បច្ចុប្បន្នដំណើរការត្រូវបានសម្រួលឱ្យកាន់តែងាយស្រួលជាមុន។ ខ្ញុំសង្ឃឹមថា ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន នឹងដាក់ពាក្យស្នើសុំមូលនិធិនេះ»។ លោកប្រធានសមាគមបានបន្ថែមទៀតថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមូលនិធិ មានភាពបត់បែន ដោយអនុញ្ញាតឱ្យអាជីវកម្ម ដែលជនជាតិម៉ាឡេស៊ីដើមកំណើតចិន មានភាគហ៊ុនតិចជាង៥១ភាគរយ អាចដាក់ពាក្យសុំបាន ដរាបណាម្ចាស់ភាគហ៊ុនភាគធំ គឺជាជនជាតិម៉ាឡេស៊ី។ លោកក៏បានអំពាវនាវឱ្យធនាគារពិនិត្យមើលពាក្យស្នើសុំឱ្យបានឆាប់រហ័ស ហើយបញ្ជាក់ថា បើមានបញ្ហាណាមួយ អាចបញ្ជូនមកសមាគមវិញ ដើម្បីជួយសម្របសម្រួលបន្ថែមទៀត។ ព្រមជាមួយគ្នានេះដែរ លោក គូង លីនឡុង (Koong […]
News & អន្តរជាតិ

ឥណ្ឌាទម្លាក់កញ្ចប់ថវិកា២៤លានដុល្លារ ដើម្បីកែលម្អផ្លូវថ្នល់សម្រាប់ដឹកផ្លែប៉ោមទៅកាន់ទីផ្សារ
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងដឹកជញ្ជូន និងផ្លូវថ្នល់ បានអនុម័តជាគោលការណ៍នូវទឹកប្រាក់ប្រមាណ ២៤លានដុល្លារ ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់គម្រោងសាងសង់ និងកែលម្អផ្លូវ នៅក្នុងរដ្ឋហ៊ីម៉ាចាល់ ប្រទេស (Himachal Pradesh) ដែលស្ថិតនៅជាប់តំបន់ភ្នំហិមពាន្ត ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលផ្លែប៉ោម នៅក្នុងតំបន់ត្រជាក់នេះ។ ការអនុម័តកញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវដេលី រវាងអភិបាលរដ្ឋហ៊ីម៉ាចាល់ ប្រទេស និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងផ្លូវថ្នល់ឥណ្ឌា ដែលបានពិភាក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងរដ្ឋ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា ផ្លូវទាំងនេះឆ្លងកាត់ស្រុកមួយចំនួន ដែលគេរំពឹងថា នឹងជួយកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូនផលិតផលសាកវប្បកម្ម ជាពិសេសផ្លែប៉ោម ដោយបង្កើនលទ្ធភាពចូលទៅដល់ទីទីផ្សារ និងកាត់បន្ថយការចំណាយដឹកជញ្ជូនរបស់កសិករ។ ក្នុងឱកាសជួបពិភាក្សាគ្នានេះដែរ លោកអភិបាលរដ្ឋហិម៉ាចាល់ ប្រទេស ក៏បានស្នើសុំថវិកាបន្ថែមសម្រាប់ការជួសជុល និងថែទាំផ្លូវ និងស្ពានមួយចំនួនទៀត ដោយសារតែស្ថានភាពភូមិសាស្ត្រដីដាំដំណាំប៉ោមនេះ គឺជាតំបន់ភ្នំ ហើយផ្លូវងាយឆាប់ខូចឡើងវិញ នៅក្នុងរដូវវស្សា។ ជាមួយគ្នានេះ លោកបានផ្តល់ព័ត៌មានថ្មីៗអំពីផ្លូវជាតិសំខាន់ៗនៅក្នុងរដ្ឋ ដែលតភ្ជាប់កាន់ទីប្រជុំស្រុក ខេត្តក្រុង និងភ្ជាប់ជាមួយរដ្ឋជិតខាង ហើយបានលើកឡើងពីតម្រូវការក្នុងការបង្កើនចំនួនផ្លូវរូងក្រោមដី នៅក្នុងគម្រោងកែលម្អផ្លូវផងដែរ។ លោកអភិបាលរដ្ឋក៏បានស្នើឱ្យពន្លឿនការរៀបចំរបាយការណ៍គម្រោងលម្អិត សម្រាប់ផ្លូវបួនគន្លងក្នុងកញ្ចប់គម្រោងទី៥ ចំពោះផ្លូវវាងសំខាន់ៗមួយចំនួនទៅកាន់តំបន់ភាគខាងជើង។ […]
