News
News

ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងមានសក្តានុពលលើទីផ្សារសំខាន់ៗចំនួន ៤នៅលើពិភពលោក
ភ្នំពេញ៖ គិតមកដល់ត្រឹមខែតុលាឆ្នាំ២០២៤នេះ ផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបាននិងកំពុងមានសក្តានុពលលើទីផ្សារសំខាន់ៗចំនួន៤នៅលើពិភពលោក មានទីផ្សារប្រទេសចិន ទីផ្សារអឺរ៉ុប ទីផ្សារអារ៉ាប់ និងទីផ្សារសហរដ្ឋអាមេរិក។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មកដល់សព្វថ្ងៃនេះ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងមានសក្តានុពលនៅលើទីផ្សារប្រទេសចិន ទីផ្សារអឺរ៉ុប ទីផ្សារអារ៉ាប់ និងទីផ្សារអាមេរិក ហើយនៅក្នុងនោះចិន ជាទីផ្សារមានសក្តានុពលខ្លំាងជាងគេ ។ លោកបន្តថា “សព្វថ្ងៃនេះវិនិយោគិនចិនកំពុងសម្លឹងមើលកម្ពុជា។ កាលពីមុនចិនមិនទាន់ដឹងថាកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីធំ ហើយអាចផលិតគ្រាប់ស្វាយចន្ទីបានល្អនោះទេ ប៉ុន្តែពេលនេះបានដឹងច្បាស់ហើយ ហើយនៅពេលខាងមុខនេះខាងមុខនឹងមានហ៊ុនចិនមួយមកទស្សនកិច្ចកម្ពុជា យើងនឹងយកផែនទីបង្ហាពីតំបន់ដាំដុះស្វាយចន្ទីដែលក្រសួងកសិកម្មនិងដៃគូបានបង្កើតឡើងនេះទៅបង្ហាញដល់ខាងក្រុមហ៊ុនពីសក្តានុពលវិស័យស្វាយចន្ទីរបស់កម្ពុជា។ ចំណែកទីផ្សារចំនួន៣ផ្សេងទៀត យើងកំពុងតែមានទំនាក់ទំនងល្អជាមួយគាត់ ហើយពួកគាត់ចង់បានផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា តែកម្ពុជាមិនទាន់អាចផលិតគ្រាប់ស្វាយចន្ទីកែច្នៃរួចជូនពួកគាត់បាន ដោយសារតែសហគ្រាសកែច្នៃក្នុងស្រុកខ្វះទុនបង្វិលទិញគ្រាប់ស្វាយចន្ទីទុកធ្វើការកែច្នៃ”។ បើយោងតាមលោក អួន ស៊ីឡុត ថា ក្នុងពេលបច្ចុប្បន្ននេះដោយសារតែថ្លែដើមផលិតគ្រាប់ស្វាយចន្ទីខ្ពស់ ជាហេតុធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ហើយដើម្បីធ្វើឱ្យតម្លៃដើមផលិតធ្លាក់ចុះទាប ខាងសមាគមស្វាយចន្ទីកម្ពុជាមានយុទ្ធសាស្ត្រចំនួន២។ទី១ ត្រូវប្រមូលផ្តុំរោងចក្រស្វាយចន្ទីនៅជុំគ្នាតាមរយៈការបង្កើតជាសួនកសិឧស្សាហកម្មដែលទទួលបានអត្ថប្រយោជន៍ដូចទៅនិងតំបន់សេដ្ឋកិច្ចពិសេសពីរាជរដ្ឋាភិបាល និងទី២ ជួយដល់កសិករក្នុងការដាំដុះស្វាយចន្ទីឱ្យចំណាយថ្លៃដើមអស់តិច តែទទួលបានផលច្រើន តាមរយៈការដាក់ពង្រាយមន្ត្រីកសិកម្មឃុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លោក អួន ស៊ីឡុត មានប្រសាសន៍ថា “ពេលយើងអាចកាត់បន្ថយថ្លៃដើមផលិតបាន ដល់ពេលនោះផលិតផលរបស់កម្ពុជាយើងអាចប្រណាំងប្រជែងជាមួយទីផ្សារអន្តរជាតិបាន ហើយក្នុងពេលបច្ចុប្បន្នសមាគមស្វាយចន្ទីកម្ពុជាមិននៅរងចំាជំនួយពីខាងដៃគូអភិវឌ្ឍន៍ឬអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនោះទេ យើងកំពុងតែបង្កើតជាគំរូមួយដែលយើងអាចធ្វើបាន គឺយើងបង្កើតជាមជ្ឈមណ្ឌលប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំសាកល្បងមានចំនួន៤ឃ្លាំង។ យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជាខាងលើ […]
News

ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ
(កំពង់ចាម)៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដា ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលរៀបចំឡើងកាលពីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផ្នែកគុណភាពផលិតផល បរិមាណទិន្នផល និងការជ្រើសរើសវត្ថុធាតុដើមរបស់ផលិតផលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្សព្វផ្សាយពីលក្ខខណ្ឌមួយចំនួនដែលឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ។ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ២លាន៤ សែន ៥ម៉ឺន […]
News & ព័ត៌មានពេលព្រឹក

ផែនទីបង្ហាញតំបន់ដាំដុះស្វាយចន្ទីជួយឱ្យអ្នកវិនិយោគងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគកម្ពុជា
រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារ “ស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នំាំ២០២៤ ។ឯកសារ ក៏ដូចជាផែនទី ដែលបង្ហាញពីតំបន់ដាំដុះស្វាយចន្ទីនៅទូទាំងប្រទេសមានផ្ទៃដីប្រមាណ៥៨ម៉ឺនហិកតានេះ វាមានផលប្រយោជន៍ច្រើនទាំងក្នុងផ្នែកផលិតកម្ម និងជួយតម្រង់ទិសដល់វិនិយោគិនងាយស្រួលក្នុងការសម្រេចវិនិយោគ។ ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជា, ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន២៣ខេត្ត ក្រុង ហើយក្នុងនោះខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានខេត្ត កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ ខេត្តកំពុងចាម ជាដើម ដោយបណ្តាខេត្តមួយចំនួនផ្សេងទៀតមានការដំាំដុះស្វាយចន្ទីតិចតួច។ ឯកឧត្តម ងិន ឆាយ គូសបញ្ជាក់ថា “ការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីច្បាស់លាស់នេះ វាមានផលប្រយោជន៍មិនមែនតែក្នុងផលិតកម្មនោះទេ។ សម្រាប់យើងតម្រង់ទិសលើការបង្កើតរោងចក្រកែច្នៃនៅទីនោះ ដូចនេះអ្នកវិនិយោគនឹងធ្វើការពិនិត្យមើលទៅលើទីតាំង ថាតើខេត្តណា តំបន់ណាមានការដាំដុះស្វាយចន្ទីច្រើនជាងគេ គាត់នឹងទៅរៀបចំកន្លែងធ្វើរោងចក្រកែច្នៃ ឬធ្វើជាកន្លែងសម្ងួតគ្រាប់ស្វាយចន្ទី ក៏ដូចជាធ្វើជាឃ្លាំងស្តុកនៅទីនោះ។ដូចនេះការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីនេះ ពិតជាមានសារសំខាន់ណាស់ យើងអាចតម្រង់ទិសអ្នកវិនិយោគទៅបាន”។ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានេះពិតជាមានសារសំខាន់បំផុត ក្នុងការផ្តល់ទំនុកទុកចិត្តដល់អ្នកវិនិយោគ […]
News & ព័ត៌មានពេលព្រឹក

រយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ចំនួនជាង ២លានតោនកើន ១៦២,៥៣%
ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោនកើន ១៦២,៥៣% ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃទី២២ខែតុលានេះ។ យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញមានវិញ្ញាបនបត្រភូតគាមអនាម័យសម្រេចបាន ដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោន កើនឡើង ១៦២,៥៣ភាគរយ ចំណិតដំឡូងមីក្រៀមចំនួន ៨៦០ ០៤៧ តោន ថតចុះ ១២,៥៤ភាគរយ ផ្ទៃដីដាំដុះមានប្រមាណ៧០ម៉ឺនហិកតា។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៤នេះតម្លៃដំឡូងមីមិនសូវល្អនោះទេ ហើយជាទូទៅតម្លៃល្អគឺ ចាប់ពីខែវិច្ឆិការទៅ ហើយចំណែក គោលនយោបាយយើង គឺពិតណាស់ យើងចង់ឲ្យមានការវិនិយោគកែច្នៃទៅជាម្សៅដំឡូមីដើម្បីនាំចេញ។ សម្រាប់ លោក អិល ឆឹង ប្រធានសមាគមកសិករដំឡូងមីខ្មែរបានថ្លែងថា ដំឡូងមីយើង ទីផ្សារធំជាងគេលក់ឲ្យថៃនិងវៀតណាម ហើយទីផ្សារឡើងចុះមិនមានស្ថេរភាពទេ សមាជិកសមាគមមានចំនួន៣៧០០ នាក់នៅ១៧ខេត្តទូទាំងប្រទេស កំពុងតែដាកំដុះលើផ្ទៃដី ជាង ៨ពាន់ហិកតា ឆ្នាំនេះដោយសារតែទីផ្សារមិនល្អចាប់ពីខែ៤មករហូតដល់ខែសីហានេះហើយកន្លងមកយើងមានរោងចក្រច្រើនរហូតដល់១០ […]
News & ព័ត៌មានពេលព្រឹក

ក្រុមអ្នកផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែនៅភាគខាងកើតខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ
បន្ទាយមានជ័យ៖ ក្រុមកសិករផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែប្រភេទបាយរឹងស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ តែងតែជួបបញ្ហាទីផ្សារនៅពេលរដូវប្រមូលស្រូវរបស់ខ្លួនចូលមកដល់ម្តងៗដោយសារឈ្មួញក្រឡុកតម្លៃ។ ប៉ុន្តែនៅប៉ុន្មានខែកន្លងមកនេះ ចាប់ផ្តើមចៀសផុតពីបញ្ហាឈ្មួញក្រឡុតតម្លៃស្រូវ និងលែងខ្សត់ខ្សោយអំពីទីផ្សារប្រមូលទិញស្រូវដូចគ្រាមុនៗទៀតហើយ បន្ទាប់ពីបង្កើតក្រុមអ្នកផលិតស្រូវប្រកបដោយនិរន្តរភាព (Sustainable Rice Platform-SRP)កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០២៤ បានជួយដល់សមាជិកទាំង៦៤គ្រួសារដែលផលិតស្រូវ SRPនៅឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ។ លោក ឈឿន គឹមឈួ ប្រធានក្រុមអ្នកផលិតស្រូវ SRPនៅភូមិឃុំខាងលើបានឱ្យដឹងថាក្រុមផលិតស្រូវ SRP បានបង្កើតឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នំាំ២០២៤ មានសមាជិក៦៤នាក់និងមានផ្ទៃដីបង្កបង្កើនផលប្រមាណ៣១៦ហិកតា ហើយនៅក្នុងដំណាក់កាលចាប់ផ្តើមវគ្គដាំដុះពូជស្រូវសែនក្រអូប០១ដំបូង កសិករជួបការលំបាកនៅពេលប្រមូលផលដោយសារមានភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើឱ្យកសិករលក់ស្រូវបានថ្លៃចន្លោះពី១លាន៣០ម៉ឺនទៅ១លាន៤០ម៉ឺនរៀលក្នុង១តោន ហើយ នៅវគ្គទី២នេះ ក្រុមកសិករបាននិងកំពុងបន្តធ្វើការព្រោះពូជស្រូវសែនក្រអូប០១និងពូជស្រូវអ៊ីអ៊ែប្រភេទអង្ករបាយរឹងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។ បើយោងតាមលោក ឈឿន គឹមឈួបានទទួលស្គាល់ថា ចាប់តាំងពីបានបង្កើតក្រុមអ្នកផលិតស្រូវ SRPលេចជារូបរាងមកឃើញថាប្រជាកសិករទទួលបានអត្ថប្រយោជន៍ច្រើន។ សម្រាប់ការដាំដុះ កសិករធ្វើស្រែតាមបែបបច្ចេកទេស ទំាងការប្រើប្រាស់ថ្នាំនិងជីគីមី មិនធ្វើតាមទម្លាប់ដូចពីមុនទៀតឡើយ។ចំណែកទីផ្សារឈ្មួញប្រមូលទិញស្រូវនៅក្នុងតំបន់មិនសូវក្រឡុកតម្លៃក្នុងមួយថ្ងៃ ២ទៅ៣ដងនៅពេលប្រមូលផលដូចមុនទៀតហើយ និងម្យ៉ាងទៀតនៅមានអ្នកជួយរកទីផ្សារ នៅតាមរោងម៉ាស៊ីនមានភាពច្បាស់លាស់ មិនមានភាពប្រថុយប្រថានទៀតឡើយ។ លោកលើកឡើងថា នៅពេលកន្លងមកសម្រាប់កសិករធ្វើ ស្រូវសែនក្រអូប០១ ឈ្មួញធ្វើការក្រឡុងទីផ្សារខ្លាំងជាងប្រភេទស្រូវផ្សេងៗ ជាហេតុធ្វើកសិករលែងមានអ្នកណាចង់ហ៊ានធ្វើ ព្រោះពូជស្រូវសែនក្រអូប០១ ពិបាកក្នុងការថែទាំពីសត្វលម្អិត ហើយទិន្នផលទទួលបានតិច ជាហេតុធ្វើកសិករចង់បោះបង់ការដាំដុះរបស់ខ្លួនម្តងម្តាលដែរ។ប៉ុន្តែនៅពេលចាប់ផ្តើមមានក្រុមអ្នកផលិតស្រូវ SRPនេះកើតឡើងមកកសិករបានងាកធ្វើការដាំដុះស្រូវសែនក្រអូប០១នេះមកវិញច្រើនគួរឱ្យកត់សម្គាល់។ ស្របពេលការដំាំដុះស្រូវរបស់ប្រជាកសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ឃើញថាមានរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់មួយបានស្នើឱ្យកសិករផលិតស្រូវអង្ករអ៊ីអ៊ែប្រភេទបាយរឹង ដោយទទួលទិញពីកសិករតាមតម្លៃជាក់ស្តែងនៅលើទីផ្សារ និងបានផ្តល់ភាគលាភជាប្រាក់៤០០រៀលក្នុងមួយតោនថែមជូនកសិករផងដែរ បន្ទាប់ពីមានការសម្របសម្រួលនិងមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ រួមនិងមន្ត្រីកសិកម្មឃុំប្រចំានៅក្នុងតំបន់របស់ខ្លួនផងដែរ៕ […]
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុននាំចេញអង្ករធំៗបានតាំងបង្ហាញពូជស្រូវផ្ការំដួលអង្ករល្អបំផុតរបស់កម្ពុជា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ របស់កម្ពុជាចូលតាំងបង្ហាញអង្ករល្អបំផុត ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង និងអង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិននៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៤ នេះ គឺជាការចូលរួមលើកទី០២ របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលលើកទី០១ គឺនៅឆ្នាំ២០១៤ ហើយឆ្នាំ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះផងដែរ។កម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិតផ្នែកចំណីអាហារ និងភេសជ្ជៈ។ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SAIL Paris ឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចំនួន ៧ ៨០០ ក្រុមហ៊ុន មកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០ ០០០ប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធុញ្ញជាតិ ។ […]
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុនអេមរុរ៉ាយស៍គ្រោងទិញស្រូវស្រង៉ែ ស្រូវសែនក្រអូប ក្នុងបរិមាណ ១៥ពាន់តោននៅត្រឹមចុងខែតុលានេះ
ភ្នំពេញ៖ អគ្គនាយក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា នៅក្នុងរដូវកាលដែលកសិករប្រមូលផលស្រូវចាប់ពីខែកញ្ញារហូតដល់ចុងខែតុលាឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ស្ថិតនៅក្នុងខេត្តកំពង់ធំនិងខេត្តបាត់ដំបង នឹងប្រមូលទិញស្រូវស្រង៉ែនិងស្រូវសែនក្រអូបពីប្រជាកសិករឱ្យបានរហូតដល់១៥ពាន់តោន។ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏ដូចជារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកផ្សេងទៀតធ្វើការសម្រុកប្រមូលទិញស្រូវពីប្រជាកសិករនៅតាមតំបន់មួយរយៈកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការអនុគ្រោះដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវនិឡសម្ងួតស្រូវសម្រាប់រយៈពេលបណ្តោះអាសន្ន៤ខែ គិតចាប់ពីខែតុលាឆ្នាំ២០២៤រហូតដល់ខែមករាឆ្នាំ២០២៥។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រសាសន៍ថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន ទាំង២ទីតាំង បើគិតមកដល់សប្តាហ៍ទី២ខែតុលានេះបានជិត១ម៉ឺនតោន ហើយយើងនឹងបន្តប្រមូលទិញស្រូវពីកសិកររហូតដល់ បាន១៥ពាន់តោននៅត្រឹមចុងខែតុលានេះ។ បើយោងតាមអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ នៅពេលកន្លមងកម ក្រុមហ៊ុនបានប្រមូលទិញស្រូវសែនក្រអូបពីប្រជាកសិករ មានទំាងតម្លៃ១៤០០រៀលនិងតម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្រង៉ែ ប្រមូលទិញក្នុងតម្លៃជាង១,២០០រៀល និងតម្លៃ១,១៣០រៀលក្នុងមួយគីឡូក្រាម។ ឧកញ៉ាសង្កត់ធ្ងន់ថា “នៅរៀងរាល់ឆ្នំាយើងទិញស្រូវពីប្រជាកសិករក្នុងរង្វង់៨ពាន់ទៅ១ម៉ឺនតោនទេ តែនៅឆ្នំាំ២០២៤នេះយើងទិញច្រើន ដោយសារ៖(ទី១)រាជរដ្ឋាភិបាលជួយកាត់បន្ថយតម្លៃអគ្គិសនី។សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានការសប្បាយចិត្ត រីករាយក្នុងការងារទិញលក់ស្រូវ។(ទី២)គឺជួយឱ្យតម្លៃស្រូវរបស់កសិករឡើងថ្លៃ នៅពេលម្ចាស់រោងម៉ាស៊ីនសម្រុកទិញស្រូវស្តុកទុក។ដូចនេះលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវយើងប្រមូលទិញស្រូវបានច្រើនជំរុញតម្លៃស្រូវឱ្យកើនឡើង និងម្យ៉ាងទៀតមានការទម្លាក់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលបន្ថែមដើម្បីរក្សាតម្លៃស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម”។ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៤៥,៩១៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន […]
News & ព័ត៌មានពេលព្រឹក

អូស្ត្រាលី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងធ្វើការបង្កើនសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា
ភ្នំពេញ៖ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការក្នុងការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគរកកាកសំណល់ថ្នំាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ សេវាកម្មវិភាគថ្មីនេះ ត្រូវបានផ្តល់តាមរយៈ មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ព្រមទាំងបង្កើតលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ក្នុងពិធីសម្ពោធកិច្ចសហប្រតិបត្តិការអូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលថ្ងៃទី១៦ខែតុលា,ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំានៅកម្ពុជា មានប្រសាសន៍ថា “ការទទួលបានសេវាមន្ទីរពិសោធន៍ធ្វើតេស្តវិភាគក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះនៃការរីកចម្រើននិងភាពប្រកួតប្រជែងនៅក្នុងវិស័យនេះ។ តាមរយៈការឧបត្ថម្ភក្នុងការរៀបចំបង្កើតនូវមន្ទីរពិសោធន៍ទាំងនេះ អូស្ត្រាលីកំពុងតែជួយគាំទ្រអាជីវកម្មកម្ពុជាផលិតផលកសិ-ចំណីអាហារប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាពលើការចំណាយ”។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ទិដ្ឋភាពសុវត្ថិភាពចំណីអាហាររបស់កម្ពុជា តាមរយៈការបង្កើតមន្ទីរពិសោធន៍ទំនើបចុងក្រោយដែលមាការទទួលស្គាល់នេះ អូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងគាំទ្រដល់សុខភាពសាធារណៈ អាជីវកម្មក្នុងស្រុករួមទាំងអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិនិងឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ។ សាស្ត្រាចារ្យ Andre Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ថា “សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះមិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ”។ បើតាមសាស្ត្រាចារ្យ Andre Spiegel, ការគាំទ្រដល់វិស័យកសិ ចំណីអាហាររបស់កម្ពុជានេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាព ។ បើយោងតាមស្ថានទូតអូស្ត្រាលីប្រចំាកម្ពុជា […]
News & ព័ត៌មានពេលព្រឹក

ប្រធានសហគមន៍កសិកម្មទំនើបនៅខេត្តសៀមរាប ចង់ឃើញពលរដ្ឋគាំទ្រអង្ករនាងអំមានសន្ទុះកើនឡើងដើម្បីផ្តល់ប្រយោជន៍ជូនកសិករ
សៀមរាប៖អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប ចង់ឃើញប្រជាពលរដ្ឋនៅក្នុងស្រុកប្រើប្រាស់និងគាំទ្រនូវអង្ករនាងអំមានសន្ទុះកើនឡើងនៅលើទីផ្សារ ដើម្បីជំរុញឱ្យកសិករនៅក្នុងតំបន់បង្កើនការដំាដុះនិងមានទីផ្សារច្បាស់លាស់និងផ្តល់ទំនុកចិត្តដល់អាជីវករងាយស្រួលធ្វើទីផ្សារ។ ការចង់ឃើញសន្ទុះអង្ករនាងអំមានការកើនឡើងនៅលើទីផ្សារនៅពេលខាងមុខ បន្ទាប់ពីសហគមន៍កសិកម្មទំនើបស្រូវនាងអំចាប់ផ្តើមដាំដុះលើកដំបូងលើផ្ទៃដី ៥៦៥ហិកតាក្នុងឆ្នំា២០២៤ ហើយបើការប្រមូលផលនៅក្នុងឆ្នាំនេះចូលមកដល់ នឹងដាក់ឱ្យក្រុមហ៊ុនក្នុងស្រុកដេញថ្លៃក្នុងទទួលបានស្រូវនាងអំ។ អ្នកស្រី ឈិន សុភាសី បានឱ្យដឹងថា “អង្ករនាងអំមានសម្បុរ ឬគ្រាប់អង្ករមិនស្អាតដូចទៅនិងប្រភេទអង្ករផ្សេង ដោយសារយើងដំាដុះលក្ខណៈសរីរាង្គ អង្ករធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។សព្វថ្ងៃនេះទៀតយើងដំាស្រូវនាងអំ នៅក្រោមដើមឈើ ក្នុងន័យជួយការពារដល់បរិស្ថានថែមទៀត។ដូចនេះលក្ខណៈពិសេសរបស់អង្ករនាងអំ គឺដំាស្រូវអភិរក្សព្រៃឈើបានថែមទៀត”។ អ្នកស្រីបន្តថា ពេលសហគមន៍ធ្វើការដំាដុះពូជស្រូវនាងអំ ទទួលបានជោគជ័យកសិករប្រាកដជាសម្រុកមកចូលជាសមាជិកសហគមន៍ ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់ជីវភាពគ្រួសារ ហើយសម្រាប់អ្នកលក់អង្ករនាងអំ កាន់តែមានទំនុកចិត្តនិងងាយស្រួលក្នុងការធ្វើទីផ្សារ ។ចំណែកអ្នកបរិភោកមិនប៉ះពាល់ដល់សុខភាពបើអាចធ្វើឱ្យតម្រូវការអង្ករនាងអំរីកធំឡើងៗនៅក្នុងប្រទេស។ អ្នកស្រី ឈិន សុភាសី សង្កត់ធ្ងន់ថា “តាមឆន្ទៈរបស់ខ្ញុំ បើសិនមានលទ្ធភាព ខ្ញុំអត់ឱ្យស្រូវនាងអំពេលប្រមូលផលបានហើយ ហូរចេញទៅដល់ក្រុមហ៊ុនណាទេ ។ខ្ញុំប្រមូលទិញយកទាំងអស់ឱ្យតែស្រូវនាងអំផលិតឡើងដោយប្រជាកសិករ ព្រោះអត់ចង់ឃើញស្រូអ្នកផ្សេងធ្វើទីផ្សារជំនួសយើងនោះទេ ចង់ឃើញអង្ករនាងអំបានដល់អ្នកបរិភោគក្នុងស្រុកជាងធ្វើការនាំចេញទៅខាងក្រៅ”។ បើតាមប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ, កន្លងមកកាលមិនទាន់បានបង្កើតសហគមន៍កសិកម្មទំនើប មានឈ្មួញនៅក្នុងស្រុកតែងតែប្រមូលទិញពីកសិករក្នុងមួយឆ្នំាមិនក្រោម៨ ០០០តោននោះទេ ហើយឈ្មួញខាងវៀតណាមវិញស្រូវនាងអំមានប៉ុន្មានក៏ប្រមូលទិញយកទាំងអស់៕
News & ព័ត៌មានពេលព្រឹក

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន
(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំឡើង សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានថ្លែងថា ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា របាយការណ៍នេះនឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្រាប់ អ្នកឧកញ៉ា គិត […]
News & ព័ត៌មានពេលព្រឹក

ដំណាំបន្លែផ្លែឈើរបស់ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី វាយលុកលើទីផ្សារកាន់តែច្រើន និងរស់ជាតិក៏គួរជាទីទទួលស្គាល់
ជនជាតិដើមភាគតិចពូនង(ព្នង)រស់នៅ ខេត្ត មណ្ឌលគិរី ដើមឡើយធ្លាប់តែពឹងអាស្រ័យនឹងធនធានធម្មជាតិក្នុងការធ្វើកសិកម្មដាំដុះស្រូវ និងបរបាញ់សត្វជាដើម។បច្ចុប្បន្នពួកគេបាន ងាកមករស់នៅបែបតាមគន្លងជីវិតថ្មីដូចជាការធ្វើដំណាំកសិកម្ម ចិញ្ចឹមសត្វ និងការប្រកបរបរផ្សេងៗទៀតក្នុងនេះ រួមទាំងការងារជាមន្រ្តីរាជការ ក្រុមហ៊ុនឯកជនផងដែរ។ ក្នុងការលើកស្ទួយជីវភាពរស់នៅក្រសួងកសិកម្ម និងក៏ដូចជាអង្គការមួយចំនួនបានកំពុងបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការដាំដំណាំផ្សេងៗដល់ជនជាតិដើមភាគតិចទាំងនេះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងក៏ដូចជាលក់លើទីផ្សារ។ដំណាំកសិកម្មដែលដាំដុះដោយបងប្អូនជនជាតិពូនងត្រូវបានទទួលស្គាល់ទាំងរស់ជាតិ និងពិសេសបានផ្តោតសំខាន់ទៅលើគ្មានសារជាតិគីមីដែលជាតម្រូវការបំផុតរបស់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ លោក យ៉ាប ផល្លី ប្រធានក្រុមដាំបន្លែនៅភូមិពូត្រុំ ក្រុម៣ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសហគមន៍របស់លោកបានទទួលគម្រោងការដាំបន្លែពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)រយៈពេល៣ឆ្នាំមកនេះឃើញថាទទួលនូវផលប្រយោជន៍ច្រើនក្នុងនេះរាប់ទាំងបច្ចេកទេសការដាំដុះ និងទីផ្សារលក់មានភាពងាយស្រួល ដោយទទួលផលកម្រៃឆ្លើយតបប្រើសើរជាងមុនឆ្ងាយណាស់។ លោកថា”កាលពីមុននេះការដាំបន្លែនៅតាមភូមិមិនដឹងទៅលក់នៅទីណាទេ តែបច្ចុប្បន្នត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃរកទីផ្សារឱ្យ ធ្វើឱ្យងាយស្រួលលក់បានទទួលផលកម្រៃខ្ពស់ ។ដំណាំភាគច្រើនដាំមកត្រូវបានគេទទួលទិញអស់ៗដោយពួកខ្ញុំមានថវិការសម្រាប់គ្រួសារ”។ លោក យ៉ាប ផល្លី ប្រាប់បន្ថែមថា៖ក្នុងចំណោមប្រជាសហគមន៍ ដាំដំណាំផ្សេងៗដូចជាដូចជាស្ពៃក្តោប ល្ហុង ខាត់ណា ត្រសក់ដែលបានដាំក្នុងរោងសំណាញ់ ក្នុងផ្ទៃដី៥០០ម៉ែត្រការ៉េរយៈពេល៣ខែអាចរកចំណួល៣៥០ទៅ៥០០ដុល្លារ ។ក្រៅពីនេះក៏មានការដាំបន្លែផ្គួបផ្សំផ្សេងៗទៀតដូចជាម្ទេស ស្លឹកងប់ ក៏អាចរកចំណូលបានក្នុងមួយសប្តាហ៍ចាប់ពី៥ទៅ៦ម៉ឺនរៀលផងដែរ។ លោកប្រាប់ដែរថា ក្នុងចំណោមដំណាំទាំងនេះដូចជា ស្ពៃក្តោប និង ដំណាំផ្សេងៗទៀតយ៉ាងហោចណាស់ជាង១០មុខរបស់ជនជាតិដើមពូនងនៅតំបន់នេះសុទ្ធតែបានទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់ និងពេញនិយមរបស់អ្នកបរិភោគ។ លោក ខៀវ សំណាង […]
News & ព័ត៌មានពេលព្រឹក

កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ដោយសម្តេចបញ្ជាក់ថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតីបានថ្លែងទៀតថា ការចាកចេញពីភាពឯកានយោបាយនិងសេដ្ឋកិច្ចដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក […]
