អន្តរជាតិ
News & អន្តរជាតិ

កិច្ចព្រមព្រៀងចូលធរមាន ដើម្បីទប់ស្កាត់ការឧបត្ថម្ភធនរាប់ពាន់លានដុល្លារដល់ការនេសាទលើសកម្រិត
ទីក្រុងហ្សឺណែវៈ កិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីទប់ស្កាត់ការឧបត្ថម្ភធនជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលរួមចំណែកដល់ការនេសាទហួសកម្រិត ត្រូវចូលជាធរមានកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា សកម្មភាពរបស់សកម្មជនការពារជលផលចាត់ទុកជាជំហានឆ្ពោះទៅរកការជួយឱ្យបរិមាណត្រីលើសកលលោកកើនឡើងវិញ។ យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងដំបូង ដែលចូលជាធរមាននៅអង្គការពាណិជ្ជកម្មពិភពលោក ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីការជជែកដេញដោលគ្នាជាច្រើនឆ្នាំ និងការប៉ះទង្គិចគ្នានៅលើ ការដំឡើងពន្ធគយថ្មីៗនេះរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យអ្នករិះគន់មួយចំនួនចោទសួរថា តើអង្គការពាណិជ្ជកម្មពិភពលោកអាចនៅមានជីវិតបន្តទៀតដែរឬទេ។ អ្នកនាំពាក្យរបស់អង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ការផ្តល់សច្ចាប័នជាផ្លូវការដោយប្រទេសប្រេស៊ីល កេនយ៉ា តុងហ្គា និងប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ មានន័យថា កិច្ចព្រមព្រៀងដែលបានឯកភាពគ្នាជាលើកដំបូង តាំងពីឆ្នាំ២០២២ ឥឡូវនេះទទួលបានការគាំទ្រពីសមាជិកចំនួនពីរភាគបី។ ឥឡូវនេះរដ្ឋាភិបាលនៃរដ្ឋជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានហាមឃាត់មិនឱ្យផ្តល់ការឧបត្ថម្ភធនសម្រាប់សកម្មភាពនេសាទត្រីហួសកម្រិត និងហាមការនេសាទនៅក្នុងដែនទឹកអន្តរជាតិលើសពីដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋក្រីក្រតូចតាចនឹងអាចទទួលបានមូលនិធិខ្លះ ដើម្បីជួយសម្រួលដល់ពួកគេក្នុងការអនវត្តតាមកិច្ចព្រមព្រៀងនេះ។ តំណាងក្រុមអង្កការការពារជលផល បាននិយាយថា បរិមាណត្រីនៅជុំវិញពិភពលោកនឹងមានឱកាសកើនឡើងវិញ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកនេសាទក្នុងស្រុក ដែលពឹងផ្អែកលើមហាសមុទ្រដ៏សម្បូរត្រី។ តាមការសិក្សានៅឆ្នាំ២០១៩ នៅក្នុងគោលនយោបាយការពារសមុទ្រ បានបង្ហាញថា រដ្ឋាភិបាលនៅជុំវិញពិភពលោកចំណាយប្រាក់ប្រហែល៣៥,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយដល់កងនាវានេសាទរបស់ពួកគេ រួមទាំងការផ្តល់ប្រេងឥន្ធនៈ ដើម្បីឱ្យពលរដ្ឋរបស់ខ្លួនអាចចូលទៅនេសាទនៅក្នុងមហាសមុទ្រឆ្ងាយៗពីប្រទេសរបស់ខ្លួន។ របាយការណ៍អំពីការសិក្សានោះ បានរាប់ក្រុមហ៊ុនឧបត្ថម្ភធនច្រើនជាងគេមកពីប្រាំប្រទេស មានដូចជាប្រទេសចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង […]
News & អន្តរជាតិ

ហាងលក់បន្លែរបស់បារាំងរងពិន័យជាប្រាក់ជាងពីរម៉ឺនដុល្លារពីបទបន្លៃប្រភពដើមបន្លែ និងផ្លែឈើ
ប៉ារីស៖ ផ្សារទំនើបដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងប្រទេសបារាំង បានទទួលរងការផាកពិន័យពីអគ្គនាយកដ្ឋានការពារការប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និងការត្រួតពិនិត្យការក្លែងបន្លំ សម្រាប់ការដាក់តាំងបង្ហាញកសិផលនាំចូលពីក្រៅប្រទេស ដោយកុហក់អ្នកទិញថា ជាកសិផលផលិតក្នុងស្រុកបារាំង។ ការស៊ើបអង្កេត ដែលធ្វើឡើងដោយអង្គភាពត្រួតពិនិត្យការក្លែងបន្លំ បានបង្ហាញថា បន្លែស្រស់ និងផ្សិតស្ងួត ចំនួន១៩មុខ ត្រូវបានបង្ហាញនៅក្នងផ្សារទំនើបរបស់បារាំងឈ្មោះ ការ៉េហ្វួរ (Carrefour) បានសរសេរថា «ផលិតនៅក្នុងប្រទេសបារាំង» ដែលតាមពិតផលិតផលទាំងនោះសុទ្ធតែនាំចូលពីបរទេស។ ការអនុវត្តនេះត្រូវបានពិពណ៌នាថាជា “ការបំភាន់អំពីប្រភពដើម” ហើយត្រូវបានចាត់ទុកថា ជាបទល្មើសធ្វើពាណិជ្ជកម្មដោយបំភាន់ភ្នែក បំពានលើច្បាប់ការពារអ្នកប្រើប្រាស់បារាំង ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់រយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០០ ០០០អឺរ៉ូ ឬស្មើនឹង៣៥២ ០៣៥ដុល្លារ។ យោងតាលលទ្ធផលស៊ើបអង្កេត បានបង្ហាញថា ផ្សារទំនើប និងអ្នកគ្រប់គ្រងរបស់ខ្លួន បានបំភាន់ភ្នែកអ្នកប្រើប្រាស់អំពីប្រភពដើមនៃបន្លែ និងផ្លែឈើមួយចំនួន ដោយដាក់តាំងបង្ហាញក្លែងក្លាយថា កសិផលផលិតនៅក្នុងប្រទេសបារាំង។ ការជំនួសប្រភពដើមរបស់បារាំងសម្រាប់បន្លែ និងផ្សិតស្ងួត ដែលនាំចូលទាំង១៩មុខនេះ ដើម្បីបំប៉ោងតម្លៃនៃផលិតផលនៅក្នុងភ្នែកអ្នកប្រើប្រាស់ ដោយធ្វើឱ្យពួកគេយល់ច្រឡំថា ជាប្រភពដើមពិតប្រាកដ ដែលជាលក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់ការទិញក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសបារាំង។ រដ្ឋអាជ្ញាសាធារណៈនៃតុលាការយុត្តិធម៌ នៅក្នុងប្រទេសបារាំង បានសុំឱ្យផាកពិន័យផ្សារទំនើបនេះ គិតជាទឹកប្រាក់ចំនួន២១ ០០០អឺរ៉ូ ឬស្មើនឹង២៤ ៦៤២ដុល្លារ។ យោងតាមច្បាប់ការពារអ្នកប្រើប្រាស់របស់បារាំង ក្រៅពីការពិន័យជាអតិបរមា ជនល្មើសអាចប្រឈមមុខការជាប់ពន្ធនាគាររហូតដល់រយៈពេលពីរឆ្នាំ […]
News & អន្តរជាតិ

ខេត្តយូណានរបស់ចិនជំរុញការនាំចេញបន្លែផ្លែឈើទៅកាន់ទីផ្សារអាស៊ាន
យូណាន៖ ផលិតបន្លែផ្លែឈើស្រស់ៗក្នុងខេត្តយូណាន ស្ថិតនៅភាគនិរតីនៃប្រទេសចិន ដែលទើបប្រមូលផលថ្មីៗត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមរយៈគម្រោងបណ្តាញបៃតង សំដៅទៅទីផ្សារក្នុងប្រទេសជិតខាង ដែលមានតម្រូវការផលិតផលបន្លែរបស់កសិករចិន មានដូចជាប្រទេសភូមាជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលបន្លែផ្លែឈើស្រស់ៗពីខេត្តយូណានបានកើនឡើងនៅទូទាំងទីផ្សារអាស៊ាន មានដូចជាផ្លែទំពាំងបាយជូ ក្រូចឆ្មា ផ្សិត និងផលិតផលផ្សេងទៀត កំពុងនាំមុខក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ យោងតាមគយចិន ប្រចាំទីក្រុងគុនមីង បានឱ្យដឹងថា ពាណិជ្ជកម្មកសិកម្មរបស់ខេត្តយូណានជាមួយប្រទេសជាសមាជិកអាស៊ាន បានឈានដល់ទំហំទឹកប្រាក់ចំនួន២,៦២ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ គឺកើនឡើងចំនួន២៣,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលគ្រាន់តែផ្លែឈើតែមួយមុខប៉ុណ្ណោះ បានកើនឡើងចំនួន៤៤,៣ភាគរយក្នុងរយៈពេលដូចគ្នានេះ។ លោក ចាង សេងភីង (Zhang Shengping) នាយករងវិទ្យាស្ថានបន្លែ និងផ្កានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានពន្យល់ថា ទឹកដីខ្ពង់រាបនៃខេត្តយូណានមានពន្លឺថ្ងៃគ្រប់គ្រាន់ និងសម្បូរជីវចម្រុះ ដែលអាកាសធាតុល្អអំណោយផលដល់ផលិតកម្មផ្លែឈើត្រូពិចពេញមួយឆ្នាំ។ ការប្រមូលផលពីខេត្តយូណាន បំពេញបន្ថែមសង្វាក់វិលជុំនៃផលិតកម្មសម្រាប់ទីផ្សារអាស៊ាន ព្រមទាំងបង្កើតការផ្គត់ផ្គង់ក្នុងអំឡុងពេលផុតរដូវប្រមូលផល។ ខេត្តយូណាន គឺជាតំបន់ផលិតបន្លែដ៏សំខាន់ផងដែរ។ ជ្រលងភ្នំភាគខាងត្បូងអាចផលិតបន្លែដាំក្នុងរដូវក្តៅ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងរដូវរងារ ខណៈតំបន់ខ្ពង់រាបអាចផលិតបន្លែក្នុងរដូវរងា សម្រាប់ផ្គត់ផ្គង់តម្រូវការនៅរដូវក្តៅ។ ដូច្នេះ តំបន់ដាំដុះក្នុងខេត្តយូណាន អាចផ្គត់ផ្គង់បន្លែផ្លែឈើវិលជុំបានពេញមួយឆ្នាំ។ ចំណែកបណ្តាញដឹកជញ្ជូន បានគាំទ្រដល់កំណើននៃការនាំចេញ។ ផ្លូវដែកចិន-ឡាវ និងនីតិវិធីងាយស្រួលរបស់គយចិន បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ កាលពីខែសីហា ឆ្នាំ២០២៥នេះ រថភ្លើងខ្សែសង្វាក់ទូត្រជាក់សម្រាប់ដឹកបន្លែផ្លែឈើ បានដឹកផលិតផលស្រស់ៗ […]
News & អន្តរជាតិ

ក្រូអាស៊ីចាប់ខ្លួនអ្នកនាំចូលប៉េងប៉ោះពីអាល់បានី ដោយសារមានសារធាតុថ្នាំសម្លាប់សត្វល្អិតហួសកម្រិត
ហ្សាក្រេប៖ នគរបាលរដ្ឋក្នុងប្រទេសអាល់បានី បានប្រកាសថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការរារាំង និងបំផ្លាញផ្លែប៉េងប៉ោះអស់ប្រហែលប្រាំបីតោនដោយអាជ្ញាធរក្រូអាស៊ី។ ផ្លែប៉េងប៉ោះនាំចូលពីប្រទេសអាល់បានី ត្រូវបានរកឃើញមានផ្ទុកសារធាតុកាកសំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះក្ល័រហ្វេណាពៀ (Chlorfenapyr) កម្រិតខ្ពស់ខុសពីច្បាប់កំណត់។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលប្រទេសក្រូអាស៊ី បានឱ្យដឹងថា អ្នកគ្រប់គ្រងអង្គភាពផលិត និងនាំចូលបន្លែ ដែលដឹកជញ្ជូនប៉េងប៉ោះត្រូវបានចាប់ខ្លួន រួមជាមួយនឹងអធិការពីរនាក់មកពីទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាតិ។ ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់ការិយាល័យព្រះរាជអាជ្ញាប្រចាំតុលាការ។ សេចក្តីប្រកាសបានពន្យល់ថា អ្នកឯកទេសមកពីផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយកម្លាំងប្រតិបត្តិការពិសេស បានអនុវត្តប្រតិបត្តិការបង្ក្រាបម្តងទៀត បន្ទាប់ពីទទួលបានព័ត៌មានអំពីភាពមិនប្រក្រតីនៃការនាំចូលបន្លែ។ ការចាប់ខ្លួននេះ រួមមាន បុរសម្នាក់អាយុ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលទិញ និងនាំចូលបន្លែស្រស់ៗ។ បុរសរូបនេះបាននាំចូលផ្លែប៉េងប៉ោះចំនួនប្រាំបីតោនទៅកាន់ប្រទេសក្រូអាត ដែលបន្លែទាំងនេះត្រូវបានវិភាគរកឃើញកម្រិតខ្ពស់សារធាតុគីមី ក្ល័រហ្វេណាពៀ។ ផលិតផលបន្លែទាំងនេះត្រូវបានអាជ្ញាធរក្រូអាស៊ីបំផ្លាញចោល ចំណែកអ្នកគ្រប់គ្រងក្រុមហ៊ុននាំចូលបន្លែក៏ត្រូវតុលាការចោទប្រកាន់ថា បានប្រើប្រាស់វិក្កយបត្រទិញក្លែងក្លាយពីកសិករផ្សេងទៀត ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់។ មនុស្សពីរនាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន មានបុរសអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៥ឆ្នាំ ជាអ្នកត្រួតពិនិត្យមើលទំនិញ។ សេចក្តីថ្លែងការណ៍រាយការណ៍ថា ក្នុងអំឡុងពេលត្រួតពិនិត្យសំណាក ម្ចាស់ក្រុមហ៊ុននាំចូលមិនអាចយកសំណាកប៉េងប៉ោះណាមួយនៅក្នុងកន្លែងលើកដាក់ទំនិញឡើយ ព្រមទាំងប្រើវិក្កយបត្រទិញក្លែងក្លាយដូចគ្នា។ កំណត់ត្រារបស់ក្រុមត្រួតពិនិត្យត្រូវបានគេរាយការណ៍ថា បានបញ្ចប់ដោយមិនបានអនវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវ ដោយបកស្រាយខុសអំពីស្ថានភាពជាក់ស្តែងទាក់ទងនឹងផ្លែប៉េងប៉ោះ ដែលរកឃើញមានសារធាតុថ្នាំសម្លាប់សត្វល្អិតខ្ពស់ហួសកម្រិតអនុញ្ញាត។ ក្នុងអំឡុងពេលឆែកឆេរឃ្លាំងស្តុកបន្លែផ្សេងទៀត អាជ្ញាធរក្រូអាស៊ី ក៏ត្រូវបានរឹបអូស ហើយយកសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍ ដោយសង្ស័យថា […]
News & អន្តរជាតិ

កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ដ៏ធំ នៅអូស្ត្រាលី មានទោសពីបទបំពានច្បាប់បរិស្ថាន
ឃ្វីនឡែន៖ ក្រុមហ៊ុនវារីវប្បកម្មដ៏ធំមួយ នៅក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី ត្រូវតុលាការរកឃើញថា មានទោសក្នុងការធ្វើកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយមិនសមស្របតាមប្រព័ន្ធបរិស្ថានជាចាំបាច់ និងការរំលោភបំពានផ្សេងៗទៀតពាក់ព័ន្ធនឹងច្បាប់ការពារបរិស្ថានរបស់ប្រទេសអូស្ត្រាលី។ តុលាការរដ្ឋឃ្វីនឡែនរបស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមហ៊ុនចិញ្ចឹមត្រីឆ្ពង់ និងរកឃើញថា ក្រុមហ៊ុនពិតជាបានបង្ហូរទឹកកខ្វក់មានសារធាតុពុលស្ពាន់ស៊ុលហ្វាត ដោយខុសច្បាប់ចូលទៅក្នុងព្រែកធម្មជាតិនៅជិតកសិដ្ឋានចិញ្ចឹមត្រី។ តុលាការបានបើកសវនាការ និងបានរកឃើញថា ក្រុមហ៊ុនវារីវប្បកម្ម មួយនេះបានបញ្ចេញប្រតិកម្មតបវិញនៅពេលសម្រេចចិត្តស្តុកទុកទឹកនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយគ្មានការយល់ព្រមពីផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវជាមុនសិន។ នាយកដ្ឋានបរិស្ថានរបស់រដ្ឋឃ្វីនឡែន បានប្តឹងចោទប្រកាន់ចំនួនប្រាំបីបទល្មើសលើក្រុមហ៊ុនវារីវប្បកម្ម ជុំវិញសកម្មភាពរបស់ខ្លួន ដែលពីមុនជាកសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែក្រុមហ៊ុនបានទិញ កាលពីឆ្នាំ២០២១ ហើយធ្វើជាកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់។ ចៅក្រមតុលាការរដ្ឋឃ្វីនឡែន បានជំនុំជម្រះអំពីទីតាំងកសិដ្ឋានចិញ្ចឹមត្រីនេះ ដែលមានសិទ្ធិផ្នែកបរិស្ថានក្នុងការចិញ្ចឹមសត្វបង្គាបង្កងក្តាម នៅពេលក្រុមហ៊ុនបានចាប់ផ្តើមស្តុកទឹកក្នុងទុកស្រះសម្រាប់ចិញ្ចឹមត្រីឆ្ពង់ កាលពីឆ្នាំ២០២២។ ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋានបានបដិសេធថា ខ្លួនមិនមានទោសចំពោះបទល្មើសចំនួនប្រាំបីករណី រួមមានការអនុវត្តសកម្មភាពពាក់ព័ន្ធបរិស្ថានដោយគ្មានសមត្ថកិច្ច និងពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការមិនគោរពតាមការណែនាំពីមន្ទីរបរិស្ថាន។ កាលពីចុងសប្តាហ៍មុន ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមានពិរុទ្ធភាពក្នុងបទល្មើសនីមួយៗ ដែលបានកើតឡើងក្នុងរង្វង់ឆ្នាំ២០២២ និង២០២៣។ សវនាការបានពិនិត្យលើភស្តុតាងរបស់ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកវារីវប្បកម្មប្រចាំរដ្ឋឃ្វីនឡែន រួមទាំងឃ្លីបវីដេអូនិយាយជាមួយអ្នកស៊ើបអង្កេត ដែលក្នុងនោះ ប្រធានកសិដ្ឋានបាននិយាយថា ក្រុមហ៊ុនគឺជាពលរដ្ឋធ្វើអាជីវកម្មដ៏ល្អ មិនធ្វើសកម្មភាពបំពានច្បាប់ឡើយ។ នៅក្នុងពេលជំនុំជម្រះ ក្រុមហ៊ុនបាននិយាយថា ការរំដោះទឹកចេញពីស្រះចិញ្ចឹមត្រីឆ្ពង់ គឺធ្វើឡើងដោយស្របច្បាប់ ពីព្រោះទឹកនឹងចូលទៅក្នុងស្រះសម្រាប់ចិញ្ចឹមបង្គា សិន មុននឹងបង្ហូរដោយផ្ទាល់ចូលទៅក្នុងប្រឡាយ ដែលហូរចាក់ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរនោះ។ លោកចៅក្រម […]
News & អន្តរជាតិ

ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក
អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។ យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។ តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។ យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។ លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។ […]
News & អន្តរជាតិ

វៀតណាមរងការខូចខាតគិតជាទឹកប្រាក់១០៩លានដុល្លារ ដោយសារព្យុះកាជីគី
ហាណូយ៖ ព្យុះទីហ្វុង កាជីគី (Kajiki) ដែលជាព្យុះទី៥ បោកបក់មកលើប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥នេះ បានបង្កការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ១០៩,៨លានដុល្លារ នៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាល។ សារព័ត៌មានវៀតណាម អេចប្រេស បានដកស្រង់សម្តីអនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ខ្យល់ព្យុះ កាជីគី បានឆក់យកជីវិតមនុស្សអស់ប្រាំបីនាក់ បាត់ខ្លួនម្នាក់ និងមនុស្ស៧៧នាក់ផ្សេងទៀតរងរបួស។ ឥទ្ធិពលព្យុះទីហ្វុង កាជីគី នាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កឱ្យរអិលបំផ្លាញផ្ទះអស់ជាង ៣៨៦ ០០០ខ្នង ក្នុងនោះមានផ្ទះចំនួន៥១០ខ្នងបានដួលរលំ។ ចំណែកផ្ទៃដីស្រែចម្ការជាង១០៤ ០០០ហិកតា និងដំណាំជាង១៧ ២០០ហិកតាត្រូវបានជន់លិច ខណៈព្រៃឈើទំហំ១១ ៧០០ហិកតា បានដួលរលំរាបដល់ដី។ សត្វពាហនៈ និងបសុបក្សីជាង១៥៤ ០០០ក្បាល បានបាត់ ឬងាប់នៅក្នុងទឹកជំនន់ ខណៈផ្ទៃស្រះវារីវប្បកម្មមានទំហំជាង៨ ០០០ហិកតា ត្រូវបានលិចទឹក។ ព្យុះទីហ្វុង កាជីគី នៅក្នុងប្រទេសវៀតណាម ក៏បានពន្លិច ឬបំផ្លាញទូក និងកប៉ាល់អស់ចំនួន១០២គ្រឿងផងដែរ។ ទឹកជំនន់បង្កឱ្យបាក់ទំនប់អស់ចំនួន១១កន្លែង បំផ្លាញច្រាំងទន្លេអស់ប្រវែង២,៧គីឡូម៉ែត្រ និងបំផ្លាញច្រាំងប្រឡាយអស់ប្រវែង៥,៣គីឡូម៉ែត្រ និងរអិលបាក់ដីចំនួន៦៦៧កន្លែង។ ភ្លៀងធ្លាក់ខ្លាំង […]
News & អន្តរជាតិ

ប្រទេសវៀតណាមរំពឹងថា នឹងនាំអង្ករចេញលើសពី៣០០០លានដុល្លារ ក្នុងឆ្នាំ២០២៥
ហាណូយ៖ ទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករជិត៥,៩លានតោន ដែលមានតម្លៃជាង៣០០០លានដុល្លារ គិតចាប់ពីដើមឆ្នាំនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែកញ្ញាថា ទំហំនាំចេញអង្ករបានកើនឡើង២,៨៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបានធ្លាក់ចុះគិតជាមធ្យម១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីខែ ចំពេលការផ្គត់ផ្គង់ដ៏តឹងតែង ដោយសមាគមស្បៀងអាហារវៀតណាម បានព្យាករណ៍ថា ប្រទេសវៀតណាមអាចនាំចេញអង្ករបានជាង៨លានតោន នៅឆ្នាំ២០២៥ ដែលជំរុញដោយការកើនឡើងនៃការបញ្ជាទិញពីទីផ្សារបង់ក្លាដែស ចិន និងអាហ្វ្រិកខាងត្បូង ទោះបីជាប្រទេសហ្វីលីពីន បានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្នក៏ដោយ។ ពាណិជ្ជករនៅទីក្រុង ហូជីមិញបានកត់សម្គាល់ថា ការផ្គត់ផ្គង់កំពុងរឹតបន្តឹង ខណៈតម្រូវការនៅតែមានស្ថិរភាពដដែល។ ក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក កាលពីឆ្នាំមុន ហ្វីលីពីន បានទិញអង្ករចំនួនជិតប្រាំលានតោនពីបរទេស ដែលក្នុងនោះវៀតណាម បានរួមចំណែកផ្គត់ផ្គង់ចំនួនជាង៣ ៦០០ ០០០តោន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ ប្រទេសវៀតណាម បានលក់អង្ករចំនួនជាង៥,៥លានតោនទៅក្រៅប្រទេសក្នុងតម្លៃ២ ៨០០លានដុល្លារ ដោយប្រទេសហ្វីលីពីន នៅតែបន្តជាអ្នកទិញដ៏ធំបំផុតរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ប្រាក់ចំណូលបានធ្លាក់ចុះចំនួន១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទន្ទឹមនឹងការផ្អាកការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន […]
News & អន្តរជាតិ

ការនាំចូលផ្លែទុរេនតាមកំពង់ផែ ឈិនជូ ភាគខាងត្បូងរបស់ចិន កើនឡើង៥០ភាគរយ
ខេត្តក្វាងស៊ី៖ យោងតាមក្រុមហ៊ុននាំចូលផ្លែឈើពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន បានឱ្យដឹងថា ការនាំចូលផ្លែទុរេនតាមរយៈកំពង់ផែ ឈិនជូ (Qinzhou) ក្នុងតំបន់ស្វយ័តខេត្ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បានកើនឡើង៥០ភាគរយ នៅឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការផ្លែឈើក្នុងចំណោមជនជាតិចិន។ ក្រុមហ៊ុននាំចេញឈានមុខគេរបស់ប្រទេសថៃ នៅឆ្នាំ២០២៥នេះ បានដឹកជញ្ជូនទុរេនម៉ាន់ថង មានតម្លៃជាទឹកប្រាក់ជាង២,៨លានដុល្លារទៅកាន់ប្រទេសចិន តាមរយៈកំពង់ផែ ឈិនជូ ដោយការដឹកជញ្ជូនភាគច្រើនមានទិសដៅទៅកាន់តំបន់ដីសណ្ដទន្លេ យ៉ង់សេ និងតំបន់ដីសណ្ដទន្លេ ភៀល ក្នុងប្រទេសចិន ភាគខាងត្បូង។ សារព័ត៌មាន ឆាយណា ដេលី (China Daily) របស់ចិន បានចេញផ្សាយថា ក្រុមហ៊ុននាំចូលផ្លែឈើតាមដានគ្រប់ដំណាក់កាលនីមួយៗនៃមុខទំនិញ ដើម្បីរក្សាភាពស្រស់ស្រាយ របស់ផ្លែឆើ ហើយបាននិយាយថា «ដរាបណាយើងត្រូវដឹកជញ្ជូនតាមផ្លូវទឹក នោះកំពង់ផែ ឈិនជូ គឺជាជម្រើសដំបូងរបស់យើង»។ កំពង់ផែ ឈិនជូ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ខេត្ត ក្វាងស៊ី ធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ាន និងជាផ្នែកមួយនៃច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី។ កាលពី១០ឆ្នាំមុន ក្រុមហ៊ុននាំចេញផ្លែឈើ នៅក្នុងខេត្ត ក្វាងស៊ី ដែលដំបូងឡើយផ្តោតលើការនាំចេញអាហារសមុទ្រ បានបង្កើតក្រុមប្រចាំការនៅកំពង់ផែ ឈិនជូ ដើម្បីពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួន ដែលនៅពេលនោះ បរិមាណទំនិញប្រចាំឆ្នាំមានចំនួនប្រមាណ១០០លានតោន។ […]
News & អន្តរជាតិ

ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់ឥណ្ឌា ប្រឈមមុខខាតឡុងចុង ដោយជម្លោះពាណិជ្ជកម្មអាម៉េរិក-ឥណ្ឌា
ញូវដេលី៖ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌា បានឱ្យដឹងថា ផលិតផលអាហារសមុទ្រ គឺស្ថិតក្នុងចំណោមទំនិញសំខាន់ៗសម្រាប់នាំចេញរបស់ប្រទេសឥណ្ឌា ទៅកាន់ទីផ្សារបរទេស ដែលគិតត្រឹមខែមីនា ឆ្នាំ២០២៥ ឥណ្ឌាបាននាំចេញជិត១៧លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៧,៤៥ពាន់លានដុល្លារ។ ដោយសារតែពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាម៉េរិកពេក អ្នកនាំចេញអាហារសមុទ្ររបស់ឥណ្ឌា នៅក្នុងឆ្នាំ២០២៥ កំពុងប្រឈមមុខនឹងការខាតឡុងចុង ព្រោះសហរដ្ឋអាម៉េរិក ដែលកាលពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ បានទិញផលិតផលអាហារសមុទ្ររបស់ឥណ្ឌារហូតដល់ជិត៣៥ភាគរយនៃការនាំចេញអាហារសមុទ្រសរុប។ ប៉ុន្តែរហូតមកដល់ដើមខែសីហា ឆ្នាំ២០២៥ អ្នកនាំចេញគ្រឿងសមុទ្ររបស់ឥណ្ឌាបានជួបនូវការដំឡើងពន្ធ១០ភាគរយសម្រាប់ការនាំចូលទីផ្សារអាម៉េរិក។ បង្គាក្លាសេ គឺជាមុខទំនិញនាំចេញដ៏ធំបំផុតមួយទាំងក្នុងបរិមាណ ក៏ដូចជាតម្លៃ ដែលស្មើនឹងពីរភាគបីនៃការនាំចេញអាហារសមុទ្រសរុបរបស់ឥណ្ឌា។ នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាននាំចូលបង្គាពីប្រទេសឥណ្ឌាមានតម្លៃជាទឹកប្រាក់ចំនួន២,៤ពាន់លានដុល្លារ។ ពន្ធខ្ពស់បានធ្វើឱ្យបង្គាឥណ្ឌាមិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារអាម៉េរិកទៀតឡើយ។ យោងតាមការវាយតម្លៃ បរិមាណនាំចេញបង្គារបស់ឥណ្ឌាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី១៥ភាគរយ ទៅ១៨ភាគរយ នាពេលខាងមុខ បើប្រៀបធៀបនឹងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ដោយសារពន្ធរបស់សហរដ្ឋអាម៉េរិក។ ការវាយតម្លៃ បានលើកឡើងថា «ការដំឡើងពន្ធលើសពី៥០ភាគរយ ធ្វើឱ្យប្រទេសឥណ្ឌាមិនអាចប្រកួតប្រជែងជាមួយផលិផលរបស់ប្រទេសផ្សេងទៀត មានដូចជា អេក្វាឌ័រ វៀតណាម និងឥណ្ឌូនេស៊ី ដែលភាគច្រើនមានពន្ធតិចជាងឥណ្ឌាពាក់កណ្តាល។ ជាលទ្ធផល ការនាំចេញបង្គារបស់ឥណ្ឌាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនឹងដាំក្បាលធ្លាក់ចុះយ៉ាងខ្លាំងតែម្តង»។ រដ្ឋាភិបាលឥណ្ឌា បានស្នើឲ្យក្រុមហ៊ុននាំចេញអាហារសមុទ្រ ខិតខំស្វែងរកទីផ្សារជំនួសអាម៉េរិក។ រដ្ឋាភិបាលបានកំណត់យកទីផ្សារប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ន័រវេស […]
News & អន្តរជាតិ

ផ្លែម្ទេសខ្មាំងនៅក្នុងប្រទេសហ្វីលីនឡើងថ្លៃដល់ជិត១៥ដុល្លារ ក្នុងមួយគីឡូក្រាម
ម៉ានីល៖ នៅតាមបណ្តាផ្សារបន្លៃធំៗ និងក្នុងផ្សារទំនើបតាមទីក្រុងក្នុងប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ តម្លៃម្ទេសខ្មាំងស្រស់ៗ ដែលមានផ្លែតូចៗតែហើរខ្លាំង និងពេញនិយមបំផុតក្នុងមុខម្ហូបប្រចាំថ្ងៃរបស់ប្រជាជនហ្វីលីពីន បានកើនឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់៨០០ប៉េសូ ឬស្មើនឹង១៣,៦០ដុល្លារ ក្នុងមួយគីឡូក្រាម។ ក្រសួងកសិកម្ម ហ្វីលីពីន បានប្រកាសនាពេលថ្មីៗនេះថា បរិមាណភ្លៀងធ្លាក់ខ្លាំងពេក និងគ្រោះទឹកជំនន់បានធ្វើឱ្យការផ្គត់ផ្គង់ផ្លែម្ទេសខ្មាំងខ្វះខាតយ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ម្ទេសខ្មាំងត្រូវលក់ក្នុងតម្លៃ៥៥០ប៉េសូ ឬស្មើនឹង៩,៣៥ ក្នុងមួយគីឡូក្រាម នៅពាក់កណ្តាលខែសីហា និងលក់ត្រឹមតម្លៃតែ៣៥០ប៉េសូ ឬស្មើនឹង៥,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីកក្ដដា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល (Francisco Tiu Laurel Jr.) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងតែស្វែងរកប្រភពផ្គត់ផ្គង់ថ្មី ដើម្បីជួយរក្សាស្ថិរភាពតម្លៃម្ទេសខ្មាំង និងអាចផ្គត់ផ្គង់ម្ទេសខ្មាំងក្នុងតម្លៃទាបសមរម្យនៅតាមបណ្តាហាង និងផ្សារលក់បន្លែសំខាន់ៗនៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ការផ្គត់ផ្គង់ម្ទេសខ្មាំងសព្វថ្ងៃនេះនៅមានបរិមាណតិចខ្លាំងណាស់ មិនអាចឆ្លើយតាមតម្រូវការរបស់អ្នកចូលចិត្តម្ទេសឡើយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់បានកាត់បន្ថយទិន្នផលផ្លែម្ទេសខ្មាំងនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសហ្វីលីពីន។ នៅតាមតំបន់ខ្លះ កសិករដាំម្ទេសខ្មាំងតិចតួច ចំណែកនៅតាមតំបន់ខ្លះទៀត ដំណាំម្ទេសរងគ្រោះដោយសារទឹកជំនន់ជាបន្តបន្ទាប់។ ដើម្បីដោះស្រាយចំពោះបញ្ហានេះសម្រាប់រយៈពេលវែង មន្ត្រីក្រសួងកសិកម្មកំពុងតែជំរុញឱ្យមានការវិនិយោគលើការសាងសង់ផ្ទះសំណាញ់ ធ្វើដំបូលការពារទឹកភ្លៀង និងរៀបប្រព័ន្ធរំដោះទឹក ឱ្យបានល្អជាងមុន […]
News & អន្តរជាតិ

ប៉ាគីស្ថានកំណត់គោលដៅនាំចេញគ្រឿងសមុទ្រឱ្យបាន៦០០លានដុល្លារ ដោយសហការជាមួយចិន
ប៉េកាំង៖ អ្នកនាំចេញអាហារសមុទ្រប៉ាគីស្ថាន បានជួបជាមួយរដ្ឋមន្ត្រីសហព័ន្ធសម្រាប់កិច្ចការដែនសមុទ្រ ក្នុងទីក្រុងប៉េកាំង ដោយបញ្ជាក់អំពីលទ្ធផលនៃការពិភាក្សាជាមួយសមភាគីចិន ស្របពេលរដ្ឋាភិបាលប៉ាគីស្ថាន កំពុងតែងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការនាំចេញផលិតផលជលផលរបស់ខ្លួន។ រដ្ឋមន្ត្រីសហព័ន្ធរបស់ប៉ាគីស្ថាន បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអាជីវកម្ម នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការនាំចេញផលិតផលជលផល ពង្រឹងកិច្ចសហប្រតិបត្តិការវារីវប្បកម្ម និងលើកកម្ពស់ប្រទេសប៉ាគីស្ថាន ជាមជ្ឈមណ្ឌលអាហារសមុទ្រដ៏សំខាន់នៅក្នុងតំបន់។ លោកបានបញ្ជាក់ថា «ប្រទេសប៉ាគីស្ថានមានបំណងនាំចេញគ្រឿងសមុទ្រឱ្យទទួលបានប្រាក់ចំណូលចំនួន៦០០លានដុល្លារ នៅពេលខាងមុខនេះ»។ ក្នុងចំណោមអ្នកនាំចេញផលិតផលគ្រឿងសមុកទ្រប៉ាគីស្ថាន ក៏មានប្រធានផ្នែកលក់អន្តរជាតិនៅផលិតផលសមុទ្រអារ៉ាប់ បានចែករំលែកបទពិសោធថា ក្រុមហ៊ុនរបស់លោកកំពុងបង្កើតប្រព័ន្ធវារីវប្បកម្ម និងប្រព័ន្ធចិញ្ចឹមកម្រិតខ្ពស់ ដើម្បីប្រមូលផល និងអភិរក្សសត្វក្តាមថ្ម និងបង្កងសម្រាប់នាំចេញ។ លោកបាននិយាយថា គំនិតផ្តួចផ្តើមនេះ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនចិន ដើម្បីរកបច្ចេកទេសជលផលសមុទ្ររស់បានយូររហូតដល់ពីរបីសប្តាហ៍ សម្រាប់នាំចូលទៅកាន់ទីផ្សារឆ្ងាយៗ ដូចជាប្រទេសចិនជាដើម។ លោកបានគូសបញ្ជាក់ទៀតថា ភាពជោគជ័យត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ និងជំនាញផ្នែកវារីវប្បកម្មពីដៃគូចិន។ លោករដ្ឋមន្ត្រីសហព័ន្ធរបស់ប៉ាគីស្ថាន បានកត់សម្គាល់ថា វិស័យនាំចេញអាហារសមុទ្ររបស់ប្រទេសប៉ាគីស្ថាន រួមទាំងក្តាមថ្ម និងបង្កង កំពុងមានការរីកចម្រើនជាវិជ្ជមាន ដោយបានរួមចំណែកជាច្រាក់ចំណូលជាង៤៦៥លានដុល្លារ ដល់ការនាំចេញសរុបក្នុងឆ្នាំ២០២៤-២០២៥។ លោកបានបន្ថែមថា«ប្រទេសប៉ាគីស្ថានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញក្តាមថ្មច្រើនជាងគេលំដាប់ទី៣ លើពិភពលោក ដោយដឹកជញ្ជូនក្តាមថ្មរស់ជាង៣ ០០០តោនទៅកាន់ប្រទេសចិន ដែលជាអ្នកនាំចូលដ៏ធំបំផុតរបស់ខ្លួន»។ ចំណែកលោកនាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផលិតផលជលផល បានស្នើសុំការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដោយផ្តោតលើតម្លៃបន្ថែមលើអាហារសមុទ្របង្កក និងផលិតផលបសុបក្សី ដូចជាជើងមាន់ជាដើម។ […]
