ជាតិ
News & ជាតិ

កសិករក្នុងស្រុកចង់ប្រែក្លាយតំបន់អូរសោមទៅជាតំបន់ដាំខ្ញី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយពីសាកល្បងដាំខ្ញីចិន លើកដំបូងលើផ្ទៃដីទំហំជាង១០ហិកតា ទទួលបានការគាំទ្រ និងប្រើប្រាស់ពីប្រជាពលរដ្ឋ ក៏បានបង្កើនផ្ទៃដីដាំដុះបន្ថែមឱ្យកើនដល់ជាង៥០ហិកតា នៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចចង់ប្រែក្លាយតំបន់អូរសោមទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគត។ អ្នកស្រី លៀង ស៊ុយហ៊ួរ នាយកគ្រប់គ្រងទូទៅនៃកសិដ្ឋានខ្ញីអូរសោម បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៥នេះ អ្នកស្រីបានដាំ និងប្រមូលផលខ្ញីបានចំនួនពីរលើក។ លើកទីមួយសាកល្បងដាំខ្ញីលើផ្ទៃដីជាង១០ហិកតា ហើយក្នុងមួយហិកតាប្រមូលផលខ្ញីជាមធ្យមប្រមាណ៧០តោន។ សម្រាប់លើកទីពីរ ក៏បានចាប់ផ្តើមប្រមូលផល កាលពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ខែវិច្ឆិកានេះ ការប្រមូលផលសម្រេចបានប្រហែល៦០ភាគរយនៃផ្ទៃដីសរុប។ អ្នកស្រី បានឱ្យដឹងទៀតថា ខ្ញីអូរសោមឆ្នាំនេះ បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ យើងឃើញថា ឆ្នាំនេះ ការគាំទ្រមានសន្ទុះខ្លាំង ស្របពេលប្រជាជនខ្មែរធ្វើពហិការឈប់ប្រើប្រាស់ផលិតនាំចូលពីប្រទេសជិតខាង ហើយខ្ញីដែលកសិដ្ឋានប្រមូលផលបានផ្គត់ផ្គង់ទៅទីផ្សារ នៅផ្សារក្នុងខេត្តបាត់ដំបងក្នុងមួយថ្ងៃជាមធ្យម១០តោន និងនៅខេត្តផ្សេងរួមនិងក្រុងភ្នំពេញផងដែរ។ អ្នកស្រីបន្ថែមថា «បើសិនប្រជាជនរបស់យើងបន្តព្យាយាមគាំទ្រខ្ញីអូរសោម បែបដូចសព្វថ្ងៃនេះជារៀងរហូត ខ្ញុំគិតថា នៅថ្ងៃក្រោយ យើងនឹងបន្តធ្វើការដាំដុះឱ្យបានច្រើនលើសនេះបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយការនាំចូលមកពីប្រទេសខាងក្រៅ»។ បើតាមម្ចាស់កសិដ្ឋានខ្ញីអូរសោម ក្រៅពីមានផែនការបង្កើនការដាំខ្ញី អ្នកស្រីចង់ឃើញប្រជាពលរដ្ឋក្នុងតំបន់ ងាកមកធ្វើការដាំខ្ញីឱ្យកើនឡើងច្រើនថែមទៀតក្នុងគោលបំណងចង់ប្រែក្លាយតំបន់មួយនេះទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគតផងដែរ៕
News & ជាតិ

ក្រុមហ៊ុនជប៉ុនបង្កើនការដាំដំឡូង និងស្រូវសាឡី នៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារបរទេស
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ដែលបានវិនិយោគនៅក្នុងវិស័យកសិកម្មនៅខេត្តមណ្ឌលគិរី ត្រៀមបង្កើនការដាំដំឡូងជប៉ុនលើផ្ទៃដី៥០ហិកតា និងដាំស្រូវសាឡីប្រមាណ១០០ហិកតា ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងប្រទេសមួយចំនួនផ្សេងទៀត ដែលជាដៃគូ។ កញ្ញា អ៊ុន សុភារៈ អគ្គនាយិការងក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រី បានឱ្យដឹងថា ក្រោយពីបានវិនិយោគក្នុងវិស័យកសិកម្មក្នុងខេត្តមណ្ឌលគិរី នៅឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើការដាំដុះដំណាំដែលមានអាយុកាលវែង មានដូចជាស្ពៃបូកគោ ស្ពៃក្តោប ដំឡូងជប៉ុន និងការ៉ុត ហើយដំណាំទាំងនេះដាំនៅក្នុងផ្ទះសំណាញ់ និងនៅតាមទីវាលបែបសុវត្ថិភាព។ បើតាមអគ្គនាយិការងខាងលើ សម្រាប់ដំណាំមើមដូចជាការ៉ុត យើងអាចប្រមូលផលបានក្នុងមួយហិកតាពី១០ ទៅ២០តោន និងដំឡូងមីបានពី២០ទៅ៣៥តោនក្នុងមួយហិកតា។ ចំណែកដំណាំស្លឹកដូចជាស្ពៃក្តោប និងស្ពៃបូកគោ ប្រមូលផលក្នុងមួយហិកតាបានចន្លោះពី៣ទៅ៥តោន ។ កញ្ញាបានលើកឡើងថា ដោយមើលឃើញពីតម្រូវការកើនឡើង ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការលើកទឹកចិត្តឱ្យមានការផលិតនៅក្នុងស្រុក ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បានត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកការដាំដុះរបស់ខ្លួន។ តួយ៉ាងនៅឆ្នាំ២០២៦ខាងមុខនេះ សម្រាប់គម្រោងដំណាំដំឡូងជប៉ុន នៅលើផ្ទៃដីចំនួន៥០ហិកតា ហើយទិន្នផល ដែលប្រមូលបាន១៤ភាគរយ គឺលក់នៅក្នុងស្រុក និងគម្រោងដាំស្រូវសាឡី លើផ្ទៃដីពី៥០ ទៅ១០០ហិកតា សម្រាប់ធ្វើការនាំចេញទៅប្រទេសជប៉ុន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន័ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្តាលនៃធនាគារ (ARDB) បានទទួលជួបពិភាក្សាការងារជាមួយលោក លីន ហ្សឺឈាន (Lin Shiqiang) ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងធនាគារទាំងពីរ។ ឯកឧត្តមបណ្ឌិត និងលោក លីន ហ្សឺឈាន បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងអាជីវកម្មបៃតង។ បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ ARDB និងធនាគារ ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញធ្វើវាគ្មិនកិច្ចពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” នៅវិទ្យុជាតិកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” នៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលផលស្រូវនៅក្នុងប្រទេសកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កម្ពុជាក្នុងឆ្នាំ២០២៥នេះ អាចនឹងទទួលបានទិន្នផលស្រូវសរុបប្រមាណជា១៤,៧លានតោន និងការនាំចេញ អាចនឹងឈានដល់ប្រមាណជា៨០ម៉ឺនតោន និងស្ថានភាពថ្លៃស្រូវហាក់មានកំណើនឡើងវិញបន្តិច ពិសេសស្រូវផ្ការំដួល និងស្រូវស្រងែ។ បន្ថែមពីការធ្វើបច្ចុប្បន្នភាពការប្រមូលផលស្រូវ, ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីការចូលរួមរបស់ធនាគារ ARDB និងភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ថ្មីៗនេះ ធនាគារ ARDB បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យប្រើប្រើប្រាស់នូវមូលនិធិបន្ថែមចំនួន៤០លានដុល្លារ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមរយៈម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងតម្លៃសមស្រប និងអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ បន្តស្រូបទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព៕
News & ជាតិ

ផលិតផលសក្តានុពលកម្ពុជាចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ
ភ្នំពេញ៖ មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ មានផលិតផលចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួនប្រាំបី និងម៉ាកវិញ្ញាតិកម្មចំនួន មួយ។ ផលិតផលម៉ាកសមូហភាព ដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។ ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួនមួយ គឺ […]
News & ជាតិ

កសិករក្នុងស្រុកជាង ១៤ម៉ឺននាក់ ទទួលបានផលប្រយោជន៍ពីការអនុវត្តគម្រោងកម្មវិធីកសិកអាស៊ីប៉ាស៊ីហ្វិក
ដោយ ឡុង សារេត ភ្នំពេញ៖ សមាគមបណ្តាញកសិករ និងធម្មជាតិ រួមជាមួយដៃគូផ្សេងទៀត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលបូកសរុបលទ្ធផល “គម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក” រយៈពេលប្រាំឆ្នាំ (២០២១-២០២៥) ដើម្បីបង្ហាញពីសកម្មភាព និងលទ្ធផល ដែលសម្រេចតាមរយៈការអនុវត្តគម្រោងរបស់ខ្លួន។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីលោក និល សុភាព ប្រធានគណៈកម្មការពិគ្រោះយោបល់នៃគម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក លោក តូច ប៉ូច ប្រធានការិកាល័យអភិវឌ្ឍន៍សហគមន៍ ខេត្តកំពង់ឆ្នាំង លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម ខេត្តតាកែវ លោក ប៉ាន សុភាព នាយកប្រតិបត្តិសមាគមបណ្តាញកសិករ និងធម្មជាតិ លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលសមាគមបណ្តាញកសិករ និងធម្មជាតិ។ លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលសមាគមបណ្តាញកសិករ និងធម្មជាតិ បានឱ្យដឹងថា គម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក ដែលមានរយៈពេលប្រាំឆ្នាំ អនុវត្តដោយអង្គការថ្នាក់ជាតិចំនួនប្រាំមួយ គាំទ្រដល់កសិករជាសមាជិកមានជាង១៤ម៉ឺននាក់ ក្នុងនោះមានសហគមន៍កសិកម្មចំនួន៣៤១ […]
News & ជាតិ

កសិករខ្វះមិនចេះក្បួនប្រើជី និងថ្នាំគីមី ច្បាស់លាស់ ប្រឈមការខាតបង់ប្រាក់ច្រើនក្នុងវិស័យកសិកម្ម
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ អ្នកបច្ចេកទេសនៅក្នុងវិស័យកសិកម្មក្នុងស្រុកមួយរុប បានមើលឃើញថា កសិករដែលខ្វះការយល់ដឹងពីផលិតផល ក៏ដូចជាបច្ចេកទេសប្រើប្រាស់ជី និងថ្នាំគីមីនេះ អាចនិងធ្វើឱ្យកសិករប្រឈមការខាតបង់ប្រាក់ច្រើននៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ។ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ កន្លងមកនេះ លោក មៀច សំណាង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន វីហ្គើ អេហ្រ្គីបាយអូថេក បានឱ្យដឹងថា ក្នុងនាមលោកជាអ្នកបច្ចេកទេសក្នុងវិស័យកសិកម្ម លោកមើលឃើញថា ការធ្វើកសិកម្ម កសិករតែងជួបបញ្ហា ឬបានចំណាយប្រាក់ជាច្រើនទៅលើការទិញជី និងថ្នាំគីមី យកទៅប្រើប្រាស់លើដំណាំរបស់ខ្លួន។ លោក មៀច សំណាង អះអាងថា ការចំណាយប្រាក់ច្រើនទៅលើការប្រើប្រាស់ជី និងថ្នាំគីមី របស់កសិករបែបនេះ គឺជាមូលហេតុចម្បងពាក់ព័ន្ធនិងប្រសិទ្ធភាពជី ថ្នាំ និងខ្វះការយល់ដឹងពីបច្ចេកទេសពីការប្រើប្រាស់។ បើកសិករមិនយល់ដឹងច្បាស់លាស់ទៅលើចំណុចទាំងនេះតម្រូវឱ្យកសិករចំណាយប្រាក់ច្រើនដងលើការទិញជី និងថ្នាំ។ លោកបានលើកឡើងទៀតថា ដើម្បីកាត់បន្ថយការចំណាយខុសលើជី និងថ្នាំគីមី នៅក្នុងវិស័យកសិកម្ម សម្រាប់កសិករ៖ ទី១)-កសិករត្រូវស្វែងរកក្រុមហ៊ុន ដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ខ្លួនឯងក៏ដូចកសិករផ្សេងទៀត, ទី២)-កសិករត្រូវប្រឹក្សាជាមួយអ្នកបច្ចេកទេសមុននឹងប្រើប្រាស់ រាប់តាំងពីពេលវេលា បរិមាណ និងបច្ចេកទេសប្រើប្រាស់ជី និងថ្នាំ ដើម្បីធានាបានថាជី ក៏ដូចជាថ្នាំគីមីទាំងនេះប្រើទៅលើដំណាំរបស់ខ្លួនមានប្រសិទ្ធភាពសម្រាប់ការពារសត្វល្អិត និងទី៣)-កសិករអាចស្វែងរកការប្រឹក្សាពីមន្ត្រីក្រសួងកសិកម្ម […]
News & ជាតិ

ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ និងខេត្តតាកែវ បាននឹងកំពុងដំណើរការលក់ និងស្រូបយកកសិផលកែច្នៃដោយកសិករ
ភ្នំពេញ៖ ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ និងផ្សារផលិតផលខ្មែរ ខេត្តតាកែវបាននឹងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រួមមាន បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនមុខ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង៥ព្រឹក ដល់ ១១ថ្ងៃត្រង់ដែលមានទីតាំងនៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត។ ផ្សារផលិតផលខ្មែរ ខេត្តត្បូងឃ្មុំ គឺស្ថិតនៅជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ដោយឡែកផ្សារផលិតផលខ្មែរខេត្តតាកែវ ក៏បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង៦និង៣០នាទីព្រឹក រហូតដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដែលអាចរកប្រាក់ចំណូល […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ប្រាំចំណុចសម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាព និងពិចារណាក្នុងការវិនិយោគដើម្បីអនាគត នៅកម្ពុជា
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជាឆ្នាំ២០២៥ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណាក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ សហគ្រិនកម្ពុជា នៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពោល គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្មនិងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក៏សំដៅដល់ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅតាមជនបទអាចទទទួលបានចំណេះដឹង ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងសហគ្រាសឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលបច្ចុប្បន្ននេះ, ប្រទេសកម្ពុជាមានប្រមាណជា៦៥% នៃប្រជាជនសរុប ដែលមានអាយុក្រោម៣០ឆ្នាំ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មដល់សហគ្រាស និងអាជីវកម្ម។ ប្រសិនបើមានការវិនិយោគទៅលើកម្លាំងពលកម្ម ដើម្បីបង្កើនផលិតភាពការងារ នោះនាពេលអនាគតប្រទេសកម្ពុជានឹងមានភាពប្រកួតប្រជែងខ្ពស់។ ដូច្នេះ សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណាក្នុងការវិនិយោគរបស់ ដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ […]
News & ជាតិ

រោងម៉ាស៊ីនក្នុងស្រុកជាច្រើនក្រុមហ៊ុនបាននិងកំពុងតែបង្កើនលទ្ធភាពប្រមូលទិញស្រូវផ្ការំដួលពីកសិករ
ភ្នំពេញ៖ នៅតាមបណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បាននិងកំពុងតែបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះបានងើបឡើងវិញ។ ជាក់ស្តែងនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម និងទិញឱ្យបានច្រើនបំផុត ដើម្បីជួយសម្រួលដល់កសិករមិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ទាក់ទងនិងបញ្ហានេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន ក្រុមហ៊ុន ស៊ីធី រ៉ាយស៍បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។ ឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារវាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺនតោន។ ឧកញ៉ាបានបន្ថែមថា បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួលល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម […]
News & ជាតិ

អូស្ត្រាលីគាំទ្រឲ្យកសិធុរកិច្ចកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ តាមរយៈកម្មវិធី CAPRED អូស្ត្រាលី បាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផល ដែលមានតម្លៃបន្ថែមសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់ Great Taste Awards ដ៏មានកិត្យានុភាពចំនួនបីរង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ៣ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ១០០ភាគរយ។ ក្រុមហ៊ុននេះទិញវត្ថុធាតុដើមពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀត ដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។ ប្រទេសអូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ កន្លងទៅថ្មីៗនេះ ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គម្រោង CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា […]
News & ជាតិ

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ផ្តល់ឱកាសដល់វិនិយោគិនស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិពាណិជ្ជកម្ម និងកសិស្បៀងអាហារ
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតឱ្យមានការពិភាក្សាកម្រិតខ្ពស់ និងការដាក់តាំងបង្ហាញកសិផលសក្តានុពលរបស់កម្ពុជា ក៏ដូចជាផ្តល់ឱកាសជូនវិនិយោគិនស្វែងយល់ពីកាលានុវត្តភាពសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម កសិពាណិជ្ជកម្ម និងកសិស្បៀងអាហារ។ ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វិស័យកសិកម្មកម្ពុជាបានបោះជំហ៊ានមកដល់ដំណាក់កាលថ្មី និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មីមួយចំនួន ជាពិសេសនិរន្តរភាពនៃផលិតកម្ម និងតម្រូវការទីផ្សារ។ ថ្លៃដើមផលិតខ្ពស់ ទីផ្សារ និងការកែច្នៃផលិតផលនៅមានកម្រិក និងការប្រែប្រួលមិនអាចស្មានទុកបានជាមុន នៃតម្លៃកសិផលនៅលើទីផ្សារអន្តរជាតិ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសហការ និងគាំទ្រថែមទៀត ក្នុងគោលបំណងបន្តរួមគ្នាដោះស្រាយបញ្ហា និងផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករ ដែលបាននិងកំពុងខិតខំប្រឹងប្រែងផលិតដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារផង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។ ឯកឧត្តមបន្តទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំណាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦។ យន្តការរក្សាលំនឹងតម្លៃកសិផលគន្លឹះ […]
