ជាតិ
News & ជាតិ

កម្ពុជា និងវៀតណាម ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីក្នុងបរិមាណជិត ៧លានតោន
ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទី៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់ នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម និងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចសន្យាទិញ-លក់ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ។ តាមរយៈនៃការចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។ គួរបញ្ជក់ផងដែរថា ការចុះកិច្ចសន្យាខាងលើគឺជាកាអនុវត្តលើ MOU ដែលបានចុះហត្ថលេខារវាងសមាគមសហសព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាក្រកម្ពុជា។ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុនវៀតណាមចំនួន ៤ […]
News & ជាតិ

សមាគមបណ្តាញកសិករតេជោ និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធទ្វេភាគី
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ (Techo Farmer Network Association) និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (Supply Chain Business Association Cambodia) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាប្រធានសមាគមបណ្តាញកសិករតេជោ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជកម្មករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ។ ការចុះអនុស្សរណៈនេះ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗរួមមាន ទី១)- ការភ្ជាប់ទំនាក់ទំនង ឬផ្គូផ្គូងអាជីវកម្មរវាងសមាជិក TFNA និង LOSCBA, ទី២)-ការផ្តល់ជូនពិសេស ឬលក្ខខណ្ឌអនុគ្រោះ,ទី៣)-ការផ្លាស់ប្តូរចំណេះដឹង និងទី៤)-ការជួយផ្សព្វផ្សាយទីផ្សារជូនគ្នារវាងសមាជិក TFNA និង LOSCBA។ ថ្លែងនាឱកាសនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍បញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ […]
News & ជាតិ

ផលិតផលកែច្នៃពីវត្ថុធាតុដើមក្នុងវិស័យកសិកម្មមានកាន់តែច្រើនទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុក
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុក គេសង្កេតឃើញនៅពិព័រណ៍មានការដាក់តាំងបង្ហាញពីផលិតផលថ្មីៗប្លែក មានកាន់តែច្រើនទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក តួយ៉ាងដូចជាផលិតផលប្រេងសណ្តែកដីរបស់ក្រុមហ៊ុនកូនខ្មែរមួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងមានការគាំទ្រច្រើន បើប្រៀបទៅនិងពេលមុនៗ។ បើតាមកញ្ញា ទូច នីតា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Tiger Power បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានផលិតផលកែច្នៃច្រើនប្រភេទ ហើយក្នុងនោះសម្រាប់ប្រេងសណ្តែកដី នៅពេលកន្លងមកនេះមិនសូវមានប្រជាពលរដ្ឋបានស្គាល់ច្រើននោះទេ។ ប៉ុន្តែសព្វថ្ងៃនេះ គឺមានអតិថិជនជាពលរដ្ឋខ្មែរបានស្គាល់ច្រើន ពិសេសនៅពេលបងប្អូនខ្មែរងាកមកគាំទ្រផលិតផលកែច្នៃដោយសហគ្រាស ក្រុមហ៊ុនក្នុងស្រុក។ ចំណែកលោក ធា កក្កដា តំណាងផ្នែកលក់នៃក្រុមហ៊ុនខាងលើ បានឱ្យដឹងថា នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនចង់ឃើញផលិតផលរបស់ខ្លួន មានការគាំទ្រច្រើនបន្ថែមទៀត ដើម្បីជួយដល់ជីវភាពរបស់កសិករខ្មែរ ពេលតម្រូវការប្រើប្រាស់កើនឡើងធ្វើឱ្យកសិករបង្កើនការដាំដុះសណ្តែកដីរបស់ខ្លួនបន្ថែម។ បើតាមតំណាងក្រុមហ៊ុនខាងលើ វត្ថុធាតុដើម ដែលក្រុមហ៊ុនយកមកកែច្នៃធ្វើជាប្រេងសណ្តែកដី មានការផ្គត់ផ្គង់ពីខាងកសិករនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្នុងមួយខែមានបរិមាណពីរតោន ដែលអាចផលិតបានជាប្រេងសណ្តែកដីពី៦០០០ ទៅ៨០០០លីត្រ។ លោកបន្តថា បច្ចុប្បន្ននេះផលិតផលប្រេងសណ្តែកដី របស់ក្រុមហ៊ុនកំពុងតែចរាចរនៅលើទីផ្សារ បាន៨០ភាគរយ។ ពោលមានលក់នៅតាមផ្សារទំនើប និងតាមផ្សារម៉ាតធំៗ ដូចជាផ្សារឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារជីបម៉ុង ផ្សារស៊ីត្រា ផ្សារបាយ័ន រួមនិងផ្សារទំនើបផ្សេងទៀតទាំងនៅក្នុងក្រុងភ្នំពេញ […]
News & ជាតិ

ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច អនុញ្ញាតឱ្យអ្នកជំនាញចិញ្ចឹមគោយកទឹកដោះ មកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ អ្នកជំនាញចិញ្ចឹមគោយកទឹកដោះមកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា ក្នុងគោលបំណង ចែករំលែកបទពិសោធ និងសិក្សាអំពីឱកាសជួយជាជំនួយបច្ចេកទេសពាក់ព័ន្ធការ ចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា និងកិច្ចសហការផ្សេងទៀតក្នុងវិស័យកសិកម្ម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥
សៀមរាប៖ រសៀល ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖ ១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture) ២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ
សៀមរាប-កំពង់ធំ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ រោងម៉ាស៊ីនកិនស្រូវ ដែលបានចុះពិនិត្យរួមមាន រោងម៉ាស៊ីនកិនស្រូវ១៦៨, រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។ រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។ គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។ ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ […]
News & ជាតិ

ក្រុមហ៊ុនកែច្នៃនឹងបង្កើនការផលិតសក្តានុពលក្នុងវិស័យកសិកម្ម សម្រាប់នាំចេញនៅឆ្នាំ២០២៦
ដោយ ឡុង សារេត ភ្នំពេញ៖ស្របពេលវិធានការនៃគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកំពុងឈានទៅរកការអនុវត្តជាផ្លូវការនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៦ខាងមុខ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មមើលឃើញថាក្រុមហ៊ុនកែច្នៃនឹងបង្កើនការផលិតនូវផលិតផលដែលសក្តានុពលក្នុងវិស័យកសិកម្មសម្រាប់នាំចេញនៅឆ្នាំ២០២៦។ សូមជម្រាបជូនថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសមួយស្តីពីការ “លើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម” ដោយបានគូសបញ្ជាក់ថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតជាចំណីសត្វ។ ទាក់ទងនិងការលើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលនេះដែរ អ្នកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានឱ្យដឹងថា កម្មវិធីគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលគឺជារឿងមួយល្អ សម្រាប់ក្រុមហ៊ុនដែលធ្វើការកែច្នៃនៅក្នុងស្រុក។ ព្រោះការលើកទឹករបស់រាជរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុនពាក់ព័ន្ធប្រឹងប្រែងបន្ថែមទៀតនៅក្នុងអាជីវកម្មរបស់ខ្លួន។ អ្នកស្រីមានប្រសាសន៍ថា នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃមួយ នៅពេលទទួលបានការលើកទឹកពន្ធដារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងបង្កើនការកែច្នៃ និងបង្កើនការនាំចេញឱ្យបានកាន់តែច្រើនផ្អែកលើសមត្ថភាពជាក់ស្តែងរបស់ខ្លួន ។ដូចនេះការលើកទឹកចិត្តពន្ធដារវាជាផលវេជ្ជមានមួយសម្រាប់ក្រុមហ៊ុន ក៏ដូចបានទៅដល់កសិករ ព្រោះវាស្ថិតនៅក្នុងសង្វាក់ផលិតកម្មតែមួយ ដោយសារកសិករមានតួនាទីផលិតនៅកសិផលឱ្យមានគុណភាព សុវត្ថិភាពនិងមានស្តង់ដារសម្រាប់ធ្វើការកែច្នៃនាំចេញ។ បើតាមប្រធានប្រតិបត្តិខាងលើ មានការរំពឹងទុកថានៅក្នុងវិស័យម្រេចនៅពេលមានការកែច្នៃផលិតផលបានកាន់តែល្អ ការនាំចេញនូវត្ថុធាតុដើមនិងលែងមានច្រើនដូចពេលមុនៗទៀតហើយ ងាកមកផ្តោការនាំចេញផលិតផលដែលមានម៉ាកយីហោជាផលិតផលរបស់ខ្មែរ ហើយមានច្រើននៅលើទីផ្សារអន្តរជាតិនិងលក់បានតម្លៃល្អប្រសើរ បើប្រៀបធៀបនិងពេលបច្ចុប្បន្នបានធ្វើការនាំចេញជាវត្ថុធាតុដើម។ ចំណែកប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញការយល់ឃើញស្រដៀងគ្នាថា […]
News & ជាតិ

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរក្នុងវិស័យកសិកម្ម
ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា មានចំម្ងាយ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ ខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង៦៣ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបចាប់ពីអាយុ១៨ឆ្នាំឡើងទៅជាង៣៩៥ពាន់នាក់។ លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំងមានប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើងថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំងបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងលើកផែនការអភិវឌ្ឍន៍ថ្មីៗសម្រាប់ខេត្ត ស្របតាមផែនការអភិឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគុណភាព។ លោកស្រីបន្តទៀតថា កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្ត គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងការបញ្ចូលកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការពារនិងអភិរក្សបរិស្ថាន វប្បធម៌ សុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន។ បើតាមលោកស្រី ប៊ន សុភី ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំបូរបែបនៅទូទាំងខេត្តមានរមណីយដ្ឋានទេសចរណ៍ចំនួន៣៥កន្លែង ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែង ទេសចរណ៍ធម្មជាតិ១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន៦កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលមានសកម្មភាពទទួលទេសចរកម្សាន្តប្រចាំឆ្នាំចំនួន១៣កន្លែង រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]
News & ជាតិ

សមាគមស្វាយចន្ទីកម្ពុជាសម្តែងការព្រួយបារម្ភការប្រែប្រួលអាកាសធាតុរំខានដល់វិស័យស្វាយចន្ទី
ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។ ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។ សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង […]
News & ជាតិ

ធនាគារ ARDB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចិន ដើម្បីកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ (CICC-CAFED, YDD)ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development […]
News & ជាតិ

ADB អនុម័តកម្មវិធីវិនិយោគចំនួន៧៦៣លានដុល្លារ សម្រាប់លើកកម្ពស់សុវត្ថិភាពទឹក និងការរស់នៅទីក្រុងរបស់កម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តកម្មវិធីវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៧៦៣លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន២០លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដើម្បីគាំទ្រកម្ពុជាពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និងមានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥ភាគរយ នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។ លោកស្រី យ៉ាសមីន សីដីគី (Yasmin Siddiqi) នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុង ដែលធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាងពីរលាននាក់ ដោយធានាថា សូម្បីតែសហគមន៍ ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ»។ ខណៈពេលប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត៨៣ភាគរយ ក្នុងឆ្នាំ២០២៤ […]
