News & ជាតិ
image_2025-06-03_08-11-29
ព្រីងប្រាំបីដើមអាចផ្តល់ប្រាក់រាប់ពាន់ដុល្លារដល់កសិករនៅស្រុកអង្គរបុរី ខេត្តតាកែវ
ខេត្តតាកែវ៖​ ដំបូងឡើយ ម្ចាស់ដើមព្រីងបានគិតត្រឹមថា ដាំដើមពូជឈើមួយប្រភេទនេះនៅតាមព្រំរបងផ្ទះ​ គឺដើម្បីការពារខ្យល់ និងធ្វើឱ្យជុំវិញផ្ទះមានទេសភាពបៃតងល្អ​ ចំណែកផ្លែរបស់វាក្រៅពីហូប គេអាចកែច្នៃធ្វើជាឪសថសម្រាប់ព្យាបាលជំងឺផងដែរ។ លោក រស់ កេត កសិករនៅស្រុកអង្គរបុរី ខេត្តតាកែវ បាន​​និយាយថា ការដំាំដើមព្រីងនៅក្បែរផ្ទះ ក្រៅពីផ្តល់លក់ផ្លែទុំសម្រាប់ហូប  លោកក៏អាចកែច្នៃធ្វើជាស្រាបានថែមទៀតផង ដោយអាចផ្តល់ចំណូលរហូតដលប្រាំពាន់ដុល្លារក្នុងមួយឆ្នាំ។ កសិករខាងលើ​បាន​រៀបរាប់អំពីអត្ថប្រយោជន៍ផ្លែប្រេងថា ដើមព្រីងមានអត្ថប្រយោជន៍កែច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ, ជួយការពារខ្យល់កន្ទ្រាក់ និងធ្វើឱ្យបរិស្ថាននៅជុំវិញផ្ទះមានភាពបៃតង។ ដើមឈើហូបផ្លែមួយនេះ ត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ដាំដុះតាមគ្នា ជាបន្តបន្ទាប់នៅនជុំវិញគេហដ្ឋាន ដោយសារតែវាងាយស្រួលក្នុងការដាំដុះជាងដើមឈើផ្សេងៗ។ ក្រោយពីមើលឃើញដើមព្រីងមានអត្ថប្រយោជន៍ច្រើន គ្រួសារលោក រស់ កេត និងអ្នកស្រី ហ៊ ឡៅ មានទីតាំងនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានសម្រេចចិត្តដាំដើមព្រីងពូជម៉ាឡេស៊ីចំនួនប្រាំបីដើមនៅជុំវិញផ្ទះ ដែលដាំកាលពីឆ្នាំ២០១៦ រហូតមកដល់នេះ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារ។ តួយ៉ាងនៅក្នុងរយៈពេលបួនប្រាំឆ្នាំកន្លងមកនេះ គ្រួសារកសិករខាងលើមួយនេះរកចំណូលពីការលក់ផ្លែព្រីងស្រស់ និងពីការកែច្នៃផ្លែព្រីងធ្វើជាស្រាព្រីង បានប្រាក់ចន្លោះពីបួនពាន់ដុល្លារ ទៅបួនពាន់ដុល្លារនៅក្នុងមួយឆ្នាំៗ។ លោក រស់ កេត បាននិយាយថា ក្រោយមកមូលហេតុដែលជំរុញឱ្យលោកដំាំដើមព្រីងនៅក្បែរផ្ទះ ក្រៅពីអាចលក់ផ្លែស្រស់ គឺលោកអាចកែច្នៃធ្វើជាស្រា។ លោកលើកឡើងថា  កាលពីមុនមិនទាន់មានការនិយមដាំដើមព្រីងពូជពីប្រទេសម៉ាឡេស៊ីច្រើនទេ […]
News & ជាតិ
503503950_1324723202342797_268348654498371290_n
ឯកឧត្តមបណ្ឌិត កៅ ថាច គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការប្រើប្រាស់កម្លាំងការពារខ្លួន។ នៅក្នុងញត្តិសម្តែងការគាំទ្រចំពោះមនសិការស្នេហាជាតិនេះ ក្នុងនាមជាថ្នាក់ដឹកនាំធនាគារ ARDB ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា «យើងខ្ញុំទាំងអស់គ្នាជា​ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម   ព្រមទាំងរូបខ្ញុំបាទផ្ទាល់ និងភរិយា សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការប្រើប្រាស់កម្លាំងការពារខ្លួន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែន ដែលកំពុងអូសបន្លាយមួយនេះ។ «ព្រឹត្តិការណ៍ផ្ទុះអាវុធ ដែលបង្កដោយភាគីកងទ័ពនៃប្រទេសថៃក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការចិញ្ចឹមចិត្តឈ្លានពាន​ ដែលមានតាំងពីអតីតកាលរបស់ប្រទេសជិតខាងមួយនេះ មកលើទឹកដីជាទីស្នេហានៃយើងទាំងអស់គ្នា ហើយក៏ជាការរំលឹកដល់កូនខ្មែរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព […]
News & ជាតិ
496254547_1190000042921519_7967734455258536549_n
ក្រុមហ៊ុន អេមរុរ៉ាយស៍ នាំយកអង្ករសរីរាង្គកម្ពុជាទៅចូលរួមពិព័រណ៍អាហារធម្មជាតិឆ្នាំ២០២៥ នៅអង់គ្លេស
ភ្នំពេញ៖ ក្រុមហ៊ុន​ អេមរុរ៉ាយស៍ កាលពីពេលថ្មីៗកន្លងមកនេះ បាននាំយកអង្ករសរីរាង្គកម្ពុជាទៅចូលរួមពិព័រណ៍អាហារធម្មជាតិ ឆ្នាំ២០២៥ រៀបចំឡើងនៅក្នុងប្រទេសអង់គ្លេស ដើម្បីទាក់ទាញការគាំទ្រក្នុងការនាំយកផលិតផលកសិកម្មជាច្រើនរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេស។ ក្រុមហ៊ុន អេមរុរ៉ាយស៍ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនប្រាំមួយរបស់កម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងពាណិជ្ជកម្មចក្រភពអង៉ក្លេស និងរៀបចំដោយក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ។ នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សាជីវកម្មសហគមន៍កសិកម្មកម្ពុជា បានបន្តអនុវត្តការងាររបស់ខ្លួនស្តីពីការជំរុញឱ្យកសិករចាប់ផ្តើមអនុវត្តនូវនវានុវត្តន៍ថ្មីឆ្ពោះទៅកាន់ការបំភាយកាបូនទាប និងកសិកម្មសរីរាង្គកកើតឡើងវិញ  ដោយរួមជាមួយសហគមន៍កសិកម្មចំនួន៦ ដែលមានកសិករសរុបប្រមាណ១.៦០០នាក់ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ តាមរយៈនវានុវត្តន៍ថ្មីនេះ ក្រុមហ៊ុនបានជំរុញឱ្យកសិករផ្លាស់ប្តូរពូជស្រូវ ដែលជាប្រភេទពូជធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតម្រូវការទីផ្សារខ្ពស់ ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។​ ពូជស្រូវទាំងនោះមានដូចជា ពូជស្រូវសែនក្រអូប ពូជនាងអុក និងពូជនាងអំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីចូលរួមកែលម្អសុខភាពដី ក្រុមហ៊ុនក៏បានផ្តល់នូវប្រភេទជីធ្យូងអង្កាម ប្រមាណ៦០តោន និងដំណាំគម្របដី រួមទាំងផ្តល់ជូននូវឧបករណ៍កៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែរ (Land Leveling Control by Laser System) ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងទឹក ការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដី និងការជួយបង្កើននូវទិន្នផល ដើម្បីកាត់បន្ថយចំណាយលើផលិតកម្មដំណាំស្រូវ។ ព្រមជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏បានចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅតំបន់់ដាច់ស្រយាល ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដែលខិតខំផលិត និងអនុលោមតាមស្តង់ដារសរីរាង្គ […]
News & ជាតិ
photo_2025-06-01_14-07-02
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចូលរួមគាំទ្រ កម្មវិធី “រត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា”
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារតំណាងធនាគារ ARDB បានចូលរួមគាំទ្រកម្មវិធីរត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ កម្មវិធីនេះ រៀបចំនៅទីក្រុងរណបជ្រោយចង្វារ ដែលគាំទ្រដោយសមាគមធនគារនៅកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា។ នៅក្នុងឱកាសនេះ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា កម្មវិធីនេះកម្មវិធីរត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា មិនមែនគ្រាន់តែជាការរត់ដើម្បីតែសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ក្រោមមូលនិធិ និងការឧបត្ថម្ភ ដែលប្រមូលបាននឹងយកទៅផលិតជាវីដេអូអប់រំស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់គាំទ្រ និងបង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ និងការការពារ សម្រាប់ប្រជាជនកម្ពុជា។ លោកបន្តថា ចំណេះដឹងអំពីហិរញ្ញវត្ថុ គឺជាបំណិនជីវិតរបស់បុគ្គលគ្រប់រូប និងជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចដ៏រឹងមាំ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យបុគ្គលម្នាក់ៗអាចចាត់ចែងសាច់ប្រាក់បានយ៉ាងច្បាស់លាស់ សុវត្ថិភាព ព្រមទាំងមានការសម្រេចចិត្តបានត្រឹមត្រូវរាល់ការប្រើប្រាស់លុយ ចាត់ចែងលុយ ការប្រើប្រាស់ឥណទានពីធនាគារ ការសន្សំ ការប្រើប្រាស់សេវាធនារ៉ាប់រង និងចំណាយប្រកបដោយភាពឆ្លាតវៃ និងការសម្រេចចិត្តផ្នែកវិនិយោគប្រកបដោយការទទួលខុសត្រូវ ព្រមទាំងដើម្បីរៀបចំអនាគតឱ្យបានល្អប្រសើរ។ លោកបានលើកឡើងថា “ទោះជាប្រទេសយើងមានការរីកចម្រើនលើសេវាហិរញ្ញវត្ថុក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋជាច្រើននៅតែខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ដូច្នេះកម្មវិធីនាព្រឹកនេះពិតជាមានន័យសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នាក្នុងការចូលរួមជំរុញ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជារបស់យើង”។ សមាគមធនាគារនៅកម្ពុជា និងសមាជិកធនាគារទាំងអស់ ចាត់ទុកការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពស្នូលរបស់ខ្លួន […]
News & ជាតិ
photo_2025-05-29_14-38-29 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងវិនិយោគិនខ្មែរ សម្ដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តអៃជី
ខេត្តអៃជី, ប្រទេសជប៉ុន៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមជាមួយលោក រស់ រាសី ប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ARDB និងវិនិយោគិនខ្មែរ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ីដេអាគី អូមុរ៉ា (Hideaki Omura) អភិបាលខេត្តអៃជី។ ក្នុងកិច្ចការពិភាក្សានេះ ឯកឧត្តមអភិបាល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូន ចំពោះគណៈប្រតិភូកម្ពុជា ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសខេត្តអៃជី។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងបានស្នេីសុំឯកឧត្តមអភិបាល បន្តពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការល្អបន្ថែមទៀត៕
News & ជាតិ
500713521_1139943551510867_6897044614850508044_n
កម្ពុជា និងអាមេរិក ខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ប៊្រីហ្គេត វ៉កឃើ (Bridgette Walker)​ ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះ រាជាណាចក្រកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពើគោលដៅកម្ពុជា ក្នុងការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។  ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាត្រូវការរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយកសក្តានុពលនៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលរបស់កម្ពុជា។ សហអាម៉េរិក គឺជាដៃគូសហការដ៏ល្អប្រសើរ និងជាទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ លោកស្រី ប៊្រីហ្គេត វ៉កឃើ បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការឆ្លៀតពេលវេលាដ៏មមាញឹករបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្តែងនូវការសាទរចំពោះ កម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ ពិពិធកម្មប្រភពវិនិយោគឯកជន។ ជាមួយគ្នានេះដែរ, លោកស្រីភារៈធារីក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត […]
News & ជាតិ
image_2025-05-26_12-03-48
រមណីយដ្ឋាន​ទេសចរណ៍​ភ្នំឧដុង្គ​ក្លាយជាទីតំាងកាន់តែសំខាន់បន្ថែមទៀត​​សម្រាប់ពលរដ្ឋ​រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
​​ខេត្តកណ្តាល​៖ ​​រមណីយដ្ឋាន​ទេសចរណ៍ភ្នំឧដុង្គ​​ មានចម្ងាយ​ប្រមាណ​៤០គីឡូម៉ែត្រ​​ពីរាជធានីភ្នំពេញ​ បច្ចុប្បន្ន​បាននិងកំពុងក្លាយជាទីតំាងកាន់តែសំខាន់បន្ថែម​ មួយកម្រិតទៀត​​សម្រាប់ពលរដ្ឋស្វែងរក​ប្រាក់ចំណូល​​ផ្គត់ផ្គង់គ្រួសារ ក្រៅពីធ្វើកសិកម្ម ទំាងនៅក្នុងតំបន់ និងក្រៅតំបន់ ​តាមរយៈការប្រកបមុខរបរ​​​លក់ដូរម្ហូបអាហារ​ និងសម្ភារៈ​ផ្សេងៗ នៅរៀងរាល់ចុងសប្តាហ៍​​។​ អ្នកស្រី ​​យឹម សុធា​ ​​ នៅភូមិ​ភ្នំ ឃុំផ្សារដែក​ ស្រុកពញាឮ​ ខេត្តកណ្តាល ​ប្រកបមុខរបរ​លក់អាហារផ្អាប់ និងលក់បាយ​​នៅជើងភ្នំឧដុង្គ​ បាននិយាយ​​​ថា ​មុខរបរលក់ម្ហូបអាហារបែបប្រពៃណី​ខ្មែរ​​នៅរមណីយដ្ឋាន​ភ្នំឧដុង្គ​អស់រយៈពេល​ពីរឆ្នំាកន្លងមកនេះ​បាន​ជួយឱ្យអ្នកស្រី អាចរក​បាន​ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់​គ្រួសារ​ និងផ្តល់ប្រាក់មួយចំនួន​​ឱ្យកូន​រៀន​បន្តនៅក្រុងភ្នំពេញ បានរៀងរាល់​សប្តាហ៍​។​ដូច្នេះ មុខរបរ​​លក់ម្ហូប​​នៅរមណីយដ្ឋាន​ទេសចរណ៍ភ្នំ​ឧត្តុង្គ​ ពិតជាសំខាន់សម្រាប់គ្រួសារ​អ្នកស្រី។ ​​​បើតាម​អ្នកស្រី យឹម សុធា​ ​ ការប្រកបមុខរបរលក់​បាយ និង​អាហារផ្អាប់​​​​​នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​រយៈពេល​ពីរថ្ងៃ​ក្នុងមួយសប្តាហ៍នេះ​​ ​អាច​រកចំណូលបាន​​ប្រមាណ​៨០ម៉ឺន​រៀល​​ពីមុខម្ហូប​​ ហហ្មុកសាច់ត្រី, ត្រីប្រម៉ាចំហុយសាច់ជ្រូកពងទា,​ផ្អកជូរ ​និងលក់បាយប្រអប់​។​ អ្នកស្រីបញ្ជាក់​​ថា​ “បើគ្រួសារខ្ញុំ​មិនមានមុខរប​រលក់ម្ហូប​នៅទីនេះ​​ សម្រាប់ពឹងផ្អែក​នោះ​ទេ ជីវភាពគ្រួសារ​អាចជួបការលំបាកខ្លំាង​ ហើយ​​ទីតំាង​លក់នៅក្នុងតំបន់រមណីយដ្ឋាន​ភ្នំឧដុង្គ​ ប្រៀបបីដូចជាដីស្រែ​ ឬជាថ្នាលផ្តល់ផលប្រយោជន៍​​ល្អ​សម្រាប់គ្រួសារខ្ញុំ​​”។​ ស្រដៀងគ្នា​នេះផងដែរ, អ្នកស្រី ចេន ស្រីលក្ខ័ណ​ ប្រកបមុខរបរ​លក់​កង្កែបបោក និងមាន់អាំងជារៀងរាល់ថ្ងៃ​នៅរមណីយដ្ឋាន​ទេសចរណ៍ភ្នំឧដុង្គ​នេះ មានរយៈពេលប្រាំឆ្នាំ ​​បានឱ្យដឹង​ថា នៅថ្ងៃសៅរ៍ […]
News & ជាតិ
IMG_3465
ខ្មែរ​​កែច្នៃដើមចេក​​ ត្បាញជាសម្ភារៈប្រើប្រាស់ និងរកប្រាក់ចំណូលប្រចាំថ្ងៃ
រាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្មតម្បាញចេកខ្មែរបាន​​កែច្នៃពីដើមចេកចេញជាសម្ភារៈប្រើប្រាស់ច្រើនប្រភេទ មានដូចជា កាបូប កន្ត្រក ស្រោមសម្រាប់ដាក់ដបទឹក ខ្សែសម្រាប់យួរកែវកាហ្វេ និងខ្សែសម្រាប់តុបតែងលម្អគឺ កំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ហើយអាចរកប្រាក់ចំណូលប្រមាណ១០០ដុល្លារ ក្នុងមួយថ្ងៃ។ អ្នកស្រី ឆាត សុឃឿប ម្ចាស់អាជីវកម្ម អនុសារតម្បាញចេកខ្មែរ មានទីតាំងនៅភូមិសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានរៀបរាប់ថា អាជីវកម្មដើមចេក កាប់យកផ្លែរួចមកកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់និងគ្រឿងសម្រាប់តុងតែងលម្អ ក្នុងពេលបច្ចុប្បន្នមានសន្ទុះកើនឡើងទ្វេដងបើប្រៀបធៀបទៅនិងពេលមុនៗ ។ តួយ៉ាងខ្សែធ្វើពីស្របាចេកសម្រាប់យួរកែវកាហ្វេ និងខ្សែសម្រាប់ដាក់ដបទឹក ដែលជាផលិតផលគាំទ្រដល់បរិស្ថាន កាត់បន្ថយដល់ការប្រើប្រាស់ថង់ប្លាសិ្ទកកំពុងទទួលបានការគាំទ្រច្រើន។ អ្នកស្រីគូសបញ្ជាក់ទៀត​ថា “នៅក្នុងអាជីវកម្មលក់សម្ភារៈប្រើប្រាស់ ឬផលិតផលកែច្នៃចេញពីដើមចេករាល់ថ្ងៃនេះ យើងទទួលបានប្រាក់ចំណូលតិចតួចនៅឡើយ ដោយថ្ងៃខ្លះលក់បានក្រោម១០០ដុល្លារតែថ្ងៃខ្លះទៀតលក់បានប្រាក់លើសពី១០០ដុល្លារ ។ តែទំហំសាច់ប្រាក់នេះ វាមិនទាន់ឆ្លើយតបទៅនិងអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែសន្ទុះនៃការគាំទ្រកើនឡើងជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ វាបានជំរុញឱ្យយើងមានទឹកចិត្តធ្វើវាបន្តទៀត ហើយព្យាយាមកែលម្អផលិតផលឱ្យកាន់តែមានលក្ខណៈស្តង់ដា”។  អ្នកស្រីបន្តទៀតថា បើតាមទស្សនៈយល់ឃើញរបស់ខ្ញុំ ។សម្រាប់អាជីវកម្មកែច្នៃដើមចេកធ្វើជាសម្ភារៈប្រើប្រាស់ទៅតាមប្រភេទផ្សេងៗគ្នានេះខ្ញុំគិតឃើញថាវានឹងមានការកើនឡើងបន្ថែមទៀត ព្រោះពលរដ្ឋងាកគិតដល់បរិស្ថាន ស្របពេលអាជីវកម្មរបស់យើងមានគុណតម្លៃ ទ្រទ្រង់ដល់បរិស្ថាន រួមនិងវប្បធម៌ជាតិនៅតាមតំបន់ជាដើម។ ដូចនេះនៅថ្ងៃខាងមុខសន្ទុះនៃការគាំទ្រមានការកើនឡើងបន្ថែមទៀត។ បើតាមអ្នកស្រី ឆាត សុឃឿប គឺ អាជីវកម្មកែច្នៃពីដើមចេកនេះបានចូលរួមចំណែកផ្តល់ការងារនិងប្រាក់ចំណូលដល់ពលរដ្ឋក្នុងតំបន់បានប្រមាណ២០នាក់ក្នុងពេលបច្ចុប្បន្ន ហើយផលិតផលរបស់អ្នកស្រីមានតម្លៃចាប់ពី២០០រៀលរហូតដល់៨ម៉ឺនរៀល ឬស្មើនិង២០ដុល្លារក្នុងមួយផលិតផល។ ទន្ទឹមនឹងអាជីវកម្មបាននិងកំពុងទទួលបានសន្ទុះគាំទ្រពីទីផ្សារជាបន្តបន្ទាប់ […]
News & ជាតិ
IMG_7251
កំពង់ប្រាក់ ខេត្តពោធិ៍សាត់ ជាជម្រកត្រីពូជដ៏មានសក្តានុពលនិងបង្កើតជម្រកត្រីបានជាង២០០កន្លែង
ភ្នំពេញ៖ លោក យូ ចន្ទប្រសិទ្ធ អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានបញ្ជាក់ប្រាប់ARDB TVថា កំពង់ប្រាក់បានបង្កើតជម្រកត្រីជាង២០០​ កន្លែង ហើយក៏ជាទីជម្រកត្រីពូជដ៏មានសក្តានុពលផងដែរនៅក្នុងខេត្តពោធិ៍សាត់។ លោក យូ ចន្ទប្រសិទ្ធ បានលើកឡើងថា កំពង់ប្រាក់ វាជាជម្រកដ៏មានសារៈសំខាន់ណាស់សម្រាប់ត្រីជ្រកពួន ពេលមានព្យុះភ្លៀង ផ្គរ រន្ទះ អ្វីមួយកើតឡើង។ជម្រកនេះដែរប្រៀបដូចជាអ្នកយាមចាំជួយការពារពួកវា នៅពេលណាដែលមានការនេសាទខុសច្បាប់ វាអាចទៅសម្ងំលាក់ខ្លួនគេចរួចជីវិត។ដោយក្នុងនេះពួកវាអាចពួននៅពេលគេអូសអួនឬរាយមង ។ក្រៅពីនេះក៏ជាកន្លែងចំណីសម្រាប់ពួកវាស៊ីដោយ មានត្រីតូចៗឬប្រភេទសត្វក្នុងទឹក ដែលជាកន្លែងចំណីត្រីតាមធម្មជាតិ។ លោកបានបញ្ជាក់ឲ្យដឹងថា ក្រៅពីមានជម្រកការពារនេះតំបន់អភិរក្សត្រី មួយកន្លែងនេះ ក៏បានកិច្ចការពារយ៉ាងរឹងមាំដោយមានកងកម្លាំងការពារ២៤ម៉ោង ម្ល៉ោះហើយបច្ចុប្បន្នទីកន្លែងនេះបានក្លាយជាទីកន្លែងស្តុកត្រីដ៏សំខាន់។ដោយក្នុងនេះកំពង់ប្រាក់មាន កម្លាំងឈរជើងប្រចាំការជាប្រចាំក្នុងនោះរួមមាន មន្រ្តីជលផល អាវុធហត្ថ និងកងទ័ពជើងគោកយោធភូមិភាគ៥ជាដើម។ លោក អ៊ុក វិបុលប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបានជលផលបានឱ្យដឹងថា ទីនេះក៏ជាកន្លែងអភិរក្សត្រីមេពូជ ហើយបច្ចុប្បន្ន កំពុងតែ ស្តុកត្រីចម្រុះប្រមាណជា៣០០តោន សម្រាប់បន្តពូជ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេស ត្រីប្រម៉ា ត្រីកេស ត្រីគល់រាំងដែលកំពុងទទួលរងគ្រោះនិងក៏ដូចជាត្រីត្រសក់ជាដើម។ លោកបាន​អះអាងទៀត​ថា តាមការវាយតម្លៃនៅកំពង់ប្រាក់នេះ មានផលស្តុកត្រីប្រមាណជា២៥០តោន កាលពីឆ្នាំ២០២៣ ហើយ២០២៤ មានប្រមាណ ៣០០តោន ដែលមានការកើនឡើងប្រមាណជា៤០ […]
News & ជាតិ
Kantha Bopha-09
ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ (ARDB) ចូលរួមថវិកាម្នាក់១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២១ខែឧសភាពនេះបានចូលរួមថវិកាម្នាក់ៗ ១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ (ARDB)ដើម្បីចូលរួមគាំទ្រយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគខាងលើនេះគឺ ឆ្លើយយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអនុប្រធានកាកបាទក្រហមកម្ពុជា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលមានរយៈពេលពេញ ១ខែមិថុនាខាងមុខ​នេះ។ យុទ្ធនាការនេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។ ការរៀបចំយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ […]
News & ជាតិ
photo_2025-05-19_16-09-05 (3)
គ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជាមានការប្រែប្រួលពី ៨២% មកត្រឹមអត្រា ៥៤,៥% នាឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ  ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងបញ្ជាក់ថា ស្ថានភាពគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា មានការប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម មកនៅត្រឹមអត្រា ៥៤,៥% នៅឆ្នាំ២០២៣ ខណៈដែលអត្រានេះមានប្រមាណជិត ៨២% នៅឆ្នាំ២០១៣។ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា។ លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ បានបង្ហាញថា គ្រួសារសរុបចំនួនជាង ៣,៤លានគ្រួសារ ក្នុងនោះបានរកឃើញគ្រួសារកាន់កាប់កសិកម្មចំនួន ១,៨៥លានគ្រួសារ ដែលត្រូវបានសម្ភាសន៍និងកត់ត្រាទិន្នន័យជំរឿនកសិកម្ម។ ចំនួនគ្រួសារកាន់កាប់កសិកម្មនៅឆ្នាំ២០២៣ មានការថយចុះចំនួនប្រមាណ ២៨ ម៉ឺន គ្រួសារ ស្មើនឹង ១៣% បើប្រៀបធៀបនឹងលទ្ធផលនៃជំរឿនកសិកម្មនៅ ឆ្នាំ២០១៣។ ស្ថានភាពគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា មានការប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម មកនៅត្រឹមអត្រា ៥៤,៥% […]
News & ជាតិ
490193772_1095223025979479_1733883347324214596_n
សហគ្រាសធុនតូច និងមធ្យម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតិចតួចនៅឡើយ​​
រាជធានីភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះសហគ្រាសក្នុងស្រុកបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ធ្វើអាជីវកម្មនៅមានចំនួនតិចតួចនៅឡើយ។ ការលើកឡើងរបស់ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចតេជោ និងមូលនិធិអភិវឌ្ឍន៍ជំនាញ បានរៀបចំវគ្គចាប់យកឌីជីថលទី៥ ជំនាន់ទី២កាលកន្លងទៅថ្មីៗនេះ។ ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងពេលបច្ចុប្បន្ននេះ គឺរឿងបច្ចេកវិទ្យាឌីជីថល ដោយសារគេដឹងហើយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកមានសមត្ថភាពចេះប្រើឌីជីថលនៅមានកម្រិត។ ដូច្នេះត្រូវជំរុញឱ្យម្ចាស់សហគ្រាសចេះប្រើបច្ចេកវិទ្យាឌីជីថល តាមរយៈការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ជួយរហូតឱ្យគាត់ឈានដល់ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ឧកញ៉ាបន្តទៀតថា បញ្ហាកង្វះការយល់ដឹងពីការប្រើប្រាស់ឌីជីលនេះ ប្រសិនបើគ្មានជួយជំរុញម្ចាស់សហគ្រាសក្នុងស្រុកនោះទេ គឺមិនអាចភ្ជាប់ពួគាត់ ទៅក្នុងសម័យទំនើបរបស់ពិភពលោកបានទេ។ បើតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ថាសព្វថ្ងៃនេះកម្ពុជាមានធនធានមនុស្សដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅមានកម្រិត មិនដូចទៅនិងបណ្តាប្រទេសផ្សេងនោះទេ។ គេចេញពីសាលាមកគេចេះប្រើទាំងអស់នៅបច្ចេកវិទ្យាជឿនលឿន តែនៅកម្ពុជា សម្រាប់ម្ចាស់សហគ្រាសចេះប្រើប្រាស់នៅកម្រិតទាប។ លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា SDF បានឱ្យដឹងថា រាជរដ្ឋាភិបាលបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញនេះឡើងដើម្បីជួយដល់វិស័យឯកជន សម្រាប់បណ្តុះបណ្តាលធនធានមនុស្សឱ្យត្រូវនិងតម្រូវការជាក់ស្តែង ក៏ដូចជាដើម្បីជួយដល់យុវជនមានចំណេះជំនាញច្បាស់លាស់ត្រូវនិងតម្រូវការជាក់ស្តែង មានលទ្ធភាពកាន់តែខ្ពស់ក្នុងការស្វែងរកការងារបានកាន់តែប្រសើរ  និងទទួលបានប្រាក់ខែខ្ពស់។ លោកបានមានប្រសាសន៍ថា “គិតមកទល់ពេលនេះ យើងបានចូលរួមជួយដល់វិស័យឯកជនតាមរយៈការបណ្តុះបណ្តាលដល់យុវជន ដែលមិនទាន់មានការងារធ្វើ ក៏ដូចអ្នកមានការងារធ្វើស្រាប់ […]

កាលវិភាគផ្សព្វផ្សាយ