Phann
Author Social Media
News & ជាតិ

ពលរដ្ឋដាំបន្លែតាមផ្ទះ ក្រៅពីរកបានប្រាក់ចំណូលហើយ ក៏អាចទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារ
ដោយ ជិន ម៉ាដេប៉ូ កំពង់ស្ពឺ៖ តាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល បានជួយឱ្យកសិករមួយរូប នៅខេត្តកំពង់ស្ពឺ មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។ ក្នុងរងបន្លែខ្វាត់ខ្វែង ដែលមានទំហំប្រមាណជាងមួយពាន់ម៉ែត្រការ៉េ បន្លែប្រមាណជាង១០មុខ ត្រូវបានរីកដុះខៀវបៃតង ល្មមអាចកាត់លក់បាន ធ្វើឱ្យអតិថិជនមិនថា អ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវខ្លះចូលទៅទិញសម្រាប់យកទៅចម្អិនធ្វើម្ហូបអាហារ។ លោក ព្រហ្ម ថា សព្វថ្ងៃរស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ចៀសវាងទុកទំនេរ ក្រុមគ្រួសាររបស់លោកបាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កា នៅលើដីក្បែរផ្ទះ និងមុខផ្ទះ ហើយឥឡូវនេះ បានហុចផលមកគួរជាទីគាប់ចិត្ត។ ក្នុងការដាំត្រឹមតែរយៈពេលមួយខែ ពេលនេះមិនថា ជាស្ពៃ ត្រកួន សណ្តែកកួរជាដើម កំពុងហុចផលល្អណាស់ ដោយលោកអាចកាត់លក់បានរៀងរាល់ថ្ងៃ។ បន្លែមិនថា ជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន សណ្តែកកួរ កំពុងផ្លែ លោកអាចកាត់លក់បានយ៉ាងសប្បាយចិត្ត។ ក្នុងវ័យ៤០ឆ្នាំប្លាយ លោក ព្រហ្ម ថា បានប្រាប់ឱ្យដឹងដែរថា សម្រាប់ស្ពៃចង្កឹះ ឬស្ពៃតឿ […]
News & ជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជានាំយកអំណោយជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ភ្នំពេញ៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំ និងពាំនាំយកនូវអំណោយរបស់មូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជា ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈយុវជនគណបក្សថ្នាក់កណ្ដាល ដើម្បីចែកជូនវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ នៅក្នុងនោះ អំណោយដែលមូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំរួមមានអង្ករចំនួន១០តោន, ទឹកសុទ្ធចំនួន ៥០០កេស, ទឺកស៊ីអុីវចំនួន៥០០យួរ, មីចំនួន៥០០កេស, និងត្រីខកំប៉ុងចំនួន៥០កេសធំ។ លើសពីនេះឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមបន្ថែមនូវអំណោយពីក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ក្នុងនោះមានក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូអីលធីឌី បានចូលរួម អង្ករចំនួន១០តោន […]
News & អន្តរជាតិ

តម្លៃអង្ករជាមធ្យមរបស់ជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត
តូក្យូ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួច តម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ។ សារព័ត៌មាន ជែបផែន ថែមស៍ បានកស្រង់ទិន្នន័យរបស់ក្រសួង ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយបានបង្ហាញថា នៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យម ដែលបានលក់នៅផ្សារទំនើបប្រហែល១,០០០កន្លែង នៅទូទាំងប្រទេសជប៉ុន បានឡើងថ្លៃចំនួន៩៣យ៉េន ឬស្មើនឹង០,៥៨ដុល្លារបើធៀបនឹងសប្តាហ៍មុន គឺឡើងដល់៤,៤១៦យ៉េន ឬស្មើនឹង២៧,៧២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ដូច្នេះ បើគិតតម្លៃអង្ករក្នុងមួយគីឡូក្រាម គឺ៨៨៣,២យ៉េន ឬស្មើនឹង៥,៥៤ដុល្លារ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលទើបតែកន្លងមកថ្មីៗនេះ តម្លៃអង្ករជប៉ុន ជាមធ្យមបានធ្លាក់ចុះ១៤យ៉េន ឬស្មើនឹង០,០៨៨ដុល្លារ មកនៅត្រឹមតម្លៃ៤,៣២៣យ៉េន ឬស្មើនឹង២៧,១៤ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះ តម្លៃអង្ករស្រូវថ្មី បានកើនឡើងថ្លៃវិញចំនួន២១យ៉េន ឬស្មើនឹង០,១៣ដុល្លារ គឺដល់តម្លៃ៤,៥១៦យ៉េន ឬស្មើនឹង២៨,៣៥ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ អង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន គឺ៧៤ភាគរយ គឺជាអង្ករស្រូវថ្មី។ ចំណែកការអង្កេតដាច់ដោយឡែកមួយទៀត ក្នុងចំណោមផ្សារទំនើបប្រហែល១២០០កន្លែង បានបង្ហាញថា […]
News & ជាតិ

ក្រុមហ៊ុនអាម៉េរិកឈានមុខបណ្តាក់ទុន៥០០លានដុល្លារ លើគម្រោងចិញ្ចឹមស្វាក្នុងខេត្តកំពង់ធំ
ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខមួយនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត បានបណ្តាក់ទុនប្រមាណ៥០០លានដុល្លារលើគម្រោងចិញ្ចឹមស្វា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ថ្លែងនៅក្នុងពិធីអបអរសាទរ ការវិនិយោគរបស់ក្រុមហ៊ុន CRL នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦,ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំមានប្រសាសន៍ថា គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ឯកឧត្តមបានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន […]
News & ជាតិ

ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសានចុះពិនិត្យគម្រោងវិនិយោគ១០០លានដុល្លារ ដើម្បីបង្កើតកសិដ្ឋានដាំឈើនៅខេត្តក្រចេះ
ក្រចេះ៖ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ នៅភូមិភាគឦសាន និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះថ្មីៗនេះ បាន ចុះពិនិត្យគម្រោងវិនិយោគបង្កើតកសិដ្ឋានដាំឈើ ទុនវិនិយោគ១០០លានដុល្លារ នៅស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។ នៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក (Bracam Sil Vicultura Co., Ltd.)ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២០០កន្លែង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, បរិស្ថាន, ដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលភូមិឃុំស្រុក ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។ តាមរយៈគម្រោងនេះ, ក្រុមហ៊ុនមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីតប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ។ […]
News & ជាតិ

នៅឆ្នាំ២០២៦នេះ សមាគមស្វាយចន្ទីកម្ពុជាស្នើឲ្យកសិករកុំបង្ខំលក់គ្រាប់ស្វាយចន្ទីពេលតម្លៃធ្លាក់ក្រោម៤ ០០០រៀល
ដោយ ជិន ម៉ាដេប៉ូ នំពេញ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ ARDB TVឱ្យដឹងថា បើគិតពីតួលេខស្វាយចន្ទី បានបង្ហាញថា ផលិតកម្មចន្ទីឆៅក្នុងឆ្នាំ២០២៥ មានបរិមាណសរុបប្រមាណ១ ០២០ ៧៥៧តោន។ ក្នុងកំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ១,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ លោកបានប្រាប់ថា កាលពីអំឡុងដើមឆ្នាំ២០២៥ មានការព្រួយបារម្ភពីការរអាក់រអួលទាក់ទងនឹងអាកាសធាតុ ជាពិសេសក្នុងអំឡុងខែមីនា ដោយសារអាកាសធាតុអាក្រក់ ដែលគេព្រួយបារម្ភពីការជះឥទ្ធិពលអវិជ្ជមានដល់ការប្រមូលផលក៏ដោយ។ ទោះបីជាយ៉ាងណា ស្ថានភាពបានចាប់ផ្តើមល្អប្រសើរឡើងវិញ នៅក្នុងខែមេសា ខែឧសភា និងខែមិថុនា ធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីហក់ឡើងវិញញ គឺលើសពីការរំពឹងទុកកាលពីដំបូងឡើយ។ បើតាមប្រធានសហគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា តម្លៃគ្រាប់ចន្ទី មានការប្រែប្រួលអាស្រ័យទៅលើគ្រាប់សើម ឬស្ងួត និងតម្រូវការទីផ្សារហើយតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រា គឺក្នុងខែតុលា ឆ្នាំ២០២៥ ដែលគ្រាប់ចន្ទីស្ងួតមានតម្លៃ៨ ០០០រៀល។ ក្នុងនេះគ្រាប់ចន្ទីឆៅ ដែលនាំចេញទៅកាន់ប្រទេសវៀតណាម និងតម្លៃជាមធ្យមឆ្នាំ២០២៥ ដែលបានបង្ហាញថា […]
News & អន្តរជាតិ

ក្រសួងកសិកម្មហ្វីលីពីន បង្ក្រាបការដំឡើងថ្លៃម្ហូបអាហារ ដោយអយុត្តិធម៌
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានព្រមានដល់អ្នកលក់រាយថា ការដំឡើងថ្លៃម្ហូបអាហារចាំបាច់ណាមួយដោយអយុត្តិធម៌ នឹងមិនត្រូវអត់ឱនឡើយ ដោយកត់សម្គាល់ថា ការមិនអនុលោមតាមច្បាប់អាចប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវការ និងត្រូវស៊ើបអង្កេតបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងពង្រឹងការត្រួតពិនិត្យមើលតម្លៃទំនិញជាម្ហូបអាហារនៅក្នុងទីផ្សារធំៗ ជាពិសេសនៅតម្លៃទំនិញនៅផ្សារក្នុងក្រុងម៉ានីល (Metro Manila) ក្រុងសេប៊ូ (Cebu) និងក្នុងដាវ៉ៅ (Davao) ដែលការឡើងថ្លៃទំនិញនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសហ្វីលីពីន។ លោកបានបញ្ជាក់ថា ក្រសួងកសិកម្មនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ដែលតម្រូវឱ្យពាណិជ្ជករ និងអ្នកលក់រាយបកស្រាយអំពីការដំឡើងថ្លៃកសិផលចាំបាច់មួយចំនួន រួមមានអង្ករ បន្លែ ត្រី និងសាច់។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ដូច្នេះថា «យើងបានចេញបញ្ជាឱ្យបង្ហាញមូលហេតុរួចហើយ។ ខ្ញុំចង់បានសេចក្តីពន្យល់បែបសង្ខេបរបស់ពួកគាត់ផ្ញើមកខ្ញុំ ដូច្នេះយើងអាចសិក្សាពីការកសាងសំណុំរឿង។ ខ្ញុំចង់ឱ្យដាក់ពាក្យបណ្តឹងតែម្តង»។ លោកបានបន្ថែមថា របាយការណ៍មិនច្បាស់លាស់ ឬបំភាន់ការកំណត់តម្លៃ និងប្រភពនៃការផ្គត់ផ្គង់អាចនាំឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ព្រមទាំងរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិត។ លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើគេមិនសហការ ហើយផ្តល់ព័ត៌មានមិនពិត ឬមិនច្បាស់លាស់ នោះនឹងក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតបន្ថែមទៀត។ នគរបាលកំពុងសួរយកចម្លើយ ហើយរកឃើញចំណុចខុសគ្នារួចទៅហើយ។ យើងមិននិយាយអំពីការចាប់ខ្លួនទេ ប៉ុន្តែបានហៅទូរស័ព្ទទៅសួរពួកគេឱ្យពន្យល់ថា […]
News & អន្តរជាតិ

វៀតណាមរំពឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករ២,៥លានតោនទៅហ្វីលីពីន
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ថា ប្រទេសវៀតណាមរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន២,៥លានតោនទៅកាន់ប្រទេសហ្វីលីពីននៅឆ្នាំនេះ។ ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាមសម្រាប់អង្ករ បានផ្អាកការនាំចូលអង្ករក្នុងអំឡុងពេលបួនខែចុងក្រោយនៃឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ផលិតកម្មស្រូវនៅក្នុងស្រុក។ វិទ្យុសំឡេងវៀតណាម (Voice of Vietnam) បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីនថា ខ្លួនគ្រោងនឹងនាំចូលអង្ករចំនួន៣,៦លានតោននៅឆ្នាំ២០២៦នេះ ដោយភាគច្រើននៃអង្ករនឹងត្រូវយកពីប្រទេសវៀតណាម។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និងលោក ឡឺ ហ្វូគួង ( Le Phu Cuong) ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីន។ សេចក្តីរបាយការណ៍ដដែលនេះ បានបន្ថែមថា ប្រទេសហ្វីលីពីននឹងអនុវត្តវិធានការគ្រប់គ្រងបរិមាណនាំចូលអង្ករនៅឆ្នាំ២០២៦នេះ រួមទាំងពន្ធគយនាំចូលផងដែរ។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានមានប្រសាសន៍ថា […]
News & ជាតិ

ដើមឆ្នាំ២០២៦ តម្លៃសម្បុកត្រចៀកកាំឡើងថ្លៃប្រមាណ២០ភាគរយ ខណៈកម្ពុជារំពឹងនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ ក្នុងអំឡុងដើមឆ្នាំថ្មី២០២៦នេះ សម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។ អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។ ទាក់ទិនក្នុងរឿងនេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុក ធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ។ លោកបានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧០ ០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។ ប្រធានសមាគមត្រចៀកកាំខ្មែរ បានថ្លែងថា តម្លៃសម្បុកត្រចៀកកាំនាពេលនេះល្អប្រសើរដោយក្នុងនេះសម្បុកល្អលេខ១តម្លៃប្រមាណ៤៥០ ទៅ ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកឆាកាប្រមាណ២៨០ ទៅ ៣០០ដុល្លារ ក្នុងមួយគីឡូក្រាម។ ការឡើងតម្លៃនេះដោយសារកត្តាជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្រូវការខ្ពស់ជាងពេលធម្មតា។ ទាក់ទិនទៅនឹងទីផ្សារវិញលោក ស៊ុយ កុកធាន បានប្រាប់ថា ទីផ្សារធំនៃសម្បុកកាំកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេ។ សម្រាប់ទីផ្សារត្រចៀកកាំនេះដែរទីផ្សារធំទី២របស់កម្ពុជាគឺប្រទេសវៀតណាម។ក្នុងប្រទេសវៀតណាមពេលនេះតម្រូវការក្នុងស្រុកមានច្រើន […]
News & អន្តរជាតិ

សមាគមស្វាយចន្ទីឥណ្ឌា ព្រួយបារម្ភពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ពីបរទេស
ញូវដេលី៖ សមាគមស្វាយចន្ទីឥណ្ឌា បានលើកឡើងពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កាន់តែច្រើន ជាពិសេសការនាំចូលពីប្រទេសវៀតណាម និងពីប្រទេសក្នុងទ្វីបអាហ្វ្រិក ដោយប្រកាសពន្ធជាផលិតផលមិនមែនគ្រាប់ស្វាយចន្ទី ដើម្បីគេចវេសពីបម្រាមរបស់ប្រទេសឥណ្ឌា។ សមាគមនបានចោទថា ការនាំចូលទាំងនេះកំពុងបំផ្លាញឧស្សាហកម្មស្វាយចន្ទីក្នុងស្រុក តាមរយៈការបំភាន់ភ្នែកអ្នកប្រើប្រាស់ និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ស្ត្រីកម្មករជាងមួយសែននាក់។ សមាគមបានជំរុញឱ្យក្រសួងពាណិជ្ជកម្មឥណ្ឌា ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មនាំចូលផលិតផលខុសច្បាប់ ដើម្បីការពារអ្នកកែច្នៃក្នុងស្រុក។ ទីផ្សារក្នុងប្រទេសឥណ្ឌាឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីនាំចូលពីប្រទេសវៀតណាម និងនាំចូលពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេស ក៏ត្រូវបានប្រើប្រាស់ខុសគោលដៅផងដែរ ដើម្បីបម្រើការនាំចូលផលិតស្វាយចន្ទីខុសច្បាប់។ ដោយពិនិត្យពីការក្លែងបន្លំនាំចូលគ្រាប់ស្វាយចន្ទីពីបរទេស សមាគមស្វាយចន្ទីឥណ្ឌាទាំងអស់បានជំរុញឱ្យក្រសួងពាណិជ្ជកម្មធ្វើអន្តរាគមន៍ភ្លាមៗ និងចាត់វិធានការដើម្បីការពារវិស័យកែច្នៃស្វាយចន្ទីក្នុងស្រុក ព្រោះសកម្មភាពនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កំពុងតែមានសន្ទុះខ្លាំងឡើងៗ។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក រ៉ាម៉ាគ្មឹស្នាន់ (M. Ramakrishnan) លេខាធិការសមាគម បានឱ្យដឹងថា ឧស្សាហកម្មស្វាយចន្ទីឥណ្ឌាកំពុងស្ថិតក្រោមភាពតានតឹងយ៉ាងខ្លាំង ដោយសារតម្លៃស្វាយចន្ទីឡើងខ្ពស់ខុសប្រក្រតី ខណៈតម្រូវការគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅតែមានភាពយឺតយ៉ាវ ដែលធ្វើឱ្យការកែច្នៃស្វាយចន្ទីមានលក្ខណៈត្បិតត្បៀតសម្រាប់អង្គភាពមួយចំនួនធំនៅទូទាំងប្រទេសឥណ្ឌា។ លោកលេខាសមាគមបានលើកឡើងទៀតថា កត្តាចម្បងនៅពីក្រោយទីផ្សារក្នុងស្រុកចុះខ្សោយ គឺការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ក្នុងទ្រង់ទ្រាយធំចូលមកប្រទេសឥណ្ឌា។ ការនាំចូលទាំងនេះ តាមរយៈការប្រកាសលេខកូដថា HSN ដោយប្រកាសគ្រាប់ស្វាយចន្ទីបន្លំជាចំណីសត្វ ជាសំបកស្វាយចន្ទី ឬជាផលិតផលផ្សេងៗ។ ថ្មីៗនេះ ទើបលេចចេញវិធីសាស្ត្រថ្មីមួយបែបទៀត ដែលគ្រាប់ស្វាយចន្ទីឆៅ ត្រូវបានគេប្រកាសដោយកុហក់ថា ជាស្វាយចន្ទីលីងឆ្អិនទៅវិញ។ លោកបានមានប្រសាសន៍ថា ទីផ្សារក្នុងស្រុកឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីស្រស់នាំចូលពីប្រទេសវៀតណាម និងនាំចូលមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសឥណ្ឌា ក៏ត្រូវបានគេប្រើក្នុងគោលបំណងអាក្រក់ ដើម្បីធ្វើជាបណ្តាញលាងគ្រាប់ស្វាយចន្ទីខុសច្បាប់។ យោងតាមលោក […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូ និងសប្បុរសជនចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក៣ ០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ
ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំងផ្សេងគ្នា។ ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជូនដល់គ្រួសារភៀសសឹកសរុបចំនួន៣ ០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា៥០ ០០០រៀល ព្រមទាំងការចែកជូនរួមមាន អង្ករសរុប៣តោន, ស៊ុតទា ៣១ ០០០គ្រាប់ និងថ្នាំពេទ្យចំនួន២៤ ០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) […]
News & អន្តរជាតិ

កសិករដាំស្វាយនៅប្រទេសហ្គាណា ជួបផលវិបាកក្នុងការផ្លាស់ប្តូរទម្លាប់ ដើម្បីអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ
អាក្រា៖ ការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងលើប្រព័ន្ធកសិកម្មនៅក្នុងប្រទេសហ្គាណា និងបង្កផលប៉ះពាល់ដល់កសិករតូចតាច ដោយសារភ្លៀងធ្លាក់មិនទៀងទាត់ រយៈពេលរាំងស្ងួតយូរ សីតុណ្ហភាពឡើងកម្តៅ និងមានសត្វល្អិតបំផ្លាញកាន់តែច្រើន។ ការដាំដុះស្វាយកាន់តែមានសារៈសំខាន់នៅក្នុងប្រទេសហ្គាណា ដែលជាដំណាំពាណិជ្ជកម្ម សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅបរទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការផលិតស្វាយនៅតែប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យកសិដ្ឋានតូចតាចពិបាករកប្រាក់ចំណូល។ ការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ បានពិនិត្យមើលពីរបៀប ដែលកសិករដាំស្វាយកំពុងដោះស្រាយចំពោះសម្ពាធទាំងនេះ តាមរយៈការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ។ ប៉ុន្តែ កសិករហ្គាណាភាគច្រើនមិនទាន់ទទួលយកបច្ចេកទេសដាំដុះថ្មីនេះទេ ដោយសារផ្នត់គំនិតរបស់ពួកគាត់ចង់ឃើញលទ្ធផលភ្លាមៗ។ ការស្រាវជ្រាវនេះ បានបង្ហាញទៀតថា កសិករនៅតែមានទម្លាប់ចង់បានផលប្រយោជន៍ជាក់ស្តែងឃើញផ្ទាល់ភ្នែក និងមិនចង់រងចាំយូរ។ គ្រាប់ពូជល្អ ដើមមានគម្លាតល្អ ការតាក់តែងមែក និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យបានត្រឹមត្រូវ គឹជាវិធីសាស្ត្រ ដែលពួកគាត់បានធ្វើស្ទើរគ្រប់គ្នា។ វិធានការទាំងនេះត្រូវផ្សារភ្ជាប់ជាមួយទិន្នផលខ្ពស់ និងកាត់បន្ថយការខូចខាត ហើយតម្រូវឱ្យមានរការវិនិយោគជាមុន ដែលសមស្របតាមទំហំដើមទុនរបស់កសិដ្ឋាន។ ផ្ទុយទៅវិញ ការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតភាពធន់ក្នុងរយៈពេលវែង ដូចជាការទប់ស្កាត់ការច្រោះដី ការដាំគម្របដី និងការរក្សាទុកទឹក គឺពួកគាត់មិនសូវធ្វើឡើយ។ ខណៈពេលវិធីសាស្ត្រគាំទ្រដល់ការរក្សាសំណើមដី ការគ្រប់គ្រងជីជាតិ និងការកាត់បន្ថយហានិភ័យបង្កឡើងដោយអាកាសធាតុ កសិករហ្គាណា ក៏ចេះបន្ថែមកម្លាំងពលកម្ម បន្ថែមបច្ចេកទេសថ្មី និងបន្ថែមធាតុចូលផងដែរ។ មានកត្តាជាច្រើនបង្ហាញពីភាពខុសគ្នានៃកម្រិតទទួលយកក្នុងចំណោមកសិករដាំស្វាយ។ ការអប់រំដើរតួនាទីសំខាន់ណាស់ ដូច្នេះកសិករហ្គាណាត្រូវចំណាយពេលរៀនសូត្រ និងមានគោលជំហរច្បាស់លាស់ជាងមុន ដើម្បីមានសមត្ថភាពអាចវាយតម្លៃហានិភ័យបង្កឡើយដោយអាកាសធាតុ […]
