Phann

News & អន្តរជាតិ
Akiami paste shrimp background
បង្គាក្រៀមវៀតណាម មានតម្រូវការខ្ពស់នៅអឺរ៉ុប ប៉ុន្តែមិនអាចនាំចេញបាន
អន្តរជាតិ៖ អតិថិជននៅអឺរ៉ុបមានតម្រូវការខ្ពស់សម្រាប់ផលិតផលបង្គាកែច្នៃ ប៉ុន្តែអាជីវកម្មវៀតណាមបច្ចុប្បន្នមិនអាចនាំចេញវាបានទេ។ នេះបើតាមការចុះផ្សាយរបស់ Vietnam Agriculture។ ថ្មីៗនេះ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ឬThe Vietnam Association of Seafood Exporters and Producers (VASEP) បានបញ្ជូនជាផ្លូវការទៅកាន់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) និងនាយកដ្ឋានជលផល ដោយស្នើសុំដកចេញនូវរបាំងនីតិវិធីក្នុងការនាំចេញបង្គាឆៅទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ យោងតាមឯកសារនេះ សហគ្រាសអាហារសមុទ្របានរាយការណ៍អំពីផលិតផលកែច្នៃទាំងអស់ ដែលផលិតពីបង្គាឆៅបច្ចុប្បន្នមិនមានសិទ្ធិនាំចេញទៅសហភាពអឺរ៉ុបទេ ដោយសារបញ្ហានៃការទទួលបានវិញ្ញាបនបត្រនៃការកេងប្រវ័ញ្ចវត្ថុធាតុដើម (Certificate of Exploitation of Raw Materials (S/C) and Catch Certificates (C/C) ។ ប្រភេទបង្គាដែលមានការព្រួយបារម្ភ Acetes japonicus (ត្រូវបានគេស្គាល់ជាទូទៅថា Akiami pasteបង្គា) គឺជាធនធានអាហារសមុទ្រតែមួយគត់ ដែលត្រូវបានប្រមូលផលនៅជិតច្រាំងដោយអ្នកនេសាទដោយប្រើទូកតូច។ ដោយសារទូកទាំងនេះមានប្រវែងក្រោម 15ម៉ែត្រ ពួកគេមិនទាមទារអាជ្ញាប័ណ្ណនេសាទ ឬឧបករណ៍ត្រួតពិនិត្យ ហើយភាគច្រើនចូលចតដោយផ្ទាល់នៅលើឆ្នេរដោយមិនចាំបាច់ធ្វើបច្ចុប្បន្នភាពកម្មវិធី Electronic Common Technical Document (Ecdt) ឡើយ។ ជាលទ្ធផល […]
News
2025-02-28-10.47.40 copy
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានអង្គការមូលនិធិ IFAD ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា
រដ្ឋធានីខេបថោន៖  ឆ្លៀតក្នុងឱកាស ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ   លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។  ក្នុងជំនួបនេះដែរ  ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចអំពីបេសកកម្មសំខាន់ៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ដែលមាននៅកម្ពុជា។  បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានស្នើសុំដល់ភាគី អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម បន្តជួយគាំទ្រដល់បេសកកម្មរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងនានារវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសគាំទ្រលើការអនុវត្ត គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance […]
News & ជាតិ
2025-02-28-07.57.41-768x576
កិច្ចសម្ភាស៖ ឯកឧត្តមបណ្ឌិត កៅ ថាច បញ្ជាក់ជុំវិញការចូលរួមសន្និបាតហិរញ្ញវត្ថុជាសកល ផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» នៅអាហ្វ្រិកខាងត្បូង
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំក្រុមការងារអញ្ជើញចូលរួម ក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ខាងក្រោមនេះជាកិច្ចសម្ភាសរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបណ្តាញព័ត៌មាន Fresh News: 1: តើអ្វីទៅជាសន្និបាតហិរញ្ញវត្ថុជាសកល (Finance in Common Summit – FiCS)? សន្និបាតហិរញ្ញវត្ថុជាសកល (FiCS) គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សន្និបាតហិរញ្ញវត្ថុជាសកលនេះ ជាការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈ ប្រមាណជាង ៥៣៣ ស្ថាប័ន […]
កាលវិភាគផ្សព្វផ្សាយ