ធនាគារហ្វីលីពីណបញ្ចេញប្រាក់កម្ចីជិត២២លានដុល្លារ សម្រាប់ទ្រទ្រង់ខ្សែសង្វាក់តម្លៃកសិកម្ម

LANDBANK_Branch_Facade_2023_12_02_08_56_20

ម៉ានីល៖ ធនាគាររដ្ឋរបស់ប្រទេសហ្វីលីពីន បានបញ្ចេញប្រាក់កម្ចីចំនួន១,២ពាន់លានប៉េសូហ្វីលីពីន ឬប្រហែល២១,៨២លានដុល្លារ  តាមរយៈកម្មវិធីផ្តល់ប្រាក់កម្ចី ដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃកសិកម្មទាំងមូល។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាប្រធានធនាគារ ឡែនដ៍ (Land​ Bank) ដែលគ្រប់គ្រង លោក រ៉ាល រ៉េកតូ (Ralph Recto) បានមានប្រសាសន៍ថា កំណើនកសិកម្ម និងសមាហរណកម្មធនធាន តាមរយៈកម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបញ្ចេញប្រាក់កម្ចីចំនួន១,១៦ពាន់លានប៉េសូហ្វីលីពីន ឬប្រហែលជាង២១លានដុល្លារ ក្នុងរយៈពេលប្រាំមួយខែ។

គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៥ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ដល់អ្នកខ្ចីប្រាក់ចំនួនជិត៧០ ០០នាក់ និងបានផ្តល់ហិរញ្ញប្បទានលើផ្ទៃដីស្រែចម្ការជាងពីរម៉ឺនហិកតា។

សេចក្តីថ្លែងការរបស់ធនាគារ បានឱ្យដឹងទៀតថា ធនាគារមានគោលបំណងនាំយកកម្មវិធីនេះទៅដល់អ្នកទទួលផលថ្មីយ៉ាងហោចណាស់មួយម៉ឺននាក់ នៅត្រឹមចុងឆ្នាំ២០២៥ ដើម្បីអនុវត្តផែនការជំរុញរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ។

កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពង្រីកសិទ្ធិទទួលបានប្រាក់កម្ចីមានអត្រាការប្រាក់ទាប និងយល់ដឹងពីភាពងាយស្រួលទទួលបានប្រាក់កម្ចី។ អ្នកទទួលផលថ្មីៗរបស់កម្មវិធីនេះរួមមានកសិករប្រមាណ១​ ០០០នាក់នៅ។

កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម ផ្តល់ហិរញ្ញប្បទានដល់តម្រូវការកសិផលជាច្រើន ចាប់ពីផលិតកម្មដំណាំ និងជលផល រហូតដល់ការទិញគ្រឿងយន្តកសិកម្ម។ មុននិងក្រោយការប្រមូលផល និងការអភិវឌ្ឍស្រះចិញ្ចឹមជាដើម ដែលក៏រួមបញ្ចូលការផ្តល់ហិរញ្ញប្បទានសម្រាប់ការបណ្តុះបណ្តាលជំនាញ ការទទួលបានទីផ្សារ និងចេះកែច្នៃផលិតផលរបស់ខ្លួន។

ដូចគ្នានេះដែរ កម្មវិធីនេះគ្របដណ្តប់លើអ្នកទទួលផលយ៉ាងទូលំទូលាយ រួមទាំងអ្នកនេសាទខ្នាតតូច និងសហគ្រាសខ្នាតតូច និងមធ្យម ដែលពាក់ព័ន្ធនឹងខ្សែសង្វាក់តម្លៃកសិកម្ម ក៏ដូចជានិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មផងដែរ។

កម្មវិធីផ្តល់ឱ្យអ្នកខ្ចីនូវការធានារ៉ាប់រងអាយុជីវិត និងឥណទានដោយឥតគិតថ្លៃ។ កម្មវិធីនេះផ្តល់អត្រាការប្រាក់ថេរបួនភាគរយក្នុងមួយឆ្នាំ សម្រាប់កសិករខ្នាតតូច អ្នកនេសាទ និងអ្នកចូលរួមធ្វើកំណែទម្រង់កសិកម្ម ខណៈអ្នកខ្ចីផ្សេងទៀតត្រូវគិតប្រាក់ពី៦,៥ ទៅ៧,៥ភាគរយក្នុងមួយឆ្នាំ៕


736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក

បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]

image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

កាលវិភាគផ្សព្វផ្សាយ