Phann

News & ជាតិ
photo_2026-01-28_15-05-36
កម្ពុជារំពឹងនាំយកសម្បុកកត្រចៀកកាំទៅលក់នៅទីផ្សារចិន នាពាក់កណ្តាលឆ្នាំ ២០២៦នេះ
ដោយ រស្មី ភ្នំពេញ៖ ផ្ទះត្រចៀកកាំចំនួន៦នៅកម្ពុជា កំពុងត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញនូវសម្បុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយត្រូវបានកម្ពុជារំពឹងថា ជួយសម្រួលយ៉ាងច្រើនទៅលើតម្លៃ និងការផលិតសម្បុកត្រចៀកកាំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ទូរទស្សន៍ARDB ថា តាមរយៈការជ្រើសរើសផ្ទះត្រចៀកកាំ ដែលជាក្រុមហ៊ុននាំចេញសម្បុកត្រចៀកកាំនេះ កម្ពុជារំពឹងទុកថា នៅពាក់កណ្តាលឆ្នាំ ឬប្រមាណក្នុងអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខនេះ កម្ពុជានឹងអាចនាំចេញទៅលក់នៅទីផ្សារប្រទេសចិនបានហើយ ពីព្រោះទាំងក្រុមហ៊ុនសម្បុកត្រចៀកកាំកម្ពុជា និងចិនបានជំរុញឱ្យនាំចេញបានឆាប់រហ័សដូចគ្នា។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នយ៉ាងហោចណាស់មានផ្ទះត្រចៀកកាំប្រមាណជិត ១០០០កន្លែងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ តាមរយៈការនាំចេញទៅកាន់ទីផ្សារប្រទេសចិននេះដែរ លោករំពឹងថា វាកាន់តែជួយអ្នកមានផ្ទះចិញ្ចឹមត្រចៀកកាំកាន់តែមានទីផ្សារ ហើយបរិមាណផលិតកាន់តែច្រើនឡើងបន្ថែមទៀត។ លោក ស៊ុយ កុកធាន បានបញ្ជាក់ប្រាប់ថា កន្លងមកនេះមានក្រុមហ៊ុនសម្បុកត្រចៀកកាំចំនួនប្រាំមួយបានដាក់ពាក្យជាផ្លូវការទៅកាន់ភ្នាក់ងារគយចិន ដែលមានមានស្តង់ដា និងគុណភាពត្រឹមត្រូវអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ពេលនេះកម្ពុជាកំពុងរង់ចាំមើលនីតិវិធី និងលក្ខខណ្ឌនាំចេញ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យការនាំចេញនៅថ្ងៃខាងមុខសម្រេចជោគជ័យ។ តាមការរំពឹងទុកដែរទីផ្សារសម្បុកត្រចៀកកាំកម្ពុជាមិនមានបញ្ហានោះទេ ពីព្រោះសម្បុកត្រចៀកកាំមានគុណភាពល្អស្រាប់ទៅហើយ។ ប្រធានសមាគមត្រចៀកកាំកម្ពុជាបានពន្យល់ជុំវិញបញ្ហានេះថា «សម្បុកត្រចៀកកាំរបស់យើងមិនមានបញ្ហាទេ ទោះបីយ៉ាងណាទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារដំណាំដទៃទៀតដែរ ពោលគឺក្រុមហ៊ុននាំចេញត្រូវចុះបញ្ជីកសិដ្ឋាន ដាំដំណាំនិងសម្បុកត្រចៀកកាំក៏ដូចគ្នា គឺក្រុមហ៊ុននាំចេញក៏ត្រូវចុះបញ្ជី  និងម្ចាស់ផ្ទះត្រចៀកកាំក៏ត្រូវចុះបញ្ជីដូចគ្នាទាំងអស់។ សម្រាប់ការនាំចេញវិញ គេកំណត់បរិមាណប៉ុន្មានត្រូវនាំចេញប៉ុននោះដែរ មិនមែនគេត្រូវ១០០តោន […]
News & អន្តរជាតិ
image_2026-02-03_09-18-55
ផ្លែក្រូចឃ្វិចតៃវ៉ាន់ ត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
តៃប៉ិ៖ ផ្លែក្រូចឃ្វិចតៃវ៉ាន់ បានត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ នៅឱកាសមុនពិធីបុណ្យចូលឆ្នាំចិន ដោយក្រូចនេះត្រូវបានផ្គត់ផ្គង់ចេញពីទីក្រុងតៃជុង (Taichung) ជាតំបន់ផលិតផលក្រូចឃ្វិចតាមរដូវកាល របស់កោះតៃវ៉ាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីនាំចេញនេះ ត្រូវបានរៀបចំឡើងដោយសមាគមកសិករក្នុងស្រុក ដោយមានការគាំទ្រពីក្រសួងកសិកម្មតៃវ៉ាន់ និងការិយាល័យកសិកម្មទីក្រុងតៃជុង និងផ្តោតលើការរក្សាវត្តមាននាំចេញផលិតផលផ្លែក្រូចឃ្វិច ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសប្រ៊ុយណេ។ យោងតាមអ្នករៀបចំកម្មវិធីនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូននាំចេញផ្លែក្រូចឃ្វិចលើកដំបូងក្នុងបរិមាណប្រហែល១៥តោន បានមកដល់ប្រទេសម៉ាឡេស៊ីរួចរាល់ហើយ។ ផ្លែក្រូចឃ្វិចទាំងនេះ ត្រូវបានចែកចាយនៅទូទាំងប្រទេស តាមរយៈបណ្តាញលក់រាយ និងផ្សារទំនើបនៅក្នុងប្រទេសម៉ាឡេស៊ី។ ចំណែកការនាំចូលផលិតផលផ្លែក្រូចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនម៉ាឡេស៊ី។ ការិយាល័យកសិកម្មក្រុងតៃជុង បាននិយាយថា ផលិតកម្មក្រូចឃ្វិចក្នុងស្រុកឆ្នាំនេះ ផ្តល់ទិន្នផលល្អ ដោយសារកម្រិតទឹកភ្លៀងគ្រប់គ្រាន់ អាកាសធាតុអំណោយផល និងស្ថានភាពដីល្អសមស្របសម្រាប់ការដាំដុះដំណាំក្រូចឃ្វិច។ ទោះបីជាមានបញ្ហាអាកាសធាតុខ្លះក៏ដោយ ដូចជាសីតុណ្ហភាពទាប និងព្យុះទីហ្វុងក៏ដោយ ក៏បរិមាណផ្គត់ផ្គង់ និងគុណភាពផ្លែក្រូចនៅតែល្អដដែល។ លោក ចេម ចាង (James Chang) នាយកផ្នែកសេដ្ឋកិច្ចនៅការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ ក្នុងប្រទេសម៉ាឡេស៊ី បានថ្លែងថា តម្រូវការក្រូចឃ្វិចក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ នៅឆ្នាំនេះ មានបរិមាណច្រើនលើសពីបរិមាណអាចរកបាន ដែលបង្ហាញពីការស្រូបយកការលក់រាយប្រកបដោយស្ថិរភាព។ ដោយសារតែការពេញនិយមទទួលទាននេះ ទើបធ្វើឱ្យផ្លែក្រូចឃ្វិចតៃវ៉ាន់ត្រូវដាក់លក់នៅលើទីផ្សារ […]
News & ជាតិ
photo_2026-01-26_10-29-40
សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រុកសាងសង់ផ្ទះសំណាញ់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីដំណាំស្រូវ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានទីតាំងនៅភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងមមាញឹកសាងសង់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្រោយពីចាប់ផ្តើមដំណើរការតាំងពីខែមីនា ឆ្នាំ២០២៤។ លោកស្រី ឈិន សុភាសី ប្រធានសហគមកសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍នអនឡាញ ARDB ថា បច្ចប្បន្ន ផ្ទះសំណាញ់ចំនួន៥០ផ្ទះ សម្រាប់ដាំដុះបន្លែសុវត្ថិភាព ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ត្រូវបានសាងសង់សម្រេចលទ្ធផល៧០ភាគរយហើយ។ លោកស្រីបន្តថា ឥឡូវនេះយើងកំពុងរៀបចំដី ក្នុងផ្ទះសំណាញ់ជាបណ្តើរៗ និងបណ្ដុះកូនដំណាំឆាប់ៗនេះ ដែលមានការដាំដុះបន្លែចំនួន៣ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះ ដោយគោលដៅទីផ្សារបន្លែនេះ ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រេចតែម្ដង។ ចំពោះការដាំដុះស្រូវនាងអំវិញ សហគមន៍នៅតែបន្ត ដោយលោកស្រី ឈិន សុភាសី បានឱ្យដឹងថា ការផលិតស្រូវនាងអំចំណី ក្នុងឆ្នាំ២០២៥ បានទិន្នផលចំនួន៥៦៣,៩៦៥គីឡូក្រាម, នាងអំពូជ បានចំនួន៥១,១២៥គីឡូក្រាម និងស្រូវខា៩ បានចំនួន៨០,៧៩៣គីឡូក្រាម ដោយផ្ទៃដីដាំដុះក្នុងឆ្នាំ២០២៥ មានចំនួន៥១០ហិកតា។ លោកស្រី ឈិន សុភាសី បន្តថា […]
News & ជាតិ
photo_2026-02-03_07-49-14 (3)
ក្រុមហ៊ុនកែច្នៃក្នុងស្រុកពីរចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសរីរាង្គជាង២០០តោន
ភ្នំពេញ៖ ក្រុមហ៊ុនកែច្នៃក្នុងស្រុកពីរ បានចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីសរីរាង្គចំនួនជាង២០០តោន ដែលគិតជាតម្លៃប្រហែល២៥ម៉ឺនដុល្លារ ពីសហគមន៍ផលិតស្វាយចន្ទីចំនួនប្រាំ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២៦នេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិក្រុមហ៊ុន Ample Agro Product បានឱ្យដឹងថា បន្ទាប់ពីបានជួបចចារជាច្រើនលើកច្រើនសារ កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលោកស្រី សហការជាមួយក្រុមហ៊ុន S’trei Corporation Co., Ltd. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការប្រតិបត្តិការគាំទ្រ និងជំរុញផលិតកម្មស្វាយចន្ទីសរីរាង្គ ក្នុងខេត្តព្រះវិហារ ជាមួយសហគមន៍កសិកម្ម ដើម្បីរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ និងមាននិរន្តរភាព។ ក្នុងនោះ មានសហគមន៍ចន្ទីចំនួនបួននៅក្នុងស្រុករវៀង និងសហគមន៌ចន្ទីមួយទៀត នៅស្រុកជាំក្សាន្ត ហើយ គោលបំណងសំខាន់ៗនៃការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានេះ នឹងធ្វើការបញ្ជាទិញចន្ទីពីកសិករក្នុងសហគម៌ ដែលក្រុមហ៊ុនមានទីផ្សារក្នុងដៃស្រាប់នៅក្នុងទីផ្សារអឺរ៉ុប ជាពិសេសប្រទេសអាល្លឹម៉ង់ និងអាម៉េរិច។ លើសពីនេះថែមទៀត ក្រុមហ៊ុននឹងជួយជាបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ជួយឱ្យសហគមន៌ទាំងប្រាំទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ។ លោកស្រីបន្ថែមទៀតថា បន្ទាប់ពីសហគមន៌ទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ ក្រុមហ៊ុននឹងមានកិច្ចសន្យាបញ្ជាទិញមួយទៀត រាល់ផលិតផលដែលកសិករដាំដុះបានប្រមាណជាង ២០០តោន។ ក្រុមហ៊ុន Ample Agro […]
News & អន្តរជាតិ
image_2026-02-03_08-57-28
នគរបាលវៀតណាមចាប់កាហ្វេក្លែងក្លាយធ្វើពីសណ្តែកសៀងជាងបួនតោន
ខេត្តឡាំដុង៖  ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា ក្រុមមន្ត្រីនគរបាលរបស់ខ្លួនបានបើកការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើឃ្លាំងមួយកន្លែង ក្នុងខេត្តឡាំដុង បន្ទាប់ពីនគរបាលឆ្មក់ឆែកឆេ កាលពីសប្តាហ៍មុន ហើយរកឃើញសកម្មភាពផលិតកាហ្វេក្លែងក្លាយធ្វើពីសណ្តែកសៀង។ សារព័ត៌មានវៀតណាម បានចុះផ្សាយដោយយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បញ្ជាក់ថា ក្នុងអំឡុងពេលឆ្មក់ចូលក្នុងឃ្លាំងនេះ ក្រុមមន្ត្រីនគរបាលបានរឹបអូសកាហ្វេក្លែងក្លាយចំនួន៤,១តោន និងវត្ថុធាតុដើមសម្រាប់ផលិតកាហ្វេក្លែងក្លាយប្រមាណបីតោន។ បើតាមប្រភពដដែល វៀតណាម គឺជាប្រទេសផលិតកាហ្វេ រ៉ូប៊ូស្តា ដ៏ធំបំផុតមួយក្នុងពិភពលោក ដែលកាហ្វេប្រភេទនេះមានរសជាតិល្វីង និងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ផលិតកាហ្វេកញ្ចប់។ ចំណែកខេត្តឡាំដុង គឺតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម ដែលជាទីតាំងដាំដុះកាហ្វេដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម។ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ទៀតថា នៅពេលឆ្មក់ចូលម្ចាស់ឃ្លាំង បានសារភាពចំពោះមុចនគរបាលថា លោកបានលាយសណ្តែកសៀងជាមួយគ្រាប់កាហ្វេ និងបន្ថែមរសជាតិ ដើម្បីផលិតកាហ្វេកិន សម្រាប់ចែកចាយនៅទីផ្សារក្នុងប្រទេសវៀតណាម។ ប្រភពដដែលបន្តថា  ការឆ្មក់ចូលឆែកឆេរក្នុងឃ្លាំងនេះ ត្រូវបានអនុវត្តបន្ទាប់ពីនគរបាលត្រួតពិនិត្យរថយន្តមួយគ្រឿង កាលពីថ្ងៃអង្គារ សប្តាហ៍មុន និងរកឃើញកាហ្វេកិនចំនួន១ ០៥៦បាវ ទម្ងន់សរុប ៥២៨គីឡូក្រាម ដែលមិនមានឯកសារផ្លូវការភ្ជាប់មកជាមួយ។ នគរបាលបានបញ្ជាក់ថា ការស៊ើបអង្កេតបន្ថែមទៀតនៅតែបន្ត ដើម្បីស្វែងរកបណ្ដាញពាក់ព័ន្ធផ្សេងទៀត។ បុរសជាពាណិជ្ជករកាហ្វេមួយរូប នៅក្នុងខេត្តដាក់ឡាក់ (Dak Lak) បាននិយាយថា ករណីកាហ្វេក្លែងក្លាយនេះមិនមែនជារឿងចម្លែកនោះទេ ហើយជាញឹកញាប់ត្រូវបានជនទុច្ចរិតផលិតពីសណ្តែកសៀង និងពោត ឬលាយសណ្តែកសៀងជាមួយពោតតែម្តង។ លោកបានបន្ថែមថា […]
News & ជាតិ
photo_2026-01-29_11-19-43 (2)
កសិករដាំបន្លែក្នុងស្រុកប្តេជ្ញាផ្គត់ផ្គង់តម្រូវការឱ្យគ្រប់គ្រាន់នៅក្នុងតំបន់ ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ
ដោយ រស្មី ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកដាំបន្លែនៅតាមតំបន់មួយចំនួនបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា នឹងខិតខំដាំបន្លែតាមផ្ទះសម្បែងរបស់ខ្លួនដើម្បីផ្គត់ផ្គង់បន្លែនៅតាមមូលដ្ឋាន ភូមិឃុំ សហគមន៍ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងស្របពេលដែលមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុ ក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្លែក្នុងស្រុកអាចផ្គត់ផ្គង់បានប្រមាណ៨០ភាគរយ ហើយនៅពេលខាងមុខនឹងឈប់ពឹងផ្អែកលើការនាំចូលបន្លេពីប្រទេសជិតខាងទាំងស្រុង។ បន្ទាប់ពីប្រទេសកម្ពុជាមានជម្លោះព្រំដែន ដោយការឈ្លានពានពីសំណាក់ប្រទេសថៃ ច្រកព្រំដែនទាំងអស់ត្រូវបានបិទជិតឈឹងជិតមួយឆ្នាំមកនេះ ប្រទេសកម្ពុជាដែលធ្លាប់តែនាំបន្លែបង្កាមួយចំនួនពីប្រទេសថៃ នាពេលនេះត្រូវបានបញ្ឈប់ទាំងស្រុង ម្ល៉ោះហើយបានកំពុងធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួននាំគ្នាប្តេជ្ញាចិត្តដាំបន្លែក្នុងស្រុកជំនួសឱ្យការនាំចូលវិញ។ ទាក់ទងក្នុងរឿងនេះ អ្នកស្រី សន គង់ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឱ្យដឹងថា បន្ទាប់ពីមើលឃើញសារៈសំខាន់បន្លែ ជាពិសេសចង់រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផង អ្នកស្រីជាមួយស្វាមីបាននាំគ្នាដាំបន្លែដើម្បីលក់ឱ្យអ្នកភូមិ និងលក់ឱ្យអ្នកធ្វើដំណើរទេសចរ។ ក្នុងការដាំបន្លែចាប់ពីជិតចុងឆ្នាំ២០២៥កន្លងមកពេលនេះ បានហុចផលយ៉ាងល្អប្រសើរ ក្នុងនេះគ្រួសារអ្នកស្រីអាចលក់បន្លែបានរៀងរាល់ថ្ងៃ។ ស្រ្តីរូបនេះបានបញ្ជាក់ប្រាប់ថា  “ខ្ញុំដាំបន្លែលក់ឱ្យអ្នកភូមិគ្នាឯង ពេលខ្លះលក់ឱ្យអ្នកធ្វើដំណើរតាមផ្លូវ ជាពិសេសលក់ឱ្យអ្នកទេសចរតែម្តង។ ខ្ញុំឃើញថា ដំណាំដាំដោយខ្លួនឯងបែបនេះ គឺធានាសុខភាពពីព្រោះខ្ញុំដាំប្រើតែជីអាចម៍គោប៉ុណ្ណោះ ម្ល៉ោះហើយមិនភ័យព្រួយមានសារជាតិគីមីលាយឡំទេ»។ អ្នកស្រីបន្តថា «បើពលរដ្ឋយើងរួមគ្នាដាំបន្លែ កាន់តែច្រើនឡើងនោះ គឺកម្ពុជាយើងមិនចាំបាច់ត្រូវនាំចូលពីប្រទេសជិតខាងទៀតឡើយ។ យើងត្រូវរួមគ្នាដាំបន្លែឱ្យច្រើន យើងលក់ក្នុងស្រុកយើង បានចំណូលក្នុងក្រុមគ្រួសារយើងហើយនៅបានបរិភោគបន្លែ ដែលមានសុវត្តិភាពគ្មានសារជាតិគីមីផង»។ អ្នកស្រី សន […]
News & អន្តរជាតិ
000_9QK34N-1024x681
ក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាមិនឱ្យនាំចូលអង្ករពីប៉ាគីស្ថានហួសកម្រិតតម្រូវការក្នុងស្រុក
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦នេះ បានធានាថា នឹងមិនមានការនាំចេញអង្ករលើសកម្រិតតម្រូវការក្នុងប្រទេសឡើយ ទោះបីជាមានការពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសថែមទៀតក៏ដោយ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានធានាបែបនេះ បន្ទាប់ពីប្រទេសហ្វីលីពីនបានបើកទ្វារទទួលការនាំចូលអង្ករពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីននឹងត្រូវបរិមាណពិតប្រាកដ ដើម្បីបំពេញបន្ថែមចំពោះកង្វះខាតអង្ករក្នុងស្រុក។ ប្រទេសហ្វីលីពីនស្វាគមន៍អង្ករនាំចូលពីប៉ាគីស្ថាន ប៉ុន្តែបានកំណត់ការនាំចូលយ៉ាងតឹងរ៉ឹងនូវបរិមាណពិតប្រាកដ ដែលប្រទេសហ្វីលីពីនត្រូវការ ដោយមិនឱ្យនាំចូលហួសច្រើនលើសកម្រិត ដែលអាចបង្កបញ្ហាដល់សន្តិសុខស្បៀងក្នុងប្រទេស។ លោកបានបញ្ជាក់ជាថ្មីថា ភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅតែជាអាទិភាពតាមរយៈការគាំទ្រផលិតកម្មក្នុងស្រុក សកម្មភាពដោះស្រាយការរំខានដោយបញ្ហាអាកាសធាតុ ការកើនឡើងនៃតម្រូវការ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធក្នុងការផលិតស្រូវនៅប្រទេសហ្វីលីពីន។ នាពេលថ្មីកន្លងមកនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់សំណើនេះទៅក្រសួងកសិកម្មហ្វីលីពីន ដោយសារផលិតកម្មស្រូវរបស់ខ្លួនកើលើសតម្រូវការក្នុងប្រទេសប៉ាគីស្ថាន។ សំណើរបស់ប៉ាគីស្ថាន ត្រូវបានធ្វើឡើងនៅពេលក្រសួងកសិកម្មហ្វីលីពីន ធ្វើពិពិធកម្មប្រភពអង្ករនាំចូល ដើម្បីទប់ស្កាត់ការពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែមួយ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អង្ករនាំចូលនឹងនៅតែជា ការផ្គត់ផ្គង់ និងមិនមែនជាការជំនួស សម្រាប់ការបង្កបង្កើនផលក្នុងប្រទេសហ្វីលីពីនឡើយ។ លោកបានមានប្រសាសន៍ទៀតថា វិធានការនេះមានគោលបំណងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការពង្រីកពាណិជ្ជកម្មអន្តរជាតិ និងជួយសម្រេចបាននូវសន្តិសុខស្បៀងជាមួយសមភាគីរបស់ខ្លួន។ […]
News & ជាតិ
626446153_1348067944030157_158055530332875808_n
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូវិនិយោគិននូវែលហ្សេឡង់ ចុះពិនិត្យសក្តានុពលក្រុមហ៊ុនធំៗពីរ ដើម្បីបើកច្រកទីផ្សារនាំចេញ
កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូវិនិយោគិនពីប្រទេសនូវែលហ្សេឡង់ រួមដំណើរដោយលោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនឈានមុខគេចំនួនពីរ​ នៅក្នុងខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ផ្តោតការយកចិត្តទុកដាក់លើការពិនិត្យខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារគុណភាពនៅ ក្រុមហ៊ុន ហនុមាន (Hanuman Beverages) ដោយគណៈប្រតិភូបានចូលទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិត គុណភាព និងរសជាតិនៃស្រាបៀរ និងភេសជ្ជៈ ដែលជាមោទកភាពនៃផលិតផលក្នុងស្រុក។ ចំណែកមួយទៀត គឺក្រុមហ៊ុន គីរីរម្យ ហ៊្វូត ប្រូដាក់សិន (Kirirom Food Production)​ដោយគណៈប្រតិភូបានពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការកែច្នៃ និងវេចខ្ចប់ «តំណាប់ស្វាយកែវរមៀតខ្មែរ» ដែលជាផលិតផលកសិឧស្សាហកម្មដ៏មានសក្តានុពល ដោយផ្តោតលើអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។ គោលបំណងស្នូលរបស់ក្រុមវិនិយោគិននូវែលហ្សេឡង់ គឺវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់ និងស្តង់ដារគុណភាព ដើម្បីពិនិត្យលទ្ធភាព និងអាចឈានទៅរកការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ ទៅចែកចាយ និងដាក់លក់នៅលើទីផ្សារប្រទេសនូវែលហ្សេឡង់ ដែលជាជំហានដ៏វិជ្ជមានមួយក្នុងការលើកកម្ពស់កិត្យានុភាពផលិតផល […]
News & ជាតិ
photo_2026-01-30_09-02-27 (3)
កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផល
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផលដោយសារពួកគាត់ជួបប្រទះនឹងការប្រៃប្រួលតម្លៃជាងពាក់កណ្តាល​ នៅដើមឆ្នាំ២០២៦នេះ។ កសិកររស់នៅសង្កាត់អង្គរធំ ខេត្តសៀមរាប បាននិយាយថា រហូតដល់ចុងខែមករា ឆ្នាំ២០២៦នេះ មើមឆៃថាវរបស់បានធ្លាក់ចុះតម្លៃពី១ ០០០រៀល មកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម ដូច្នេះធ្វើឱ្យកសិករមានការព្រួយបារម្ភជាខ្លាំងបើប្រៀបធៀបទៅនិងឆ្នាំមុនៗ។ លោក ធឿន វុទ្ធី អ្នកសម្របសម្រួលទីផ្សារដល់កសិករដាំឆៃថាវនៅសង្កាត់ខាងលើ បានឱ្យដឹងថា កសិករចាប់ផ្តើមដាំដុះឆៃថាវ នៅក្នុង ខែវិច្ឆិកាឆ្នាំ២០២៥ នៅលើផ្ទីសរុបជិត៣០០ហិកតា (រួមនិងដំណាំផ្សេងៗ) និងបានប្រមូលផលនៅចុងខែធ្នូ ឆ្នាំ២០២៥ ហើយនៅក្នុងរដូវកាលប្រមូលផលបានប៉ុន្មានថ្ងៃដំបូងៗ កសិករលក់បានថ្លៃប្រមាណ ១០០០រៀលក្នុងមួយគីឡូក្រាម តែនៅថ្ងៃក្រោយបន្ទាប់ តម្លៃមើមឆៃថាវ បានធ្លាក់ចុះមកនៅត្រឹម៤០០រៀល រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។ បើតាម ធឿន វុទ្ធី, មូលហេតុដែលនាំឱ្យតម្លៃឆៃថាវ របស់កសិករធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្លៃកន្លងទៅនេះឈ្មួញប្រាប់ថាមកពីការផ្គត់ផ្គង់នៅលើទីផ្សារមានច្រើនធ្វើឱ្យកកស្ទះ។ ប៉ុន្តែនៅពេលលោកធ្វើការសិក្សានៅតាមផ្សារមួយចំនួននៅក្នុងខេត្ត ឃើញថាតម្លៃមើមឆៃថាវ លក់ចេញមានតម្លៃចន្លោះពី២៥០០ ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។ ពីនេះសម្រាប់អាជីវករលក់បោះដុះ អាចលក់បានថ្លៃជាង១០០០រៀល ហើយកន្លែងខ្លះទៀតលក់បានលើសពី២០០០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនិងតម្លៃឆៃថាវធ្លាក់ថ្លៃមកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម, ធឿន វុទ្ធី […]
News & អន្តរជាតិ
thu-hoach-ca-phe-2024-an-da-trong-lien-ket-copy-1616
តម្លៃកាហ្វេខ្ពស់នាំឱ្យវៀតណាម រកចំណូលបានប្រហែល៤៣៣លានដុល្លារ ក្នុងរយៈពេល១៥ថ្ងៃ
ហាណូយ៖ សមាគមកាហ្វេ និងកាកាវវៀតណាម បាននិយាយថា តម្លៃនៅតែខ្ពស់ក្នុងរយៈពេលយូរដោយសារកត្តាជាច្រើន។ ការប្រែប្រួលអាកាសធាតុបានកាត់បន្ថយទិន្នផល ឬរុញច្រានការផលិតឱ្យទាបជាងការរំពឹងទុកនៅក្នុងប្រទេសផលិតកាហ្វេសសំខាន់ៗមួយចំនួន។ ប៉ុន្តែចំពោះកាហ្វេ រ៉ូប៊ូស្តា ដែលវៀតណាមផ្គត់ផ្គង់បានច្រើនជាងគេនៅលើសកល បែរជាលែងសូវមានច្រើនទៀតហើយ ស្របពេលតម្រូវការនៅតែមានស្ថេរភាព និងមាននិន្នាការកើនឡើង។ ការប្រើប្រាស់កាហ្វេនៅលើសកលលោកក៏កំពុងតែកើនឡើងផងដែរ ជាពិសេសនៅក្នុងទីផ្សារអាស៊ី ដែលសេដ្ឋកិច្ចកំពុងអភិវឌ្ឍរីកចម្រើន។ ការប្រើប្រាស់កាហ្វេ រ៉ូប៊ូស្តា កាន់តែច្រើនសម្រាប់លាយបញ្ចូលគ្នាជំនួសកាហ្វេ អារ៉ាប៊ីកា និងការកាត់បន្ថយថ្លៃដើមផលិត​ បានជំរុញឱ្យមានតម្រូវការកាហ្វេវៀតណាមកាន់តែច្រើនថែមទៀត។ ក្រៅពីការផ្គត់ផ្គង់ និងតម្រូវការ ការលក់ដោយប្រុងប្រយ័ត្ន បានជួយរក្សាតម្លៃកាហ្វេ រ៉ូប៊ូស្តា។ ចំណែកកសិករវៀតណាមលែងប្រញាប់លក់កាហ្វេស្រស់ភ្លាមៗបន្ទាប់ពីប្រមូលផលទៀតហើយ ស្របពេលក្រុមហ៊ុននាំចេញកាហ្វេកំពុងកំណត់តម្លៃដោយប្រុងប្រយ័ត្ន។ ទីផ្សារកាហ្វេវៀតណាមមានភាពរឹងមាំ ខណៈពេលតម្លៃនៅតែខ្ពស់ក្នុងរដូវប្រមូលផល ដោយការនាំចេញរកចំណូលបានប្រហែល៤៣៣លានដុល្លារ ក្នុងរយៈពេល១៥ថ្ងៃដំបូង នៃឆ្នាំ២០២៦។ នៅតំបន់ខ្ពង់រាបកណ្តាល ដែលជាតំបន់ដាំដុះកាហ្វេធំបំផុតរបស់ប្រទេសវៀតណាម គ្រាប់កាហ្វេឆៅមានតម្លៃចាប់ពី៩៨ ០០០ ទៅ១០១ ០០០ដុង ឬប្រហែលពី៣,៧៥ ទៅ៣,៨៦ដុល្លារ ក្នុងមួយគីឡូក្រាម។ នៅខេត្តឡាំដុង គ្រាប់កាហ្វេមានតម្លៃប្រហែល១០០ ៥០០ដុង ឬស្មើនឹង៣,៨៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈពេលតម្លៃកាហ្វេនៅខេត្តដាក់ណុង មានតម្លៃជិត១០១ ០០០ដុង ឬស្មើនឹង៣,៨៦ដុល្លារ  ក្នុងមួយគីឡូក្រាម។ ចំណែកនៅក្នុងខេត្តដាក់ឡាក់ ដែលជាខេត្តផលិតកាហ្វេធំជាងគេបង្អស់របស់ប្រទេសវៀតណាម […]
News & ជាតិ
1000022161-768x402
កសិករនៅស្រុកមោងឫស្សីអំពាវនាវដល់ផ្សារទំនើបៗឱ្យជួយប្រមូលទិញផ្លែម្នាស់ ដើម្បីកាត់បន្ថយការខាតបង់
ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ កសិករ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានអំពាវនាវ ឱ្យម្ចាស់ផ្សារទំនើបនានាដែលមានការលក់ផលិតផលកសិកម្ម រួមជាមួយនឹងអាជីវករផ្សេងទៀត ឱ្យជួយទិញផ្លែម្នាស់របស់ខ្លួន បន្ទាប់ពីជួបវិបត្តិទីផ្សារ និងគ្មានការបញ្ជាទិញពីអតិថិជន។ លោក ហាក់ សុងឌី កសិករដាំម្នាស់មួយរូបនៅកស្រុកមោងឬស្សី បានថ្លែងប្រាប់ទូរទស្សន៍ ARDB ថា សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ លោកបានជួបប្រទះបញ្ហាប្រឈមវិបត្តិទីផ្សារ គ្មានការបញ្ជាទិញពីអថិតិជន ដែលបណ្តាលឱ្យផ្លែម្នាស់មួយចំនួនមានការខូចខាត។ លោកបន្តថា ដូច្នេះ លោកក៏សម្រេចចិត្តអំពាវនាវដល់ម្ចាស់ផ្សារទំនើប និងអតិថិជនផ្សេងទៀតជួយទិញ និងកុំឱ្យលោកមានការខាតបង់បន្តទៀត ជាពិសេសអាចឱ្យលោកមានលទ្ធភាពដាំដុះនៅឆ្នាំបន្តបន្ទាប់ទៀត ។ លោកបន្តថា លោក បានដាំម្នាស់ក្នុងទំហំដីប្រមាណ៣ ហិកតា  ដែលសរុបជាផ្លែជាង១០ម៉ឺនផ្លែ ក្នុងពេលប្រមូលផលម្តងៗ ប៉ុន្តែសម្រាប់នេះ ផ្លែម្នាស់បានទុំជោ បណ្តាលឱ្យមានការខូចខាតជាច្រើនហើយបើគ្មានការបញ្ជាទិញពីអតិថជនផ្លែម្នាស់ទាំងអស់នឹងទទួលរងនូវការខូចខាត ។ លោកបន្ថែមទៀតថា ទោះជាយ៉ាងណាក្រោយមានការអំពាវនាវរបស់លោកតាមបណ្តាញសង្គម ក៏មានតំណាងម្ចាស់ផ្សារទំនើបជីពម៉ុងបានទាក់ទងមកជួយទិញ ។លើសពីនេះទៀត ក៏មានប្រជាពលរដ្ឋជួយទិញជាហូរហែ និងជាបន្តបន្ទាប់ ដែលអាចឱ្យលោក មិនមានការខាតបង់ច្រើន។ ស្រុកមោងឬស្សី គឺជាតំបន់កសិកម្មសំខាន់មួយរបស់ខេត្តបាត់ដំបង ដែលល្បីឈ្មោះពីការដាំដំណាំស្រូវ បន្លែ និងជាពិសេស […]
News & ជាតិ
photo_2026-01-28_11-12-13 (4)
កសិករនៅខេត្តព្រះវិហារម្នាក់ដាំបន្លែត្រឹមតែប្រាំមួយខែ អាចរកប្រាក់ចំណូលបានដល់៤០លានរៀល
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករគំរូ ចន គឹមស្រស់ នៅស្រុកឆែប ខេត្តព្រះវិហារបន្ទាប់ពីចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់និងនៅលើទីវាលបន្ទាប់បន្សំ នៅខែឧសភា ឆ្នាំ២០២៥រហូតមកដល់ពេលនេះធ្លាប់រកប្រាក់ចំណូលបានដល់៤០លានរៀល ដោយចំណាយពេលត្រឹមតែ៦ខែ។ លោក ចន គឹមស្រស់ មានបទពិសោធន៍ដាំបន្លែនៅលើទីវាលជាង២០ឆ្នាំបានអះអាងថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ លោកមានសមត្ថភាពរកចំណូលពីការដាំលើទីវាល ក្នុងមួយឆ្នាំបានយ៉ាងច្រើន២០លានរៀលប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមកចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់រយៈពេល៦ខែអាចរកប្រាក់ចំណូលបានដល់៤០លានរៀល ហើយក្នុងឆ្នាំ២០២៦នេះ លោកនៅតែមានជំនឿចិត្តថា នៅតែអាចរកប្រាក់ចំណូលបាន៤០លានរៀលដូចពេលកន្លងទៅ ព្រោះលោកបានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែបន្ថែមឱ្យបានដល់១០ខ្នង ច្រើនជាងនាពេលសព្វថ្ងៃ។ ផ្អែកលើបទពិសោធន៍ដាំបន្លែលើទីវាលជាង២០ឆ្នាំ, លោក ចន គឹមស្រស់ បានឱ្យដឹងថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់កសិករទទួលបានទិន្នផលបន្លែច្រើន  ចំណាយថ្លៃផលិតតិច តែទទួលបានប្រាក់ចំណូលខ្ពស់ជាងការដាំបន្លែនៅលើទីវាល ។តួយ៉ាងនៅខែមីនាឆ្នាំ២០២៦ខាងមុខនេះ គ្រោងប្រមូលផលបន្លែរបស់ខ្លួនប្រមាណ៣ទៅ៤តោន ហើយរំពឹងថាលក់បានតម្លៃល្អប្រសើរ។ បើតាមកសិករគំរូនៅស្រុកឆែបខាងលើ, ការដាំបន្លែនៅលើទីវាបើកសិករចំណាយដើមទុនអស់ប្រាក់៧០ម៉ឺនរៀល ពេលប្រមូលផលត្រឡប់មកវិញបានប្រាក់តែជាង១លានរៀល ហើយបើកាត់ថ្លៃចំណាយអស់គឺនៅសល់ប្រាក់តិចប៉ុណ្ណោះ។ ប៉ុន្តេបើកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ ចំណាយទុនអស់តិច តែចំណូលបានមកវិញច្រើន។ ឧទាហរណ៍ក្នុងផ្ទះសំណាញ់១ ចំណាយមួយខែអស់ប្រាក់ជាង១០ម៉ឺនរៀល តែដល់ពេលប្រមូល អាចបានប្រាក់ជាង១លានរហូតដល់៣លានរៀលក៏បាន អាស្រ័យលើទំហំផ្ទះសំណាញ់ជាក់ស្តែង។ លោក ចន គឹមស្រស់ មានជំនឿយ៉ាងមុតមាំថា មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ក្នុងពេលសព្វថ្ងៃនេះនឹងជួយឱ្យគ្រួសាររបស់លោកមានប្រភពប្រាក់ចំណូលកាន់តែរឹងមាំបន្ថែមទៀតនៅពេលខាងមុខ ខណៈបច្ចុប្បន្នលោកមានទីផ្សារចាំទទួលទិញនៅតាមខេត្តមានច្រើនកន្លែង៕
កាលវិភាគផ្សព្វផ្សាយ