ធនាគារជាតិនៃកម្ពុជាជំរុញការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្នុងខេត្តកំពង់ឆ្នាំង

photo_2025-11-25_14-19-12

ដោយ ឡុង សារេត

ខេត្តកំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សហការគ្នារៀបចំសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ជូនដល់ភាគីពាក់ព័ន្ធប្រមាណជាង២០០នាក់។

លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ការបង្កើតកម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងសិទ្ធទទួលបានការគាំពារដោយច្បាប់ចំពោះអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយដល់អាជ្ញាធរពាក់ព័ន្ធដើម្បីចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រីលើកឡើងថា ទន្ទឹមនិងវិស័យហិរញ្ញវត្ថុមានដំណើការល្អ នៅក្នុងខេត្តមានធនាគារពាណិជ្ជ និងសាខាធនាគារពាណិជ្ជចំនួន១៣ ធនាគារឯកទេសមួយ គ្រឹះស្ថានមិនទាន់ទទួលបានប្រាក់កម្ចីចំនួន១០ ក្រុមហ៊ុន ឬគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន១ និងប្រតិបត្តិករឥណទាន សមាគម និងអង្គការចំនួនបួន ដោយគ្រឹះស្ថានទាំងនោះបានចូលរួមចណែកដល់ការងារជូនប្រជាជន ពិសេសផ្តល់សេវាហិរញ្ញវត្ថុចាំបាច់ និងជំនួញដល់ប្រជាជននៅក្នុងខេត្តផងដែរ។

តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ដែលត្រូវបានដាក់ចេញនៅពេលកន្លងមក ខេត្តកំពង់ឆ្នាំងបានទទួលនូវវឌ្ឍនភាពលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ តួយ៉ាងបច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្តប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ រួមមានសេវាឥណទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង។

ដើម្បីធានាបាននិរន្តរភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍ ការបញ្ច្រៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុងសិក្ខាសាលានាពេលនេះ ពិតជាមានសារសំខាន់ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់បានយល់ដឹង និងប្រើជាប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃ និងទទួលបានការគាំពារតាមផ្លូវច្បាប់ពីស្ថាប័នពាក់ព័ន្ធ។

លោកស្រីសង្កត់ធ្ងន់ថា “ក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តដល់ពលរដ្ឋ ក្រុមហ៊ុន សហគ្រាស ដែលមានវត្ថមាននៅក្នុងខេត្តកំពង់ឆ្នាំង ឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យច្រើនឡើងបន្ថែមទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏សូមឱ្យមន្ទីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយបន្តទៅដល់អង្គភាពរបស់ខ្លួនបានយល់ដឹងពីអត្ថប្រយោជន៍នៃប្រាក់រៀល ហើយចូលរួមទាំងអស់គ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងខេត្តកំពង់ឆ្នាំង”។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្រៅពីសម្តែងការសប្បាយរីករាយដែលឃើញអ្នកពាក់ព័ន្ធចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ ក្នុងឱកានោះដែរ ឯកឧត្តម មានប្រសាសន៍គូសបញ្ជាក់ថា “សិក្ខាសាលានេះមានគោលបំណងពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងវិសាលភាពនៃអនុវត្តវិធានការនិងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែងនិងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា”។

សូមជម្រាបជូនថា ខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងទិសពាយព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ៩១គីឡូម៉ែត្រពីរាជរដ្ឋាភ្នំពេញ មានព្រំព្រទល់ខាងកើតទល់និងខេត្តកំពង់ចាម ខាងលេចទល់និងខេត្តពោធិ៍សាត់ ខាតត្បូងទល់និងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ខាងជើងទល់និងខេត្តកំពង់ធំ ដែលមានផ្ទៃដី៥៥២១គីឡូម៉ែត្រការ៉េ មានរចនាសម្ព័ន្ធរដ្ឋបាលខេត្តចែកចេញជា៨ក្រុងស្រុក។ ក្រុងមួយ និងស្រុកប្រាំពីរ មានឃុំ និងសង្កាត់ចំនួន៧១ ស្មើនឹង៥៦៩ភូមិ។ មានប្រជាពលរដ្ឋសរុប១៥៩ពាន់គ្រួសារ ស្មើនឹង៦១៣ ០០០នាក់ ដោយក្នុងនោះស្ត្រីមាន៣១៦​ ០០០នាក់។ ដង់ស៊ីតេក្នុងខេត្ត១១០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ និងអត្រាកំណើនប្រចាំឆ្នាំរបស់ប្រជាជនមាន ១,២៣ភាគរយ៕


image_2026-04-30_08-49-44
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ បង្កើតសម្ព័ន្ធជីជាតិអាស៊ាន ដើម្បីការពារសន្តិសុខស្បៀងអាហារ

ហ្សាការតា៖ ក្រុមហ៊ុនជីរដ្ឋរបស់ឥណ្ឌូណេស៊ី  ដែលកាន់កាប់ដោយក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) ក្រុមហ៊ុន ប៉េត្រូណាស ខែមីខល គ្រុប (Petronas Chemicals Group) របស់ម៉ាឡេស៊ី និងក្រុមហ៊ុន ឧស្សហកម្មជីប្រ៊ុយណេ (Brunei Fertilizer Industries) បានរួមគ្នាបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្វា (SEAFA) ជាផ្លូវការ ដែលជាដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងតំបន់។ សមាគមមានគោលបំណងពង្រឹងកិច្ចសហការក្នុងចំណោមអ្នកផលិតជី នៅទូទាំងអាស៊ាន ដើម្បីការពារសន្តិសុខស្បៀង រួមទាំងលើកកម្ពស់ការប្រកួតប្រជែងជាសកលរបស់ឧស្សាហកម្មជី។ ប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី លោក រ៉ះម៉ាដ ព្រីបាឌី (Rahmad Pribadi) បាននិយាយថា ការបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមកាន់តែស្មុគស្មាញក្នុងវិស័យកសិកម្ម ប្រសើរជាងបង្ហាញពីគំនិតផ្តួចផ្តើមនិមិត្តរូប។ លោកបានកត់សម្គាល់ថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា បានរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលជាសកល និងបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម។ ក្នុងបរិបទនេះ ការសម្របសម្រួលក្នុងតំបន់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវភាពអាចរកបានជីប្រកបដោយស្ថិរភាព។ លោកបានបន្ថែមថា យើងត្រូវតែសម្របខ្លួន ដើម្បីធានាបាននូវការផ្គត់ផ្គង់ជី និងរក្សាបាននូវសន្តិសុខស្បៀងដោយគ្មានការរំខានឡើយ។ ចំណែកក្នុងស្រុកវិញ […]

images (1)
តម្លៃអន្ទង់នៅក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងឆ្នាំនេះ ដោយសារតែកសិករប្រឈមមុខនឹងអន្ទង់នាំចូល

ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ដោយសារវិបត្តិសេដ្ឋកិច្ចសកល និងការនាំចូមកពីប្រទេសជិតខាងច្រើន បានជំរុញឱ្យតម្លៃអន្ទង់ចិញ្ចឹមរបស់កសិករនៅក្នុងស្រុក ធ្លាក់ថ្លៃយ៉ាងខ្លាំងសម្រាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ។ កសិករចិញ្ចឹមអន្ទង់ ឈ្មោះ រី សារិត រស់នៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ឆ្នាំនេះ លោកលក់អន្ទង់បានត្រឹមតែតម្លៃ១៨ ០០០ ទៅ២០ ០០០រៀល ក្នុងមួយគីឡូក្រាម ខណៈ កាលពីឆ្នាំកន្លងទៅ លោកលក់បានក្នុងតម្លៃ២៥ ០០០ ទៅ២៨០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្តថា ការធ្លាក់ថ្លៃនេះ តាមការយល់ឃើញរបស់លោក គឺដោយសារតែមានឈ្មួញនាំចូលអន្ទង់ច្រើនពីប្រទេសវៀតណាម និងបញ្ហាការប្រែប្រួលសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណា កសិករមានបទពិសោធចិញ្ចឹមអន្ទង់រយៈប្រាំឆ្នាំរូបនេះ បានអះអាងថា តម្លៃខាងលើនេះជាតម្លៃលក់រាយ គឺកសិករអាចចិញ្ចឹមបាន ប៉ុន្តែអត្រានៃប្រាក់ចំណេញ គឺតិចតួចបំផុត។ លោកបន្ថែមថា ចំពោះការលក់បោះដុំវិញ បានតម្លៃត្រឹមតែតម្លៃ១៤ ០០០ ទៅ១៥ ០០០រៀលប៉ុណ្ណោះ ព្រោះមិនអាចប្រកួតប្រជែងជាមួយអន្ទង់នាំចូលពីប្រទេសវៀតណាម ដោយពួកគេបានលក់ក្នុងតម្លៃនេះ។ ជាមួយគ្នានេះ ដើម្បីរក្សាតម្លៃ និងទីផ្សារជូនកសិករកម្ពុជាលើផ្នែកនៃការចិញ្ចឹមអន្ទង់ […]

photo_2026-04-30_13-01-14
ផ្សារទំនើបនៅហុងកុងចំនួន៦០០ទីតាំងទទួលទិញស្វាយចន្ទីពីកម្ពុជា

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ផ្សារទំនើបនៅក្នុងទីក្រុងហុងកុងប្រមាណ៦០០ទីតាំងបានសម្រេចទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា យកទៅដាក់តំាងលក់បន្តនៅក្នុងផ្សាររបស់ខ្លួន បន្ទាប់ពីមើលឃើញសក្តានុពល និងគុណភាពស្វាយចន្ទី ដែលដាំដុះដោយកសិករបស់កម្ពុជា។ ការទទួលទិញស្វាយចន្ទីពីផ្សារទំនើបទាំងនេះ គឺជាកិច្ចខំប្រឹងប្រែងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាសេនាធិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសិករឱ្យមានលំនឹងទីផ្សារ និងតម្លៃ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា ដើម្បីឆ្លើយតបទនឹងកំណើននៃការផ្គត់ផ្គង់ស្វាយចន្ទីនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្មការចរចាទទួលបានជោគជ័យជាមួយផ្សារទំនើបទាំងនោះឱ្យទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ លោកជំទាវបន្ថែមទៀតថា បន្ទាប់ពីមានផ្គត់ផ្គង់នៅក្នុងទីផ្សារក្រៅប្រទេសបានច្រើន នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាអធិរាជស្វាយចន្ទី ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានស្វាគមន៍ចំពោះកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការស្វែងរកទីផ្សារថ្មីៗសម្រាប់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ប៉ុន្តែ អ្វីដែលសំខាន់កម្ពុជាគ្មានគ្រាប់ស្វាចន្ទី ដែលកែច្នៃរួចលក់ទៅឱ្យគេ ដោយសារតែរោងចក្រមួយចំនួនគ្មានទុនគ្រប់គ្រាន់ក្នុងការប្រមូលទិញស្វាយចន្ទីឆៅយកមកកែច្នៃក្នុងរយៈពេលពេញមួយឆ្នាំ។ យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណមួយលានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលមកវិញប្រមាណ១,៥ពាន់លានដុល្លារ គឺកើនឡើង២៧ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ប្រទេសកម្ពុជាមានដី ដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា១,២៨លានហិកតា។ ចំពោះខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណជាង១៤ម៉ឺនហិកតា […]

image_2026-04-30_07-40-15
ឥណ្ឌានាំចេញស្បៀងអាហារ និងកសិផលរកចំណូលបានជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

ញ៉ូវដេលី៖ លោក ពិយុស គោយ៉ាល់ (Piyush Goyal) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌា បានមាន នាពេលថ្មីកន្លងមកនេះបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ដែលមកពីវិស័យម្ហូបអាហារ កសិកម្ម និងបដិសណ្ឋារកិច្ច ឱ្យធ្វើការរួមគ្នា ដើម្បីធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសនាំចេញកសិអាហារ និងអាហារកែច្នៃដ៏ធំបំផុតរបស់ពិភពលោក ដោយលើកឡើងពីកាលានុវត្តភាពដ៏ធំធេង ដែលបង្កើតឡើងដោយការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ឥណ្ឌា និងតម្រូវការផលិតផលឥណ្ឌាកំពុងកើនឡើងជាសកល។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការនាំចេញស្បៀងអាហារ និងផលិតផលកសិកម្មរបស់ឥណ្ឌា រួមទាំងកសិផល និងជលផល បានកើនឡើងដល់ជាង៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសនាំចេញផលិតផលកសិកម្មធំជាងគេទី៧ នៅលើពិភពលោក។ លោកបានកត់សម្គាល់ថា ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ការនាំចេញកសិផលនិងស្បៀងអាហាររបស់ឥណ្ឌាមានកំណើនគួរឱ្យកត់សម្គាល់។ ការនាំចេញអាហារកែច្នៃបានកើនឡើងបួនដង ការនាំចេញផ្លែឈើ និងគ្រាប់សណ្ដែកបានកើនឡើងបីដង ការនាំចេញបន្លែកែច្នៃបានកើនឡើងបួនដង ការនាំចេញកាកាវបានកើនឡើងបីដង និងការនាំចេញធញ្ញជាតិបានកើនឡើង២ដង។ ចំណែកការនាំចេញអង្ករបានកើនឡើង៦២ភាគរយក្នុងរយៈពេលដូចគ្នានេះ។ លោក ពិយុស គោយ៉ាល់ បានមានប្រសាសន៍ថា សមិទ្ធិផលទាំងនេះគួរតែជំរុញឱ្យឥណ្ឌាប្រាថ្នាចង់បានតំណែងកំពូលនៅទូទាំងពិភពលោក ក្នុងការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃ។ គោលដៅ គឺអាចសម្រេចបាន ហើយស្របតាមចក្ខុវិស័យរបស់ឥណ្ឌា ចង់ប្រែក្លាយជាជង្រុកម្ហូបអាហាររបស់ពិភពលោក។ លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងប្រាំបួន ដែលប្រទេសឥណ្ឌាបានចុះហត្ថលេខាក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ […]

កាលវិភាគផ្សព្វផ្សាយ