អ្នកនេសាទឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មពាណិជ្ជកម្មចំពោះប្រទេសនេសាទត្រីកាម៉ុងហួសកម្រិត

image_2025-09-16_15-55-35

កូប៉ិនហាក៖ ឧស្សាហកម្មនេសាទនៅទ្វីបអឺរ៉ុប បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការនេសាទហួសកម្រិតលើអម្បូរត្រីកាម៉ុង ដែលជាស្តុកត្រីដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអៀរឡង់។

អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា ការនេសាទត្រីកាម៉ុង គឺប្រាកដណាស់គួរតែផ្អាកក្នុងរយៈពេលពីរឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច ក្នុងអំឡុងពេលកិច្ចពិភាក្សាជាបណ្តាប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រ នាពេលខាងមុខ។

ការនេសាទត្រីកាម៉ុងហួសកម្រិតត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យវិស័យនេសាទរបស់ប្រទេសអៀរឡង់ បាត់ប្រាក់ចំណួលចន្លោះពី៦៩ ទៅ៨៩លានដុល្លារ។

 អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងហួសកម្រិត ដោយងាកមកអនុវត្តតាមកម្រិតនៃការចាប់ត្រី ដែលត្រូវបានណែនាំដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ។

សេចក្តីណែនាំបែបវិទ្យាសាស្ត្រនឹងត្រូវលើកទៅពិភាក្សា នាសប្តាហ៍ក្រោយរបស់ក្រុមប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រនៃសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ន័រវែស កោះហ្វារ៉ូ កោះអ៊ីស្លង់ និងប្រទេសហ្គ្រីនឡែន ដែលត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភរបស់គណៈកម្មការជលផលអាត្លង់ទិកខាងជើង។

ការចរចាត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ និងឯកភាពលើកូតា ដែលអាចជួយការពារស្តុកត្រីក្នុងសមុទ្រ ដើម្បីរក្សាបាននូវលទ្ធភាពសេដ្ឋកិច្ច។

បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រមួយចំនួន ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានកំណត់កូតាដោយខ្លួនឯង អំពីបរិមាណត្រូវនេសាទត្រីកាម៉ុង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលគេហៅថា ជាកូតាឯកតោភាគី។

ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ បានផ្តល់ដំបូន្មានថា លទ្ធផលនៃកូតាឯកតោភាគី បណ្តាលឱ្យមានការនេសាទត្រីកាម៉ុង កើនឡើងលើសពីកម្រិតមានចែងក្នុងសេចក្តីណែនាំបែបវិទ្យាសាស្រ្ត រហូតដល់ទៅ៣៩ភាគរយតាំងពីឆ្នាំ២០២០រហូតមក។

អ្នក​នាំពាក្យរបស់​គណៈកម្មាការ​ដដែលនេះ បាន​និយាយទៀត​ថា ​ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់ ​និងច្បាស់លាស់ ដោយ​ចាប់​ផ្តើម​ពី​ការ​រៀប​ចំ​ចែក​រំលែកព័ត៌មាន​ឱ្យបានច្បាស់លាស់។

អ្នកនាំពាក្យរូបនេះ បាននិយាយថា គណៈកម្មការមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តនេសាទហួសកម្រិត និងការរៀបចំកូតា ដែលបានបំប៉ោងដោយប្រទេសមួយចំនួន។

ពួកគេបាននិយាយថា ប្រសិនបើការរៀបចំចែករំលែកព័ត៌មានច្បាស់លាស់មិនសម្រេចបានក្នុងអំឡុងពេលកិច្ចពិភាក្សាទេនោះ អនុសាសន៍បែបវិទ្យាសាស្រ្តសម្រាប់ស្តុកត្រីកាម៉ុង នៅឆ្នាំ២០២៧  នឹងលែងនេសាទបានត្រីច្រើនទៀតហើយ។

គណៈកម្មាការនេះបានទទួលស្គាល់ថា ចំណាត់ការបែបនេះនឹងមានផលប៉ះពាល់យ៉ាងអាក្រក់ដល់មនុស្ស ដែលរស់នៅពឹងផ្អែកលើការនេសាទត្រីកាម៉ុង។ ពួកគេ​បាន​ស្នើ​ឱ្យបណ្តាប្រទេសស្ថិតនៅតាម​ឆ្នេរ​សមុទ្រ​ទាំងអស់ សូម​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀងឱ្យបានច្បាស់លាស់។

ចំណែកនាយកប្រតិបត្តិនៃអង្គការអ្នកនេសាទ បាននិយាយថា សេចក្តីថ្លែងការណ៍របស់គណៈកម្មាការមិនបានធ្វើឱ្យអ្នកនេសាទមានភាពកក់ក្តៅឡើយ។

លោកបាននិយាយថា សេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុប គឺគ្រាន់តែបញ្ជាក់ឡើងវិញនូវតម្រូវការសម្រាប់​រៀប​ចំ​ចែក​រំលែកព័ត៌មាន​ឱ្យបានច្បាស់លាស់ ដោយមិនមានការចង្អុលបង្ហាញថា នឹងមានអ្វីកើតឡើងប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយទេនោះ។

លោក​បាន​និយាយ​ថា សេចក្តី​ថ្លែងការណ៍​នេះ គ្រាន់​បញ្ជាក់​អំពី​បញ្ហា និង​លទ្ធផល​ចុង​ក្រោយ​ ប៉ុន្តែ​វា​មិន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចាត់វិធានការច្បាស់លាស់​​ឡើយ។

លោកបាននិយាយថា ប្រសិនបើគ្មានសង្ឃឹមថា បណ្តាប្រទេសផ្សេងទៀតនឹងឯកភាពគ្នាទេ គណៈកម្មការអឺរ៉ុប ចាំបាច់ត្រូវតែចាត់វិធានការដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងរហូតដល់ហាមឃាត់កប៉ាល់នេសាទរបស់ប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប អាចចូលនេសាទក្នុងដែនជលផលរបស់ប្រទេសផ្សេងទៀតឡើយ។

លោកបានទទូចថា «បើគ្មានទណ្ឌកម្មទេ បណ្តាប្រទេសជាប់មាត់ឆ្នេរសមុទ្រទាំងនេះ នឹងនេសាទត្រីកាម៉ុងរហូតវិនាសហិនហោច … ជាច្រើនឆ្នាំកន្លងមកហើយ ដោយសារការនេសាទហួសកម្រិត គ្មានការត្រួតពិនិត្យពីប្រទេសន័រវេស កោះអ៊ីស្លង់ និងកោះហ្វារ៉ូ ម្លេះសហព័ន្ធរុស្ស៊ីនឹងបំផ្លាញស្តុកត្រីកាម៉ុងទាំងអស់ឱ្យវិនាសសាបសូន្យជាក់ជាមិនខាន»៕


IMG_5834
តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]

721179521_1550327243125800_4911286540979927665_n copy
​សហគមន៍កសិកម្មទំនើបមាន់ស្រែ នៅតំបន់ជំរុំជនភៀសសឹក ខេត្តបន្ទាយមានជ័យបង្កើតជាផ្លូវការ​ មានសមាជិកដំបូង​៦០០គ្រួសារ

ដោយ រស្មី​ ​ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​​ នៅ​ទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយ​មានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។ ​អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅ​​ថ្មីៗនេះ​​ថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ ​ឯកឧត្តមបានឱ្យដឹងទៀត​ថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

កាលវិភាគផ្សព្វផ្សាយ