ឡាវ​គ្រោងដាំទុរេន​ឱ្យបានផ្លែ​៤០០​តោន​សម្រាប់នាំចេញទៅ​ប្រទេស​ចិន ​ក្នុង​ឆ្នាំ​២០២៦

photo_2025-10-17_10-10-26

វៀងច័ន្ទន៍៖ ប្រទេសឡាវបានចាប់ផ្តើមគម្រោងថ្មី ដើម្បីដាំដំណាំទុរេន សម្រាប់ពង្រឹងការនាំចេញផ្លែទៅកាន់ប្រទេសចិន និងពង្រឹងទាំងគុណភាព និងបរិមាណនៃការផលិត​ ដែលគំនិតផ្តួចផ្តើមនេះដើម្បីគាំទ្រដល់កសិករឡាវ តាមរយៈការងារមានស្ថេរភាព និងឱកាសចែករំលែកប្រាក់ចំណេញ។

គម្រោងដាំដំណាំទុរេនរយៈពេល២៥ឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកផលិតកម្មទុរេនសម្រាប់ផ្គត់ផ្កង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដោយណែនាំពីបច្ចេកទេសដាំដុះតាមបែបវិទ្យាសាស្ត្រ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិតកម្ម។  កិច្ចខិតខំប្រឹងប្រែងនេះកើតឡើងដោយសារតម្រូវការដ៏ខ្លាំងរបស់ចិនសម្រាប់ផ្លែឈើត្រូពិច និងមានបំណងធ្វើឱ្យផ្លែធូរេនឡាវកាន់តែប្រកួតប្រជែងក្នុងពាណិជ្ជកម្មអន្តរជាតិ។

ដំណាក់​កាល​ទី​មួយ​នឹង​ចាប់​ផ្តើម​ដោយ​បង្កើតកសិដ្ឋានសម្រាប់​សាក​ល្បង​លើ​ផ្ទៃ​ដី​ចំនួន​ប្រាំមួយ​ហិចកតា ​ស្ថិតនៅក្បែរក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ដើម្បី​ដាំ ​និង​បណ្តុះកូនទុរេន​ ដែល​មាន​គុណភាព​ខ្ពស់។

ចំណែកគំរូដាំដុះនឹងមានការចូលរួម ដោយកសិករក្នុងស្រុក និងចែករំលែកប្រាក់ចំណេញនាពេលអនាគត ដើម្បីរួមចំណែកដល់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែទុរេននៅលើទីផ្សារ។

គម្រោងដាំទុរេននេះ គឺជាកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងវិធីសាស្រ្តធ្វើកសិកម្មបែបទំនើប។  រីឯការដាំដុះនឹងត្រូវពឹងផ្អែកលើការស្រាវជ្រាវពីមជ្ឈមណ្ឌលស្រាវជ្រាវបន្លែ និងផ្លែឈើ។

ពិធីចុះហត្ថលេខាជាផ្លូវការសម្រាប់ភាពជាដៃគូរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ នឹងត្រូវបានធ្វើឡើង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥​ ដោយមានការចូលរួមពីប្រធានការិយាល័យក្រសួងកសិកម្ម និងបរិស្ថាន និងលោកអគ្គនាយកក្រុមហ៊ុនដាំទុរេនឡាវ។

ប្រទេសឡាវមានគោលបំណងនាំចេញផ្លែទុរេន ចំនួន៤០០តោន ក្នុងឆ្នាំ២០២៦ ដោយមានប្រទេសចិនជាទីផ្សារធំជាងគេ​ ដោយដឹកជញ្ជូនតាម ផ្លូវដែកចិន-ឡាវ ប្រើពេលត្រឹមតែពីរថ្ងៃ ព្រមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូន និងរក្សាបានភាពស្រស់ស្ងាតរបស់ផ្លែទុរេន។

យោងតាមតួលេខផ្លូវការរបស់ឡាវ បានឱ្យដឹងថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេនចំនួន១៥០ ០០០តោន នៅឆ្នាំ២០២៥នេះ គឺកើនឡើង៩១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។  ការពង្រីកសេវាដឹកជញ្ជូនតាមខ្សែសង្វាក់ត្រជាក់ឥឡូវនេះ ​នាំឱ្យផ្លែទុរេនឡាវដឹកទៅដល់បណ្តាខេត្ត និងទីប្រជុំជនកាន់តែច្រើន នៅក្នុងប្រទេសចិន ដោយបង្កភាពងាយស្រួលក្នុងការចែកចាយផ្លែទុរេនសម្រាប់អ្នកនាំចេញ។

តាមរយៈគំនិតផ្តួចផ្តើមការដាំដុះថ្មី និងការកែលម្អផ្នែកសេវាដឹកជញ្ជូន ឡាវមានបំណងកសាងតួនាទីកាន់តែរឹងមាំនៅក្នុងពាណិជ្ជកម្មផ្លែទុរេន នៅក្នុងតំបន់ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសឡាវផងដែរ៕


image_2026-07-28_14-17-05
សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ក្រោយពីតម្លៃកង្កែបសាច់ក្នុងស្រុកធ្លាក់ចុះខ្លាំង

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះតម្លៃកង្កែបសាច់មានការធ្លាក់ចុះខ្លាំង ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកដល់៥ ០០០រៀលក្នុងមួយគីឡូក្រាម គិតត្រឹមដើមសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦។ សមាគមបញ្ជាក់ថា តម្លៃកង្កែបសាច់ធ្លាក់ចុះ ដោយសារអ្នកប្រមូលទិញកង្កែបសាច់ក្នុងស្រុកបានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបនាំចូល។ ទាក់ទងនិងការធ្លាក់ចុះតម្លៃកង្កែបសាច់នេះ លោក គង់ គឹមឆាវ អ្នកចិញ្ចឹមកង្កែប និងជាប្រធានក្រុមអ្នកចិញ្ចឹមកង្កែប នៅស្រុកបា្រសាទបាគង ខេត្តសៀមរាប បានយល់ឃើញថា ការធ្លាក់ចុះតម្លៃកង្កែបសាច់នៅក្នុងតំបន់មួយរយៈចុងក្រោយនេះ បណ្តាលមកពីកក្តាធំៗ។ ទី១)ដោយសារការនាំចូលកង្កែបសាច់ច្រើនហួសហេតុពេក ស្របពេលកសិករនៅក្នុងស្រុកចិញ្ចឹមកង្កែបបានច្រើនជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ។ ទី២) កង្កែកចិញ្ចឹមដោយកសិករក្នុងស្រុក មានរដូវចិញ្ចឹម។ ដូច្នេះការប្រមូលផលមានច្រើនក្នុងពេលដូចគ្នា ធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ខណៈពេលនៅក្នុងខេត្តសៀមរាប ខ្សត់ភ្ញៀវទេសចរណ៍ចូលមកកម្សាន្តធ្វើឱ្យការលក់កង្កែបមិនសូវបានច្រើន។ បើយោងតាមលោក គង់ គឹមឆាវ, កាលពីដើមខែកក្កដា កសិករជាសមាជិកចិញ្ចឹមកង្កែបសាច់នៅក្នុងតំបន់លក់បានថ្លៃ៦ ០០០រៀល ហើយសមាជិកខ្លះនៅតំបន់ឆ្ងាយលក់បានថ្លៃប្រមាណ៥ ៥០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះសម្រាប់កសិករមិនទទួលបានផលចំណេញនោះទេ។ លុះត្រាតែលក់បានថ្លៃចាប់ពី៦៥០០រៀលឡើងទៅ ទើបរកបានប្រាក់ចំណេញ។ លោកលើកឡើងថា […]

dragon
វៀតណាម កំពុងព្យាយាមពង្រីកការនាំចេញទំនិញកសិផលចូលទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក

ហាណូយ៖ ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអេមីរ៉ាត អារ៉ាប់រួម បានឱ្យដឹងថា ការនាំចេញទំនិញកសិផលរបស់វៀតណាម ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការនាំចេញបន្លែ និងផ្លែឈើ របស់វៀតណាមទៅកាន់តំបន់នេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួនជិត៣៥លានដុល្លារ ធ្លាក់ចុះជិត៤២ភាគរយ គ្រាប់ស្វាយចន្ទីមានទំហំទឹកប្រាក់ចំនួនជាង២៥លានដុល្លារ ធ្លាក់ចុះជាង៧០ភាគរយ ម្រេចមានទំហំទឹកប្រាក់ចំនួនជាង៦លានដុល្លារ ធ្លាក់ចុះជាង៥០ភាគរយ និងអាហារសមុទ្រមានទំហំទឹកប្រាក់ចំនួនប្រមាណជាង១៦លានដុល្លារ ធ្លាក់ចុះជិត៣៤ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសអេមីរ៉ាត អារ៉ាប់រួម ផលិតបន្លែ និងផ្លែឈើបានត្រឹមតែប្រហែល១០ ឬ១៥ភាគរយនៃតម្រូវការអាហារក្នុងស្រុករបស់ខ្លួន ដោយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេស។ ដូច្នេះ ឱកាសនៅតែមានច្រើនសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារនៅទីនោះ។ ក្រៅពីនាំចូលទីផ្សារអេមីរ៉ាត អារ៉ាប់រួម ប្រទេសអ៊ីស្រាអែលក៏ត្រូវបានគេចាត់ទុកថា ជាទីផ្សារមួយដ៏មានសក្តានុពលច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាមផងដែរ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា ការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម ក៏ជាផលិតផល ដែលប្រទេសអ៊ីស្រាអែលត្រូវការនាំចូលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ និងបំពេញតម្រូវសង្វាក់ផលិតកម្ម ជាពិសេសផ្នែកចំណីអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ។ ផលិតផលគ្រឿងសមុទ្រវៀតណាមបច្ចុប្បន្ន មានចំណែកទីផ្សារប្រហែល១១​ ឬ១៣ភាគរយ នៃការនាំចូលផលិតផលសមុទ្រសរុបរបស់អ៊ីស្រាអែល ដូច្នេះផលិតផលគ្រឿងសមុទ្រវៀតណាមនៅតែមានសក្តានុពលខ្ពស់គួរឱ្យកត់សម្គាល់។ ផលិតផលគ្រឿងសមុទ្រក៏ជាក្រុមផលិតផលមួយ ក្នុងចំណោមកផលិតផលមួយចំនួន ដែលបានរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលបើកដំណើរការនាំចេញក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងតម្រូវការអ្នកប្រើប្រាស់ដ៏រឹងមាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងបង្កើតឧត្តមភាពប្រកួតប្រជែងបន្ថែមទៀត […]

IMG_1781
ការមានអណ្តូងទឹកបានទាំងប្រើប្រាស់ប្រចាំថ្ងៃ និងទុកស្រោចដំណាំ ជាពិសេសសម្រាប់នារដូវក្តៅខ្លាំងនាឆ្នាំនេះ

ដោយ រស្មី ភ្នំពេញ៖ អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា ដែលប្រជាពលរដ្ឋរស់នៅតាមទីជនបទកំពុងប្រើប្រាស់នោះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក៏ដូចជាសម្រាប់ស្រោចដំណាំតាមផ្ទះសម្បែង ដែលជាផ្នែកមួយជួយសម្រាលដល់ការចំណាយទិញទឹកគេប្រើប្រាស់។ អណ្តូងទឹកធំចំនួនពីរ ដែលជាអណ្តូងទឹកដើរដោយបច្ចេកវិទ្យាសម័យថ្មីនេះ ស្ថិតនៅភូមិបាដេស ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។ អណ្តុងទាំងនេះ បានផ្តល់ទឹកចំណុះ១០ ០០០លីត្រ នៃគម្រោងរេដបូកភ្នំសំកុស បានជួយដល់កសិករសម្រាប់ការប្រើប្រាស់នារដូវក្តៅខ្លាំង ជាពិសេសបាតុភូតអាកាសធាតុក្តៅខ្លាំង មហាអែលនីញ៉ូ​​ (Super El Niño)ក្នុងឆ្នាំ២០២៦ ដែលអាចនឹងរុញច្រានសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។ បាតុភូតនេះកំពុងគ្រប់ដណ្តប់លើប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ថា អណ្តូងទឹកស្អាតទាំងពីរកន្លែងនេះ ដោយក្នុងនេះមួយកន្លែងត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៣ និងមួយកន្លែងទៀតត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៥។ អ្នកស្រី ធួន ស្រីអូន រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ ARDB ថាទឹកអណ្តូងទាំងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំ ដូចជាបន្លែ ដើមឈើហុបផ្លែខ្លះៗក្បែរផ្ទះ ជាពិសេសការចិញ្ចឹមសត្វដោយប្រើទឺកអណ្តុងទាំងនេះ មិនបាច់ចំណាយថវិកាលើការប្រើប្រាស់ទឹកដូចមុនទៀត។ ស្រ្តីវ័យ៤០ឆ្នាំរូបនេះ បានប្រាប់ដែរថា ក្រោយពេលមានការគាំទ្រសាងសង់អណ្តូងទឹកស្អាត នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ និងអនុញ្ញាតឱ្យសហគមន៍អាចពង្រីកការដាំដុះដំណាំ បង្កើនសកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមដល់គ្រួសារ។ លោក ហឿន […]

images (3)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត

ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ​​​ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិន​មែន​ថ្នាំ​សម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក​ ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ​៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅ​ប្រទេស។ របាយការណ៍នេះ […]

កាលវិភាគផ្សព្វផ្សាយ