ទឹកជំនន់នៅប៉ាគីស្ថាន បំផ្លាញបន្លែផ្លែឈើអស់ជិតពីរលានហិកតា

ការ៉ាជី៖ យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងសន្តិសុខស្បៀង និងស្រាវជ្រាវជាតិ ប៉ាគីស្ថាន បានឱ្យដឹងថា ដំណាំរាប់លានហិកតា ត្រូវបានបំផ្លាញ ដែលស្មើនឹង៧,៧ភាគរយនៃផ្ទៃដីដាំដុះសរុបនៅទូទាំងប្រទេស ក្នុងនោះ ផ្ទៃដីដំណាំទំហំ១,៦លានហិកតានៃដីកសិកម្មនៅតែបន្តជន់លិចក្នុងទឹកជំនន់ ដែលបង្កឱ្យដំណាំខូចច្រើនជាងគេ គឺបន្លែ ផ្លែឈើ។

នៅក្នុងខេត្តចំនួនបីរបស់ប្រទេសប៉ាគីស្ថាន ទំហំការខូចខាត រួមមានបន្លែចំនួន២០២ហិកតា។  ការបំផ្លាញដំណាំលម៉ើអស់ចំនួន១៤ ៧៣០ហិកតា ខ្ទឹមបារាំងចំនួន២ ១៧៦ហិកតា និងដំណាំម្ទេសចំនួន៨៩ហិកតា។ ចំណែកទឹកជំនន់បានប៉ះពាល់ដល់ដំណាំបន្លែផ្សេងទៀតចំនួនជិត៦០០ហិកតា រួមទាំងដំណាំចេកចំនួន៦២៣ហិកតា។

ជម្រៅទឹកជាមធ្យមក្នុងចម្ការបន្លែផ្លែឈើ មានចន្លោះពីមួយម៉ែត្រកន្លះទៅបីម៉ែត្រ ហើយការខូចខាតផលិតផលកសិកម្មត្រូវបានគេប៉ាន់ស្មានថា មានចំនួនទឹកប្រាក់ជិត២ ០០០លានដុល្លារ។

ទឹកជំនន់ក៏បានបំផ្លាញស្រូវស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ បង្កឱ្យរាំងស្ទះដល់ប្រព័ន្ធធារាសាស្រ្ត ផ្លូវតភ្ចាប់ពីកសិដ្ឋានទៅកាន់ទីផ្សារ និងកន្លែងស្តុកទុកផលិតផល។  ការខូចខាតទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនការខាតបង់នៅពេលប្រមូលផល។  អ្នកវិភាគប៉ាន់ប្រមាណថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់បន្លែ និងផ្លែឈើ អាចធ្វើតម្លៃម្ហូបអាហារឡើងថ្លៃពី១២ ទៅ១៨ភាគរយ។

ចំណែកកម្មករក្រីក្រនៅតាមជនបទ ដែលរងចាំការងារនៅរដូវប្រមូលផល កំពុងប្រឈមមុខនឹងអត់ការងារធ្វើ។  ស្ថាប័នអន្តរជាតិបានសង្កត់ធ្ងន់ថា ការស្ទុះងើបឡើងវិញនៃវិស័យកសិកម្មនឹងជាចំណុចសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថានងើបឡើងវិញ។

ជាការឆ្លើយតបនឹងគ្រោះធម្មជាតិនេះ រដ្ឋបាលខេត្តទាំងបីរបស់ប៉ាគីស្ថាន កំពុងដាក់ពង្រាយគ្រឿងចក្រដើម្បីការបង្ហូរទឹកចេញពីស្រែចម្ការ និងផ្តល់ជំនួយហិរញ្ញវត្ថុ គ្រាប់ពូជ ជី និងឧបករណ៍ផ្សេងទៀតដល់កសិកររងគ្រោអ។  ទីភ្នាក់ងារអន្តរជាតិ រួមទាំងស្ថាប័នអង្គការសហប្រជាជាតិ និងកម្មវិធីស្បៀងអាហារពិភពលោក ក៏កំពុងជួយស្តារវិស័យកសិកម្មរបស់ប៉ាគីស្ថានឡើងវិញផងដែរ។

អ្នកជំនាញបាននិយាយថា ទឹកជំនន់នៅប៉ាគីស្ថាន បង្ហាញពីភាពធន់ចំពោះអាកាសធាតុក្នុងវិស័យកសិកម្ម រួមទាំងការកែលម្អប្រព័ន្ធបង្ហូរទឹក ការអភិវឌ្ឍគ្រាប់ពូជ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាកសិកម្មទំនើប។

សមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានប៉ាន់ប្រមាណថា ទឹកជំនន់នាពេលថ្មីៗកន្លងមកនេះ ធ្វើឱ្យប៉ាគីស្ថានខាតបង់យ៉ាងហោចណាស់ពី១០០ ទៅ១៥០លានដុល្លារ ក្នុងការនាំចេញបន្លែ និងផ្លែឈើ ដែលកាលពីឆ្នាំ២០២៤ ការនាំចេញរកចំណូលបានចំនួន៧៥០លានដុល្លារ។

លោកប្រធានសមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន ​បាន​ស្នើ​សុំ​ឥណទាន​គ្មាន​ការ​ប្រាក់ពីរដ្ឋាភិបាល ដើម្បីពង្រីក​ជំនួយ​ដល់​ការ​ដាំ​ដើម​ឈើ​ឡើងវិញ និង​ធ្វើរោងសំណាញ់ការពារជាំ​ទឹក​ និង​ការ​កែលម្អ​ប្រព័ន្ធ​លូ។   លោក​បាន​លើក​ឡើង​ពី​ការ​ធានា​រ៉ាប់រង​ដំណាំ​របស់ប្រទេស​ឥណ្ឌាសម្រាប់​ការពារ​ទឹកជំនន់​តាម​ផ្កាយរណប និង​គម្រោង​ជំនួយ​សាច់ប្រាក់ ​ដែលប្រទេស​ប៉ាគីស្ថាន​គួរ​ពិចារណាយកគំរូតាម។

គ្រាន់តែផលប៉ះពាល់ដោយទឹកជំនន់ ធ្វើឱ្យ​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ ពីការនាំចេញបន្លែ និងផ្លែឈើ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ស្បៀង​កាន់តែ​ខ្លាំងឡើង។

លោកប្រធានសមាគម​ក៏​បានគូស​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​ធ្វើ​កសិកម្ម ​ដែល​ធន់​នឹង​អាកាសធាតុ។   ចម្ការឈើហូបផ្លែ ដែលមានអាយុច្រើនឆ្នាំ ជាពិសេសដើមស្វាយ អាចទប់ទល់នឹងអាកាសធាតុអាក្រក់បានយ៉ាងមានប្រសិទ្ធភាពជាងដំណាំ ដែលមានអាយុខ្លី។ ការផ្តល់ការលើកទឹកចិត្តដល់ការដាំដំណាំចម្ការអាចជួយធានាដល់ជីវភាពកសិករ និងធានាបាននូវសន្តិសុខស្បៀងក្នុងរយៈពេលវែង៕


595442719_1302684205235198_7102795294843413817_n
ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ  ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ […]

Sample Front
ក្រុមតស៊ូមតិជំរុញឱ្យអាម៉េរិកហាមប្រើថ្នាំពុលសម្លាប់សត្វល្អិត ដែលជាថ្នាំអង់ទីប៊ីយ៉ូទិកលើដំណាំហូបផ្លែ

វ៉ាស៊ីនតោន៖ ក្រុមសម្ព័ន្ធសុខភាពសាធារណៈ ការអភិរក្ស និងក្រុមតស៊ូមតិដើម្បីកសិករ បានដាក់ញត្តិមួយច្បាប់ជំរុញឱ្យទីភ្នាក់ងារការពារបរិស្ថាន ចេញបម្រាមហាមឃាត់គ្រឿងផ្សំជាថ្នាំពុលសម្រាប់សម្លាប់សត្វល្អិតជាច្រើនប្រភេទ ដែលប្រើក្នុងការផលិតដំណាមហូបផ្លែ និងបន្លែរបស់សហរដ្ឋអាម៉េរិក។ ញត្តិនេះផ្តោតលើថ្នាំសម្លាប់សត្វល្អិតប្រឆាំងមេរោគ ដែលបង្កហានិភ័យនៃភាពធន់នឹងឱសថក្នុងវេជ្ជសាស្ត្រសម្រាប់ព្យាបាលមនុស្ស និងសត្វ។ សំណើដែលដាក់ដោយមជ្ឈមណ្ឌលការពារជីវសាស្រ្តចម្រុះ និងជាតំណាងឱ្យក្រុមចំនួនប្រាំបួន បានស្នើសុំឱ្យទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាម៉េរិក ហាមឃាត់ការប្រើប្រាស់ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline) និងស្ទ្រិបតូមីស៊ីន (Streptomycin) ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក និយមប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងចម្ការដំណាំ។ ថ្នាំអង់ទីប៊ីយ៉ូទិកទាំងពីរនេះ ត្រូវគេប្រើដើម្បីគ្រប់គ្រងជំងឺបាក់តេរីនៅក្នុងចម្ការដំណាំ មានដូចជាដំណាំក្រូច និងដំណាំប៉ោម ហើយក៏ត្រូវបានចាត់ចំណាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថា ជាថ្នាំមានសារៈសំខាន់សម្រាប់សុខភាពមនុស្សផងដែរ។ ញត្តិនេះក៏រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគផ្សិត មានដូចជា ហ្គេនតាមីស៊ីន (Gentamicin)​ កាស៊ូហ្គាមីស៊ីន (Kasugamycin) អ៊ីបហ្វ្លូហ្វេណូឃ្វីន (Ipflufenoquin) និងថ្នាំទ្រីយ៉ាហ្សូល (Triazole) ដែលមួយចំនួនទាក់ទងនឹងថ្នាក់ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំប្រឆាំងផ្សិត គេប្រើក្នុងពីធីព្យាបាលបែបវេជ្ជសាស្ត្រ។ ខ្លឹមសារក្នុងញត្តិដដែលនេះ បានបញ្ជាក់ថា «ការស្រាវជ្រាវ គឺច្បាស់ណាស់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំប្រឆាំងផ្សិតជាថ្នាំសម្លាប់សត្វល្អិត គឺបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ពីព្រោះវារួមចំណែកដល់ការវិវត្តនៃភ្នាក់ងារបង្កឱ្យរោគធន់នឹងថ្នាំ»។ ក្រុមដាក់ញត្តិបានអះអាងទៀតទៀតថា ការប៉ះពាល់នឹងថ្នាំប្រឆាំងមេរោគនៅក្នុងបរិស្ថានអាចបង្កផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹក និងប៉ះពាល់ដល់ជីវិតសត្វព្រៃ រួមទាំងបង្កការព្រួយបារម្ភដល់សុខភាពមនុស្សផងដែរ។ ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន និងស្ទ្រីបតូមីស៊ីន ត្រូវបានប្រើប្រាស់ក្នុងការផលិតជាថ្នាំសម្លាប់សត្វល្អិត […]

photo_2025-12-03_13-32-39
ក្រុមហ៊ុន​កែច្នៃនឹង​បង្កើនការផលិតសក្តានុពល​ក្នុងវិស័យកសិកម្ម សម្រាប់នាំចេញ​​នៅឆ្នាំ​២០២៦

ដោយ ឡុង សារេត​ ភ្នំពេញ៖ស្របពេល​វិធានការ​នៃគោលនយោបាយ​លើកទឹកចិត្ត​​ពន្ធដារ​ចំពោះវិស័យកសិកម្ម​របស់រាជរដ្ឋាភិបាលកំពុងឈាន​ទៅ​​រក​ការ​អនុវត្តជាផ្លូវការ​នៅថ្ងៃទី​១ខែធ្នូឆ្នាំ​២០២៦ខាងមុខ​ ត្រូវបាន​ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្ម​មើលឃើញថាក្រុមហ៊ុន​កែច្នៃ​នឹងបង្កើនការផលិតនូវ​ផលិតផល​ដែលសក្តានុពល​ក្នុងវិស័យ​​​កសិកម្ម​សម្រាប់នាំចេញ​នៅឆ្នាំ​២០២៦។​ សូមជម្រាបជូនថា កាលថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​បានចេញប្រកាស​មួយស្តីពីការ​ “លើកទឹកចិត្ត​ពន្ធដា​រ​ចំពោះវិស័យកសិកម្ម​” ដោយ​​​បានគូសបញ្ជាក់ថា​ ប្រកាសនេះ​មានវិសាលភាព​អនុវត្ត​ចំពោះការដាំដុះ ការផលិត​ ការផ្គត់ផ្គង់​ក្នុងស្រុក ឬការនាំចេញ​ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេង​ក្នុងស្រុក​ដែលជាវត្ថុធាតុ​ដើមសម្រាប់ផលិតជាចំណីសត្វ​។​​ ទាក់ទងនិងការលើកទឹកចិត្ត​ពន្ធដាររបស់រាជរដ្ឋាភិបាលនេះដែរ អ្នកស្រី សួន ជុឡា ប្រធានប្រតិបត្តិ​នៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា​បានឱ្យដឹង​ថា​ កម្មវិធីគោលនយោបាយ​លើកទឹកចិត្ត​​ពន្ធដារ​ចំពោះវិស័យកសិកម្ម​របស់រាជរដ្ឋាភិបាល​គឺជារឿងមួយល្អ​ ​សម្រាប់ក្រុមហ៊ុនដែលធ្វើការកែច្នៃ​នៅក្នុងស្រុក។ ព្រោះ​ការលើកទឹករបស់រាជរដ្ឋាភិបាល​​ជួយឱ្យក្រុមហ៊ុនពាក់ព័ន្ធ​​ប្រឹងប្រែងបន្ថែម​ទៀត​នៅក្នុងអាជីវកម្ម​របស់ខ្លួន​​​។​ ​​អ្នកស្រីមានប្រសាសន៍ថា នៅ​ក្នុង​ខ្សែច្រវាក់ផលិតកម្ម​​របស់​ក្រុមហ៊ុនកែច្នៃមួយ​​ នៅពេល​​ទទួលបានការលើកទឹក​ពន្ធដា​រពីរាជរដ្ឋាភិបាល​ ​ក្រុមហ៊ុន​នឹង​បង្កើនការកែច្នៃ និងបង្កើនការនាំចេញឱ្យបានកាន់តែច្រើន​ផ្អែកលើ​សមត្ថភាព​ជាក់ស្តែងរបស់ខ្លួន​ ។ដូចនេះ​ការលើកទឹកចិត្តពន្ធដារវាជាផលវេជ្ជមានមួយ​សម្រាប់ក្រុមហ៊ុន​ ក៏​ដូច​បានទៅដល់កសិករ​ ព្រោះវាស្ថិតនៅក្នុងសង្វាក់ផលិតកម្មតែមួយ ដោយសារកសិករ​មានតួនាទី​ផលិតនៅកសិផល​ឱ្យមានគុណភាព សុវត្ថិភាព​និងមានស្តង់ដារ​សម្រាប់ធ្វើការកែច្នៃនាំចេញ​។ ​ បើតាម​ប្រធានប្រតិបត្តិ​ខាងលើ​ មានការរំពឹងទុកថានៅក្នុងវិស័យម្រេច​នៅពេល​មានការកែច្នៃ​ផលិតផលបានកាន់តែ​ល្អ ការនាំចេញ​នូវត្ថុធាតុដើម​និងលែងមានច្រើន​ដូចពេល​មុនៗទៀតហើយ​ ងាកមក​ផ្តោការនាំចេញផលិតផលដែលមាន​ម៉ាកយីហោ​ជាផលិតផលរបស់ខ្មែរ​​ ហើយមានច្រើន​​នៅលើទីផ្សារ​អន្តរជាតិ​និងលក់បាន​តម្លៃល្អប្រសើរ បើប្រៀបធៀបនិង​ពេលបច្ចុប្បន្នបាន​ធ្វើការនាំចេញជាវត្ថុធាតុដើម​។ ​​ចំណែកប្រធានសមាគមស្វាយចន្ទី​កម្ពុជា​បានបង្ហាញការយល់ឃើញស្រដៀងគ្នា​ថា​​ […]

photo_2025-12-04_10-37-13
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរ​ក្នុងវិស័យកសិកម្ម

ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យ​នៃប្រទេសកម្ពុជា​ មានចំម្ងាយ​៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ​​ ខេត្តកំពង់ឆ្នាំង​មានប្រជាពលរដ្ឋ​ប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង​៦៣ភាគរយ​នៃចំនួន​ប្រជាពលរដ្ឋសរុបចាប់​ពីអាយុ១៨ឆ្នាំ​ឡើងទៅ​ជាង​​៣៩៥ពាន់នាក់​។ លោកស្រី ប៊ន សុភី អភិបាល​រង​នៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំង​មាន​ប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើង​ថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំ​ងបាននិងកំពុង​យកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​ និងលើកផែនការអភិវឌ្ឍន៍​ថ្មីៗសម្រាប់ខេត្ត ស្របតាម​ផែនការអភិឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល​ដើម្បីរួមចំណែកសម្រេចឱ្យបាន​ជោគជ័យតាមកម្មវិធីនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​នីតិកាលទី​៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត​ និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជា​ពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និងគុណភាព​។ លោកស្រីបន្តទៀតថា កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់រដ្ឋបាលខេត្ត​ គឺ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និងការបញ្ចូលកិច្ចសហ​ប្រតិបត្តិការផ្នែកសង្គមកិច្ច​ ការពារនិងអភិរក្សបរិស្ថាន វប្បធម៌​ សុខាភិបាល ការបណ្តុះបណ្តាល​ធនធានមនុស្ស ការធានា​សុវត្ថិភាព​ សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្ម​ឆ្លងដែននិងការរក្សាតុល្យភាពរវាង​ការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន​។ បើតាមលោកស្រី ប៊ន សុភី ​​​ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍​ដ៏សំបូរបែបនៅទូទាំងខេត្ត​មានរមណីយដ្ឋានទេសចរណ៍ចំនួន​៣៥កន្លែង​ ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន​១៤កន្លែង​ ទេសចរណ៍ធម្មជាតិ​១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន​៦កន្លែង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍ និងសហគមន៍ទេសចរណ៍​ដែលមានសកម្មភាពទទួលទេសចរកម្សាន្ត​ប្រចាំឆ្នាំ​ចំនួន១៣កន្លែង​ រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]

កាលវិភាគផ្សព្វផ្សាយ