ឆ្នាំ២០២៤ ចិនធ្លាប់ទិញសណ្តែកសៀងអាម៉េរិក ១២ពាន់លានដុល្លារ តែពេលនេះសូម្បីមួយដុល្លារក៏គ្មានផង

FILE PHOTO: Soybeans are harvested at a farm in Luziania, state of Goias

វ៉ាសិនតោន៖ កាលពីឆ្នាំ២០២៤ ក្រសួងកសិកម្មអាម៉េរិក បានបោះពុម្ពផ្សាយរបាយការណ៍សង្ខេបប្រចាំសប្តាហ៍អំពីការនាំចេញចុងថ្មីៗបំផុតនៃកសិផលរបស់ខ្លួនទៅកាន់ប្រទេសចិន ប៉ុន្តែ​ នាពេលថ្មីៗនេះ របាយការណ៍អំពីការលក់សណ្តែកសៀងទៅប្រទេសចិន លែងមានទៀតហើយ ព្រោះចិនឈប់ទិញសោះតែម្តង។

យោងតាមសារព័ត៌មាន ឌឹ ញូវយ៉ក ថែមស៍ បានឱ្យដឹងថា ប្រទេសចិនបានឈប់ទិញសណ្តែកសៀងពីអាម៉េរិក តាំងក្នុងខែឧសភា ឆ្នាំ២០២៥នេះ ដោយដាក់ពន្ធសងសឹកលើផលិតផលកសិកម្មនាំចូលពីសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្កើនការយកពន្ធលើទំនិញនាំចូលពីប្រទេសចិន។

សណ្តែកសៀង គឺជាផលិតផលនាំចេញដ៏ធំបំផុតតែមួយមុខគត់របស់អាម៉េរិកទៅកាន់ប្រទេសចិន ដែលមានតម្លៃជាទឹកប្រាក់ជាង១២,៦ពាន់លានដុល្លារ​ កាលពីឆ្នាំ២០២៤។  ប៉ុន្តែនៅពេលរដូវប្រមូលផលចូលមកដល់នៅទូទាំងសហរដ្ឋអាម៉េរិក បែរជាប្រទេសចិនធ្លាប់តែទិញយ៉ាងហោចណាស់ចំនួន៥២ភាគរយនៃទិន្នផលសណ្តែកសៀងសរុប មិនឃើញបញ្ជាទិញអ្វីទាំងអស់​ សូម្បីតែសណ្តែកសៀងមួយគ្រាប់ក៏គ្មានដែរ។

គិតចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាពេលត្រូវចាប់ផ្តើមបើកទីផ្សារថ្មីសម្រាប់សណ្តែកសៀងប្រចាំឆ្នាំ ដើម្បីកសិករអាម៉េរិកអាចលក់ចេញផលិតផលសណ្តែកសៀងរបស់ពួកគាត់ ប៉ុន្តែ  ផ្ទុយ​ទៅ​វិញ ចិន​មិន​បាន​ទិញ​សណ្តែកសៀង​អាម៉េរិកសោះតែម្តង។

មូលហេតុបង្កឡើងដោយ​​សារពន្ធ​សងសឹក​​របស់​ចិន​បាន​ដាក់​លើ​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើ​ឱ្យ​តម្លៃ​សណ្តែកសៀង​អាម៉េរិក​ មិនមានតម្លៃសម្រាប់អ្នកទិញនៅក្នុងប្រទេសចិនឡើយ។ ពេញមួយរដូវក្តៅ កសិករអាម៉េរិក បានសង្ឃឹមថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសចិន អាចចរចារឈានដល់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយទម្លាក់អត្រាពន្ធលើដំណាំរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការធូរស្រាលណាមួយកើតឡើងនោះទេ។

ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសផ្សេងទៀត មានដូចជាប្រទេសអេហ្ស៊ីប កោះតៃវ៉ាន់ និងប្រទេសបង់ក្លាដែស កំពុងតែទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ប៉ុន្តែការនាំចេញសណ្តែកសៀងសរុបបានធ្លាក់ចុះ២៣ភាគរយនៅឆ្នាំ២០២៥នេះ។ ចំណេកផលវិបាកកំពុងតែកើតឡើងចំពោះកសិករអាម៉េរិក។  កាល​ពីចុងកញ្ញា​ ឆ្នាំ២០២៥នេះ រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​សន្យា​គាំទ្រ​ប្រទេស​អាហ្សង់ទីន ខណៈ​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច។  នៅថ្ងៃដដែលនោះដែរ ប្រទេសអាហ្សង់ទីនបានលើកលែងពន្ធលើការនាំចេញកសិផលសំខាន់ៗមួយចំនួន រួមទាំងសណ្តែកសៀងផងដែរ។

ក្រោយមក មិនយូរប៉ុន្មានក្រុមហ៊ុនចិន បានបញ្ជាទិញសណ្តែកសៀងអាហ្សង់ទីន ជាងមួយលានតោន ដែលធ្វើប្រទេសចិនមិនចាំបាច់ទិញនាំចូលសណ្តែកសៀងពីអាម៉េរិក។

របាយការណ៍របស់ក្រសួងកសិកម្មអាម៉េរិក បានឱ្យដឹងថា នៅ២០២៤ តម្លៃសណ្តែកសៀងរបស់ខ្លួនបានធ្លាក់ចុះមកនៅត្រឹមប្រហែល៣៦៧ដុល្លារប៉ុណ្ណោះក្នុងមួយតោន។

​សណ្តែកសៀង​នៅក្នុងសហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៥នេះ លក់មិនទាន់ចេញនៅឡើយទេ ដោយសារ​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗទៀត បាន​ងាក​ទៅទិញសណ្តែកសៀងពី​ប្រទេស​ប្រេស៊ីល ដែល​ប្រមូល​ផល​ក្នុង​ខែកុម្ភៈ និង​មីនា។  ជាធម្មតា ជាងពាក់កណ្តាលនៃការនាំចេញសណ្តែកសៀងរបស់អាម៉េរិក ត្រូវបានលក់នៅចន្លោះខែតុលា និងខែធ្នូ​ ហើយភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។  ដូច្នេះ នៅឆ្នាំ២០២៥នេះ ប្រសិនបើអ្នកទិញមកពីប្រទេសចិន នៅតែមិនទាន់បញ្ជាទិញទៀត​ នោះកសិករដាំសណ្តែកសៀងអាម៉េរិកនឹងជួបការលំបាកជាក់ជាមិនខាន។

ការលក់មិនទាន់ចេញនូវផលិតផលសណ្តែកសៀង និងពោត ដែលនៅក្នុងរដ្ឋមួយចំនួនកំពុងបង្កើនការព្រួយបារម្ភថា នឹងមិនមានកន្លែងស្តុកទុកគ្រប់គ្រាន់សម្រាប់គ្រាប់ធញ្ញជាតិនៅពេលខាងមុខនេះទេ។ ចំណែកឈ្មួញកណ្តាលវិញ មានការភ័យខ្លាចចំពោះការប្រមូលទិញ និងរក្សាស្តុកទុកក្នុងឃ្លាំង ព្រោះមិនទាន់ច្បាស់ថា តើមានអ្នកទិញនាំចេញទៅទីផ្សារក្រៅប្រទេសដែរឬទេ នាពេលខាងមុខនេះ។

អ្នកនយោបាយមកពីរដ្ឋធ្វើកសិកម្មធំៗ របស់អាម៉េរិក ជាពិសេសសមាជិកគណៈកម្មាធិការព្រឹទ្ធសភា ស្តីពីកសិកម្ម អាហារូបត្ថម្ភ និងព្រៃឈើ បានលើកឡើងពីគ្រោះថ្នាក់ដល់កសិករអាម៉េរិក ដោយសារជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន ហើយបានអំពាវនាវឱ្យអ្នកចរចាប្រឹងស្វែងរកកិច្ចព្រមព្រៀងជាមួយប្រទេសចិនឡើងវិញ។

នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន បាននិយាយកាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា «យើងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពិត ដែលថាប្រទេសចិនបានបញ្ឈប់ការបញ្ជាទិញផលិតផលកសិកម្មរបស់យើង»។

នៅក្នុងសប្តាហ៍មុននោះដែរ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​ចង់​បាន​ប្រាក់​មួយ​ចំនួន ​ដែល​បាន​ប្រមូល​ពី​ពន្ធ​ដើម្បីយកទៅ​ជួយ​កសិករអាម៉េរិក។ ចំណែក​លោកស្រី​រដ្ឋមន្ត្រីក្រសួងកសិកម្មអាម៉េរិក បាន​ទទួល​ស្គាល់​ថា ការ​ចរចា​ពាណិជ្ជកម្ម​របស់​លោក ដូណាល់ ត្រាំ គឺ​ជា​រឿង «​រញ៉េរញ៉ៃ និង​មិន​ប្រាកដប្រជា និងជារឿង​មិន​ធម្មតា​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក»៕


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ