តម្លៃស្រូវវៀតណាមប្រឈមនឹងការធ្លាក់ចុះខ្លាំង បន្ទាប់ពីហ្វីលីពីនផ្អាកការនាំចូល៦០ថ្ងៃ

photo_2025-08-17_08-28-50
ហីជីមិញ៖ នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ដែលគេស្គាល់ថា ជាឆ្នាំងបាយរបស់វៀតណាម ព្រោះមានដំណាំផ្នែកពាណិជ្ជករច្រើននោះ ពេលនេះបាននឹងកំពុងកាត់បន្ថយការទិញស្រូវក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ ដោយសារព្រួយបារម្ភពីការពិបាកនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន។
ឈ្មួញកណ្តាលវៀតណាមម្នាក់ បាននិយាយថា «ខ្ញុំគ្រាន់តែទិញស្រូវដោយប្រុងប្រយ័ត្ន ដើម្បីលក់នៅក្នុងស្រុកសិន ដោយសារការនាំចេញត្រូវបានផ្អាក ដោយរង់ចាំសញ្ញាថ្មីពីអ្នកទិញ»។
សារព័ត៌មាន វៀតណាម អេចប្រេស បានផ្សាយថា នៅក្នុងខេត្ត ដុងថាប់ ភាគខាងត្បូងវៀតណាម បណ្តារោងម៉ាស៊ីនកិនស្រូវកំពុងប្រញាប់ប្រញាល់បំពេញការបញ្ជាទិញ ដែលមានស្រាប់ដើម្បីនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដោយផ្តល់អាទិភាពដល់កិច្ចសន្យាចាស់ ខណៈការទិញថ្មីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
តម្លៃស្រូវវៀតណាម ពូជឈ្មោះ ដៃធំ៨ (Dai Thom 8) និងពូជឈ្មោះ អូអឹន១៨ (OM18) បានធ្លាក់ចុះបួនភាគរយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ ដោយធ្លាក់មកនៅត្រឹម១ ១០០ដុង ឬស្មើនឹង០,៤២ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
ក្រុមហ៊ុននាំចេញអង្ករមួយ មានទីស្នាក់ការនៅខេត្ត ដុងថាប់ បាននិយាយថា ការផ្អាកការនាំចូលអង្កររយៈពេល៦០ថ្ងៃរបស់ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាម បានរំខានដល់ផែនការអាជីវកម្ម។
តំណាងក្រុមហ៊ុនម្នាក់ បាននិយាយថា ការផ្អាកនេះកើតឡើងចំពេលរដូវប្រមូលផលស្រូវខ្ពស់បំផុតរបស់វៀតណាម ដូច្នេះវាបានធ្វើឲ្យជាប់គាំងកិច្ចសន្យានាំចេញ និងធ្វើឱ្យមានការចំណាយខ្ពស់លើការទិញស្រូវមកស្តុកទុក។
ពួកគេបាននិោយាយបន្ថែមថា ការកើនឡើងសម្ពាធផ្នែកហិរញ្ញវត្ថុ រួមផ្សំដោយអត្រាការប្រាក់ខ្ពស់ក្នុងការខ្ចីប្រាក់ និងពន្ធលើតម្លៃបន្ថែមប្រាំភាគរយ ដែលត្រូវបានដាក់ចាប់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្កើនការភ័យខ្លាចចំពោះការខាតបង់យ៉ាងច្រើនដល់ក្រុមហ៊ុនរបស់ខ្លួន។
នាយកផ្នែកស្រូវអង្ករនៃក្រុមហ៊ុននាំចេញរបស់វៀតណាមមួយ ឈ្មោះក្រុមហ៊ុន អានជីម៉ិច (Angimex) មាននិយាយថា «តម្លៃសម្រាប់ស្រូវរដូវវស្សា និងស្រូវរដូវប្រាំងអាចធ្លាក់ចុះយ៉ាងខ្លាំង»។
លោកបានកត់សម្គាល់ថា ការស្វែងរកទីផ្សារថ្មី គឺជាបញ្ហាប្រឈម ហើយប្រទេសនាំចូលផ្សេងទៀតអាចនឹងយកឱកាសនេះកេងយកចំណេញ ដើម្បីចរចាទិញក្នុងតម្លៃទាប។
អ្នកនាំចេញអង្ករវៀតណាម បានរាយការណ៍ថា ចាប់តាំងពីឆ្នាំ២០១៩ ការទទួលបានវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យសម្រាប់នាំចូលប្រទេសហ្វីលីពីន គឺជាដំណើរការដ៏វែងមួយ ដែលរារាំងដល់កិច្ចសន្យារយៈពេលវែង។ ទោះបីជាការផ្តល់អាជ្ញាប័ណ្ណតាមអ៊ីនធឺណិត បានចាប់ផ្តើមនៅថ្ងៃទី៧  ខែកក្កដា ឆ្នាំ២០២៥នេះក៏ដោយ នៅមានឯកសារច្រើនទៀត និងការចំណាយប្រាក់បន្ថែម នឹងធ្វើ៎ឱ្យបាត់បង់ប្រាក់ចំណេញ។
ប្រធានសមាគមស្បៀងអាហារវៀតណាម បាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដោយលើកឡើងថា ដោយសារប្រទេសហ្វីលីពីន មានចំនួនជិត៤៥ភាគរយនៃប្រាក់ចំណូលនាំចេញអង្កររបស់វៀតណាម ការផ្អាកការនាំចូលរបស់ហ្វីលីពីន បាននាំឱ្យមានការជាប់គាំងកិច្ចសន្យា ការកើនឡើងនៃសារពើភ័ណ្ឌ ការរឹតបន្តឹងលំហូរសាច់ប្រាក់ នឹងដាក់សម្ពាធឱ្យធ្លាក់ចុះតម្លៃស្រូវវៀតណាម។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទន្ទឹមនឹងការផ្អាកការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន កិច្ចសន្យានាំចូលសម្រាប់ខែសីហាជាច្រើន ត្រូវបានពន្យារពេល ដោយសារកង្វះវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ ដែលចេញដោយប្រទេសហ្វីលីពីន។ ការផ្អាកនាំចូលនេះ បានបង្កើនហានិភ័យលើប្រាក់ចំណូលពន្ធ តម្លៃនាំចេញធ្លាក់ចុះ អត្រាប្រាក់ចំណេញតិច និងប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលរបស់កសិករវៀតណាម។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានព្រមានថា កត្តាស្តុកទំនិញធំៗ និងកត្តាតម្លៃធ្លាក់ចុះ នឹងបង្កើនសម្ពាធលើឥណទានសម្រាប់អាជីវកម្ម។ ដូច្នេះ ទាមទារឱ្យក្រុមហ៊ុនរក្សាទុនបម្រុង និងរង់ចាំការស្ទុះងើបឡើងវិញនៃទីផ្សារនាំចេញ ដើម្បីជៀសវាងការលក់ទាំងភ័យស្លន់ស្លោ ខណៈពេលលើកទឹកចិត្តឱ្យមានការសម្របសម្រួលក្នុងចំណោមក្រសួង ទីភ្នាក់ងារ និងសមាគម ដើម្បីកាត់បន្ថយហានិភ័យ ព្រមទាំងពង្រីកទីផ្សារនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីភាគខាងជើង។
ដោយពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ឈប់នាំចូល ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួនមានគោលបំណងការពារផលិតកម្មក្នុងស្រុក ចំពេលតម្លៃអង្ករក្នុងប្រទេសកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ជាការឆ្លើយតប សមាគមស្បៀងអាហារវៀតណាម បានជំរុញឱ្យក្រសួងពាណិជ្ជកម្មវៀតណាមសហការជាមួយហ្វីលីពីន ដើម្បីបញ្ជាក់អំពីប្រភេទអង្ករ ដែលរងផលប៉ះពាល់ និងដោះស្រាយបញ្ហានីតិវិធី ដើម្បីរក្សានិរន្តរភាពពាណិជ្ជកម្ម កាត់បន្ថយការខាតបង់ និងការពារផលប្រយោជន៍របស់កសិករវៀតណាម។
ប្រទេសវៀតណាម និងហ្វីលីពីន កំពុងអនុវត្តអនុស្សរណៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងមានប្រសិទ្ធភាពអនុវត្តរហូតដល់ចុងឆ្នាំ ២០២៨។
ឧស្សាហកម្មស្រូវអង្ករវៀតណាម កំពុងស្វែងតែរកការគាំទ្រពីក្រសួងពាក់ព័ន្ធនានា ដើម្បីធានាបាននូវការផលិត និងការនាំចេញដោយរលូន។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យនាយករដ្ឋមន្ត្រីវៀតណាម ដឹកនាំក្រសួងហិរញ្ញវត្ថុវៀតណាម ប្រឹងពន្លឿនការបង្វិលសងមកវិញនូវពន្ធលើតម្លៃបន្ថែមសម្រាប់អ្នកនាំចេញអង្ករ និងរៀបចំផែនការទិញស្រូវបម្រុងជាតិសម្រាប់ឆ្នាំ២០២៥នេះ ដើម្បីដោះស្រាយការប្រែប្រួលទីផ្សារ។
សារព័ត៌មានវៀតណាម អេចប្រេស បានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីនបានធ្លាក់ចុះចំនួន១៣,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលទីផ្សារផ្សេងទៀត មានការកើនឡើងដូចជា ប្រទេសហ្គាណាមានចំនួន៥៣,៥ភាគរយ ប្រទេសកូតឌីវ័រចំនួន៩៦,៦ភាគរយ ចំណែកទីផ្សារក្នុងប្រទេសបង់ក្លាដែស កើនឡើង១៨៨ដង៕

image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

photo_2026-08-20_19-20-45 (2)
តំណាងធនាគារ ARDBចូលរួមក្នុងវេទិកាពិភាក្សា សន្និសីទធនាគារនៅកម្ពុជាលើកទី៥

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា រួមទាំងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបទៀត។ នៅក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ តំណាងធនាគារ ARDB បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលសហគ្រាសមីក្រូ តូច មធ្យម និងប្រជាកសិករ ជួបប្រទះនៅក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ និងការស្នើសុំឥណទានពីបណ្តាធនាគារពាណិជ្ជ។ ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានបន្តការគាំទ្រទៅដល់សហគ្រាស មីក្រូ តូច មធ្យម និងប្រជាកសិករ មានដូចជាការទទួលបានឥណទានទ្រទ្រង់ និងប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម តាមគម្រោងរបស់ធនាគារផ្ទាល់ និងពីគម្រោងដៃគូរបស់រាជរដ្ឋាភិបាល ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងរដូវប្រមូលផលស្រូវសម្រាប់ទិញស្រូវពីប្រជាកសិករ ដើម្បីធានានូវស្ថិរភាពតម្លៃទីផ្សារ។ លោក ខែក […]

image_2026-08-21_09-10-29
កូរ៉េខាងជើងចេញបទបញ្ជា ស្តីពីរលកកម្ដៅ បន្ទាប់ពីមានអ្នកស្លាប់កើនលើស១០០នាក់

ព្យុងយ៉ាង៖ ទូរទស្សន៍មជ្ឈឹមរបស់កូរ៉េខាងជាតិ បានផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នូវរូបភាពប្រជាជនកូរ៉េខាងជើងដើរតាមដងផ្លូវដោយកាន់ឆ័ត្រ ខណៈអក្សរនៅលើអេក្រង់បញ្ជាក់ថា សីតុណ្ហភាពខ្ពស់ និងរលកកម្ដៅកំពុងកើតមានទូទាំងប្រទេស។ គណៈរដ្ឋមន្ត្រីកូរ៉េខាងជើងបានបើកកិច្ចប្រជុំបន្ទាន់ និងចេញសេចក្តីណែនាំលម្អិតអំពីរលកកម្ដៅ បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងកម្ដៅនៅទូទាំងប្រទេស បានកើនលើស១០០នាក់។ ការចេញបទបញ្ជានេះត្រូវបានធ្វើឡើងស្របពេលអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងជើង និងធ្វើឱ្យចំនួនអ្នករងគ្រោះកើនដល់កម្រិតមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។ សារព័ត៌មាន ដេលី អិនខេ (Daily NK) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះថា គណៈរដ្ឋមន្ត្រីបានកោះប្រជុំបន្ទាន់នៅថ្ងៃទី២ ខែសីហា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារកម្ដៅនៅទូទាំងប្រទេសបានកើនលើស១០០នាក់។ ភ្លាមៗនោះ អាជ្ញាធរបានចេញគោលការណ៍សកម្មភាពលម្អិត ព្រមទាំងវិធានការដើម្បីការពារកុំឱ្យមានអ្នកស្លាប់ថែមទៀត។ សារព័ត៌មានដដែលនេះ បានលើកឡើងថា ក្រសួងការពារគ្រោះមហន្តរាយរបស់កូរ៉េខាងជើង បានដាក់របាយការណ៍ជូនគណៈរដ្ឋមន្ត្រី កាលពីដើមខែសីហានេះ ស្តីពីការខូចខាតដោយសាររលកកម្ដៅនៅទូទាំងប្រទេស ដោយគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហូតមកដល់ពាក់កណ្ដាលខែសីហានេះ។ របាយការណ៍បានកត់ត្រាថា មានអ្នកជំងឺ ដោយសាររលកកម្ដៅ មានចំនួនសរុបប្រមាណ៤ ៣០០នាក់ ហើយក្នុងចំណោមនោះ មានមនុស្សប្រហែល១០០នាក់បានស្លាប់។ ដោយសារចំនួនអ្នកស្លាប់បានកើនដល់កម្រិតមិនធ្លាប់មានទូទាំងប្រទេស គណៈរដ្ឋមន្ត្រីកូរ៉េខាងជើង បានកោះប្រជុំបន្ទាន់ និងចេញគោលការណ៍សកម្មភាពចំនួន២០ចំណុច ស្តីពីការទប់ទល់នឹងរលកកម្ដៅទៅកាន់គ្រប់បណ្តាខេត្ត នៅទូទាំងប្រទេស។ គោលការណ៍ណែនាំនេះផ្តោតសំខាន់លើជីវិតប្រចាំថ្ងៃ និងសុវត្ថិភាពនៅកន្លែងធ្វើការ ដោយណែនាំថា […]

photo_2026-08-20_17-13-50 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែក ស្ដីពី “Global Trends Affecting the Cambodia Economy” ឧទ្ទេសនាមដោយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតប ដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ […]

កាលវិភាគផ្សព្វផ្សាយ